- Khmernote Media
- កីឡា
នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 10 កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញនេះក្រុមហ៊ុន Ganzberg Beer បានស្វែងរកឃើញ 2 ក្រុមទៀតហើយដែលបន្ដដំណើរទៅកាន់វគ្គ Live Show 24 ក្រុមចុងក្រោយនោះគឺក្រុម ឆន្ទៈកីឡា និងក្រុម ខ្មែរនគរ FC។ ការប្រកួតដ៏ជក់ចិត្តរបស់គូរទាំងពីរកាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញនេះពិតជាល្អមើលមែនទែន ដោយក្រុមទាំងអស់បានប្រើប្រាស់យុទ្ធសាស្រ្ដនិងបច្ចេកទេសរៀងៗខ្លួនដើម្បីបើកការសម្រុកមកលើគូរប្រកួតរបស់ពួកគេ។ ក្រោយពេលបញ្ចប់ការប្រកួតក្នុងសប្ដាហ៍ទី 10 នេះក្រុមដែលត្រូវបន្ដដំណើរទៅកាន់វគ្គ Live Show 24 ក្រុមចុងក្រោយនោះគឺក្រុម ឆន្ទៈកីឡា និងក្រុម ខ្មែរនគរ FC។
March 26, 2018 - កីឡា
នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 10 គូរទី 2 រវាងក្រុម ខ្មែរនគរ FC និងក្រុម យុវជននាឋអាស៊ី បានបញ្ចប់ទៅដោយលទ្ធផលក្រុម ខ្មែរនគរ FC បន្ដដំណើរទៅកាន់វគ្គ 24 ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះក្រុម យុវជននាឋអាស៊ី ដោយលទ្ធផល 5-2។ នៅក្នុងការប្រកួតរបស់ក្រុម ខ្មែរនគរ FC នៅក្នុងការប្រកួតសប្ដាហ៍នេះសង្កេតឃើញថាក្រុមមួយនេះមានការលេងសហការណ៍គ្នាបានល្អ និយាយរួមគឺកីឡាកររបស់ក្រុមមួយនេះមានការយល់ចិត្តគ្នាល្អ។ ចំណែកឯកម្លាំងរបស់ក្រុម ខ្មែរនគរ FC ក៏មានកម្លាំងពេញល្អទាំងការបិទ និងរារាំងគូរប្រកួត
March 26, 2018 - កីឡា
អតីតគ្រូបង្វឹករបស់ក្លឹប Borussia Dortmund លោក Thomas Tuchel បានច្រានចោលឱកាសជាគ្រូបង្វឹករបស់ក្លឹប Bayern Munich ដើម្បីត្រៀមធ្វើអោយជាគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal ជំនួសលោក Arsene Wenger។ អតីតគ្រូបង្វឹករបស់ក្លឹប Borussia Dortmund មួយនេះបានប្រាប់ទៅកាន់ក្លឹប Bayern Munich កាលពីសប្ដាហ៍មុនថារូបគេបានចុះហត្ថលេខាធ្វើជាគ្រូបង្វឹកជាមួយនឹងក្លឹបមួយនៅឯប្រទេសអាឡឺម៉ង់បាត់ទៅហើយ ដែលក្លឹបនោះត្រូវបានគេជឿថាអាចជាក្លឹបកាំភ្លើងធំ Arsenal។ ពេលនេះលោក Tuchel កំពុងមានទំនាក់ទំនងជាមួយអតីតបុគ្គលិករបស់ក្លឹប Borussia Dortmund លោក Sven Mislintat នៅក្នុងទីក្រុង London ដែលអ្នកទាំងពីរនេះធ្លាប់ធ្វើការជាមួយគ្នានៅក្នុងក្លឹប Borussia Dortmund។ លោក
March 26, 2018 - សង្គម
យោងតាមការ សំណុំឯកសារសម្រាប់ភ្ជាប់នឹងពាក្យសុំសេវាដឹកជញ្ចូន និងកម្រៃសេវា របបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ប្រសិនម្ចាស់យានយន្តចង់ស្នើរសុំប្តូរស្លាកលេខពីប្រភេទខ្លី ទៅប្រភេទវែង ត្រូវចំណាយតម្លៃសេវាអស់ ១៨០,០០០រៀល ហើយត្រូវភ្ជាប់មកជាមូួយនូវសំណុំឯកសារដូចខាងក្រោមនេះ៖ អត្ថបទ៖ សេម
