Khmernote Media
  • PR

    (ភ្នំពេញ)៖ រីករាយក្នុងការជ្រើសរើសប្រភេទវ៉ាលី ដែលអតិថិជនទាំងអស់មិនគួរមើលរំលងជាមួយម៉ាក ជាច្រើនប្រភេទដែលរួមមានម៉ាក Victorinox, Crossing, Lojel, New Yorker Samsonite, American Tourister ជាមួយភាពស្វឹតរឹងមាំ មានគុណភាពខ្ពស់ និងប្រើប្រាស់បានយូរ។ ម៉ាកវ៉ាលីទាំងអស់នេះ សុទ្ធសឹងជាម៉ាកល្បីៗ និងមានការគាំទ្រ និងទទួលស្គាល់ពីអតិថិជនទាំងក្នុង និងក្រៅប្រទេស គ្រប់ម៉ាកនីមួយៗមានគុណភាពល្អ និងមានការផ្តល់ជូននូវការធានាទៀតផង ហើយជាពិសេសមានម៉ូដស្អាតៗ តម្រូវតាមចំណូលចិត្ត និងស្ទាយរបស់លោកអ្នក។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គ្រប់ម៉ាកវ៉ាលីទាំងអស់នេះ ក៏មានការបញ្ចុះតម្លៃរហូតដល់ទៅ៧០ភាគរយផងដែរ។ ប្រសិនបើអតិថិជន ទាំងអស់ត្រូវការសូមកុំភ្លេចមកជាវនៅផ្សារទំនើបអ៊ីអនជាន់ផ្ទាល់ដី៕

    March 30, 2018
  • PR

    (ភ្នំពេញ)៖ គម្រោងខុនដូ ដ៏ប្រណិតប្រចាំប្រទេសកម្ពុជា ដែលមានឈ្មោះថា The Penthouse Resident ដែលបានចំណាយទុនវិនិយោគ​៣០លានដុល្លារ និងមានកម្ពស់៣៦ជាន់ គ្រោងនឹងបញ្ចប់ការសាងសងជាផ្លូវការនាចុងឆ្នាំ២០១៨។ នេះបើតាមការឲ្យដឹងពីលោក ឧកញ៉ា លី ហុង ម្ចាស់គម្រោង The Penthouse Resident។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ លោក ឧកញ៉ា លី ហុង បានឲ្យដឹងថា «គម្រោងខុនដូលំដាប់ផ្កាយ៥ ដែលមានកម្ពស់៣៦ជាន់ នេះបានចាប់ផ្តើមសាងសងឡើង កាលពីដើមឆ្នាំ២០១៦ និងគ្រោងនឹងបញ្ចប់ការសាងសងនៅចុងឆ្នាំ២០១៨នេះ។ ខុនដូលំដាប់​ផ្កាយ៥នេះ សាងសងលើដីមានទំហំ២ពាន់ម៉ែត្រការ៉េ លើបណ្ដោយផ្លូវសុធារស

    March 30, 2018
  • អន្តរជាតិ

    ក្នុងជំនួបជាមួយលោកប្រធានាធិបតីចិន Xi Jinping ក្នុងទីក្រុងប៉េងកាំងប្រទេសចិន គេសង្កេតឃើញថា ប្រមុខដឹកនាំកូរ៉េខាងជើង  Kim Jong-un ក៏បាននាំភរិយារបស់គាត់ គឺលោកស្រី Ri Sol-ju ទៅជាមួយដែរ។ វត្តមានរបស់លោកស្រី Ri Sol-ju បានធ្វើឲ្យក្រុមអ្នកសារព័ត៌មានចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះកន្លងមកគេមិនសូវបានស្គាល់ពីជីវប្រវត្តិរបស់គាត់ និងបានឃើញគាត់ក្នុងជំនួបផ្លូវការធំៗដូចនេះទេ ហើយសូម្បីតែអាយុពិតរបស់គាត់ក៏គេមិនបានដឹងដែរ។ តើលោកស្រី Ri Sol-ju ជាអ្នកណា? មានប្រភពមកពីណា? បើយោងតាមសារព័ត៌មាន Dailymail បានឲ្យដឹងថា អ្វីដែលគេអាចដឹងពីគាត់គឺ លោកស្រី Ri Sol-ju ទំនងជាបានកើតនៅចន្លោះឆ្នាំ ១៩៨៥

    March 30, 2018
  • អន្តរជាតិ

    ជម្ងឺឈឺសន្លាក់​ឆ្អឹង គឺកើត​ឡើងដោយសារតែ​មាន​មេរោគបានជ្រៀតចូល​ក្នុង​សន្លាក់​ធំៗ​នៃ​រាង​កាយ​មនុស្ស​យើង ដូច​ជា ក្បាល​ជង្គង់ ស្មា កដៃ ជាដើម។ ជម្ងឺនេះបណ្ដាលឲ្យមានការឈឺចាប់ និងពិបាកក្នុងការកម្រើក ឬធ្វើចលនាពត់ពែន។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺថាថ្នាំបំបាត់ការឈឺចាប់អាចជួយសម្រាល ឬបំបាត់ការឈឺចាប់បានត្រឹមរយៈពេលខ្លីមួយតែប៉ុណ្ណោះ។ ប៉ុន្តែរូបមន្តបែបធម្មជាតិដោយប្រើប្រាស់ត្រឹមតែសម្បកក្រូចឆ្មារលឿងដែលមនុស្សជាច្រើនគិតថាគ្មានប្រយោជន៍ បែរជាអាចបំបាត់ការឈឺសន្លាក់ឆ្អឹងបានជារៀងរហូតទៅវិញ ដោយគ្រាន់តែអនុវត្តន៍តាមរបៀបខាងក្រោម ៖ វិធីទី ១ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកោស ឬឈូសយកតែសំបកក្រូចឆ្មារពណ៌លឿងក្នុងចំនួនសមល្មមដែលត្រូវប្រើ។បន្ទាប់មកយកវាទៅបិតលើតំបន់សន្លាក់ដែលអ្នកមានអារម្មណ៍ថាឈឺ រួចយកបង់សម្រាប់រុំរបួស ឬក្រណាត់ស្អាតមករុំពីលើ និងទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ ម៉ោងជាការស្រេច។ អ្នកប្រាកដជាភ្ញាក់ផ្អើលជាមួយនឹងលទ្ធផលជាក់ជាមិនខាន! វិធីទី ២ ៖ គ្រឿងផ្សំដែលត្រូវការមានដូចជា ក្រូចឆ្មារពណ៌លឿងចំនួន ២ ផ្លែ ស្លឹកប្រេងខ្យល់ចំនួនសមល្មម និងប្រេងអូលីវសុទ្ធ។របៀបអនុវត្តន៍ គឺជាដំបូងអ្នកត្រូវចិតសំបកក្រូចឆ្មារចេញឲ្យអស់សិន ហើយដាក់វានៅក្នុងក្រឡកែវមួយដែលមានគម្រប។ បន្ទាប់មកចាក់ប្រេងអូលីវចូលឲ្យជិតដល់មាត់ក្រឡ រួចសឹមដាក់ស្លឹកប្រេងខ្យល់ចូល។ បិទគម្របទុកត្រាំចោលឲ្យបានរយៈពេល ២ សប្តាហ៍សិនសឹមប្រើប្រាស់ ដោយយកក្រណាត់ស្អាតមួយមកជ្រលក់ ហើយជូតលាបទៅលើតំបន់សន្លាក់ដែលឈឺ។ កុំភ្លេចយកបង់សម្រាប់រុំរបួសមកចងរុំពីលើ។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរអនុវត្តន៍ជារៀងរាល់យប់នៅមុនពេលចូលគេង និងស្រាយចេញនៅពេលព្រឹកបន្ទាប់ រហូតដល់ជាសះស្បើយ៕ អត្ថបទ ៖ Bee ប្រភព ៖ Healthandhealthyliving

    March 29, 2018
  • កីឡា

    តារាចម្រៀងប៉ុប ដ៏ល្បីឈ្មោះគឺលោក Patteo ម្ចាស់បទ PANAMA បានចេញវិដេអូថានឹងមកច្រៀងនៅស្រុកខ្មែរយើងជាលើកដំបូងរបស់ខ្លួននាថ្ងៃទី ១២ ខែឧសភា ខាងមុខនេះ។ ម្ចាស់បទ PANAMA ដដែលនេះបានរៀបរាប់ថា​ ៖ “សួស្តីប្រិយមិត្ត GANZBERG ខ្ញុំ Matteo ខ្ញុំដឹងថាអ្នកប្រាកដជាស្គាល់បទចម្រៀង PANAMA របស់ខ្ញុំ ហើយក៏ចេះរាំផងដែរ ខ្ញុំពិតជាមិនអាច រងចាំជួបអ្នកទាំងអស់គ្នា នៅថ្ងៃទី ១២ ខែឧសភា ២០១៨ ក្នុងកម្មវិធី GANZBERG UBER CONCERT នៅកោះពេជ្រភ្នំពេញ កុំភ្លេចជួបគ្នាណា!” គួរបញ្ជាក់ផងដែរថា

    March 29, 2018
  • កីឡា

    មុននេះបន្ដិចក្រុមការងារសារពត៌មាន Khmernote បានធ្វើបទសំភានស៍ជាមួយនឹងអ្នកតំណាងក្រុម​ Myfriend ដែលត្រូវប៉ះជាមួយនឹងក្រុម នាថអាស៊ី នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 11 ក្នុងថ្ងៃអាទិត្យសប្ដាហ៍នេះ។ នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកតំណែងក្រុម Myfriend នេះគាត់បានប្រាប់មកកាន់ក្រុមសារពត៌មាន Khmernote ថា៖ ចំពោះក្រុម នាថអាស៊ី គឺក្រុមរបស់គាត់មិនដែលមានបទពិសោធន៍ប៉ះគ្នាទេកាលពីមុនមក។ ប៉ុន្ដែគាត់យល់ឃើញថាក្រុម នាថអាស៊ី គឺជាក្រុមខ្លាំងមួយដែលគាត់មិនអាចមើលស្រាលបាន។ សមត្ថភាពនិងយុទ្ធសាស្រ្ដរបស់ក្រុម នាថអាស៊ី ក៏គាត់យល់ឃើញថាល្អដែរព្រោះអ្នកតំណាងក្រុម Myfriend នេះយល់ថាក្រុមដែលឡើងមកដល់វគ្គនេះគឺជាក្រុមខ្លាំងទាំងអស់។ ចំណែកឯក្រុម Myfriend របស់គាត់វិញទើបតែបង្កើតបាន 2 ឆ្នាំតែប៉ុណ្ណោះហើយក្រុមរបស់គាត់មិនសូវបានចូលរួមប្រកួតពានរង្វាន់ធំៗបែបនេះទេកាលពីមុនមក។ ចំណែកឯកីឡាកររបស់ក្រុម Myfriend វិញគាត់បានប្រាប់ថា ភាគច្រើនកីឡាកររបស់គាត់សុទ្ធតែជាយុវជនសិស្សសាលាដូច្នោះកូនក្រុមរបស់គាត់ពុំសូវមានពេលវេលាគ្រប់គ្រាន់ដើម្បីចំណាយពេលមកហ្វឹកហាត់។ ចំណែកឯកីឡាករអាជីពនិងកីឡាករបរទេសវិញគឺក្រុមរបស់គាត់មិនមានកីឡាករអាជីពនិងបរទេសចូលរួមទេ។ ចំពោះការប្រកួតដែលរៀបចំឡើងដោយក្រុម Ganzberg

