Khmernote Media
  • សង្គម

    រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ម្សិលមិញនេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពផ្សារច្បារអំពៅម្ដងទៀត ក្នងខណ្ឌច្បារអំពៅ ដែលតូបទាំងនេះត្រូវបានបំផ្លាញដោយគ្រោះអគ្គីភ័យកាលពីរាត្រីថ្ងៃទី១៥ ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨។ ឯកឧត្តមអភិបាលរាជធានីបានពាំនាំការផ្ដាំសួរសុខទុក្ខ និងនាំមកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនដល់អាជីវករផ្សារច្បារអំពៅរួមមាន៖ ១. ការជួយកសាងឡើងវិញដំបូលរួមនៃផ្សារដែលត្រូវបានបំផ្លាញដោយអគ្គីភ័យ ២. ការជួយកសាងហេដ្ឋារចនាសម្ព័ន្ធជុំវិញផ្សារ ៣. ចាក់បេតុង និងរៀបចំផ្លូវក្នុងផ្សារ។ រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

    March 21, 2018
  • សង្គម

    ផ្លែចេកមិនត្រឹមតែមានរសជាតិឆ្ងាញ់ ងាយស្រួលរកទិញ ហើយមានតម្លៃសមរម្យប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភេទនៃផ្លែឈើម្យ៉ាងដែលអាចផ្ដល់សារៈប្រយោជន៍ល្អៗជាច្រើនចំពោះសុខភាពផងដែរ។ ខាងក្រោមជាភស្តុតាងមួយចំនួនដែលបញ្ជាក់ថាហេតុអ្វីបានជាគ្រាន់តែទទួលទានផ្លែចេកមួយថ្ងៃ​​​ត្រឹមតែ ២ ផ្លែ អាចជួយធ្វើឲ្យសុខភាពកាន់តែប្រសើរឡើង ៖ ១. សម្ពាធឈាមនឹងត្រឡប់ទៅធម្មតាវិញ ៖ ផ្លែចេកមានផ្ទុកប៉ូតាស្យូមដែលនឹងជួយកាត់បន្ថយសម្ពាធឈាមដែលឡើងខ្ពស់។ ២. ជួយដល់ការសម្រកទម្ងន់ ៖ ផ្លែចេក គឺសម្បូរទៅដោយជាតិសសៃ Fiber ដែលជួយកម្ចាត់ចោលនូវខ្លាញ់ដែលមិនល្អ។ វាក៏មានផ្ទុកនូវជាតិម្ស៉ៅម្យ៉ាងដែលកាត់បន្ថយនូវចំណង់អាហាររបស់អ្នក ហើយអ្នកនឹងស្រកទម្ងន់។ ផ្លែចេកកាត់បន្ថយកម្រិតជាតិក្នុងឈាម ហើយបង្កើនប្រតិកម្មរបស់រាងកាយទៅនឹងអាំងស៊ុយលីន។ ប្រសិនបើកោសិកាមិនប្រតិកម្មតបនឹងអាំងស៊ុយលីនទេ វាមិនអាចស្រូបយកគ្លុយកូសបានឡើយ ហើយពេលនោះលំពែងរបស់អ្នកនឹងចាប់ផ្ដើមផលិតគ្លុយកូសនៅក្នុងបរិមាណច្រើនហួសដែលជា​ហេតុ​នាំ​ឲ្យ​បង្កើន​ការ​ស្តុក​ជាតិខ្លាញ់​។ ៣. កាត់បន្ថយហានិភ័យនៃជម្ងឺស្លេកស្លាំង ឬជម្ងឺខ្វះគ្រាប់ឈាមក្រហម ៖ ផ្លែចេកមានផ្ទុកជាតិដែកជាច្រើនដែលជួយជំរុញដល់ការផលិតកោសិកាឈាមក្រហម។ ផ្លែចេកក៏មានផ្ទុកនូវវីតាមីន B6 ដែលជួយចាត់ចែងកម្រិតជាតិស្ករក្នុងឈាមឲ្យស្ថិតក្នុងលក្ខខណ្ឌត្រឹមត្រូវផងដែរ។ ៤. សម្រួលដល់ការរំលាយអាហារ ៖ ផ្លែចេក គឺងាយស្រួលក្នុងការរំលាយ និងមិនធ្វើឲ្យមានការរលាកដល់ក្រពះពោះវៀនឡើយ។ ៥. កាត់បន្ថយកម្រិតនៃភាពតានតឹងក្នុងអារម្មណ៍ ៖ ផ្លែចេកមានផ្ទុកសារជាតិ tryptophan ដែលត្រូវបានទាមទារដោយរាងកាយរបស់យើងដើម្បីទទួលបាន នូវអ័រម៉ូនអារម្មណ៍ល្អ serotonin។ ជាទូទៅ ផ្លែចេកនីមួយៗផ្ទុកម៉ាញេស្យូមប្រហែលជា ២៧ មីលីក្រាមដែលទទួលខុសត្រូវចំពោះការផ្ដល់នូវអារម្មណ៍ល្អ និងការគេងលក់បានស្ងប់។ ៦. ឱនភាពនៃវីតាមីនរបស់អ្នកនឹងត្រូវបានបំពេញ ៖ ផ្លែចេក គឺសម្បូរទៅដោយវីតាមីន B6។ ជាទូទៅចេកមួយផ្លែមានផ្ទុកប្រហែល ២០ភាគរយនៃតម្រូវការវីតាមីន B6 ប្រចាំថ្ងៃរបស់មនុស្ស។ វាជួយរាងកាយក្នុងការបង្កើតអាំងស៊ុយលីន សារធាតុ hemoglobin និងអាស៊ីតអាមីណូដែលចាំបាច់សម្រាប់ការបង្កើតកោសិកាដែលមានសុខភាពល្អ។ ទោះបីជាយើងតែងគិតថា ផ្លែក្រូច និងផ្លែស្ត្របឺរី មានផ្ទុកបរិមាណវីតាមីន C ច្រើនយ៉ាងណាក៏ដោយ ក៏ផ្លែចេកមានផ្ទុកបរិមាណនៃវីតាមីន C ដែលសំខាន់សម្រាប់រាងកាយចំនួន ១៥ ភាគរយផងដែរ។ ៧. កម្រិតនៃថាមពលរបស់អ្នកនឹងកើនឡើង ៖ បរិមាណប៉ូតាស្យូមដែលមានផ្ទុកនៅក្នុងផ្លែចេកជួយការពារសាច់ដុំរបស់អ្នកពីការរមួលក្រពើ។ ចំណែកឯកាបូអ៊ីដ្រាតផ្ដល់ឲ្យអ្នកនូវថាមពលគ្រប់គ្រាន់ ដើម្បីទ្រាំទ្រនឹងលំហាត់ប្រាណដែលខ្លាំងក្លា៕ ប្រភព ៖ Brightside

