Khmernote Media
  • អន្តរជាតិ

    ហុងកុង ៖ គូរស្នេហ៍តែងតែចូលចិត្តធ្វើដំណើរទៅកំសាន្តនៅកន្លែងមួយចំនួន នៅក្នុងឪកាសថ្ងៃពិសេសៗដើម្បីបង្កើតភាពរ៉ូមែនទិកជាមួយគ្នា តែពេលខ្លះវាមិិនវាសប្បាយដូចចិត្តបែរជាមានរឿងនឹកស្មានមិនដល់កើតឡើងវិញ។ ប្រភពព័ត៌មានរបស់បរទេសបានចុះផ្សាយរឿងរ៉ាវនឹកស្មានមិនដល់មួយ ដែលបុរសម្នាក់សម្លាប់មិត្តស្រីរបស់ខ្លួនក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ក្រោយពីដឹងថានាងមានផ្ទៃពោះ។ រឿងរ៉ាវនេះបានកើតឡើងកាលពីខែកុម្ភៈ គូស្នេហ៍មួយគូបាននាំគ្នាធ្វើដំណើរកំសាន្តទៅ Taiwan នៅក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ក្រោយពីភាគីខាងស្រីប្រាប់ថានាងមានផ្ទៃពោះ។ ពួកគេបានស្នាក់នៅក្នុងសណ្ឋាគា Purple Garden តែនៅថ្ងៃទី១៧ ខែកុម្ភៈ ភាគីខាងប្រុសបានត្រលប់មកហុងកុងវិញតែម្នាក់ឯង។ ឪពុកខាងស្រីមិនឃើញកូនខ្លួនត្រលប់ទៅផ្ទះវិញក៏ទូរស័ព្ទទៅសួរបុរសជាសង្សារនេះ គេបានប្រាប់ថាពួកគេបានឈ្លោះគ្នាហើយបានបែកផ្លូវគ្នានៅទីនោះ គេមិនបានដឹងទេថាជនរងគ្រោះទៅណាទៀតនោះ។ ដោយអស់សង្ឈឹមឪពុកជនរងគ្រោះបានទៅប្តឹងប៉ូលិសហុងកុងអោយជួយស្វែងរកកូនខ្លួន។ ប៉ូលិសបានទាក់ទងទៅសួរនាំពីបុរសជាសង្សានោះ គេក៏បានប្រាប់ដូចដែរធ្លាប់ប្រាប់ឪពុកជនរងគ្រោះ។ នៅថ្ងៃទី១៣ ខែមីនា ក្រោយពីសហការណ៍ស៊ើបអង្កេតជាមួយប៉ូលិស Taiwan គេមានការសង្ស័យច្រើនទៅលើបុរសជាសង្សារនោះ ប៉ូលិសក៏បានប្រាប់បុរសនោះថារកឃើញសាកសពនារីរងគ្រោះហើយប្រាប់អោយគេសារភាពតាមត្រង់មក។ បុរសនោះក៏ព្រមសារភាពថាគេពិតជាសម្លាប់សង្សារខ្លួនឯងញាត់ចោលវ៉ាលី ហើយយកទៅចោលនៅចំណតរថភ្លើងទីក្រុង Taipei។ បុរសនេះបានបន្តថាមូលហេតុដែលនាំអោយគេសម្លាប់នារីជាសង្សារនេះក៏ព្រោះតែ គេសង្ស័យថាកូnក្នុងផ្ទៃរបស់នាងជាកូនរបស់ប្រុសផ្សេងម្នាក់ទៀត។

    March 19, 2018
  • PR

    ដោយសារតែសម័យនេះ គឺជាសម័យបច្ចេកវិទ្យា ក្រៅពីម៉ូដសម្លៀកបំពាក់ កាបូប ស្បែកជើង របស់របរតុបតែងខ្លួន តារាល្បីៗជាច្រើន ក៏និយមបង្ហាញភាពលេចធ្លោរបស់ខ្លួនតាមរយៈ ឧបករណ៍បច្ចេកវិទ្យាទំនើបដូចជាទូរស័ព្ទដៃ ជាដើម។ ជាទូទៅ គេឧស្សាហ៍ឃើញតារាថៃជួរមុខជាច្រើននិយមបង្ហោះរបស់ប្រើប្រាស់ផ្ទាល់ខ្លួនទាំងនោះ នៅក្នុងគណនីអ៊ីនស្តាក្រាម និងលើបណ្តាញសង្គមហ្វេសប៊ុក ដូចជា៖ កញ្ញា Yaya, កញ្ញា Davikah, កញ្ញា Jannine Weigel និងលោក Nadech Kugimiya ដែលបង្ហោះទូរស័ព្ទដៃម៉ាក OPPO ដែលខ្លួននិយមប្រើ។ បើនិយាយពីតារាស្រីស្រស់ស្អាតនៅប្រទេសថៃគេពិតជាមិនអាចបំភ្លេចនូវកញ្ញា Davikah ​ ដែលជាតារាសម្តែង​និងជាតារាម៉ូដែលកំពុងតែល្បីឈ្មោះពេញទាំងផ្ទៃប្រទេស។​ ទូរស័ព្ទមួយគ្រឿងដែលនៅកៀកកិតនឹងកញ្ញា Davikah

    March 19, 2018
  • PR

    រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨៖ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលជាតំបន់សេដ្ឋកិច្ចពិសេសឈានមុខគេនៅកម្ពុជា នឹងមានការរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នាពេលខាងមុខនេះ ដែលមានឈ្មោះថា “សង្គ្រាន្ត ភីភីអេសអ៊ីហ្សិត IDOL 2018” ។ ព្រឹត្តិការណ៏នេះ នឹងមានកម្មវិធីពិសេសៗដូចជា ការប្រកួតប្រជែងសម្រស់និងទេព្យកោសល្យពិសេស របស់កម្មករកម្មការិនី ដែលកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុននានា ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នឹងសម្តែងសមត្ថភាពនិងទេពកោសល្យ នៅចំពោះមុខ មហាជន និងមានការដាក់ពិន្ទុកាត់សេចក្ដីដោយគណៈកម្មការសម្រាប់ជ្រើសរើសជ័យលាភី។ អី្វដែល គួរឱ្យចាប់អារម្មណ៍ និងធ្វើអោយព្រឹត្តការណ៍នេះកាន់តែសប្បាយ និងវិសេសវិសាលថែមទៀតនោះ គឺ មានការសំដែងសិល្បៈរបាំបូរាណ របាំសហសម័យ

    March 19, 2018
  • កីឡា

    នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 9 កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញនេះពិតជាការប្រកួតដ៏ស្វិតស្វាញមែន ដោយគូរប្រកួតទាំង 2 គូរមានការសម្រុកទៅសម្រុកមកនិងវាយបកលឿនៗពិតជាធ្វើអោយការប្រកួតក្នុងសប្ដាហ៍ទី 9 កាន់តែល្អមើលជាងសប្ដាហ៍មុនៗ។ ការប្រកួតដ៏ជក់ចិត្តរបស់គូរទាំងពីរកាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញនេះពិតជាធ្វើអោយកក្រើកពេញទីលាន T-Soccer តែម្ដង ដោយក្រុមទាំងអស់បានប្រើប្រាស់យុទ្ធសាស្រ្ដនិងបច្ចេកទេសរៀងៗខ្លួនដើម្បីបើកការសម្រុកមកលើគូរប្រកួតរបស់ពួកគេ។ សង្កេតឃើញនៅក្នុងការប្រកួតកាលពីម្សិលមិញនេះការសម្រុកនិងវាយបកលឿនៗមែនទែនគ្រាន់តែមានការធ្វេសប្រហែសតែបន្ដិចសោះ ធ្វើអោយមានការវាយបកសុតបញ្ចូលទីតែម្ដង។ ក្រោយពេលបញ្ចប់ការប្រកួតក្នុងសប្ដាហ៍ទី 9 នេះក្រុមដែលត្រូវបន្ដដំណើរទៅកាន់វគ្គ Live Show 24 ក្រុមចុងក្រោយនោះគឺក្រុម Home Sport Youth និងក្រុម កណ្ដុរសរ។ លទ្ធផលការប្រកួតកាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញរបស់គូរទាំងពីរនេះគឺ៖ ក្រុម Home Sport Youth

    March 19, 2018
  • កីឡា

    ក្លឹបអ្នកមានបុណ្យ Barcelona ជិតឈានដល់ការចុះកិច្ចសន្យាព្រមព្រៀងទិញយកខ្សែការពារឆ្វេង David Alaba ពីក្លឹប Bayern Munich ហើយ។ ខ្សែការពារសញ្ជាតិអូទ្រីសមួយនេះ សុទ្ធតែត្រូវបានក្លឹបអ្នកមានបុណ្យ Barcelona និងក្លឹបអធិរាជសរ Real Madrid ចង់បាននៅក្នុងរដូវក្ដៅខាងមុខនេះ។ ហើយតម្លៃខ្លួនរបស់ខ្សែការពារវ័យ 25ឆ្នាំរូបនេះត្រូវបានគេរំពឹងទុកថាអាចនឹងមានតម្លៃដល់ទៅ 70លានផោន ឯណោះ។ យោងតាមការរាយការណ៍មួយបានអោយដឹងថា៖ ទោះបីជាមានក្លឹបជាច្រើនចង់បានខ្សែការពារ David Alaba ក៏ដោយ ក៏ក្លឹបអ្នកមានបុណ្យ Barcelona នៅតែព្យាយាមចង់បានខ្សែការពាររូបនេះដដែល ហើយក្លឹបអ្នកមានបុណ្យ Barcelona បានខិតជិតដល់ការចុះហត្ថលេខាព្រមព្រៀងទិញខ្សែការពាររូបនេះហើយ ខណៈដែលពេលនេះ Barcelona កំពុងតែចចារជាមួយនឹងអ្នកតំណាងរបស់ខ្សែការពារ David