    March 29, 2018
  • អន្តរជាតិ

    យើងដឹងហើយថានៅពេលដែលយើងលួចស្រលាញ់នរណាម្នាក់យើងតែងតែយកចិត្តទុកដាក់និងចាប់អារម្មណ៍ជាពិសេស មិនថាគេធ្វើអ្វីក៏យើងយល់ស្របដែរ។ តែអ្នកមិនដឹងទេថាការធ្វើបែបនេះបែរជាធ្វើឲ្យអ្នកដែលយើងលួចស្រលាញ់នោះឆាប់ធុញនិងវត្តមានរបស់យើងទៅវិញទេ។ ដូចនេះអ្នកគួរតែធ្វើមិនដឹង មិនលឺនឹងមិនគួរអនុវត្តន៍នូវទង្វើបែបនេះតទៅទៀតឡើយ៖ ១. ចូលកុំឆ្លើយតបសារទៅគេលឿន៖ នៅពេលដែលគេផ្ញើរសារមកយើងហើយយើងក៏ឆ្លើយ តបទៅគេភ្លាមៗ និងចាំតែអង្គុយតបសាររបស់គេរហូតទាំងមិនដឹងថាពេលណាទើបគេផ្ញើរមក អ្នកគួរតែបញ្ឈប់ទង្វើនេះភ្លាមបើសិនជាចង់ឲ្យគេងាកមកចាប់អារម្មណ៍លើអ្នកខ្លះ។ ២. មានពេលទំនេរសម្រាប់គេ ២៤ម៉ោង៖ នៅពេលដែលអ្នកតាមចិត្តរបស់គេគ្រប់ពេល និងមានពេលសម្រាប់រូបនាងរហូតនោះ អ្នកនិងធ្វើឲ្យរូបនាងមើលស្រាលអ្នក លើសពីនេះគេក៏មិនបានស្គាល់ពីតម្លៃរបស់អ្នកដែរ។ ៣. កុំតែងតែយល់ស្របនឹងគេគ្រប់រឿង៖ មិនថាគេនិយាយអ្វី ឬធ្វើអ្វីនោះទេអ្នកតែងតែយល់ស្របនិងព្រមធ្វើតាមគេរហូតការធ្វើបែបនេះគឺខុសហើយ អ្នកគួរតែបង្ហាញពីយោបល់របស់អ្នកឲ្យគេបានដឹង ដើម្បីទទួលបាននូវការចាប់អារម្មណ៍ពីគេ។ ៤. កុំជូនកាដូរដោយមិនមានមូលហេតុ៖ អ្នកតែងតែចំណាយលុយចោលទៅលើគេទាំងដែលមិនដឹងចិត្តគេច្បាស់លាស់ នោះដូចជាអ្នកជះលុយដោយឥតប្រយោជន៍ ហើយគេអាចនិងបានចិត្តខ្លាំងឡើងធ្វើអ្វីតាមតែអំពើចិត្តរបស់គេ។ ៥. កុំកែប្រែខ្លួនឯងដើម្បីគេ៖ ដើម្បីតែចង់ឲ្យគេចាប់អារម្មណ៍សុខចិត្តកែប្រែចារឹករបស់ខ្លួនដើម្បីគេនោះគឺខុសហើយ បើសិនជាគេស្រលាញ់អ្នកពិតនោះគេនឹងអាចទទួល យកទាំងចំណុច​ល្អ និងចំណុចអាក្រក់របស់អ្នក។

    March 29, 2018
  • អន្តរជាតិ

    បរទេស ៖ នៅការ៉ាសសាំងគេតែងដាក់បម្រាមមួយចំនួន សំរាប់ដាស់តឿនពីប្រការដែលអាចបង្កជាគ្រោះថ្នាក់អោយអ្នកពេលកំពុងចាក់សាំង។ ប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយករណីរន្ធត់មួយ ដែលភ្លើងបានឆាបឆេះឡើងខណៈពេលបុរសម្នាក់កំពុងចាក់សាំងចូលរថយន្តដោយខ្លួនឯង។ តាមរយៈវីដេអូដែលគេបង្ហោះក្នុងបណ្តាញសង្គមបានបង្ហាញថា បុរសពីរនាក់បានឈប់រថយន្តដើម្បីចាក់សាំងនៅការ៉ាសសាំងមួយកន្លែង។  បុរសម្នាក់បានចុះពីលើរថយន្តដើម្បីទៅបង់ប្រាក់ ឯគ្នាគេម្នាក់ទៀតក៏បានចុះមកដើម្បីត្រៀមចាក់សាំងបញ្ចូលក្នុងរថយន្ត។ ពួកគេបានឈរនិយាយគ្នាលេងខណៈពេលកំពុងចាក់សាំង ភ្លាមៗនេះដែលភ្លើងក៏បានឆាបឆេះឡើង​ ម្នាក់ក្នុងចំណោមគេទាំង២នេះបានទាញទុយោរសាំងចេញពីរថយន្ត។ ភ្លើងត្រូវបានឆេះរាលដាលពេញកន្លែងនោះ តែបុគ្គលិកនៅការ៉ាសនោះបានយកបំពង់ពន្លត់អគ្គីភ័យមកពន្លត់វាទាន់ពេល។ ការឆាបឆេះនេះត្រូវបានគេដឹងថាបណ្តាលមកពីបុរសទាំងពីរមិនបានពន្លត់ម៉ាស៊ីនរថយន្តរបស់ខ្លួនខណៈពេលកំពុងចាក់សាំងនោះ៕ អត្ថបទ ៖ Mali ប្រភព ៖ thecoverage

    March 29, 2018
  • អន្តរជាតិ

    តម្រងនោម គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាពទូទៅរបស់យើង ដោយវាមានតួនាទីយ៉ាងសំខាន់ក្នុងការបន្សាប ឬកម្ចាត់ចោលនូវរាល់ជាតិពុលក្នុងឈាម ក៏ដូចជារាងកាយ។ លើសពីនេះទៅទៀត តម្រងនោមក៏ទទួលខុសត្រូវចំពោះការផលិតអ័រម៉ូនមួយចំនួនដែលគ្រប់គ្រងលើសម្ពាធឈាម និងជួយជំរុញដល់ការផលិតកោសិកាឈាមក្រហមផងដែរ។ ក៏ព្រោះតែបែបនេះហើយទើបការថែរក្សាមុខងារតម្រងនោមឲ្យដំណើរប្រក្រតី សកម្ម និងកាន់តែល្អប្រសើរ គឺសំខាន់បំផុត។ ការទទួលទានអាហារកែច្នៃ ឬអាហារដែលពោរពេញទៅដោយជាតិគីមីសឹងតែរៀងរាល់ថ្ងៃអាចបណ្តាលឲ្យមានបញ្ហាមិនល្អជាច្រើនកើតមានទៅលើតម្រងនោម។ ហេតុនេះអ្នកគួរព្យាយាមរៀបចំរបបអាហារសុខភាពល្អឲ្យបានត្រឹមត្រូវ។ ការសម្អាតតម្រងនោម បន្សាបជាតិពុលពីរាងកាយ គឺជាសកម្មភាពប្រសើរបំផុតដើម្បីស្ដារសុខភាពឡើងវិញ ហេតុនេះហើយទើបភេសជ្ជៈមួយចំនួនខាងក្រោមប្រែជាមានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់អ្នក ៖ ១. ទឹកផ្លែឪឡឹក ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកសាច់ផ្លែឪឡឹកដែលកាត់ជាដុំៗចំនួន ២ ពែង និងក្រូចឆ្មារដែលចិតសំបកចេញចំនួន ១ផ្លែ ទៅដាក់ក្រឡុកក្នុងម៉ាស៊ីនទឹកក្រឡុក។ បន្ទាប់មកធ្វើការទទួលទានទឹកផ្លែឈើស្រស់នេះភ្លាមៗ។ ភេសជ្ជៈនេះ គឺមានផ្ទុកសម្បូរទៅដោយ ប៉ូតាស្យូម វីតាមីន C និងវីតាមីនល្អៗជាច្រើនទៀត ព្រមទាំងសារធាតុរ៉ែមួយចំនួនដែលមានប្រសិទ្ធភាពជួយសម្រួល