ការវិវត្តន៍នៃវិស័យដឹកជញ្ជូនក្នុងស្រុកធ្វើឲ្យប្រជាពលរដ្ឋប្រកបរបរម៉ូតូឌុប កង់បី និងតាក់សុីមានជីវភាពកាន់តែប្រសើរ
- March 23, 2018
វិស័យដឹកជញ្ជូននៅក្នុងស្រុកសព្វថ្ងៃកំពុងមានការអភិវឌ្ឍខ្លាំងគួរអោយកត់សម្គាល់ដោយមើលឃើញថា មានក្រុមហ៊ុនដឹកជញ្ជូនជាច្រើនកំពុងបញ្រ្ចាបខ្លួនចូលក្នុងទីផ្សារប្រទេសកម្ពុជាដោយថ្មីៗនេះយើងឃើញមានក្រុមហ៊ុនជាច្រើនដូចជា ក្រុមហ៊ុន Pass App ក្រុមហ៊ុន Grab និងក្រុមហ៊ុន UBer ជាដើម។
តាមកិច្ចសម្ភាសន៍រវាងក្រុមការងារខ្មែរណូតជាមួយនឹងតៃកុងឡានក្រុមហ៊ុនដឹកជញ្ជូនម្នាក់បានមានប្រសាសន៍ថា៖ “ការរត់តាក់សុីតាមរយៈ App ថ្មីៗនេៈដូចជា Grab Uber និង Pass App នេះគឺពិតជាងាយស្រួលសម្រាប់លោកពូជាខ្លាំង ដោយសារថា លោកពូមិនចាំបាច់អង្គុយចាំចាប់ម៉ូយឬហៅម៉ូយតាមផ្លូវនោះទេ គឺគ្រាន់តែអង្គុយមួយកន្លែងគឺនឹងអាចទទួលបានភ្ញៀវភ្លាមនៅពេលដែលភ្ញៀវចុចហៅ។ មួយវិញទៀតការរត់នេះគឺ ក្រុមហ៊ុនមិនមែនតម្រូវអោយគាត់រត់តែ App មួយនោះទេ គឺគាត់អាចរត់បាន App ទាំងអស់តែម្តងដូចនេះហើយទើបធ្វើអោយជីវភាពពួកគាត់មានការរីកចម្រើនច្រើនជាងមុន។”

ចំពោះការរត់ម៉ូតូឌុបវិញលោកពូម្នាក់ដែលគាត់បានជ្រើសរើសយកការរត់តាមរយះ App បាននិយាយថា៖ ការរត់តាម App នេះពិតជាជួយគាត់បានច្រើនដោយគាត់មិនបាច់ដណ្តើមម៉ូយគ្នានៅតាមផ្សារយ៉ាប់ដូចពីមុននោះទេ គឺគាត់អាចអង្គុយមួយកន្លែងរងចាំការចុចហៅពីភ្ញៀវតែម្តង។ ហើយបើសិនជាទំនេរពីការរត់តាម App គាត់ក៏អាចរកម៉ូយខាងក្រៅបានផងដែរ។
ជាមួយគ្នានេះផងដែររាជរដ្ឋាភិបាលក៏បានបង្កើតអោយមានរថយន្តក្រុងសារធារណៈផងដែរ ដើម្បីអោយប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរក៏ដូចជាកាត់បន្ថយការកកស្ទះចរាចរណ៍ ហើយថ្មីៗនេះក៏មានគម្រោងថ្មីមួយទៀតគឺរថភ្លើងដែលធ្វើដំណើរពីក្នុងក្រុងឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញផងដែរ៕





អត្ថបទ៖ ប៊យ
- Share This Post:






