- Khmernote Media
- ព័ត៌មានជាតិ
យោងតាមសារសំលេងរបស់លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានណែនាំបន្ថែម ដល់នគរបាលចរាចរណ៍ ដែលចាប់ផាកពិន័យប្រជាពលរដ្ឋ នៅតាមគោលដៅនានា។ សារសំឡេងរបស់លោកវរសេនីយ៍ឯក សាន សុខសីហា ដែលយើងទទួលបាននៅក្នុងគ្រុបតេឡាក្រាម បានណែនាំដល់ នគរបាលចរាចរណ៍ ចំនួន៣ចំនុចថា៖ *ទី១៖ ករណីភ្លើងស្តុប៖ បើសិនភ្លើងស្តុបពណ៌ក្រហម អ្នកបើកបរបត់ស្តាំក្នុងស្ថានភាពគ្មានគ្រោះថ្នាក់ សូមកុំផាកពិន័យ *ទី២៖ ករណីភ្លើងលឿង៖ នៅពេលអ្នកបើកបរជិះហួសគំនូសផ្លូវដើរ ទើបលោតភ្លើងលឿង ក៏សូមកុំផាកពិន័យ គឺត្រូវអប់រំណែនាំ *ទី៣៖ ចំណែកនគរបាលនៅតាមគោលដៅសម្រួលចរាចរណ៍ សូមកុំឲ្យក្លាយទៅជាគោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍។ ការណែនាំបន្ថែមរបស់លោក សាន
August 13, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា តាមការប៉ាន់ស្មានផែនការ សកម្មភាពរយៈពេល១០ឆ្នាំ ដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនៅកម្ពុជា គឺត្រូវការថវិកាចំនួន៤០,៥លានដុល្លារ អាមេរិក ដែលគម្រោងថវិកានេះរំពឹងថា នឹងបានមកពីប្រភពរួមបញ្ចូលគ្នាទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។ ថ្លែងក្នុងឱកាសយុទ្ធនាការអន្ទាក់សូន្យនៅខេត្តកំពង់ធំ និងអបអរសាទរទិវាដំរីពិភពលោក នៅថ្ងៃទី១២ ខែសីហានេះ ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន ជាមួយអង្គការដៃគូ បានខិតខំរៀបចំផែនការសកម្មភាពដើម្បីអភិរក្សសត្វដំរីអាស៊ី ដោយនៅក្នុងរយៈពេល១០ឆ្នាំ គិតចាប់ពី ឆ្នាំ២០២០ ដល់ឆ្នាំ២០២៩
August 13, 2022 - ព័ត៌មានជាតិ
ខេត្តរតនគិរី៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តរតនគិរី បានឱ្យដឹងថា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ របាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី បានបង្ហាញថាភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នានេះ បានបង្ករអោយទឹកជំនន់លិចចំនួន ២ស្រុក ៥ឃុំ ស្មើនឹង ១៥ភូមិ (ស្រុកលំផាត់ និងស្រុកកូនមុំ)ធ្វើអោយប៉ះពាល់ប្រជាពលរដ្ឋចំនួន ៤៧២គ្រួសារ ស្មើនឹងមនុស្ស ១.៧៤៤នាក់(មិនមានអ្នករបួស គ្រោះថ្នាក់ទេ)។ ក្នុងនោះគ្រួសារជម្លៀសមកទីទួលសុវត្ថិភាព ២៧៧គ្រួសារ ស្មើនឹងមនុស្ស ១.០១៧នាក់។ -ប៉ះពាល់ផ្ទះសម្បែងសរុប ចំនួន ៤២៦ខ្នង សាលារៀន ១ខ្នង វត្តអារាម ១វត្ត តូបលក់ឥវ៉ាន់ ៩តូប។ -ជម្លៀស
August 13, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានចេញអនុក្រឹត្យកែប្រែ និងដំឡើងប្រាក់របបសន្តិសុខសម្រាប់អតតីមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន និងឧបត្ថម្ភជូនអ្នកបម្រើជនពិការ និងជនបាត់បង់សមត្ថភាពការងារថ្នាក់ទី១ ។ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ លើរបបសន្តិសុខសង្គមប្រចាំខែសម្រាប់អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន ត្រូវបានកែប្រែនិងដំឡើងដូចខាងក្រោម៖ កម្រិតទី១៖ របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នទាបជាង ឬស្មើ ៦៧០ ០០០(ហុកសិបប្រាំពីរម៉ឺន)រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ៦៩០ ០០០(ហុកសិបប្រាំបួនម៉ឺន)រៀល ក្នុងមួយខែ។ កម្រិតទី២៖ របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នក្នុងចន្លោះចាប់ពី ៦៧០ ០០១(ហុកសិបប្រាំពីរម៉ឺនមួយ) រៀល ដល់ត្រឹម ៨០០ ០០០(ប៉ែតសិបម៉ឺន) រៀល
August 13, 2022 - ព័ត៌មានជាតិ
ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីការប្រកួតកីឡាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ដើម្បីអបអរសាទរការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនថា ដើម្បីអបអរសាទរ កីឡាស៊ីហ្គេម២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ រដ្ឋបាលខេត្តក្រចេះ នឹងរៀបចំពិធីប្រកួតកីឡាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ នៅដងទន្លេមេគង្គ ទីរួមខេត្តក្រចេះ។ ដើម្បីឱ្យពិធីខាងលើប្រព្រឹត្តទៅមហោឡារឹក អធិកអធម ស្របទៅតាមប្រពៃណីជាតិ និងធានាបានសុវត្តិភាព រដ្ឋបាលខេត្តក្រចេះ សូមស្នើដល់ លោកអភិបាលក្រុង ស្រុក លោក លោកស្រី មេឃុំ ចៅសង្កាត់