និងបង្កើនសមត្ថភាពនៃមុខងារតម្រងនោមរបស់អ្នកផងដែរ។ ២. ទឹកការ៉ុត និងត្រសក់ ៖ គ្រឿងផ្សំដែលត្រូវការមានដូចជា ការ៉ុតចំនួន ២ មើម និងត្រសក់ចំនួន ១ ផ្លែ។ លាងសម្អាតគ្រឿងផ្សំឲ្យស្អាតជាមុនសិន សឹមហាន់ដាក់ចូលក្នុងម៉ាស៊ីនក្រឡុក រួចក្រឡុកឲ្យម៉ត់សព្វ។ គួរតែទទួលទានឲ្យបានភ្លាមៗ។ ត្រសក់ គឺជាប្រភពដ៏អស្ចារ្យនៃជាតិទឹក ខណៈដែលការ៉ុតសម្បូរទៅដោយវីតាមីន C និងសារធាតុ beta-carotene ដែលមានប្រសិទ្ធភាពប្រសើរបំផុតក្នុងការបន្សាបជាតិពុលចេញពីតម្រងនោម និងបង្កើនមុខងាររបស់វា។ ៣. ទឹកឆៃថាវក្រហម ៖ គ្រឿងផ្សំដែលត្រូវការមានដូចជា ភ្លៅកង្កែបចំនួន ១​​​ ដើម (មិនយកស្លឹក) ស្ពៃក្ដោបពណ៌ស្វាយដែលហាន់ជាចំណិតតូចៗចំនួន ១ ពែង និងឆៃថាវក្រហមដែលកាត់ជាដុំតូចល្មមចំនួន ១ ពែង។ របៀបអនុវត្តន៍ គឺងាយស្រួលមែនទែន ដោយជាដំបូងអ្នកត្រូវលាងសម្អាតបន្លែដែលជាគ្រឿងផ្សំទាំងអស់ឲ្យស្អាតជាមុនសិន បន្ទាប់មកសឹមដាក់ចូលទៅក្នុងម៉ាស៊ីនក្រឡុក រួចក្រឡុកឲ្យម៉ត់សព្វ។ ទទួលទានភ្លាមឲ្យទាន់នៅថ្មីៗស្រស់ៗ។ ភេសជ្ជៈនេះមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក រោគផ្សិត ហើយក៏អាចប្រយុទ្ធប្រឆាំងជាមួយមេរោគឆ្លងផ្សេងៗទៀតផងដែរ។ វាអាចបន្សាបជាតិពុលរាងកាយ និងកម្ចាត់ចោលនូវជាតិពុលគ្រោះថ្នាក់។ វា គឺជាប្រភពដ៏ប្រសើរនៃវីតាមីន C និងសារធាតុចិញ្ចឹមផ្សេងទៀតដែលជួយសម្រួល និងបង្កើនដំណើរការមុខងារនៃតម្រងនោមឲ្យមានលក្ខណៈកាន់តែប្រសើរឡើង៕ អត្ថបទ ៖ Bee ប្រភព ៖ Healthandhealthyliving

