សង្គម

គ្រាន់តែទទួលទានចេកមួយថ្ងៃត្រឹមតែ ២ ផ្លែ អត្ថប្រយោជន៍ដ៏អស្ចារ្យមិនគួរឲ្យជឿទាំងនេះនឹងកើតឡើងចំពោះរាងកាយអ្នក

BY
Khmernote Media
March 20, 2018

ផ្លែចេកមិនត្រឹមតែមានរសជាតិឆ្ងាញ់ ងាយស្រួលរកទិញ ហើយមានតម្លៃសមរម្យប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភេទនៃផ្លែឈើម្យ៉ាងដែលអាចផ្ដល់សារៈប្រយោជន៍ល្អៗជាច្រើនចំពោះសុខភាពផងដែរ។ ខាងក្រោមជាភស្តុតាងមួយចំនួនដែលបញ្ជាក់ថាហេតុអ្វីបានជាគ្រាន់តែទទួលទានផ្លែចេកមួយថ្ងៃ​​​ត្រឹមតែ ២ ផ្លែ អាចជួយធ្វើឲ្យសុខភាពកាន់តែប្រសើរឡើង ៖

១. សម្ពាធឈាមនឹងត្រឡប់ទៅធម្មតាវិញ ៖ ផ្លែចេកមានផ្ទុកប៉ូតាស្យូមដែលនឹងជួយកាត់បន្ថយសម្ពាធឈាមដែលឡើងខ្ពស់។

២. ជួយដល់ការសម្រកទម្ងន់ ៖ ផ្លែចេក គឺសម្បូរទៅដោយជាតិសសៃ Fiber ដែលជួយកម្ចាត់ចោលនូវខ្លាញ់ដែលមិនល្អ។ វាក៏មានផ្ទុកនូវជាតិម្ស៉ៅម្យ៉ាងដែលកាត់បន្ថយនូវចំណង់អាហាររបស់អ្នក ហើយអ្នកនឹងស្រកទម្ងន់។ ផ្លែចេកកាត់បន្ថយកម្រិតជាតិក្នុងឈាម ហើយបង្កើនប្រតិកម្មរបស់រាងកាយទៅនឹងអាំងស៊ុយលីន។ ប្រសិនបើកោសិកាមិនប្រតិកម្មតបនឹងអាំងស៊ុយលីនទេ វាមិនអាចស្រូបយកគ្លុយកូសបានឡើយ ហើយពេលនោះលំពែងរបស់អ្នកនឹងចាប់ផ្ដើមផលិតគ្លុយកូសនៅក្នុងបរិមាណច្រើនហួសដែលជា​ហេតុ​នាំ​ឲ្យ​បង្កើន​ការ​ស្តុក​ជាតិខ្លាញ់​។

៣. កាត់បន្ថយហានិភ័យនៃជម្ងឺស្លេកស្លាំង ឬជម្ងឺខ្វះគ្រាប់ឈាមក្រហម ៖ ផ្លែចេកមានផ្ទុកជាតិដែកជាច្រើនដែលជួយជំរុញដល់ការផលិតកោសិកាឈាមក្រហម។ ផ្លែចេកក៏មានផ្ទុកនូវវីតាមីន B6 ដែលជួយចាត់ចែងកម្រិតជាតិស្ករក្នុងឈាមឲ្យស្ថិតក្នុងលក្ខខណ្ឌត្រឹមត្រូវផងដែរ។

៤. សម្រួលដល់ការរំលាយអាហារ ៖ ផ្លែចេក គឺងាយស្រួលក្នុងការរំលាយ និងមិនធ្វើឲ្យមានការរលាកដល់ក្រពះពោះវៀនឡើយ។

៥. កាត់បន្ថយកម្រិតនៃភាពតានតឹងក្នុងអារម្មណ៍ ៖ ផ្លែចេកមានផ្ទុកសារជាតិ tryptophan ដែលត្រូវបានទាមទារដោយរាងកាយរបស់យើងដើម្បីទទួលបាន នូវអ័រម៉ូនអារម្មណ៍ល្អ serotonin។ ជាទូទៅ ផ្លែចេកនីមួយៗផ្ទុកម៉ាញេស្យូមប្រហែលជា ២៧ មីលីក្រាមដែលទទួលខុសត្រូវចំពោះការផ្ដល់នូវអារម្មណ៍ល្អ និងការគេងលក់បានស្ងប់។

៦. ឱនភាពនៃវីតាមីនរបស់អ្នកនឹងត្រូវបានបំពេញ ៖ ផ្លែចេក គឺសម្បូរទៅដោយវីតាមីន B6។ ជាទូទៅចេកមួយផ្លែមានផ្ទុកប្រហែល ២០ភាគរយនៃតម្រូវការវីតាមីន B6 ប្រចាំថ្ងៃរបស់មនុស្ស។ វាជួយរាងកាយក្នុងការបង្កើតអាំងស៊ុយលីន សារធាតុ hemoglobin និងអាស៊ីតអាមីណូដែលចាំបាច់សម្រាប់ការបង្កើតកោសិកាដែលមានសុខភាពល្អ។ ទោះបីជាយើងតែងគិតថា ផ្លែក្រូច និងផ្លែស្ត្របឺរី មានផ្ទុកបរិមាណវីតាមីន C ច្រើនយ៉ាងណាក៏ដោយ ក៏ផ្លែចេកមានផ្ទុកបរិមាណនៃវីតាមីន C ដែលសំខាន់សម្រាប់រាងកាយចំនួន ១៥ ភាគរយផងដែរ។

៧. កម្រិតនៃថាមពលរបស់អ្នកនឹងកើនឡើង ៖ បរិមាណប៉ូតាស្យូមដែលមានផ្ទុកនៅក្នុងផ្លែចេកជួយការពារសាច់ដុំរបស់អ្នកពីការរមួលក្រពើ។ ចំណែកឯកាបូអ៊ីដ្រាតផ្ដល់ឲ្យអ្នកនូវថាមពលគ្រប់គ្រាន់ ដើម្បីទ្រាំទ្រនឹងលំហាត់ប្រាណដែលខ្លាំងក្លា៕

ប្រភព ៖ Brightside

Share This Post: