Khmernote Media
  • អន្តរជាតិ

    អេស៉្បាញ៖ អាជ្ញាធរអេស្ប៉ាញបានធ្វើការចាប់ខ្លួនអ្នកបើកបររថយន្តម្នាក់ ដែលបានដាក់លាក់ជនភៀសខ្លួន ពីរនាក់នៅក្នុងផ្នែកខាងក្រោមកៅអីអង្គុយខាងក្រោយរបស់រថយន្ត និងមានបំណងចង់នាំយកជនភៀសខ្លួនទាំងពីរនាក់ចូលទៅក្នុង ទីក្រុង Melilla ដែលជាទីក្រុងស្វយ័តមួយរបស់អេស្ប៉ាញ។ បុរសជាអ្នកបើកបររថយន្តជាជនជាតិម៉ារ៉ុក អាយុ៣៣ឆ្នាំ ហើយ ជនភៀសខ្លួនទាំងពីរនាក់នោះក៏ជាជនជាតិម៉ារ៉ុកដូចគ្នាដែរ។ តាមការសាកសួរបានឲ្យដឹងថា បុរសជាអ្នកបើកបរថយន្តទទួលបានប្រាក់ចំនួន៤,៩៦០ដុល្លារ ពីជនភៀសខ្លួនម្នាក់ ដើម្បីជាថ្នូរក្នុងការនាំពួកគេចូលទៅកាន់ប្រទេសអេស្ប៉ាញដោយខុសច្បាប់នេះ។ រថយន្តដែលក្រុមជនខិលខូចប្រើប្រាស់ក្នុងការនាំមនុស្សចូលក្នុងប្រទេសអេស្ប៉ាញដោយខុសច្បាប់នេះ គឺជារថយន្តម៉ាក់ Mercedes-Benz A-Class ដែលបានកែឆ្នៃបង្កើតកន្លែងសម្រាប់ដាក់លាក់មនុស្សនៅផ្នែកខាងក្រោមនៃកៅអីអង្គុយ។ សូមបញ្ជាក់ថា ការភៀសខ្លួនចូលទៅរស់នៅក្នុងប្រទេសអេស្ប៉ាញពីសំណាក់ជនជាតិម៉ារ៉ុកនេះ បានកើតមានជាហូរហែ ដោយពេលខ្លះប៉ូលិសប្រចាំព្រំដែនអាចបង្រ្កាបបាន ហើយពេលខ្លះភ្លាត់មិនអាចបង្រ្កាបបានដែរ។ ហើយពេលនេះបុរសជាអ្នកបើករថយន្តខាងលើ ត្រូវបានអាជ្ញាធរអេស្ប៉ាញសម្រេចចាប់ខ្លួនពីបទជួញដូរមនុស្ស៕ ភក្តី ប្រភព៖ dailymail

    March 16, 2018
  • កីឡា

    ក្លឹបញញួរយក្ស West Ham United អាចនឹងធ្វើអោយក្លឹបជាច្រើនភ្ញាក់ផ្អើលនៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ បន្ទាប់ក្លឹបអង់គ្លេសមួយនេះត្រៀមលុយ 53លានផោន សម្រាប់ការដេញថ្លៃខ្សែប្រយុទ្ធ Karim Benzema ពីក្លឹបអធិរាជសរ Real Madrid។ ខ្សែប្រយុទ្ធ Benzema អាចចាកចេញពីក្លឹបអធិរាជសរ Real Madrid នៅរដូវក្តៅនេះ បន្ទាប់ពីរូបគេមានការខកចិត្តចំពោះអ្នកគាំទ្រដែលតែងតែរិះគន់គេ ជាពិសេសនៅពេលដែលរូបគេធ្លាក់ទំរង់លេង។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះត្រូវបានក្លឹបអធិរាជសរ Real Madrid ដាក់លក់ក្នុងតម្លៃផ្ទេរ 53លានផោន ប្រសិនបើមានក្លឹបណាមានចំណាប់អារម្មណ៍ចង់បានរូបគេនៅក្នុងរដូវក្ដៅខាងមុខនេះ។ ពេលនេះមិនទាន់មានក្លឹបណាមួយមានបំណងចង់បានខ្សែប្រយុទ្ធរូបនេះនៅឡើយទេ ប៉ុន្ដែយោងតាមការរាយការណ៍របស់កាសែតមួយបានចុះផ្សាយអោយដឹងថា៖ ក្លឹបញញួរយក្ស West Ham United កំពុងមានចំណាប់អារម្មណ៍ក្នុងការនាំយកខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ។