    March 20, 2018
  • សង្គម

    នារីសឹងតែគ្រប់រូបគ្មាននរណាម្នាក់ដែលមិនចង់ទទួលបានរូបសម្រស់ស្រស់ស្អាត និងរូបរាងគួរឲ្យទាក់ទាញឡើយ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីទទួលបានរូបសម្រស់គួរឲ្យចង់គយគន់ មិនមែនមានន័យថាអ្នកមិនចាំបាច់ត្រូវតែខ្ជះខ្ជាយប្រាក់ទៅលើផលិតផលថែរក្សាសម្រស់ផ្សេងៗនោះទេ។ រូបមន្ត ឬគន្លឹះងាយៗតាមបែបធម្មជាតិដ៏មានប្រសិទ្ធភាពខ្ពស់មួយចំនួនខាងក្រោមនឹងជួយអ្នកឲ្យទទួលបានរូបសម្រស់ស្រស់ស្អាតដូចក្ដីប្រាថ្នាក្នុងរយៈពេលខ្លីបំផុតមួយ ៖ ១. អំបិល ៖ ទឹកអំបិលមិនត្រឹមតែជួយកាត់បន្ថយការហើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភាពស្រស់ស្រាយដល់មុខរបស់អ្នកថែមទៀតផង។ អ្វីដែលអ្នកត្រូវធ្វើ គឺដំបូងត្រូវ​​​រំលាយអំបិលចូលក្នុងទឹកធម្មតាឲ្យឡើងខាប់ៗ បន្ទាប់មកជ្រលក់ក្រណាត់ស្អាត ឬកូនកន្លែងចូលក្នុងទឹកអំបិលនេះ រួចយកវាមកលាបលើមុខរបស់អ្នកសម្រាប់រយៈពេល ១០ នាទី សឹមលាងចេញជាមួយទឹកស្អាតធម្មតា។ ២. គន្លឺះដែលធ្វើឲ្យបបូរមាត់មើលទៅពេញបែបសិចស៊ីគួរឲ្យទាក់ទាញ ៖ អ្វីដែលអ្នកត្រូ​​​វធ្វើ គឺគ្រាន់តែលាបបបូរមាត់របស់អ្នកជាមួយនឹងប្រេងដែលប្រើប្រាស់សម្រាប់ថែរក្សាសម្រស់ណាមួយដូចជាប្រេងអាល់មុន ប្រេងផ្លែប៉ែស ឬប្រេងធម្មតាសម្រាប់លាបបបូរមាត់ក៏បាន។ បន្ទាប់មកយកច្រាស់ដុសធ្មេញដែលមានសសៃច្រាសទន់មួយមកដុសលើបបូរមាត់របស់ថ្នមៗសម្រាប់រយៈពេល ១ នាទី។ ៣. ប្រើប្រាស់ប្រេងអូលីវ ដើម្បីទទួលបាននូវស្បែកដែលមានសំណើមទន់រលោងស្អាត ៖ អ្វីដែលអ្នកត្រូវធ្វើ គឺដំបូងត្រូវស្ទីមមុខបន្តិចសិន បន្ទាប់មកសឹមយកប្រេងអូលីវមកម៉ាស្សាលើផ្ទៃមុខសម្រាប់រយៈពេលប្រហែលជា ៧ នាទី។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរអនុវត្តន៍ឲ្យបាន ៤ ទៅ ៥ ថ្ងៃ ម្ដង។ ៤. ទឹកឃ្មុំ ៖ ជួយកម្ចាត់មុន និងកាត់បន្ថយការរោលរលាកលើផ្ទៃមុខ។ អ្វីដែលអ្នកត្រូវធ្វើ គឺលាបទឹកឃ្មុំចំនួនសមល្មមទៅលើមុន រួចទុកចោលសម្រាប់រយៈពេល ១៥នាទី សឹមលាងសម្អាតចេញជាមួយនឹងទឹកក្ដៅឧណ្ហៗ។ វិធីនេះជួយកាត់បន្ថយទំហំនៃមុនបានលឿនបំផុត។ ៥. ថ្នាំបន្តក់ភ្នែក ៖ ជួយបំបាត់មុន និងកាត់បន្ថយការរោលរលាកលើផ្ទៃមុខ។ អ្វីដែលអ្នកត្រូវធ្វើ គឺជ្រលក់សំឡីចូលក្នុងថ្នាំបន្តក់ភ្នែក ហើយយកវាទៅដាក់ចោលក្នុងទូរទឹកកកសម្រាប់រយៈពេលពី ៣ ទៅ ៥ នាទី។ បន្ទាប់មកយកសំឡីនេះមកសង្កត់ថ្នមៗ លើតំបន់ដែលទទួលរងផលប៉ះពាល់ ហើយខណៈនោះមុននឹងប្រែជាមើលលែងសូវឃើញជាក់ជាមិនខាន។ ៦. ម្ស៉ៅ Baking Soda ៖ Baking Soda មានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់ចោលនូវរោមដែលដុះកប់ក្នុងសាច់។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយបញ្ចូលគ្នានូវម្ស៉ៅ Baking soda ចំនួន ១ ស្លាបព្រាកាហ្វេ ម្ស៉ៅធញ្ញជាតិ ១ ស្លាបព្រាកាហ្វេ និងទឹកធម្មតា ១ ស្លាបព្រាបាយ។ កូររហូតទាល់តែវាឡើងខាប់។ លាបល្បាយទៅលើស្បែកដែលដុះរោមកប់ រួចរងចាំឲ្យគ្រប់ ៥ នាទី សិនសឹម លាងសម្អាតចេញជាមួយនឹងទឹកក្ដៅ។ ៧. ដើម្បីកាត់បន្ថយស្នាមខ្មៅ និងថ្នក់ខ្មៅក្រោមភ្នែក ៖ អ្វីដែលអ្នកត្រូវធ្វើ គឺលាយម្ស៉ៅ Baking soda ចំនួន ១ ស្លាបព្រាកាហ្វេ ជាមួយនឹងទឹកក្ដៅ ឬតែក្ដៅ ១ កែវ រួចកូរឲ្យសព្វ។ ជ្រលក់សំឡីចូលក្នុងល្បាយ ហើយលាបវាលើតំបន់ក្រោមភ្នែក។ ទុកចោលសម្រាប់រយៈពេលប្រមាណពី ១០ ទៅ ១៥ នាទី សិនសឹមលាងចេញជាមួយនឹងទឹកធម្មតា ហើយលាបគ្រីមផ្ដល់សំណើមពីលើ។ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ និងឆាប់រហ័ស ចូរអនុត្តន៍រូបមន្តនេះឲ្យបានជារៀងរាល់ថ្ងៃ​​​។ ៨. ដើម្បីទទួលបានសក់ភ្លឺរលោងមានសុខភាពល្អ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺលាយបញ្ចូលគ្នារវាង ចេកទុំ ១ ផ្លែ ស៊ុត ១ គ្រាប់ ទឹកឃ្មុំ ១ ស្លាបព្រាបាយ និងស្រាបៀរទឹកខ្មៅចំនួន កន្លះកែវ។ កូររហូតដល់ចូលគ្នាសព្វ សឹមយកល្បាយទៅលាបលើសក់។ បន្ទាប់មកទុកចោលឲ្យបានរយៈពេល ២ ទៅ ៣ ម៉ោង សិនសឹមលាងសម្អាតចេញ ដោយប្រើទឹកក្ដៅឧណ្ហៗ។ អនុវត្តន៍តាមគន្លឹះនេះម្ដងក្នុងមួយសប្តាហ៍។ ៩. ដើម្បីទទួលបានរោមភ្នែកវែងងរស្អាត ៖ អ្វីដែលអ្នកត្រូវធ្វើ គឺលាយបញ្ចូលគ្នារវាង ប្រេងដូង កន្លះ ស្លាបព្រាកាហ្វេ ជាមួយប្រេងឡាវ៉េនដឺពី ២ ទៅ ៤ ដំណក់។ ប្រើប្រាស់សំឡីផ្ដិតចូលទឹកល្បាយ ហើយយកមកលាបលើរោមភ្នែក។ អនុវត្តន៍តាមរូបមន្តនេះឲ្យបានយ៉ាងហោចណាស់ ៣ ដង ក្នុងមួយសប្តាហ៍ ហើយរោមភ្នែករបស់អ្នកនឹងប្រែជាកាន់តែក្រាស់ងរភ្លឺរលោងគួរឲ្យទាក់ទាញតែម្ដង៕ ប្រភព ៖ Brightside