March 26, 2018 - PR
(ភ្នំពេញ)៖ បន្ទាប់ពីបើកគម្រោងសាងសង់កាលពីដើមខែវិចិ្ឆកា ឆ្នាំ២០១៦កន្លងមក គ្រោងអាគារ The Fortune Tower (C7) នៃគម្រោង ទីក្រុងអូឡាំព្យា ដែលជាគម្រោងអភិវឌ្ឍន៍ ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា ហៅកាត់ថា OCIC និងហិរញ្ញប្បទាន ផ្ទាល់ពី ធនាគារ កាណាឌីយ៉ាក.អ បានបញ្ចប់ការឡើងគ្រោងអគារដល់ជាន់ទី២៥ ហើយ ក្រោយចំណាយពេល សាងសង់ប្រមាណជាង១ឆ្នាំ នឹងកំពុងពន្លឿនការបញ្ចប់ការសាងសង់ជាស្ថាពរនាឆ្នាំ១០១៩នាពេលខាងមុខនេះ។ អគារC7 (The Fortune Tower) ជាអគារពាណិជ្ជកម្ម និង លំនៅដ្ឋានលំដាប់ថ្នាក់ Grade A ដែលមានគុណភាព និង
March 26, 2018 - បច្ចេកវិទ្យា
យោងតាមប៉ាតង់របស់ក្រុមហ៊ុន Samsung ដែលត្រូវបានចុះតាំងពីឆ្នាំ2016 មកម្លេះ គឺត្រូវបានប្រកាសជាសាធារណៈហើយដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)។ ទាក់ទងទៅនឹងប៉ាតង់ថ្មីនេះ គឺមានបង្ហាញពីគម្រោងការរបស់ក្រុមហ៊ុន ក្នុងការបង្កើតបច្ចេកវិទ្យាសាកថ្មឥតខ្សែថ្មីដែលមិនដូចមុនឡើយ ពោលគឺឲ្យតែនៅក្នុងបរិវេណ គឺអាចសាកថ្មបានទាំងអស់ដោយមិនត្រូវការខ្សែ រឺយកស្មាតហ្វូនទៅដាក់ពីលើដុំសាកឡើយ (Over The Air Wireless Charging)។ ជាការពិតណាស់ គម្រោងនេះអាចដំណើរការទៅមុខបានដោយមានការចូលរួមពីក្រុមហ៊ុន Disney ហើយសម្រាប់បច្ចេកវិទ្យា Wireless charge នាពេលបច្ចុប្បន្ន គឺមិនត្រឹមត្រូវឡើយ ពោលគឺអ្នកប្រើប្រាស់តម្រូវឲ្យយកខ្សទៅដោតនឹងព្រីភ្លើង រួចភ្ជាប់មកនឹងដុំសាកដើម្បីយកស្មាតហ្វូនទៅដាក់ពីលើ។ ប៉ុន្ដែជាមួយនឹងបច្ចេកវិទ្យាថ្មីនេះវិញ គឺពង្រាយថាមពលនៅក្នុងអាកាសតែម្ដង ហើយរាល់ស្មាតហ្វូនទាំងអស់ដែលមានបច្ចេកវិទ្យានេះ នឹងត្រូវបានសាកថ្មដោយស្វ័យប្រវត្តិតែម្ដងឲ្យតែស្ថិតនៅក្នុងបរិវេណ។ អាចនិយាយបានថាជាមួយនឹងបច្ចេកវិទ្យា គឺមិនត្រូវការដុំសាកថ្មឡើយ ហើយស្មាតហ្វូនរបស់អ្នកនឹងត្រូវបានសាកថ្មបើទោះជានៅក្នុងហោរប៉ៅក៏ដោយ។ គួរបញ្ជាក់ផងដែរថា
March 26, 2018 - បច្ចេកវិទ្យា
សម្រាប់ iOS 11 ថ្មីនេះ អ្នកប្រើប្រាស់អាចភ្ជាប់ទៅនឹង Wi-Fi បានយ៉ាងលឿនដោយគ្រាន់តែស្កេន QR code ដែលមានសម្រាប់នៅលើ Router តាមរយៈកម្មវិធីកាមេរ៉ានៅលើ iPhone រឺ iPad ដោយមិនចាំបាច់វាយលេងសម្ងាត់ឡើយ។ ដោយឡែក សម្រាប់ការអភិវដ្ឍថ្មីនៅលើ iOS 11 នេះដដែល កម្មវិធីកាមេរ៉ាអាចស្កេន QR code នឹងអនុញ្ញាតឲ្យអ្នកអាចចូលទៅកាន់គេហទំព័រណាមួយ ភ្ជាប់ជាមួយនឹង HomeKit បន្ថែមពត៌មាន Contact ចែករំលែកលេខសម្ងាត់ Wi-Fi ភ្ជាប់ជាមួយនឹង Wi-Fi និងអ្វីៗជាច្រើនផ្សេងទៀត ដោយប្រើប្រាស់តែកាមេរ៉ាប៉ុណ្ណោះ។