    March 29, 2018
  • អន្តរជាតិ

    នៅពេលនិយាយដល់រឿងទំនាក់ទំនងស្នេហា នារី គឺជាបុគ្គលដែលឆាប់ទទួលរងនូវអារម្មណ៍គ្រប់បែបយ៉ាង រួមទាំងការឈឺចាប់ខ្លាំងផងដែរ។ ទោះជាយ៉ាងណា ចូរកុំភ្លេចឲ្យសោះថា ការអត់ធ្មត់របស់មនុស្សម្នាក់ៗមានកម្រិត ដូច្នេះនាងក៏មិនមែនចេះតែបន្តទ្រាំរហូតដែរ ប្រសិនបើនាងបានដឹងពីតម្លៃរបស់ខ្លួនឯងច្បាស់ នាងនឹងមិនបន្តឲ្យអ្នកដាក់សម្ពាធ ឬធ្វើបាបចិត្តរបស់នាងឡើយ។ នៅពេលដែលនាងជួបប្រទះនឹងរឿងឆ្អែតចិត្តណាមួយ ហើយសម្រេចចិត្តបញ្ចប់រឿង ឬចាកចេញ នាងនឹងមិនត្រលប់ក្រោយវិញទេ។ ហេតុនេះបុរសគ្រប់រូបប្រសិនបើមិនចង់ស្ដាយក្រោយទេនោះ គួរចាំទុកនៅក្នុងចិត្តផងថានៅពេលបានជួបជាមួយនឹងមនុស្សស្រីល្អហើយ  គួរតែចេះយកចិត្តទុកដាក់ ព្យាយាមយល់អារម្មណ៍ សម្របតាម មើលថែរក្សានាងឲ្យបានល្អ និងបង្ហាញឲ្យដឹងថានាងពិតជាមនុស្សសំខាន់ម្នាក់សម្រាប់យើង។ ខាងក្រោមនេះ គឺជាចំណុច ៥ យ៉ាងដែលនឹងធ្វើឲ្យមនុស្សស្រីឆាប់ឆ្អែតចិត្ត ហើយប្រែជាមនុស្សចិត្តដាច់បំផុត ប្រសិនបើរូបនាងទទួលបានអារម្មណ៍ប្រភេទទាំងនេះ ៖ ១. គ្មានមូលហេតុដែលលរូបនាងត្រូវនៅតទៅទៀត៖ នៅពេលដែលនារីម្នាក់ព្យាយាមអស់ពីសមត្ថភាពក្នុងការថែរក្សាស្នេហាមួយដែលគេមិនឲ្យតម្លៃនោះគឺពិតជាពិបាកណាស់ព្រោះថាទោះបីជាខំយ៉ាងណាក៏គេមើលមិនឃើញអំពើល្អរបស់នាង ដូចនេះវាគ្មានហេតុផលអ្វីដែលនាងត្រូវនៅជាមួយនឹងស្នេហាបែបនេះ។ លើសពីនេះការចាកចេញទោះបីជាមិនមែនជម្រើសល្អ តែក៏ជាជម្រើសតែមួយគត់ដែលធ្វើឲ្យរូបនាងមានសេច ក្ដីសុខ។ ២. រូបនាងត្រូវបានទុកឲ្យនៅឯកាម្នាក់ឯងជាយូរ៖ ការមានទំនាក់ទំនងមិនមែនគ្រាន់តែប្រាប់ថាស្រលាញ់គឺចប់នោះទេ យើងត្រូវមានពេល និងភាពយកចិត្តទុកដាក់ចំពោះគ្នា។ មិនមែនយើងទុកដៃគូរបស់យើងចោល ហើយចេញទៅក្រៅជាមួយនឹងមិត្ដភក្ដិយកការងារមកបិទមុខនោះទេ។  ការនិយាយបែបនេះមិនមែនចង់ឲ្យបុរសត្រូវតែកំដរូបនាងរហូតនោះទេ តែយ៉ាងណាកត្រូវឆ្លៀតពេលសម្រាប់រូបនាងខ្លះព្រោះរូបនាងក៏ត្រូវការ ការគាំទ្រនិងការលើកទឹកចិត្តពីរូបអ្នកដែរ។ ៣. រូបនាងអស់ចិត្តមិនសេសសល់នៅក្ដីស្រលាញ់តទៅទៀត៖ បុរសតែងតែនិយាយថាចិត្តមនុស្សស្រីពិបាកនឹងយល់ តែអ្នកគិតខុសហើយមនុស្សស្រីគ្រប់រូបគឺងាយស្រួលនិងយល់ចិត្តណាស់បើសិនជាអ្នកដាក់ចិត្ត និងមើលថែរក្សារូបនាងបានល្អនោះនាងនិងតបស្នងនូវការស្រលាញ់របស់អ្នកវិញជាជាក់ជាមិនខាន។ តែមនុស្សប្រុសតែងតែបែបនេះគឺនៅពេលដែលមានរូបនាងនៅក្បែរគឺមិនដែលឃើញពីតម្លៃរបស់រូបនាងនោះទេ ហើយពេលដែលបាត់បង់នាងហើយទើបដឹងពីភាពសំខាន់របស់នាង។ ចូលអ្នករក្សាដៃគូរបស់អ្នកទុកមុននឹងអស់ឱកាស ក៏ដូចជាពេលដែលរូបនាងចាកចេញទៅបាត់។ ៤. ពេលដែលរូបនាងទទួលបាននូវភាពមើលស្រាលឆ្អែតឆ្អន់៖ នៅពេលដែលរូបនាងតែងតែផ្ដល់តម្លៃលើក្ដីស្រលាញ់តែបែរជាមិនបានអ្វីតបស្នងមកវិញនោះ

    March 29, 2018