សង្គម

របរលក់ឈូកមើលទៅសាមញ្ញ តែរកចំណូលបានជិត១០០ដុល្លារក្នុងមួយថ្ងៃ

BY
Khmernote Media
March 20, 2018

បើយើងធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៥៩២ កែវផ្លូវ ៣១៥ ស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក នៅជិតស្តុប ក្រឡេកមើលខាងស្តាំដៃ យើងនឹងឃើញអ៊ុំប្រុសចំណាស់ម្នាក់កំពុងតែអង្គុយលក់ឈូកយ៉ាងច្រើនតាមដងផ្លូវ។ តាមរយៈកិច្ចសំភាសន៍ក្រុមការងារខ្មែរណូតជាមួយនឹងអ៊ុំប្រុសបានឲ្យដឹងថា ផ្លែឈូកទាំងអស់នេះយកមកពីព្រែកព្នៅ ហើយគេយកមកបោះបន្តឲ្យអ៊ុំប្រុសនៅត្រឹមទួលគោក។

ជារៀងរាល់ថ្ងៃអ៊ុំប្រុសចាប់ផ្តើមលក់ឈូកនេះតាំងពីម៉ោង១១ព្រឹកទៅដល់ម៉ោង ១-២រសៀលនៅចំណុចស្តុបខាងលើ ហើយបន្តដើរលក់តាមផ្លូវផ្សេងទៀតរហូតដល់ម៉ោង៧-៨យប់។ សម្រាប់ឈូកមួយបាច់ចំនួន៣ផ្លែមានតម្លៃ២៥០០រៀល និងមួយបាច់ចំនួន៤ផ្លែមានតម្លៃ៣០០០រៀល ហើយអ៊ុំប្រុសបានឲ្យដឹងថា ក្នុងមួយថ្ងៃអ៊ុំប្រុសអាចលក់អស់ពី ៨-៩ផ្លូនឯណោះ។ បើទោះបីជារបរនេះអាចរកចំណូលផ្គត់ផ្គង់គ្រួសារក៏ដោយ ប៉ុន្តែអ៊ុំប្រុសក៏ត្រូវចំណាយផ្សេងៗនៅក្នុងគ្រួសារផងដែរ៕

អត្ថបទ៖ សេម

Share This Post: