ដឹងអត់ថា ប្តូរប័ណ្ណសម្គាល់យានជំនិះរហែក ឬខូច ឬប្តូរពណ៌ ឬប្តូរម៉ាស៊ីន ឬប្តូរអាសយដ្ឋាន ត្រូវចំណាយអស់ប៉ុន្មាន?
- March 19, 2018
យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ក្នុងករណីប័ណ្ណសម្គាល់យានជំនិះរបស់លោកអ្នករហែកឬខូច ឬយានជំនិញត្រូវប្តូរពណ៌ឬប្តូរម៉ាស៊ីន ឬម្ចាស់យានជំនិះប្តូរអាសយដ្ឋា ម្ចាស់យានជំនិះ ត្រូវដាក់ពាក្យសុំប្តូរបណ្ណសម្គាល់យានជំនិះថ្មី ដោយត្រូវភ្ជាប់ជាមួយនូវបណ្ណសម្គាល់យានជំនិះចាស់ ដែលតម្លៃសេវាកម្មមានដូចខាងក្រោមនេះ
+ ប្តូរ ទុតិយតា ឬតតិយតាប័ណ្ណសម្គាល់ទោចក្រយានយន្ត ឬត្រីចក្រយានយន្ត តម្លៃសេវាអស់ ៣១,០០០រៀល
+ ប្តូរ ទុតិយតា ឬតតិយតាផ្លាកលេខទោចក្រយានយន្ត ឬត្រីចក្រយានយន្ត ឬរ៉ឺម៉ក តម្លៃសេវាអស់ ៣១,០០០រៀល
+ ប្តូរ ទុតិយតា ឬតតិយតាប័ណ្ណរថយន្តធុនតូច តម្លៃសេវាអស់ ៣៦,០០០រៀល
+ ប្តូរ ទុតិយតា ឬតតិយតាប័ណ្ណរថយន្តធុនធំ រ៉ឺម៉ក ឬសីមីរ៉ឺម៉ក តម្លៃសេវាអស់ ៣៦,០០០រៀល

អត្ថបទ៖ សេម
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






