បំបាត់ក្លិនខ្លួនមិនល្អ ដោយគ្រាន់តែទទួលទានអាហារ និងភេសជ្ជៈប៉ុន្មានប្រភេទនេះ
- March 20, 2018
ខាងក្រោមជាប្រភេទអាហារ និងភេសជ្ជៈមួយចំនួនដែលអ្នកគួរ និងមិនគួរទទួលទាន ដើម្បីបំបាត់ក្លិនខ្លួនមិនល្អ ៖
១. ទឹក និងស្រាបៀរ ៖ ការទទួលទឹកបានគ្រប់គ្រាន់ជួយដល់រាងកាយក្នុងការបញ្ចេញចោលនូវជាតិពុលដែលបណ្ដាលឲ្យមានក្លិនខ្លួនមិនល្អ។ បើទោះបីជាការទទួលទានគ្រឿងស្រវឹង គឺប្រហែលជាវិធីល្អមួយដើម្បីសម្រាក ឬសម្រួលដល់អារម្មណ៍របស់អ្នក បន្ទាប់ពីធ្វើការហត់ពេញមួយថ្ងៃក៏ពិតមែន ប៉ុន្តែវាអាចបង្កផលអាក្រក់ដោយបង្កើតឲ្យមានក្លិនខ្លួនមិនល្អ ខណៈដែលជាតិអាល់កុលមួយចំនួនជ្រាបចេញតាមរយៈរន្ធញើសនៃរាងកាយ។

២. ទឹកដោះគោយ៉ាអួរ និងទឹកដោះគោស្រស់ ៖ សារធាតុចិញ្ចឹមសកម្មដែលមានវត្តមាននៅក្នុងទឹកដោះគោយ៉ាអ៊ួរជួយកាត់បន្ថយសមាសធាតុដែលបណ្ដាលឲ្យមានក្លិនខ្លួន។ ម៉្យាងទៀត វីតាមីន D ដែលមាននៅក្នុងទឹកដោះគោយ៉ាអួរថែមទាំងបានធ្វើការប្រយុទ្ធប្រឆាំងទៅនឹងពពួកបាក់តេរីមិនល្អក្នុងមាត់ ដើម្បីកាត់បន្ថយក្លិនខ្យល់ដង្ហើមមិនល្អផងដែរ។ រីឯទឹកដោះគោស្រស់ ឬទឹកដោះគោធម្មតា គឺមិនត្រឹមតែមិនជួយកាត់បន្ថយក្លិនខ្លួនមិនល្អប៉ុណ្ណោះទេ ប៉ុន្តែវាមានផ្ទុកនូវសារធាតុ
choline ដែលអាចបណ្ដាលឲ្យមានក្លិនខ្លួនអាក្រក់ទៅវិញ។

៣. ទឹកក្រូចឆ្មារ និងស្រាក្រហម ៖ ក្រូចឆ្មារមានប្រសិទ្ធភាពអស្ចារ្យក្នុងការជួយបន្សាប ឬបញ្ចេញជាតិពុលចេញពីរាងកាយជាមួយនឹងគុណសម្បត្តិនៃសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់របស់វា។ អ្វីដែលអ្នកមិនគួរទទួលទាននោះ គឺស្រាក្រហម។

៤. តែរុក្ខជាតិ និងកាហ្វេ ៖ តែរុក្ខជាតិ គឺជាប្រភពដ៏អស្ចារ្យមួយនៃសារធាតប្រឆាំងនឹងអុកស៊ីតកម្មដែលជួយកាត់បន្ថយក្លិនខ្លួនមិនល្អ។ ហើយអ្វីដែលអ្នកមិនគួរទទួលទាននោះ គឺកាហ្វេ ឬរាល់ប្រភេទនៃភេសជ្ជៈណាដែលមានផ្ទុកជាតិកាហ្វេអ៊ីន ក៏ព្រោះវាអាចបណ្ដាលឲ្យកើតមានក្លិនខ្លួនឆួលអាក្រក។

៥. ផ្លែប៉ោម និងផ្កាខាត់ណា ៖ ដោយសារលក្ខណៈសម្បិត្តផ្ដល់ក្លិនក្រអូបពីធម្មជាតិ ផ្លែប៉ោមជួយប្រយុទ្ធប្រឆាំងតៅនឹងក្លិនខ្យល់ដង្ហើមមិនល្អ។ អ្វីដែលអ្នកមិនគួរទទួលទាន គឺផ្កាខាត់ណា ក៏ព្រោះវាមានផ្ទុកនូវសារធាតុ choline ជាសារធាតុចិញ្ចឹមប្រភេទវីតាមីន B ដែលអាចបណ្ដាលឲ្យក្លិនខ្លួនអាក្រក់។

៦. ផ្លែក្រូច និងផ្លែល្ពៅ ៖ ផ្លែក្រូចគ្រប់ប្រភេទ គឺមានក្លិនល្អក្រអូបបែបធម្មជាតិ ហើយរាងកាយរបស់មនុស្សងាយនឹងស្រូបយកជាប់ក្លិននេះ។ ប៉ុន្តែ ផ្លែល្ពៅវិញ គឺមិនល្អអាចជួយកាត់បន្ថយក្លិនខ្លួនរបស់អ្នកបានឡើយ ក៏ព្រោះល្ពៅមានផ្ទុកសារធាតុ choline ដែលត្រូវបំលែងទៅជា trimethylamine។ ការប្រមូលផ្ដុំសារធាតុ trimethylamine នៅក្នុងរាងកាយអាចបណ្ដាលឲ្យមានក្លិនខ្លួនមិនល្អ។

៧. ក្រវាញ និងឈើអែម ជាមួយ ខ្ទឹមស និងខ្ទឹមបារាំង ៖ ក្រវាញ និងឈើអែម គឺមិនត្រឹមតែបង្កើនរសជាតិអាហារប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយផ្ដល់ឲ្យអ្នកនូវក្លិនខ្លួនស្រស់ស្រាយបានយូរផងដែរ។ ផ្ទុយទៅវិញ ខ្ទឹមស និងខ្ទឹមបារាំងមានផ្ទុកនូវសមាសធាតុស្ពាន់ធ័រសរីរាង្គដែលត្រូវបានរំលាយ និងត្រូវបានបំបាត់ជាចម្បងតាមរយៈរន្ធញើសនៃរាងកាយដែលនេះជាហេតុបណ្តាលឲ្យក្លិនខ្លួនមិនល្អភាយចេញពីរាងកាយ។

៨. ភ្លៅកង្កែប និងទំពាំងបារាំង ៖ ភ្លៅកង្កែប គឺជួយកាត់បន្ថយក្លិនខ្លួនមិនល្អ។ ប៉ុន្តែទំពាំងបារាំងវិញ គឺមានផ្ទុកជាតិអាស៊ីត Asparagusic ដែលនឹងត្រូវបំបែកចូលទៅក្នុងសមាសធាតុស្ពាន់ធ័រ ហើយវាអាចនឹងបង្កឲ្យអ្នកមានក្លិនខ្លួនអាក្រក់។

៩. ត្រី និងសាច់ក្រហម ៖ ការទទួលទានត្រី គឺមិនធ្វើឲ្យប្រព័ន្ធរំលាយអាហារបញ្ចេញនូវក្លិនមិនល្អក្នុងពេលរំលាយដូចនៅពេលរំលាយសាច់ក្រហមឡើយ៕

ប្រភព ៖ Brightside
- Share This Post:






