Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និង កីឡា បានបង្កើតសាលារៀនជំនាន់ថ្មីចំនួន១០កន្លែង ដើម្បីឱ្យសិស្សានុសិស្សសិក្សាតាមបែបទន់ភ្លន់ និងមានចំណេះជំនាញច្បាស់លាស់សម្រាប់ជួយខ្លួនឯង គ្រួសារនិងសង្គមជាតិ។ ឯកឧត្តម រស់ សុវាចា អគ្គលេខាធិការនិងជាអ្នកនាំ ពាក្យក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា ដោយអនុវត្តន៍តាមគោលនយោ បាយរបស់រាជរដ្ឋាភិបាលក្រសួងអប់រំបានបង្កើតសាលារៀនជំនាន់ថ្មីចំនួន ១០កន្លែង ដើម្បីកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀនដើម្បីជួយឱ្យសាលារៀនអាចពង្រឹងសមត្ថភាព ពិសេសដែលមានគុណភាពទាំងចំណេះដឹងនិងជាកូនល្អ សិស្សល្អនិងជាពលរដ្ឋល្អក្នុងសហគមន៍។ ថ្លែងក្នុងសន្និសីទសារព័ត៌ មានស្ដីពី សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងអប់រំ យុវជន និង

    August 16, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ (ព័ត៌មានបឋម) យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បាន​ឱ្យដឹងថា ខណៈនេះមានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះ មួយកន្លែង ដែលស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ។ ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ។ លេខផ្តល់ព័ត៌មានបន្ទាន់ 666 លេខក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស 097 7 3333 55 ៕ ប្រភព៖

    August 16, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត រស់ សុវាចា អគ្គលេខាធិការ និងអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញធ្វើជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងអប់រំ យុវជន និងកីឡា» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តមឱម ច័ន្ទតារា ទីប្រឹក្សាអង្គភាព។ នេះបើតាមការឲ្យដឹងពី លោក រស់ សុវាចា បានបញ្ជាក់ឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ការប្រឡងថ្នាក់ជាតិសម្រាប់ឆ្នាំសិក្សា២០២១-២០២២ ក្រសួងអប់រំ កំណត់កាលបរិច្ឆេទ ដូចខាងក្រោម៖

    August 16, 2022
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ស្ថានភាពទឹកជំនន់ និងអាកាសធាតុ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានឱ្យជ្រាបថា៖ ១.មានភ្លៀងធ្លាក់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅស្រុកម៉ាលៃ មានកម្រិតទឹកភ្លៀង ៨៨.៣ មម ។ ស្ថានភាពទឹកច្រកទឹកអូរស្ពាន ទឹកឡើងពេញអូរ ហូរលើស្ពានព្រំដែន ។ ធ្វើឲ្យស្ថានភាពទឹកហូរតាមបណ្តោយអូរ ជាយដែនមានកំពស់ ៤.៨ ម ( ទទឹងអូរ ១២ ម ) វេលានេះអាកាសធាតុមេឃស្រទុំ។ ២.នៅក្រុងប៉ោយប៉ែត

    August 16, 2022
  • កូវីដ-១៩

    នៅថ្ងៃទី16 ខែសីហា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 36នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 36នាក់ (19 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) មិនមានករណីនាំចូលពីក្រៅប្រទេសទេ ខណៈអ្នកបានជាសះស្បើយថ្មី 24នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,300នាក់, ករណីជាសះស្បើយសរុប 133,982នាក់ និងស្លាប់សរុប 3,056 នាក់៕

    August 16, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌឬស្សីកែវ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ស្ដីពី សំណើរសុំកិច្ចសហការផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននៅក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ អំពីការផ្អាកផ្គត់ផ្គង់ទឹកនៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងអនុវត្តការងារភ្ជាប់បំពង់ចែកចាយទឹកទំហំ ២២៥មម ចំនួន ១កន្លែង ដើម្បីសម្រួលដល់ការងារកាយធ្វើគ្រឹះក្បាលស្ពានបេតុងឆ្លងកាត់ទន្លេសាបនៅចំណុចប្រសព្វផ្លូវជាតិលេខ ៥ និងផ្លូវភ្ជាប់ក្បាលស្ពានក្នុងពេលឆាប់ៗនេះ ដែលត្រូវផ្អាកផ្គត់ផ្គង់ទឹកនៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ លើបណ្ដោយផ្លូវជាតិលេខ ៥ ចាប់ពីផ្លូវលេខ ៣៦R ដល់ផ្លូវលេខ ៤៨R ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ការងារភ្ជាប់បំពង់ចែកចាយទឹកទំហំ