    March 19, 2018
  • សង្គម

    យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ក្នុងករណីប័ណ្ណសម្គាល់យានជំនិះរបស់លោកអ្នករហែកឬខូច ឬយានជំនិញត្រូវប្តូរពណ៌ឬប្តូរម៉ាស៊ីន ឬម្ចាស់យានជំនិះប្តូរអាសយដ្ឋា ម្ចាស់យានជំនិះ ត្រូវដាក់ពាក្យសុំប្តូរបណ្ណសម្គាល់យានជំនិះថ្មី ដោយត្រូវភ្ជាប់ជាមួយនូវបណ្ណសម្គាល់យានជំនិះចាស់ ដែលតម្លៃសេវាកម្មមានដូចខាងក្រោមនេះ + ប្តូរ ទុតិយតា ឬតតិយតាប័ណ្ណសម្គាល់ទោចក្រយានយន្ត ឬត្រីចក្រយានយន្ត តម្លៃសេវាអស់ ៣១,០០០រៀល + ប្តូរ ទុតិយតា ឬតតិយតាផ្លាកលេខទោចក្រយានយន្ត ឬត្រីចក្រយានយន្ត ឬរ៉ឺម៉ក តម្លៃសេវាអស់ ៣១,០០០រៀល + ប្តូរ ទុតិយតា ឬតតិយតាប័ណ្ណរថយន្តធុនតូច តម្លៃសេវាអស់ ៣៦,០០០រៀល + ប្តូរ ទុតិយតា ឬតតិយតាប័ណ្ណរថយន្តធុនធំ រ៉ឺម៉ក ឬសីមីរ៉ឺម៉ក តម្លៃសេវាអស់

    March 19, 2018
  • បច្ចេកវិទ្យា

    ប្រសិនបើអ្នកមិនខ្លាចចូលទឹក លុះត្រាតែអ្នកប្រើស្មាតហ្វូនដែលមានបច្ចេកវិទ្យាមិនចូលទឹក រឺធូលី។ ផ្ទុយទៅវិញ ប្រសិនបើអ្នកប្រើ iPhone ស៊េរីទាប ពោលគឺក្រោមម៉ូដែល iPhone 7 នោះអ្នកមិនអាចមុជទឹកឲ្យវាបានទេ។ ដោយឡែក ក្រៅពី iPhone យើងក៏សង្កេតឃើញមានឧបករណ៍ជាច្រើនផ្សេងទៀតដែលអាចនឹងមានបញ្ហាប្រសិនបើចូលទឹកដូចជា៖ iPod, iPad រឺ MP3 player ជាដើម ហើយប្រសិនបើអ្នកជួបនឹងឧប្បត្តិហេតុផ្សេងៗដែលធ្វើឲ្យឧបករណ៍ទាំងនេះចូលទឹក សូមកុំអាលភ័យ សាកធ្វើតាមវិធីសាស្ត្រទាំងនេះសិន។ 1/ កុំព្យាយាមបើកវា៖ មិនថាកាលៈទេសៈណាទេ អ្នកមិនត្រូវព្យាយាមបើកឧបករណ៍ទាំងឡាយណាដែលចូលទឹកឡើយ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកខំបើកវាពេលកំពុងសើម នោះរាល់សារធាតុផ្សេងៗក្នុងម៉ាស៊ីននឹងត្រូវឆ្លងគ្នា រឺអាចនិយាយបានថាឆ្លងភ្លើង ហើយចុងក្រោយគឺខូចតែម្ដង។ ជាក់ស្ដែង

    March 19, 2018
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ យុវសិស្សម្នាក់ត្រូវបានមិត្តភក្តិខ្លួនព្រួតគ្នាវាយ និងគប់នឹងដុំថ្មស្ទើរតែស្លាប់ខ្លួន ដោយសារតែរឿងបាត់ទូរស័ព្ទដៃមួយគ្រឿង។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងសាលាបឋមសិក្សា Selayang ស្ថិតនៅក្នុងភូមិ Selayang ប្រទេសម៉ាឡេស៊ី។ មុនពេលកើតហេតុ យុវសិស្សដែលជាជនរងគ្រោះបានបាត់ទូរស័ព្ទដៃមួយគ្រឿង ហើយរូបគេបានចោទថាមិត្តភក្តិរបស់គេម្នាក់បានលួចទូរស័ព្ទនោះយកទៅ។ យុវជនដែលជាជនរងគ្រោះបានព្យាយាមសុំទូរស័ព្ទនោះវិញ តែមិត្តភក្តិដែលគេសង្ស័យថា បានលួចទូរស័ព្ទនោះ បានប្រកែកថា រូបគេមិនបានយកទូរស័ព្ទនោះទេ។ ស្ថិតនៅក្នុងហេតុការណ៍នេះ យុវសិស្សជនរងគ្រោះបានហៅបងប្រុសរបស់គេ ដើម្បីមកជួយនិយាយ តែយ៉ាងណាក្តីមិត្តភក្តិដែលត្រូវបានគេចោទប្រកាន់នោះក៏បានត្រៀមខ្លួនទុកជាមុនដែរ គឺគេបានហៅមិត្តភក្តិរបស់គេជាច្រើនឲ្យរងចាំជួយគេ។ ពេលភាគីទាំងពីរបានជួបគេ ក៏បានបង្កើតជាអំពើហិង្សាមួយឡើង ដែលបង្កឲ្យយុវសិស្សបានបាត់ទូរស័ព្ទនោះរងរបួសស្ទើរស្លាប់ខ្លួន ព្រោះតែត្រូវគេព្រួយវាយ និងគប់នឹងដុំថ្ម។ ពេលនេះប៉ូលិសកំពុងតាមចាប់ខ្លួនក្រុមក្មេងស្ទាវដែលបានបង្កហេតុ ឲ្យមកទទួលទោសតាមផ្លូវច្បាប់៕ ភក្តី ប្រភព៖ worldofbuzz

    March 19, 2018
  • បច្ចេកវិទ្យា

    iPhone X ត្រូវបានគេស្គាល់ថាជាស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Apple ដែលមានសមត្ថភាពខ្ពស់ និងតម្លៃថ្លៃផងដែរ។ ដោយឡែក អតិថិជនជាច្រើនយល់ឃើញថាម៉ូដែលកំពូលនេះនឹងត្រូវបានអភិវឌ្ឍន៍ ហើយជំនាន់ថ្មីនៃ iPhone X (iPhone X 2) ក៏ទទួលបានការបែកធ្លាយជាច្រើនមកហើយដែរ។ ខាងក្រោមនេះ គឺជារូបភាពគម្រូជាច្រើនដែលត្រូវបានបែកធ្លាយពីគេហទំព័រ idropnews ហើយមានភ្ជាប់មកជាមួយនឹងការផ្លាស់ប្ដូរមួយចំនួនធំផងដែររបស់ iPhone X៖ 1/ មានគែមស្ដើង និងក្បាលឆកតូចជាងមុន 2/ មាន sensor 3D នៅពីមុខ និង AND នៅខាងក្រោយ ជាមួយនឹងកាមេរ៉ាភ្លោះត្រូវបានដាក់បញ្ឈរដដែល 3/ កាមេរ៉ាមុខ

    March 19, 2018
  • បច្ចេកវិទ្យា

    យោងតាមគេហទំព័រ QQ កាលពីថ្ងៃទី15 ខែមិនា កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់មួយបានកើតឡើងលើបណ្ដោលផ្លូវជាតិក្នុងទីក្រុង Guangxi ដែលធ្វើឲ្យរថយន្ដធន់ធំមួយគ្រឿងឆេះទៀតផង។ អ្វីដែលធ្វើឲ្យយើងភ្ញាក់ផ្អើលបំផុតនោះគឺ រថយន្ដធន់ធំមួយនោះមានផ្ទុកទៅដោយ iPhone រាប់ពាន់គ្រឿង ហើយបន្ទាប់ពីគ្រោះថ្នាក់នោះ បានធ្វើឲ្យ iPhone ធ្លាក់រាយប៉ាយពេញដីដូចសម្រាម។ គួរបញ្ជាក់ផងដែរថា ក្នុងចំណោម iPhone ទាំងអស់ដែលត្រូវបានខ្ទាតចេញពីរថយន្ដនោះ គឺមានមួយចំនួនជា iPhone X ខ្លះទៀតជា iPhone 7 និង iPhone 6 ផងដែរ។ ទោះជាយ៉ាងណា យើងមិនទាន់ដឹងពីតម្លៃនៃការខូតខាតនៅឡើយទេ ប៉ុន្ដែយោងតាមរូបភាពអាចឲ្យយើងសន្មត់បានថា ខាតមិនតិចឡើយ។ ចំពោះមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ

    March 19, 2018