Khmernote Media
  • Short News

    ២.នៅក្រុងប៉ោយប៉ែត មានភ្លៀងធ្លាក់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ មានកម្រិតទឹកភ្លៀង ៥៨.៧ មម ។ ស្ថានភាពទឹកអូរល្ហុង កើនឡើងដល់កម្រិត ៥.២ ម ( កំពស់ប្រុងប្រយ័ត្ន ៥.៥ ម )។ មានទឹកហូរកើនជាទឹកភ្លៀងក្នុងស្រុក និងទឹកភ្លៀងហូរមកប្រទេសថៃជាប់ជាយដែន អាកាសធាតុដូចគ្នា ( ពុំមានជំនន់ ) ។ ៣.ស្ថានភាពទឹកនៅអូរបីជាន់ ក្នុងស្រុកអូរជ្រៅ មិនទាន់មានទឹកមកពីប្រទេសថៃដែរ បើកថ្ងៃ។ ៤.ស្ថានភាពទឹកនៅអូរកំបុត និងច្រកទឹកអាងក្តឹបថ្ម នៅស្រុកថ្មពួក មិនមានទឹកហូរមកពីដីថៃទេ អាកាសធាតុមេឃស្រទុំ។

    August 17, 2022
  • Short News

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ស្ថានភាពទឹកជំនន់ និងអាកាសធាតុ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានឱ្យជ្រាបថា៖ ១.មានភ្លៀងធ្លាក់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅស្រុកម៉ាលៃ មានកម្រិតទឹកភ្លៀង ៨៨.៣ មម ។ ស្ថានភាពទឹកច្រកទឹកអូរស្ពាន ទឹកឡើងពេញអូរ ហូរលើស្ពានព្រំដែន ។ ធ្វើឲ្យស្ថានភាពទឹកហូរតាមបណ្តោយអូរ ជាយដែនមានកំពស់ ៤.៨ ម ( ទទឹងអូរ ១២ ម ) វេលានេះអាកាសធាតុមេឃស្រទុំ។

    August 17, 2022
  • Short News

    អ្នក​នាំពាក្យ​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​បាន​និយាយ​ថា អ្នក​ដែល​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​នឹង​មិន​អាច​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ហុងកុង និង​ម៉ាកាវ​បាន​ទេ។ ក្រុមហ៊ុន និងអ្នកវិនិយោគដែលទាក់ទងនឹងពួកគេ ក៏នឹងមិនត្រូវបានអនុញ្ញាតឱ្យរកប្រាក់ចំណេញនៅក្នុងប្រទេសចិនដែរ។ អ្នកទាំង ៧រូប គឺបន្ថែមលើនាយករដ្ឋមន្ត្រីតៃវ៉ាន់ Su Tseng-chang រដ្ឋមន្ត្រីការបរទេស Joseph Wu និងប្រធានសភា You Si-kun ដែលត្រូវបានដាក់ទណ្ឌកម្មនៅមុននេះ៕

    August 17, 2022
  • Short News

    ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បាននិយាយថា ក្នុងចំណោមអ្នកដែលត្រូវបានដាក់ទណ្ឌកម្មដោយការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន មានលោកស្រី Hsiao Bi-khim ឯកអគ្គរដ្ឋទូតតៃវ៉ាន់ប្រចាំទីក្រុងវ៉ាស៊ីនតោន និងលោក Wellington Koo អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិតៃវ៉ាន់។ អ្នក​នយោបាយមួយចំនួន ដែល​មក​ពី​គណបក្ស​​​កាន់​អំណាច​របស់​តៃវ៉ាន់ គឺ​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ ក៏​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ផងដែរ។

    August 17, 2022
  • Short News

    ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិននៅថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២ បានរាយការណ៍ថា ប្រទេសចិនបានដាក់ទណ្ឌកម្មមន្ត្រីតៃវ៉ាន់ចំនួន ៧នាក់ សម្រាប់ការគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់។ ការ​ដាក់​ទណ្ឌកម្ម​នេះ​កើត​ឡើង​ បន្ទាប់​ពី​ប្រធាន​សភា​សហរដ្ឋ​អាមេរិកលោកស្រី Nancy Pelosi បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​កោះ​តៃវ៉ាន់​កាល​ពី​ដើម​ខែ​នេះ។ ប្រទេសចិនបានយល់ថា ដំណើរទស្សនកិច្ច​មួយនោះ គឺជាការជ្រៀតជ្រែកផ្ទៃក្នុងរបស់ខ្លួន ខណៈតៃវ៉ាន់នៅតែបដិសេធការទាមទារអធិបតេយ្យភាពរបស់ចិន។