    March 16, 2018
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ គ្រូបបង្រៀនម្នាក់ប្រឈមនឹងការបញ្ឈប់ពីការងារ បន្ទាប់ពីគាត់ដាក់ទណ្ឌកម្មឲ្យសិស្សម្នាក់ ដែលមិនបានធ្វើកិច្ចការសាលាឲ្យទៅលិតបង្គន់ ហើយករណីនេះត្រូវបានម្តាយឪពុករបស់សិស្សប្តឹងទៅតុលាការ។ ហេតុការណ៍បានកើតឡើងនៅក្នុង សាលាបឋមសិក្សាមួយកន្លែងស្ថិតនៅក្នុងភូមិ  Cempedak Lobang ភាគខាងជើងកោះសូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី។ គេមិនបានបង្ហាញអត្តសញ្ញាណពិតប្រាកដរបស់គ្រូបង្រៀនរូបនោះឡើយ ហើយសូម្បីតែឈ្មោះរបស់ម្តាយ និងឪពុករបស់ កូនសិស្ស ដែលជនរងគ្រោះក៏គេមិនបង្ហាញដែរ។ យ៉ាងណាក្តីបើយោងតាមសារព័ត៌មានបរទេសបានឲ្យដឹងថា ស្ត្រីជាម្តាយរបស់កូនសិស្សបានរៀបរាប់ប្រាប់ប៉ូលិសថា ដោយសារតែកូនរបស់គាត់ភ្លេចធ្វើកិច្ចការសាលា គ្រូរបស់គេបានឲ្យគេទៅលិតបង្គន់ចំនួន ១២ ដង យ៉ាងណាក្តីកូនរបស់គាត់លិតបានតែ៤ដងក៏ក្អួត និងរត់ទៅផ្ទះតែម្តង។ ពេលនេះខាងប៉ូលិសកំពុងដោះស្រាយរឿងនេះ ហើយគ្រូបង្រៀនរូបនោះកំពុងប្រឈមនឹងការការបឈ្ឈប់ពីការងារទៀតផង៕ ភក្តី ប្រភព៖ coconuts

    March 16, 2018
  • អន្តរជាតិ

    ប្រទេសជប៉ុន ៖ ការទិញផ្ទះដែលមិនស្គាល់ប្រវត្តិច្បាស់វាអាចអោយអ្នកជួបនឹងរឿងនឹកស្មានមិនដល់ជាច្រើន ជាពិសេសផ្ទះដែលមានអាយុកាលយូរមកហើយ។ ប្រភពព័ត៌មានរបស់បរទេសមួយបានចុះផ្សាយពីរឿងរ៉ាវនឹកស្មានមិនដល់មួយ ដែលស្រ្តីជនជាតិជប៉ុនម្នាក់​ទិញផ្ទះចាស់មួយ ស្រាប់តែរកឃើញសាកសពទារក៧ដែលត្រូវបានគេលាក់ក្នុងពាង។ ពាងដាក់សាកសពទារកនេះត្រូវបានគេរកឃើញនៅក្នុងបន្ទប់ក្រោមដីជាប់នឹងបន្ទប់ទឹក។ ក្រោយពីការត្រួតពិនិត្យក្មេងទាំង៧នាក់ដែលត្រូវបានគេយកសាកសពមកលាក់ក្នុងពាងនេះសុទ្ធតែមានអាយុក្រោមប្រាំមួយខែ។  តាមរយៈមន្ត្រីប៉ូលិសបានអោយក្មេងទាំង៧នាក់នេះមិនមែនត្រូវគេសម្លាប់នោះទេ តែប្រហែលជាទារកដែលត្រូវគេពន្លត់ចោល។ បើតាមការអោយដឹងផ្ទះនេះគឺជារបស់ប្តីប្រពន្ធមួយគូដែលជាគ្រូពេទ្យ ពួកគេបានបើកគ្លីនិកនៅផ្ទះនេះតែម្តង ហើយគ្លីនិកនេះបានបិទទ្វារក្រោយពីប្តីប្រពន្ធវ័យចំណាស់នេះបានស្លាប់។ ផ្ទះមួយខ្នងនេះត្រូវបានគេដាក់ជួលជាង៣ឆ្នាំ រហូតមក​ដល់​​​​ពេលដែលស្រ្តីម្នាក់នេះទិញយក។ នាងមានបំណងទិញផ្ទះនេះហើយជួសជុលអោយស្អាត ទុកសម្រាប់លក់បន្តដើម្បីបានចំនេញតែស្រាប់តែជួបរឿបែបនេះទៅវិញ។ អ្នកជិតខាងមានការភ្ញាក់ផ្អើលមែនទែន ព្រោះមនុស្សគ្រប់គ្នាបានគិតថាគ្លីនិកសម្ភពនេះជាកន្លែងសម្រាលបុត្រដ៏ល្អ តែហេតុអ្វីក៏វាមានលាក់បង្កប់សាកសពក្មេងបែបនេះ៕  ប្រភព ៖ sanook