March 26, 2018 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ ពស់វែកដ៏ធំមួយក្បាលត្រូវបានគេសន្មត់ថា ជាស្តេចពស់វែកប្រចាំប្រទេសឥណ្ឌូនេស៊ី ដែលការសន្មត់នេះដោយផ្អែកលើ ទំហំដ៏ធំមិនធ្លាប់មាន និងអាយុដ៏ចាស់របស់សត្វពស់មួយក្បាលនេះ។ ស្តេចពស់វែកមួយក្បាលត្រូវបានម្ចាស់គណនី Facebook មួយដែលមានឈ្មោះថា Agung S Dewangga ថតរូប និងយកមកបង្ហោះ ហើយវាត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមចែករំលែកតៗគ្នារហូតដល់ទៅ ២០,០០០ ដងឯណោះ។ គេមិនបានបង្ហាញពីប្រវែង និងទម្ងន់ពិតប្រាកដរបស់ស្តេចពស់វែកនេះទេ តែគេអាចសន្និដ្ឋានថា ពស់មួយក្បាលនេះមានប្រវែងប្រហែលជា ៥ ទៅ ៦ ម៉ែត្រ។ តោះទៅទស្សនារូបភាពរបស់ស្តេចពស់វែកដូចខាងក្រោមនេះ៖ អត្ថបទ៖ ភក្តី ប្រភព៖ coconuts
March 26, 2018 - បច្ចេកវិទ្យា
ជាការពិតណាស់ សម្រាប់ទីផ្សារសហរដ្ឋអាមេរិច ក្រុមហ៊ុន Huawei ហាក់ដូចជាមិនសូវទទួលបានលទ្ធផលល្អប៉ុន្មានទេ ប៉ុន្ដែស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនបានខឹតខំជាខ្លាំងលើបណ្ដារទីផ្សារផ្សេងទៀត ដើម្បីប្រាកដថាផលិតផលខ្លួននៅតែឈានមុខគេ។ ដោយឡែក កាលពីពេលថ្មីៗនេះ Huawei បានបង្កើតការចម្អក ឌឺដងមួយទៅកាន់ក្រុមហ៊ុនដៃគូប្រគួតប្រជែងខ្លួនដែលមានដូចជា ក្រុមហ៊ុន Samsung និង Apple។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំបំផុតរបស់ប្រទេសចិននេះ បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកាសទាក់ទងទៅនឹងកំពូលស្មាតហ្វូន P20 និង P20 Pro របស់ខ្លួន ដែលនឹងធ្វើឡើងក្នុងទីក្រុង Paris។ ប៉ុន្ដែ មុនពេលការប្រកាសនេះចូលមកដល់ ក្រុមហ៊ុន Huawei មានបំណងលេងសើចជាមួយនឹងដៃគូប្រគួតប្រជែងក្នុងចក្រភពអង់គ្លេសជាមុនសិន។ យោងតាមគេហទំព័រ The
March 26, 2018 - បច្ចេកវិទ្យា
យោងតាមគេហទំព័រ Ars Technica បានលើកឡើងថា រាល់អ្នកដែលកំពុងប្រើប្រាស់ស្មាតហ្វូនដំណើរការដោយប្រព័ន្ធ Android ទាំងអស់បានកត់សម្គាល់ថា Facebook បានលួចរក្សាទុកនូវទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ ទាក់ទងទៅនឹងទង្វើរបែបនេះ បានធ្វើឲ្យអ្នកប្រើប្រាស់មានការព្យួយបារម្មណ៍ជាខ្លាំងទាក់ទងទៅនឹងឯកជនភាពរបស់ពួកគេ ហើយទិន្នន័យដែលត្រូវបានរក្សាទុកនោះ គឺមានដូចជា ឈ្មោះ លេខទូរស័ព្ទ និងរយៈពេលនៃការហៅចេញ ចូល។ លើសពីនេះទៅទៀត Facebook ក៏មានមុខងារតម្រូវឲ្យអ្នកដាក់បញ្ចូលនូវលេខទំនាក់ទំនងទាំងអស់ដែលមានក្នុងទូរស័ព្ទផងដែរ។ ទោះជាយ៉ាងណា មកដល់ពេលនេះយើងពុំទាន់ឃើញការបកស្រាយណាមួយពីលោក Mark Zuckerberg នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Facebook ឡើយ។ មិនតែប៉ុណ្ណោះ ក្នុងមួយរយៈពេលចុងក្រោយ បណ្ដាញសង្គមនេះពិតជាទទួលបានរឿងអាស្រូវច្រើនណាស់។ Fu ប្រភព៖ cnbc
March 26, 2018