    August 17, 2022
  • Short News

    ការងារភ្ជាប់បំពង់ចែកចាយទឹកទំហំ ២២៥មម នេះតម្រូវឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ ទឹកមួយរយៈពេលខ្លីប្រមាណជាង ០៥ម៉ោង គឺចាប់ពីម៉ោង ២២៖០០នាទីយប់ ដល់ម៉ោង ០៣៖០០នាទីទាបភ្លឺ និងអាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លីក្រោយពេលធ្វើការភ្ជាប់បំពង់ចែកចែយទឹកនេះរួច។ អាស្រ័យហេតុនេះ សូម អភិបាល មេត្តាជួយផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងខាងលើ ដែលត្រូវរងការខ្វះទឹករយៈពេលខ្លីនេះ ដើម្បីត្រៀមបម្រុងទឹក សម្រាប់ប្រើប្រាស់ ក្នុងរយៈពេលដូចបានជម្រាបជូនខាងលើ ដោយក្ដីអនុគ្រោះ ៕

    August 17, 2022
  • Short News

    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងអនុវត្តការងារភ្ជាប់បំពង់ចែកចាយទឹកទំហំ ២២៥មម ចំនួន ១កន្លែង ដើម្បីសម្រួលដល់ការងារកាយធ្វើគ្រឹះក្បាលស្ពានបេតុងឆ្លងកាត់ទន្លេសាបនៅចំណុចប្រសព្វផ្លូវជាតិលេខ ៥ និងផ្លូវភ្ជាប់ក្បាលស្ពានក្នុងពេលឆាប់ៗនេះ ដែលត្រូវផ្អាកផ្គត់ផ្គង់ទឹកនៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ លើបណ្ដោយផ្លូវជាតិលេខ ៥ ចាប់ពីផ្លូវលេខ ៣៦R ដល់ផ្លូវលេខ ៤៨R ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ការងារភ្ជាប់បំពង់ចែកចាយទឹកទំហំ ២២៥មម នេះតម្រូវឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ ទឹកមួយរយៈពេលខ្លីប្រមាណជាង ០៥ម៉ោង គឺចាប់ពីម៉ោង ២២៖០០នាទីយប់ ដល់ម៉ោង ០៣៖០០នាទីទាបភ្លឺ និងអាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លីក្រោយពេលធ្វើការភ្ជាប់បំពង់ចែកចែយទឹកនេះរួច។

    August 17, 2022
  • Short News

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌឬស្សីកែវ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ស្ដីពី សំណើរសុំកិច្ចសហការផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននៅក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ អំពីការផ្អាកផ្គត់ផ្គង់ទឹកនៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងអនុវត្តការងារភ្ជាប់បំពង់ចែកចាយទឹកទំហំ ២២៥មម ចំនួន ១កន្លែង ដើម្បីសម្រួលដល់ការងារកាយធ្វើគ្រឹះក្បាលស្ពានបេតុងឆ្លងកាត់ទន្លេសាបនៅចំណុចប្រសព្វផ្លូវជាតិលេខ ៥ និងផ្លូវភ្ជាប់ក្បាលស្ពានក្នុងពេលឆាប់ៗនេះ ដែលត្រូវផ្អាកផ្គត់ផ្គង់ទឹកនៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ លើបណ្ដោយផ្លូវជាតិលេខ ៥ ចាប់ពីផ្លូវលេខ ៣៦R ដល់ផ្លូវលេខ ៤៨R ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

    August 17, 2022
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សេចក្តីសម្រេចរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ស្តីពីការបង្កើតក្រុមការងារប្រតិបត្តិការ​ ទប់ស្កាត់​ និងបង្ក្រាបក្រុមធ្វើសកម្មភាពចាប់ឃាត់ខ្លួនប្រជាពលរដ្ឋបែបអនាធិបតេយ្យ​ ដែលដឹកនាំផ្ទាល់ដោយលោកស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន​។ បើមានសកម្មភាពដូចបានបញ្ជាក់ខាងលើកើតមានឡើង សូមទំនាក់ទំនងមកលេខទូរសព្ទដូចបានភ្ជាប់ជូន​ ដើម្បីសមត្ថកិច្ចជំនាញចុះអន្តរាគមន៍ភ្លាមៗទាន់ពេលវេលា​ ៕

    August 17, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែសីហា​ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ព្រៃនៅតំបន់ភ្នំតាម៉ៅ នឹងក្លាយទៅជាព្រៃអភិរក្ស ដែលជាព្រៃការពារជារៀងរហូតតទៅដោយគ្មានអ្នកណាបំផ្លាញបាន។ ក្នុងសារជាសំឡេងផ្ញើជូនជនរួមជាតិ នាយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ សម្ដេចបានសម្រេចលុបចោលនូវលិខិតបទដ្ឋានទាំងអស់ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនអភិវឌ្ឍន៍នូវដីជុំវិញសួនសត្វភ្នំតាម៉ៅ បើទោះជាសួនសត្វនេះពុំមានផលប៉ះពាល់ក៏ដោយ ហើយសម្ដេចក៏បានចេញបទបញ្ជាឱ្យបញ្ឈប់ការឈូសឆាយ ហើយត្រូវដាំដើមឈើឡើងវិញនៅលើដីដែលបានរុករាន។ ក្នុងនោះ បើយោងទៅលើទំហំដែលត្រូវដាំឡើងវិញគឺទៅលើផ្ទៃដី៥៣០ហិកតា យើងត្រូវប្រើកម្លាំងយ៉ាងច្រើន។

    August 17, 2022