    March 20, 2018
  • កីឡា

    ក្លឹបកាំភ្លើងធំ Arsenal កំពុងរៀបចំសំណើរក្នុងការដេញថ្លៃអ្នកចាំទី Bernd Leno របស់ក្លឹប Bayer Leverkusen ក្នុងតម្លៃផ្ទេរ 25 លានផោន។ ក្លឹបកាំភ្លើងធំ Arsenal កំពុងសម្លឹងមើលអ្នកចាំទីថ្មីដើម្បីត្រៀមជំនួសអ្នកចាំទី Petr Cech ហើយអ្នកចាំទី Bernd Leno គឺជាជម្រើសដ៏ល្អក្នុងការជំនួសដំណែងអ្នកចាំទី Petr Cech។ ជាពិសេសអ្នកចាំទី Bernd Leno កំពុងសម្លឹងមើលទ្រនំថ្មីដើម្បីចាកចេញពីទឹកដីអាឡឺម៉ង់។ ការស្វែងរកទ្រនំថ្មីនេះគឺដើម្បីបង្កើនសមត្ថភាពរបស់គេបន្ថែមទៀត។ កុងត្រារបស់អ្នកចាំទី Leno ជាមួយនឹងក្លឹប Bayer Leverkusen នឹងបញ្ចប់នៅក្នុងឆ្នាំ 2020 ខាងមុខនេះហើយអ្នកចាំទីសញ្ជាតិអាឡឺម៉ង់រូបនេះក៏ត្រូវបានក្លឹប