August 13, 2022 - កូវីដ-១៩
នៅថ្ងៃទី13 ខែសីហា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 28នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 28នាក់ (15 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) មិនមានករណីនាំចូលពីក្រៅប្រទេសទេ ខណៈអ្នកបានជាសះស្បើយថ្មី 40នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,207នាក់, ករណីជាសះស្បើយសរុប 133,890នាក់ និងស្លាប់សរុប 3,056 នាក់៕
August 13, 2022 - អន្តរជាតិ
យោងតាមការផ្សាយរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា លោក Ralph Nader ដែលជាស្ថាបនិកផ្នែកសុវត្ថិភាពរថយន្តរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៦៥ បានធ្វើការរិះគន់កម្មវិធីដែលអាចឱ្យរថយន្តបើកបរដោយខ្លួនឯង ‘Full Self Driving’ របស់ក្រុមហ៊ុន Tesla ថាវាជាមុខងារគ្រោះថ្នាក់ ហើយអាជ្ញាធរពាក់ព័ន្ធគួរតែមានវិធានការទាក់ទងទៅនឹងបញ្ហានេះ។ លោក Nader បានបន្ថែមទៀតថា ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FSD នៅក្នុងរថយន្ត Tesla ជាការមិនទទួលខុសត្រូវរបស់ក្រុមហ៊ុនរថយន្តទៅលើអ្នកប្រើប្រាស់ ដែលមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះ។ ជាងនេះទៅទៀត លោកក៏បានជំរុញឱ្យរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) បញ្ឈប់ការប្រើប្រាស់បច្ចេកវិទ្យា FSD ពីគ្រប់រថយន្ត Tesla ដែលកំពុងចរាចរ។ កាលពីសប្តាហ៍កន្លងទៅ នាយកដ្ឋានយានជំនិះរដ្ឋ California ក៏កំពុងពិចារណាថា
August 13, 2022 - សិល្បៈ
រាជធានីភ្នំពេញ៖ ក្រោយពីផ្ទុះការវែកញែកនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់ ទាក់ទិននឹងខ្សែភាពយន្តរបស់ប្រទេសថៃ “បុព្វេសន្និវាស វគ្គ២” ដែលចាំងបញ្ជាំងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ ដែលនៅក្នុងខ្សែភាពយន្ត បានបង្ហាញពីផែនទី ១ផ្ទាំងរវាងកម្ពុជា-ថៃ។ នៅក្នុងនោះផងដែរ កាលពីម្សិលមិញនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់តារាចម្រៀងសំឡេងពីរោះ ទឹកដមផ្អែម លោក អ៊ាម វន្នី ក៏បានសរសេររៀបរាប់ ដោយលោកមិនពេញចិត្តទាល់តែសោះ ចំពោះខ្សែភាពយន្ត “បុព្វេសន្និវាស វគ្គ២”នេះ ដែលបានបង្ហាញទឹកដីខ្មែរបាត់អស់មួយជ្រុងទៀតទៅលើប្រទេសថៃ នៅក្នុងនោះលោកបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “#មិនយល់ គ្រាន់តែឈ្មោះការ៉ាកេតគឺយកពីខ្មែរទៅហើយ ឥលូវដល់រឿងខាងក្នុងលួចទៀត តើយើងនៅតែបន្តគាំទ្រកុនរបស់គេដល់ណាទៀតកូនខ្មែរយើងអើយ អ្នកដែលបានទៅមើលនៅរោងកុនទាំងឡាយ ពេញចិត្តឬនៅ?
August 13, 2022 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ នេះ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានឧបត្ថម្ភថវិកាចំនួន ២ម៉ឺនដុល្លារអាមេរិក ជូនដល់កីឡាករប្រដាល់ក្បាច់គុនខ្មែរ ក្រាក់ សម្ផស្ស ដែលកំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។ ថវិកានេះ ខ្ញុំបាទនឹងយកទៅប្រគល់ជូន លោក ក្រាក់ សម្ផស្ស នៅថ្ងៃនេះតែម្ដង ។ ខ្ញុំបាទជួសមុខអោយ កីឡាករប្រដាល់ក្បាច់គុនខ្មែរ ក្រាក់ សម្ផស្ស សូមគោរពអរគុណសម្ដេចតេជោ
August 13, 2022 - សង្គម
យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ម៉ុង ឫទ្ធី ដែលគេស្គាល់ថាជាសេដ្ឋីកសិកម្មនៅកម្ពុជា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ឧកញ៉ា ម៉ុង ឫទ្ធី ត្រូវបានគ្រូពេទ្យជំនាញដាក់រ៉ឺស័រចូលក្នុងសរសៃឈាមបះដូងបានដោយជោគជ័យហើយ។ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ខ្ញុំសូមជូនដំណឹងដល់ប្រិយមិត្តយើងមេត្តាជ្រាបថា ក្រោយពីបានចូលបន្ទប់សង្គ្រោះបន្ទាន់សន្លប់រយៈពេល៣ម៉ោង ដោយលោកវិជ្ជបណ្ឌិតលីមដាក់រ៉ឺស័រចំនួន៣ចូលទៅក្នុងសរសៃឈាមបះដូងដោយជោគជ័យរួចរាល់ហើយ ព្រឹកនេះវេលាម៉ោង១០លោកគ្រូពេទ្យនិងអនុញ្ញាតអោយចេញពីមន្ទីពេទ្យហើយ ” ៕ ប្រភព៖ ឧកញ៉ា ម៉ុង ឫទ្ធី
August 13, 2022