    August 16, 2022
  • ព័ត៌មានជាតិ

    រាជថានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក ងី មានហេង ដែលជាប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ កាលពីម្សិលមិញនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថារថយន្តសង្គ្រោះនៃគ្លិនិកឯកជនត្រូវមាន៖ លិខិតចុះបញ្ជីកា នៅក្រសួងសុខាភិបាល និងមានបិតស្ទីកឃ័រនៅជញ្ជាំងរថយន្តសង្គ្រោះ។ សូមបញ្ជាក់ថា កាលពីម្សិលមិញនេះផងដែរ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានចាត់វិធានការ ចំពោះការប្រើប្រាស់រថយន្តគិលានសង្គ្រោះខុសពីការណែនាំរបស់ក្រសួងសុខាភិបាល របស់ម្ចាស់គ្លីនិកឯកជន ដែលតែងតែយករថយន្តគិលានសង្គ្រោះរបស់ខ្លួនទៅដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវមកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួន និងបុគ្គលដែលយកឡានពេទ្យមិនមានសញ្ញាសម្គាល់ និងមិនមានឈ្មោះគ្លីនិកត្រឹមត្រូវច្បាស់លាស់ ទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរ ឬសាកសពនៅតាមដងផ្លូវ។ ក្រសួងសុខាភិបាល​ សូមឱ្យឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាជួយចាត់វិធានការយ៉ាងតឹងរ៉ឹង និងម៉ឹងម៉ាត់បំផុតចំពោះគ្រប់ម្ចាស់គ្លីនិកឯកជន ដែលបានយករថយន្តគិលានសង្គ្រោះ ឬឡានពេទ្យរបស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរ

    August 16, 2022
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីពីករណីការចូលទៅទន្ទ្រានកាន់កាប់ និងសង់ខ្ទមមិនរៀបរយលើទីតាំងដីរបស់ក្រុមហ៊ុន សីហនុវីល ស្ពេសល អ៊ីខននើមី ហ្សូន នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SIHANOUK VILLE SEZ) ។ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបថា កន្លងមកមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានចូលទៅទន្រ្ទានកាន់កាប់ និងសង់ខ្ទមមិនរៀបរយលើទីតាំងដីរបស់ក្រុមហ៊ុន សីហនុវីល ស្ពេសល អ៊ីខននើមី ហ្សូន នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលទង្វើនេះបានបង្កឱ្យមានភាពអនាធិបតេយ្យទន្ទ្រានកាន់កាប់ដីធ្លីដោយខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ ដើម្បីជៀសវាង និងទប់ស្កាត់ការចូលទន្ទ្រានកាន់កាប់ទីតាំងដីនេះ បន្តទៅទៀត រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបង្កើតក្រុមការងារចម្រុះ

    August 16, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖ ព្រះរាជាណាចក្រកម្ពុជាទទួលរង ឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ( ITCZ ) អូសបន្លាយកាត់លើភាគខាងជើងប្រទេសថៃ, ឡាវ, វៀតណាម ភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយ នៅភាគខាងលើសមុទ្រចិនខាងត្បូង រួមជាមួយនឹងខ្យល់មូសុងនិរតីបក់ពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះធ្វើឲ្យ៖ ១.តំបន់ទំនាបកណ្តាល៖ -សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥ °C -សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C -នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិច

    August 16, 2022
  • ព័ត៌មានជាតិ

    ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់​ រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា តំបន់បណ្តុំព្រៃភ្នំប្រវត្តិសាស្ត្រភ្នំគុហ៍ «ភ្នំនាគស ឬល្អាងព្រះនាងរំសាយសក់» ដែលស្ថិតក្នុងចំណុចកាច់កង់ ភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំ សហការជាមួយអាជ្ញាធរខេត្ត ស្រុក ឃុំ ធ្វើការសិក្សាជាច្រើនលើកច្រើនសារ ពោលគឺក្នុងអំឡុងឆ្នាំ២០១៩ រហូតឈានដល់ការឆាប់ផ្តើមសាងសង់ ដើម្បីកែប្រែតំបន់នេះ ឱ្យក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ទៅថ្ងៃអនាគត។ ជាក់ស្តែងគិតមកត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ដែលមានរយៈពេលជិត៣ឆ្នាំមកនេះ តំបន់ព្រៃភ្នំប្រវត្តិសាស្ត្រ «ភ្នំនាគស» បានវិវត្តខ្លួនយ៉ាងឆាប់រហ័ស ដែលមានទេសភាពស្រស់ត្រកាលគួរគយគន់ អមដោយផ្ទាំងថ្មចម្លាក់តូចធំ

    August 15, 2022