    March 20, 2018
  • អន្តរជាតិ

    សុភាពនារីគ្រប់រូបតែងតែរកនូវអ្វីដែលឥតខ្ចោះសម្រាប់ខ្លួនឯង ជាពិសេសរឿងតុបតែងមុខ។ យើងដឹងហើយថាបញ្ហាសុខភាពគឺជារឿងសំខាន់ តែរឿងសម្រស់ក៏ជារឿងសំខាន់សម្រាប់នារីគ្រប់រូបផងដែរ ព្រោះថាវាជារឿងមួយដែលធ្វើនារីរឹតតែមានភាព ជឿជាក់លើខ្លួនឯងថែមមួយកម្រឹតទៀត។ ជាពិសេសនៅពេលដែលសុភាពនារីចូលរួមក្នុងពិធីមង្គលការម្ដងៗ គឺមានភាពលំបាក និងចំណាយថវិកាក៏ដូចជាពេលវេលាជាច្រើនជាជាងមនុស្សប្រុស។ ហេតុនេះហើយមានបុរសជាច្រើនឆ្ងល់ថា”ហេតុអ្វីបានជានារីគ្រប់រូបឲ្យតែមានកម្មវិធី រឺចូលរួមពិធីមង្គលការត្រូវចំណាយពេលយូរ?”។ ខាងក្រោមនេះជាមូលហេតុុដែលអាចបកស្រាយចម្ងល់របស់លោក​អ្នកបាន៖ ១. ការតុបតែងមុខ៖ សុភាពនារីតែងតែមានការបារម្ភទៅលើការតុបតែងមុខរបស់ខ្លួនថា Make Up យ៉ាងណាសមនិងទម្រង់មុខរបស់ខ្លួន ធ្វើយ៉ាងណាឲ្យស៊ីគ្នាជាមួយ នឹងកម្មវិធី។ ហើយការ​ Make Up ម្ដងៗត្រូវចំណាយពេលពី ១ ម៉ោងកន្លះទៅ ២ ម៉ោង។ ២. បញ្ហាម៉ូតសក់៖ ការជ្រើសរើសម៉ូតសក់ក៏ជាបញ្ហាមួយដែរ ដោយនារីគ្រប់រូបគឺមានទម្រង់មុខខុសគ្នា ដូចនេះហើយបើសិនជាជ្រើសរើសម៉ូតមិនសមនឹងទម្រង់មុខរបស់ខ្លួន និងបណ្ដាឲ្យយើងមើលទៅចាស់

    March 20, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ វាជារឿងគួរអោយសោកស្តាយណាស់នៅពេលដែលបាត់បង់អ្នកដែលមានទេព្យកោសល្យណាម្នាក់នោះ មិនថានៅក្នុងវិស័យណាមួយឡើយ។ ប្រភពព័ត៌មានចិនបានចុះផ្សាយគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលឆក់យកជីវិតកីឡាករអត្តពលិកផ្នែកហែលទឹកពិការជើងម្នាក់របស់ចិន។ គ្រោះថ្នាកនេះកើតឡើងនៅម៉ោងប្រហែល៤ព្រឹកកាលពីថ្ងៃទី៤ ខែមីនានេះ តាមការអោយដឹងមកថាបុរសជាអត្តពលិកនេះបានបើកបុកជាមួយនឹងបង្គោលភ្លើង។ អត្តពលិកដែលរងគ្រោះក្នុងគ្រោះថ្នាក់នោះត្រូវបានគេកំណត់អត្តសញ្ញាណបាន​ថាមានឈ្មោះ Huang Wenpan ជាអ្នកកីឡាផ្នែកហែលទឹកដ៏ល្បី។ គេធ្លាប់ទទួលបានពានរង្វាន់ចំនួនប្រាំនៅក្នុងព្រឹត្តិការណ៍ Paralympics Rio ២០១៦ ក្នុងវិញ្ញាសាហែលទឹកសេរីប្រវែង ៥០ម៉ែត្របើទោះបីជាមានជើងពិការក៏ដោយ។ Huang Wenpan ត្រូវគេប្រកាសថាបានស្លាប់នៅតាមផ្លូវបញ្ជូនទៅមន្ទីពេទ្យ ៕ ប្រភព ៖ nextshark

    March 20, 2018
  • សង្គម

    ខាងក្រោមជាប្រភេទអាហារ និងភេសជ្ជៈមួយចំនួនដែលអ្នកគួរ និងមិនគួរទទួលទាន ដើម្បីបំបាត់ក្លិនខ្លួនមិនល្អ ៖ ១. ទឹក និងស្រាបៀរ ៖ ការទទួលទឹកបានគ្រប់គ្រាន់ជួយដល់រាងកាយក្នុងការបញ្ចេញចោលនូវជាតិពុលដែលបណ្ដាលឲ្យមានក្លិនខ្លួនមិនល្អ។ បើទោះបីជាការទទួលទានគ្រឿងស្រវឹង គឺប្រហែលជាវិធីល្អមួយដើម្បីសម្រាក ឬសម្រួលដល់អារម្មណ៍របស់អ្នក បន្ទាប់ពីធ្វើការហត់ពេញមួយថ្ងៃក៏ពិតមែន ប៉ុន្តែវាអាចបង្កផលអាក្រក់ដោយបង្កើតឲ្យមានក្លិនខ្លួនមិនល្អ ខណៈដែលជាតិអាល់កុលមួយចំនួនជ្រាបចេញតាមរយៈរន្ធញើសនៃរាងកាយ។ ២. ទឹកដោះគោយ៉ាអួរ និងទឹកដោះគោស្រស់ ៖ សារធាតុចិញ្ចឹមសកម្មដែលមានវត្តមាននៅក្នុងទឹកដោះគោយ៉ាអ៊ួរជួយកាត់បន្ថយសមាសធាតុដែលបណ្ដាលឲ្យមានក្លិនខ្លួន។ ម៉្យាងទៀត វីតាមីន D ដែលមាននៅក្នុងទឹកដោះគោយ៉ាអួរថែមទាំងបានធ្វើការប្រយុទ្ធប្រឆាំងទៅនឹងពពួកបាក់តេរីមិនល្អក្នុងមាត់ ដើម្បីកាត់បន្ថយក្លិនខ្យល់ដង្ហើមមិនល្អផងដែរ។ រីឯទឹកដោះគោស្រស់ ឬទឹកដោះគោធម្មតា គឺមិនត្រឹមតែមិនជួយកាត់បន្ថយក្លិនខ្លួនមិនល្អប៉ុណ្ណោះទេ ប៉ុន្តែវាមានផ្ទុកនូវសារធាតុ choline ដែលអាចបណ្ដាលឲ្យមានក្លិនខ្លួនអាក្រក់ទៅវិញ។ ៣. ទឹកក្រូចឆ្មារ និងស្រាក្រហម ៖ ក្រូចឆ្មារមានប្រសិទ្ធភាពអស្ចារ្យក្នុងការជួយបន្សាប ឬបញ្ចេញជាតិពុលចេញពីរាងកាយជាមួយនឹងគុណសម្បត្តិនៃសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់របស់វា។ អ្វីដែលអ្នកមិនគួរទទួលទាននោះ គឺស្រាក្រហម។ ៤. តែរុក្ខជាតិ និងកាហ្វេ ៖ តែរុក្ខជាតិ គឺជាប្រភពដ៏អស្ចារ្យមួយនៃសារធាតប្រឆាំងនឹងអុកស៊ីតកម្មដែលជួយកាត់បន្ថយក្លិនខ្លួនមិនល្អ។ ហើយអ្វីដែលអ្នកមិនគួរទទួលទាននោះ  គឺកាហ្វេ ឬរាល់ប្រភេទនៃភេសជ្ជៈណាដែលមានផ្ទុកជាតិកាហ្វេអ៊ីន