Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​បាន​គូស​បញ្ជាក់ថា ក្រសួងសាធារណការបាននិងកំពុងរៀបចំ​ភ្ជាប់ប្រព័ន្ធអិនធឺណិតភ្ជាប់​ជាមួយ​​កាមេរ៉ា​សុវត្ថិ​ភាពនៅលើផ្លូវជាតិលេខ៣​ដើម្បីចាប់អ្នកបើកបរមិនគោរព​ច្បាប់​ចរាចរ​ណ៍នៅលើដងផ្លូវ ហើយផាកពិន័យដល់ផ្ទះតែម្តង។ ការគូសបញ្ជាក់របស់ ឯកឧត្តមទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល​ការ​ងារ​សុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសាធារណការ និង​ដឹកជញ្ជូន។ ឯកឧត្ដម ទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានថ្លែងថា ឆ្នាំនេះក្រសួងនឹងបើកការ​សាង​សង់​ផ្លូវលេខ៣១, លេខ៣៣

    August 18, 2022
  • សិល្បៈ

    រាជធានីភ្នំពេញ៖ ក្រោយពីឪពុករបស់បេក្ខជន ថុល សុភិទិ ប្រតិកម្មយ៉ាងខ្លាំង ចំពោះបុគ្គលម្ចាស់គណនី Tik Tok @apanha9999 ដោយបានធ្វើការវាយតម្លៃ ភិទិ រឿងចាក់សាក់ពេញលើដងខ្លួន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ មុននេះបន្ដិច យោងតាមការគណនីហ្វេសប៊ុកផ្ទាល់របស់លោកឪពុកសុភិទិ ដដែលបានឱ្យដឹងថា បុគ្គលរូបនេះ បានចេញជាវីដេអូសុំទោសជាសាធារណៈហើយ ចំពោះគ្រួសាររបស់គាត់។ នៅក្នុងគណនីហ្វេសប៊ុករបស់ លោកពូផ្ទាល់ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ ចំពោះបុគ្គលម្នាក់នេះ! ដែលបាននិយាយប៉ះពាល់មកលើគ្រួសារខ្ញុំ គាត់បានចេញសុំទោសជាសាធារណៈហើយ ចំពោះការសុំទោសនេះវាហាក់ដូចជាមិនគប្បីនឹងទង្វើគាត់ទេ ក៏ប៉ុន្តែខ្ញុំយល់ព្រមអនុគ្រោះឲ្យបុគ្គលនេះចុះ។ ជាចុងក្រោយខ្ញុំសូមអរគុណដល់បងប្អូន ដែលបានចែករំលែករឿងនេះ ហើយក៏សូមដាក់ជាសារប្រមានទៅដល់មនុស្សមួយចំនួន ចំពោះការមើលងាយវាយតម្លៃអ្នកដទៃត្រឹមសំបកក្រៅ។ ខាងក្រោមជាវីដេអូសុំទោស៖ ប្រភព៖

    August 18, 2022
  • កូវីដ-១៩

    នៅថ្ងៃទី18 ខែសីហា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 23នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 23នាក់ (10 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) មិនមានករណីនាំចូលពីក្រៅប្រទេសទេ ខណៈអ្នកបានជាសះស្បើយថ្មី 38នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,349នាក់, ករណីជាសះស្បើយសរុប 134,052នាក់ និងស្លាប់សរុប 3,056 នាក់៕

    August 18, 2022
  • សិល្បៈ

    ប្រិយមិត្តពិតជាធ្លាប់បានស្គាល់ហើយបេក្ខជនឆ្នើមមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀងដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា Cambodian Idol រដូវកាលទី៤ គឺបេក្ខជន ថុល សុភិទិ ដែលមានអ្នកគាំទ្ររាប់ពាន់នាក់ ពេញចិត្តទៅលើសមត្ថភាពច្រៀង និងទេពកោសល្យបូករួមជាមួយរូបសម្រស់ដ៏ស្រស់សង្ហាររបស់បេក្ខជនរូបនេះ។ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ កាលពីម្សិលមិញនេះ ដោយយោងតាមគណនីហ្វេសប៊ុករបស់ឪពុកបេក្ខជន ថុល សុភិទិ បានប្រតិកម្មខ្លាំងចំពោះបុគ្គលម្ចាស់គណនី TIk Tok @apanha9999 បានធ្វើការវាយតម្លៃ ភិទិ រឿងចាក់សាក់ពេញលើដងខ្លួន ដោយសរសេររៀបរាប់ថា៖ «តើបុគ្គលម្នាក់នេះជានរណា? ម៉េចបានយករូបកូនខ្ញុំ ថុលសុភិទិ មកវាយតម្លៃលើរូបគាត់ គ្រាន់តែរឿងចាក់សាក់លើដងខ្លួន ហេតុអីអ្នកឯងហ៊ានវាយតម្លៃ ប្រៀបធៀបកូនខ្ញុំទៅក្មេងញៀនថ្នាំ ទៅក្មេងហិតកាវ និងក្មេងគ្មានឪពុកម្តាយ