    March 16, 2018
  • អន្តរជាតិ

    សហរដ្ឋអាមេរិក៖ បើយោងតាមលោក Bill Nelson សមាជិកព្រឹទ្ធសភាអាមេរិកបានប្រាប់អ្នកសារព័ត៌មានថា ស្ពានអាកាសថ្មើរជើងមួយមានទម្ងន់សរុប៩៥០តោន ត្រូវបានគេសាងសង់ឡើង ដើម្បីភ្ជាប់ពីបរិវេណសាកលវិទ្យាល័យ អន្តរជាតិ Florida  ទៅកាន់ក្រុង Sweetwater។ ស្ពានអាកាសនេះបានបាក់ បន្ទាប់ពីសាងសង់រួចជាផ្លូវការត្រឹមតែ៦ម៉ោងប៉ុណ្ណោះ។ ស្ពានអាកាសថ្មើរជើង ដែលមានតម្លៃ១៤លានដុល្លារនេះ បានបាក់សង្កត់មកលើអ្នកដំណើរជាច្រើននាក់ ហើយមានមនុស្សចំនួន៦នាក់បានស្លាប់ភា្លមៗនឹងនៅកន្លែង និងមានអ្នករងរបួសធ្ងន់ចំនួន១០នាក់ផ្សេងទៀតត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ។ ក្នុងចំណោមអ្នករងរបួស ទាំងអស់មានអ្នករងរបួសចំនួន៤នាក់ ដែលទំនងជាអាចស្លាប់ទៀត ព្រោះតែមិនអាចព្យាបាលបាន។ រហូតមកទល់នឹងពេលទាំងអាជ្ញាធរ និងក្រុមហ៊ុនសាងសង់បានចេញមុខមកទទួលខុសត្រូវ និងដោះស្រាយបញ្ហាទាំងអស់ទៅតាមផ្លូវច្បាប់៕ ភក្តី ប្រភព៖ dailymail

    March 16, 2018
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ បុរសម្នាក់ត្រូវបានប៉ូលិសចរាចណ៍ចាប់ខ្លួន និងថតរូបបង្ហោះក្នុងបណ្តាញសង្គម ដើម្បីធ្វើការព្រមាន បន្ទាប់ពីបុរសរូបនោះបានបើកបរម៉ូតូដល់មិនមានប័ណ្ណបើកបរ។ ហេតុការណ៍បានកើតឡើងនៅតាមបណ្តោយផ្លូវមួយខ្សែក្នុងប្រទេសឥណ្ឌូនេស៊ី។ បុរសដែលត្រូវបានប៉ូលិសចាប់ខ្លួនមិនត្រូវបានគេបង្ហាញអត្តសញ្ញាណនោះទេ គ្រាន់តែគេសម្គាល់បានថា បុរសនោះទំនងជាមានអាយុជាង ២០ ឆ្នាំ ប៉ុណ្ណោះ។ មន្ត្រីប៉ូលិសដែលបានបង្រ្កាបករណីនេះបានឲ្យដឹងថា បុរសជាអ្នកបើកបរម៉ូតូនោះបើកបរដោយគ្មានប័ណ្ណបើកបរទេ ក្រោយពីត្រូវប៉ូលិសឃាត់ខ្លួន បុរសនោះក៏បាននោមដាក់ខោជោកតែម្តង ទំនងជាភ័យពេលមើលទៅទើបលេចនោមដាក់ខោបែបនេះ។ ប៉ូលិសឥណ្ឌូនេស៊ីក៏បានអំពាវនាវដល់អាណាព្យាបាលទាំងអស់ កុំឲ្យកូនៗ ឬសាច់ញាតិបើកបរម៉ូតូ ដោយមិនទាន់មានប័ណ្ណបើកបរឡើយ៕ ភក្តី ប្រភព៖ coconuts

    March 16, 2018
  • អន្តរជាតិ

    ខេត្តសៀមរាប៖ តាមសេចក្តីរាយការណ៍ពីខេត្តសៀមរាបបានឲ្យដឹងថា នៅមុននេះបន្តិចមានករណីអគ្គិភ័យកំពុងតែឆាបឆេះរោងមហោស្រពអាណាចក្រអង្គរ ក្រុងសៀមរាប។ ពេលនេះសមត្ថកិច្ចជំនាញកំពុងតែធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់។ សូមរងចាំព័ត៌មានលំអិតនៅពេលក្រោយ!  

    March 16, 2018
  • អន្តរជាតិ

    ជាធម្មតាយើងធ្លាប់តែឮពាក្យថា ខ្យល់ព្យុះតែសម្រាប់នៅក្នុងការសិក្សាបែបវិទ្យាស្រាស្ត្រវិញកំដៅព្រះអាទិត្យក៏អាចលេចរូបរាងជាព្យុះបានដែរ ដែលក្នុងភាសាបច្ចេកទេសគេហៅថាព្យុះកំដៅព្រះអាទិត្យ (Solar Stomp)។ ព្យុះកំដៅព្រះអាទិត្យនេះបានកើតឡើងនៅពេលពន្លឺនិងកំដៅព្រះអាទិត្យប្រតិកម្មជាមួយឧស្ម័ន ដែលភាយចេញពីភពផែនដីទៅ និងបង្កើតឲ្យមានពន្លឺដ៏ចម្លែកអស្ចារ្យមួយ។ ហើយបើយោងតាមអង្គការ Nasa បានព្យាការណ៍ថា នៅថ្ងៃទី១៤មានព្យុះកំដៅព្រះអាទិត្យមួយវាយប្រហារមកលើភពផែនដីនេះ ហើយវាអាចជះឥទ្ធិពលទៅលើតំបន់មួយចំនួនដូចជា ភាគខាងជើងនៃប្រទេស​ ស្កុតឡេន អៀរឡង់ និងអង់គ្លេស។ ហើយសម្រាប់នៅក្នុងសហរដ្ឋអាមេរិកវិញព្យុះនេះអាចនឹងបញ្ចេញពន្លឺដ៏អស្ចារ្យរបស់វាពីលើរដ្ឋមួយចំនួនដូចជា រដ្ឋ Alaska, Montana,Wisconsin និង Dakota ជាដើម។ ចង់ដឹងថាព្យុះកំដៅព្រះអាទិត្យនេះបញ្ចេញពន្លឺ និងមានលក្ខណៈបែបណានោះ​ សូមអញ្ចើញប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ៖ ភក្តី ប្រភព៖ dailymail

    March 16, 2018
  • អន្តរជាតិ

    រាជធានីភ្នំពេញ៖ កាលពីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ គ្រោះអគ្គិភ័យបានឆាបឆេះផ្សារច្បារអំពៅ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងច្រើន។ គេសង្កេតឃើញមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងនៅអន្តរាគមន៍ជុំវិញបរិវេណផ្សារ ដើម្បីធ្វើការបាញ់ពន្លត់ ហើយកម្លាំងអាជ្ញាធរចម្រុះក៏បានប្រើប្រាស់ អា X ដើម្បីធ្វើការវាយកម្ទេចជញ្ចាំងឲ្យរថយន្តអគ្គិភ័ចូលបាញ់ទឹកពន្លត់អណ្តាតភ្លើង ដែលនៅឆាបឆេះផងដែរ។ បើតាមលោកគ្រី ហ៊ុច អនុប្រធានផ្សារបានឲ្យដឹងថា តូបនៅក្នុងផ្សារច្បារអំពៅមានសរុបទាំងអស់ 1,447តូប ហើយអណ្តាតភ្លើងបានបំផ្លាញអស់ចំនួន 646 តូបហើយគិតតាំងពីពេលកើតហេតុ មកទល់នឹងព្រឹកនេះ។ ចំណែកឯមូលហេតុនៃការឆាបឆេះ គឺនៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ៕

    March 16, 2018
  • បច្ចេកវិទ្យា

    សំណួរដ៏ងាយបំផុតដែលតែងចោទឡើងគឺ តើអ្នកកំពុងប្រើប្រាស់ស្មាតហ្វូនដំណើរការដោយ Android រឺ iOS? ជាការពិតណាស់ ប្រព័ន្ធដំណើរការទាំងពីរនេះគឺមានលក្ខណៈពិសេស និងគុណប្រយោជន៍ដូចគ្នា ប៉ុន្ដែស្របពេលជាមួយនឹងបច្ចេកវិទ្យាអភិវឌ្ឍន៍ រាល់មេរោគ ក៏ដូចជាភាពអសកម្មមួយចំនួនតែងកើតមានឡើង ហើយយើងសង្កេតឃើញថាប្រព័ន្ធដំណើរការ Android ហាក់ដូចជាទទួលរងផលប៉ះពាល់ខ្លាំងជាង។ កាលពីឆ្នាំ2016 យើងធ្លាប់បានបង្ហាញលោកអ្នកម្ដងរួចទៅហើយទាក់ទងទៅនឹងស្មាតហ្វូន Android រាប់លានគ្រឿង បានទទួលរងផលប៉ះពាល់ដោយមេរោគដែលមានដើមកំណើតពីប្រទេសចិន។ វាមានឈ្មោះថា HummingBad ហើយជាប្រភេទមេរោគ Software ប៉ុន្ដែក្រោយមក ក្រុមភ្នាក់ងារ CIA បានធ្វើការអភិវឌ្ឍ និងដោះស្រាយបញ្ហានេះបានដោយជោគជ័យ។ លោក David Kleidermacher ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន Google ទទួលបន្ទុកផ្នែកប្រព័ន្ធដំណើរការ Android,

    March 16, 2018