ក៏ព្រោះវាអាចបណ្ដាលឲ្យកើតមានក្លិនខ្លួនឆួលអាក្រក។ ៥. ផ្លែប៉ោម និងផ្កាខាត់ណា ៖ ដោយសារលក្ខណៈសម្បិត្តផ្ដល់ក្លិនក្រអូបពីធម្មជាតិ ផ្លែប៉ោមជួយប្រយុទ្ធប្រឆាំងតៅនឹងក្លិនខ្យល់ដង្ហើមមិនល្អ។ អ្វីដែលអ្នកមិនគួរទទួលទាន គឺផ្កាខាត់ណា ក៏ព្រោះវាមានផ្ទុកនូវសារធាតុ choline ជាសារធាតុចិញ្ចឹមប្រភេទវីតាមីន B ដែលអាចបណ្ដាលឲ្យក្លិនខ្លួនអាក្រក់។ ៦. ផ្លែក្រូច និងផ្លែល្ពៅ ៖ ផ្លែក្រូចគ្រប់ប្រភេទ គឺមានក្លិនល្អក្រអូបបែបធម្មជាតិ ហើយរាងកាយរបស់មនុស្សងាយនឹងស្រូបយកជាប់ក្លិននេះ។ ប៉ុន្តែ ផ្លែល្ពៅវិញ គឺមិនល្អអាចជួយកាត់បន្ថយក្លិនខ្លួនរបស់អ្នកបានឡើយ ក៏ព្រោះល្ពៅមានផ្ទុកសារធាតុ choline ដែលត្រូវបំលែងទៅជា trimethylamine។ ការប្រមូលផ្ដុំសារធាតុ trimethylamine នៅក្នុងរាងកាយអាចបណ្ដាលឲ្យមានក្លិនខ្លួនមិនល្អ។ ៧. ក្រវាញ និងឈើអែម ជាមួយ ខ្ទឹមស និងខ្ទឹមបារាំង ៖ ក្រវាញ និងឈើអែម គឺមិនត្រឹមតែបង្កើនរសជាតិអាហារប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយផ្ដល់ឲ្យអ្នកនូវក្លិនខ្លួនស្រស់ស្រាយបានយូរផងដែរ។ ផ្ទុយទៅវិញ ខ្ទឹមស និងខ្ទឹមបារាំងមានផ្ទុកនូវសមាសធាតុស្ពាន់ធ័រសរីរាង្គដែលត្រូវបានរំលាយ និងត្រូវបានបំបាត់ជាចម្បងតាមរយៈរន្ធញើសនៃរាងកាយដែលនេះជាហេតុបណ្តាលឲ្យក្លិនខ្លួនមិនល្អភាយចេញពីរាងកាយ។ ៨. ភ្លៅកង្កែប និងទំពាំងបារាំង ៖ ភ្លៅកង្កែប គឺជួយកាត់បន្ថយក្លិនខ្លួនមិនល្អ។ ប៉ុន្តែទំពាំងបារាំងវិញ គឺមានផ្ទុកជាតិអាស៊ីត Asparagusic ដែលនឹងត្រូវបំបែកចូលទៅក្នុងសមាសធាតុស្ពាន់ធ័រ ហើយវាអាចនឹងបង្កឲ្យអ្នកមានក្លិនខ្លួនអាក្រក់។ ៩. ត្រី និងសាច់ក្រហម ៖ ការទទួលទានត្រី គឺមិនធ្វើឲ្យប្រព័ន្ធរំលាយអាហារបញ្ចេញនូវក្លិនមិនល្អក្នុងពេលរំលាយដូចនៅពេលរំលាយសាច់ក្រហមឡើយ៕ ប្រភព ៖ Brightside