    August 18, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ Pfizer សម្រាប់កុមារ ចំនួន ៣០ម៉ឺនដូស ដែលជាអំណោយពីប្រជាជន និងរដ្ឋាភិបាល នៃព្រះរាជាណាចក្រអេស៉្បាញ ជូនប្រជាជន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ពីលោកជំទាវ គ្រីស្ទីណា អាហ្គៀឡា (Cristina Aguilar) ភារធារីស្តីទី នៃស្ថានទូតអេស្បាញ ប្រចាំកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។ រូបថត៖ កុក

    August 18, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលជលផល នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានសេចក្ដីជូនដំណឹង ស្ដីពីការបិទធ្វើនេសាទ អូសគ្រំក្រឡាហូល ឆ្នាំ២០២២ ក្នុងដែននេសាទសមទ្រកម្ពុជា។ រដ្ឋបាលជលផល សូមជូនដំណឹងដល់បងប្អូនប្រជានេសាទទាំងអស់ឱ្យបានជ្រាបថា ការធ្វើអាជីវកម្មនេសាទគ្រំក្រឡាហូល នៅក្នុងដែននេសាទសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវផ្អាកសកម្មភាពក្នុងរដូវពងកូនចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ ទទួលបានសេចក្ដីជូនដំណឹងនេះ សូមបងប្អូនប្រជានេសាទទាំងអស់ មេត្តាជ្រាប និងចូលរួមសហការអនុវត្ត ដើម្បីថែរក្សាការពារធនធានជលផលសមុទ្រឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ ៕ ប្រភព៖ រដ្ឋបាលជលផល Fisheries Administration

    August 18, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ បើទោះបីជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    August 18, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ​លោក នួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃ ទី១៧ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងាររដ្ឋបាលក្រុង និងសង្កាត់ស្វាយដង្គំ សហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងក្រុមការងារខេត្ត ចុះពិនិត្យស្ថាន ភាពជំនន់ទឹកភ្លៀងដែលមានដក់នៅក្នុងភូមិសាស្ត្រសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងបាន ដាក់ចេញនូវផែនការសកម្មភាពមួយចំនួន ដើម្បីដោះស្រាយកង្វល់ជូនបងប្អូនប្រជាពលរដ្ឋ។​ ជាមួយគ្នានេះ លោកអភិបាលក្រុងក៏បានជម្រាបជូន ពីមូលហេតុនៃការជន់នេះ គឺ ដោយស្ថានភាពទឹកភ្លៀងធ្លាក់មានកម្រិតខ្លាំង និងរយៈពេលយូរច្រើនម៉ោង ហើយមិនមាន ការបើកមុខទឹកភ្លាមៗ

    August 17, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីកាលបរិច្ឆេទសម្រាប់ដំណើរទស្សនកិច្ចទៅក្រៅប្រទេសក្នុងខែកញ្ញាខាងមុខ ដែលក្នុងនោះរួមមាន សហរដ្ឋអាមេរិក ប្រទេសគុយបា និងប្រទេសជប៉ុនផងដែរ។ ក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារនាព្រឹកថ្ងៃទី១៧ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ក្នុងខែកញ្ញាខាងមុខនេះ ខ្ញុំត្រូវទៅអានសុន្ទរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិ ដោយផ្ទាល់ គឺមិនអានតាម Online ដូចពេលមុនទេ គឺខ្ញុំទៅដោយផ្ទាល់ ដោយសារឆ្នាំនេះយើងជាប្រធានអាស៊ានតែម្តង ហើយកាលមុននេះ

    August 17, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តម រស់ សុវាចា អគ្គលេខាធិការនិងជាអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ថា ការបើកបង្រៀនដេប៉ាតេម៉ង់ភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាការលើកកម្ពស់ការរៀន និងបង្រៀននៅកម្រិតឧត្តមសិក្សា និងទិដ្ឋភាពជាក់ស្ដែង។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២២ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម រស់ សុវាចា បានមានប្រសាសន៍ថា

    August 17, 2022