Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ស្ដីពីការព្រមាន ផាកពិន័យ និងណែនាំចំពោះលោកវេជ្ជបណ្ឌិត ស៊ឹម វន់ ម្ចាស់មន្ទីរពហុព្យាបាល ម្លិះ ដង្កោ។ រយៈកាលកន្លងមក ក្រសួងសុខាភិបាលបានសង្កេតឃើញថា មន្ទីរពហុព្យាបាលម្លិះដង្កោ តែងតែយករថយន្តគិលានសង្គ្រោះរបស់ខ្លួនចេញទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវយកមកព្យាបាលនៅកន្លែងមន្ទីរពហុព្យាបាល ម្លិះដង្កោ របស់ខ្លួនខុសច្បាប់ ដែលក្រសួងសុខាភិបាលហាមឃាត់ និងបានធ្វើសេចក្ដីណែនាំទៅគ្រប់គ្លីនិកឯកជនទាំងអស់ មិនអនុញ្ញាតឱ្យមានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនរបស់ខ្លួនចេញទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវយកមកព្យាបាលនៅក្នុងគ្លីនិកឯកជនរបស់ខ្លួនជាដាច់ខាត។ ដូចនេះ ក្រសួងសុខាភិបាល សូមធ្វើការព្រមាន ផាកពិន័យ និងណែនាំចំពោះលោក វេជ្ជបណ្ឌិត ស៊ឹម វន់ ដូចខាងក្រោម៖ ប្រភព៖

    August 15, 2022
  • ព័ត៌មានជាតិ

    យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល ស្តីពីការពង្រឹង និងចាត់វិធានការ ចំពោះការប្រើប្រាស់រថយន្តគិលានសង្គ្រោះខុសពីការណែនាំរបស់ក្រសួងសុខាភិបាល របស់ម្ចាស់គ្លីនិកឯកជន ដែលតែងតែយករថយន្តគិលានសង្គ្រោះរបស់ខ្លួនទៅដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវមកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួន និងបុគ្គលដែលយកឡានពេទ្យមិនមានសញ្ញាសម្គាល់ និងមិនមានឈ្មោះគ្លីនិកត្រឹមត្រូវច្បាស់លាស់ ទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរ ឬសាកសពនៅតាមដងផ្លូវ បានឲ្យដឹងថា៖ រយៈកាលកន្លងមកក្រសួងសុខាភីបាលបានធ្វើសារាចរណែនាំជាច្រើនលើកច្រើនសាររួចមកហើយ អំពីការហាមឃាត់មិនអនុញ្ញាតឲ្យគ្លីនិកឯកជនយករថយន្តគិលានសង្គ្រោះរបស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវមកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួនជាដាច់ខាត។ ប៉ុន្តែបច្ចុប្បន្ននេះ សង្កេតឃើញមានគ្លីនិកឯកជនមួយចំនួន មិនបានអនុវត្តទៅតាមសារាចរណែនាំរបស់ក្រសួងសុខាភិបាលឡើយ ដោយនៅតែបន្តធ្វើសកម្មភាពយករថយន្តគិលានសង្គ្រោះគ្លីនិកឯកជនរបស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវ យកមកព្យាបាលក្នុងគ្លីនិកទៀត និងឃើញមានឡានពេទ្យឯកជនមួយចំនួនទៀត ដែលពុំមានឈ្មោះគ្លីនិកទៅដឹកអ្នកគ្រោះថ្នាក់ចរាចរ និងសាកសពគ្រោះថ្នាក់ចរាចរនៅតាមដងផ្លូវ រហូតដល់មានការឈ្មោះប្រកែកដណ្តើមគ្នាដឹកយ៉ាងអនាធិបតេយ្យ ដែលជាកត្តាមួយជះឥទ្ធិពលមិនល្អដល់វិស័យសុខាភិបាលទាំងមូល និងសេចក្តីថ្លៃថ្នូរបស់គ្រូពេទ្យដទៃទៀត ហើយក៏មានរថយន្តគិលានសង្គ្រោះមួយចំនួនទៀត ដែលពុំមានអាជ្ញាបណ្ណពីក្រសួងសុខាភិបាល និងពុំមានឈ្មោះគ្លីនិកច្បាស់លាស់ ដែលកំពុងធ្វើចរាចរនៅតាមដងផ្លូវ។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាជួយចាត់វិធានការយ៉ាងតឹងរ៉ឹង

    August 15, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៨៖៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀត ជាបក្ខពួករបស់ជនសង្ស័យឈ្មោះ យឿន រ៉ាដូច នៅចំណុចម្តុំវត្តនាគវ័ន្ត សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រព្រឹត្តនៅយានដ្ឋានជួសជុលរថយន្តយីហោ ទី បុប្ឆា ផ្ទះលេខ២៣ ផ្លូវលេខ៦០៨ ក្រុម៥៤ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ពាក់ព័ន្ធករណីកាប់គាស់ទម្លុះទម្លាយលួចទ្រព្យសម្បត្តិ។ ជនរងគ្រោះឈ្មោះ អ៊ា ទី

    August 15, 2022
  • កូវីដ-១៩

    នៅថ្ងៃទី15 ខែសីហា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 28នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 28នាក់ (11 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) មិនមានករណីនាំចូលពីក្រៅប្រទេសទេ ខណៈអ្នកបានជាសះស្បើយថ្មី 37នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,264នាក់, ករណីជាសះស្បើយសរុប 133,958នាក់ និងស្លាប់សរុប 3,056 នាក់៕

    August 15, 2022
  • សិល្បៈ

    កម្មវិធី Cambodian Idol រដូវកាលទី៤ បានឈានមកដល់វគ្គ Live Show សប្តាហ៍ទី៥ហើយ ដោយបេក្ខជន និងបេក្ខនារី បានប្រឹងប្រែងប្រកួតប្រជែងគ្នាដើម្បីបានបន្តនៅវគ្គបន្ទាប់ទៀត និងឈានដល់វគ្គផ្តាច់ព្រ័ត្រ។ ថ្មីៗនេះ លោក ម៉ៃ សុគន្ធ ដែលជាតារាចម្រៀងមួយរូប និងជាតារាមហាជនដាក់ងារថាកំពូលអ្នករិះគន់ បានចេញមករិះគន់បេក្ខជន សុឹម ច័ន្ទពន្លឺ ចំៗចំនួន៧ចំនុច ក្រោយឃើញបេក្ខជនរូបនេះប្រកួតក្នុងវគ្គ Live Show សប្តាហ៍ទី៥។ លោក ម៉ៃ សុគន្ធ បានរិះគន់ថា៖ សូមបងប្អូនបោះឆ្នោត មេត្តា បោះឆ្នោត មើលលើ

    August 15, 2022
  • សិល្បៈ

    រាជធានីភ្នំពេញ៖ កាលពីយប់មិញនេះ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ពិតជាកក្រើកមិនធម្មតាមែន កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Live Show សប្តាហ៍ទី 5 បេក្ខជនជើងខ្លាំង ៣រូប បានចាប់ដៃគ្នា ឡើងមកបកស្រាយបទច្រៀងមួយបទ ធ្វើឱ្យកក្រើកឆាក នៅស្ទូឌីយោហង្សមាស HDTVតែម្ដង បេក្ខជន ៣រូបនេះ ពិតជាបានសាងប្រវត្តិសាស្រ្តសម្រាប់ខ្លួនឯងធ្វើឲ្យឆាកដ៏អស្ចារ្យមួយនេះកក្រើកកងរំពងបំផុត។ បេក្ខជនជើងខ្លាំងចំនួន ៣រូបនេះ រួមមាន៖ បេក្ខជន លីម តិចម៉េង មកពីខេត្តកំពង់ចាម, បេក្ខជន

    August 15, 2022
  • សិល្បៈ

    លោក ម៉ុង ម៉ានុត គឺជាតារាចម្រៀង Original Song ដ៏ល្បីឈ្មោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ហើយលោកក៏ជាប្អូនប្រុសបង្កើតរបស់អ្នកនិពន្ធ និងតារាចម្រៀងល្បីឈ្មោះ ម៉ុង ម៉ានិត ផងដែរ។ ថ្មីៗនេះ លោក ម៉ុង ម៉ានុត បានជួបរឿងមិនល្អ ដោយសារតែលោកត្រូវបានចោរលួចម៉ូតូយកទៅបាត់ដោយសុវត្ថិភាព។ យោងតាមការបង្ហោះនៅលើបណ្តាញសង្គមរបស់ ម៉ានុត បានឲ្យដឹងថា «ខ្ញុំបានបាត់ម៉ូតូ PCX 2018 ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 1GX – 2011។ ចោរកាច់សោរម៉ូតូខ្ញុំនៅកន្លែងធ្វើការ។ បានបាត់នៅមុខផ្ទះលេខ 183A

    August 15, 2022
  • សិល្បៈ

    រាជធានីភ្នំពេញ៖ កាលពីយប់មិញនេះ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Live Show សប្តាហ៍ទី 5 ដែលមានអ្នកចូលរួមទស្សនារាប់រយនាក់ នៅក្នុងស្ទូឌីយោទូរទស្សន៍ ហង្សមាស HDTV ចាំមើលបេក្ខជនជើងខ្លាំងចំនួន ៩រូប បង្ហាញសមត្ថភាព ទេពកោសល្យ ដើម្បីអាចបានទៅពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅសប្តាហ៍ក្រោយបន្តទៀត។ បេក្ខជនជើងខ្លាំងទាំង ០៩នាក់នេះ បានធ្វើឱ្យកម្មវិធីទាំងមូលកាលពីយប់មិញនេះ កក្រើកឆាកតែម្ដង នូវការបញ្ចេញសមត្ថភាពរបស់ពួកគេ នៅចំពោះមុខគណៈកម្មការ ជាពិសេសបើយើងមកមើលបេក្ខជនឆ្នើម លីម តិចម៉េង

    August 15, 2022
  • សិល្បៈ

    ភាពយន្តភាគខ្មែរដែលបានឮជារឿយៗតាំងពីពេលចាប់ផ្តើមថត រឿង ខោល ពេលនេះ ទូរទស្សន៍ ហង្សមាស បានចាប់ផ្តើមចេញផ្សព្វផ្សាយជាផ្លូវការហើយ។ តារាចម្រៀងដ៏ល្បី លោក ហ្សូណូ និងប៉ះជាមួយតារាសម្តែងរាជនីសម្រស់ មាន សូនីតា នៅក្នុងរឿងភាគបុរាណលាយសម័យដែលដឹកនាំសម្តែងដោយលោក ខាំ ភូរិ។ គ្រាន់តែទស្សនាតាមរយៈ Trailer ក៏មានអារម្មណ៍ថាពិតជាអស្ចារ្យជាមួយនឹងការផ្សារភ្ជាប់ជាមួយសិល្បៈបុរាណខោលរបស់ខ្មែរយើង។ មកទស្សនា Official Trailer តាមរយៈ Link ខាងក្រោម៖

    August 14, 2022
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជ្រលងសម្ពាធទាបឥណ្ឌា នឹងរំកិលធ្លាក់ចុះជាមួយនឹងប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយនៅភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ជាមួយនឹងសម្ពាធទាប ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងរបបខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ។ រូបតំណាង លក្ខណៈបែបនេះ នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២២ ភ្លៀងនឹងបន្តធ្លាក់ក្នុងសភាពជាលក្ខណៈឡូកាល់ ស្ទើរគ្រប់ទីកន្លែងជាបន្តបន្ទាប់ ក្នុងកម្រិតពីតិចទៅបង្គួរ និងច្រើនដោយអន្លើរ។ ស្ថិតក្នុងស្ថានភាពបែបនេះ អាចធ្វើឲ្យបណ្តាតំបន់ផ្ទៃរងទឹកភ្លៀង និងបណ្តាខេត្តមួយចំនួនដែលកន្លងមក ទទួលបាននូវបរិមាណទឹកភ្លៀងបង្គួរ និងច្រើនរួចមកហើយ រួចបន្ថែមបរិមាណកើនឡើងទៀត ដែលជាហេតុបង្កើតឡើងនូវជំនន់ទឹកភ្លៀងសារជាថ្មី មានជាអាទិ៍៖ ខេត្តកំពង់ធំ ព្រះវិហារ

    August 14, 2022