    March 20, 2018
  • បច្ចេកវិទ្យា

    នាថ្ងៃទី27 ខែមិនា ខាងមុខនេះ ក្រុមហ៊ុន Huawei នឹងសម្រេចក្នុងការប្រកាសទាក់ទងទៅនឹងស្មាតហ្វូនកំពូលត្រកូល P20 របស់ខ្លួន ដែលមានដូចជា P20, P20 Lite និង P20 Pro។ ដោយឡែក ទាក់ទងទៅនឹងចំណុចខ្លាំងរបស់ស្មាតហ្វូនកំពូលថ្មីនេះ គឺកាមេរ៉ាក្រោយនេះឯងដែលមានដល់ទៅ 3 ឯណោះរបស់ក្រុមហ៊ុន Leica។ អ្វីដែលអស្ចារ្យបំផុតនោះគឺ សម្រាប់ lens ថតពណ៌គឺមានទំហំរហូតដល់ទៅ 40MP ហើយ lens មួយទៀតសម្រាប់ថតស-ខ្មៅ (Monochrome) មានទំហំ 20MP និងមួយទៀតមានទំហំ 8MP

    March 20, 2018
  • សង្គម

    ជារៀងរាល់ថ្ងៃនាពេលល្ងាចឡើង គេតែងតែសង្កេតឃើញពូៗមីងៗជាច្រើនបាននាំគ្នារាំហាត់ប្រាណនៅតាមមាត់ទន្លេ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល យ៉ាងសប្បាយរីករាយ។ បើតាមអ្នកនៅម្តុំនោះបានឲ្យដឹងថា មាត់ទន្លេតាខ្មៅនេះគឺជាកន្លែងពេញនិយមសម្រាប់បងប្អូនប្រជាពលរដ្ឋជាពិសេសលោកពូៗ អ្នកមីងៗ មកធ្វើលំហាត់ប្រាណ ដោយសារតែនៅទីនោះមានលក្ខណៈធំទូលាយ និងមានខ្យល់បរិសុទ្ធល្អ។ តាមការឲ្យដឹងពីអ្នកមីងម្នាក់នៅទីនោះបានឲ្យដឹងថា អ្នកមីងតែងតែមករាំហាត់ប្រាណនៅមាត់ទន្លេនេះរាល់ថ្ងៃ ដើម្បីសុខភាព ម៉្យាងអ្នកមីងបានជួបជុំមិត្តភក្តិនិយាយគ្នាលេងសើចសប្បាយថែមទៀតផង៕ អត្ថបទ៖ សេម

    March 20, 2018
  • បច្ចេកវិទ្យា

    សម្រាប់សម័យនេះ អាចនិយាយបានថាស្ទើរតែគ្រប់ផ្ទះហើយសុទ្ធតែមាន Wi-Fi ប្រើទាំងអស់។ ដោយឡែក ទាក់ទងទៅនឹងល្បឿនរបស់ Wi-Fi អាចនឹងដំណើរការបានលឿន រឺយឺតគឺមិនមែនអាស្រ័យទៅនឹងកញ្ចប់ដែលអ្នកទិញពីក្រុមហ៊ុនឡើយ ពោលគឺមានអ្វីៗច្រើនទៀតដែលចូលរួមចំណែក។ ទោះជាយ៉ាងណា ប្រសិនបើអ្នកចង់ឲ្យល្បឿន Wi-Fi នៅផ្ទះដំណើរការបានល្អ និងលឿន យើងសូមណែនាំពីវិធីសាស្ត្រមួយចំនួននេះ។ 1/ យកឧបករណ៍គ្មានខ្សែនានាចេញឲ្យឆ្ងាយ ប្រសិនបើមានឧបករណ៍គ្មានខ្សែផ្សេងៗទៀតនៅក្បែរនោះដូចជា ទូរស័ព្ទ រឺអាយកូមនោះវាអាចបណ្ដាលឲ្យ Wi-Fi មានបញ្ហា។ ព្យាយាមយកឧបករណ៍ទាំងនោះចេញ ប្រសិនបើវានៅជិតដុំ Wi-Fi។ គួរបញ្ជាក់ផងដែរថា ឧបករណ៍ឥតខ្សែភាគច្រើនគឺមានប្រើប្រាស់ប្រេកង់ដូចគ្នាទៅនឹង Router ដែរ ដូចនេះការទុកឧបករណ៍ទាំងនោះនៅជិតគ្នា អាចជាមូលហេតុធ្វើឲ្យសញ្ញាបាត់បង់។ 2/ ផ្លាស់ប្ដូរទីតាំង

    March 20, 2018