- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា តាមរយៈសកម្មភាពអង្កេតទីផ្សារជារឿយៗ នៅថ្ងៃទី១៦-១៧-១៨ ខែសីហា ឆ្នាំ២០២២ មន្ត្រីអធិការកិច្ចម្ហូបអាហារ នៃសាខា ក.ប.ប. ខេត្តរតនគិរី ស្វាយរៀង កោះកុង កំពង់ឆ្នាំង ត្បូងឃ្មុំ ព្រះសីហនុ និងរាជធានីភ្នំពេញ។ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យតាមបណ្តាទីផ្សារសំខាន់ៗ ផ្ទះលក់ទំនិញ ម៉ាត ដេប៉ូចែកចាយទំនិញ ដោយបានរកឃើញនិងដកហូតនូវទំនិញចម្រុះខូចគុណភាព ហួសកាលបរិច្ឆេទ ខុសនឹងបទដ្ឋានព័ត៌មាន សរុបចំនួន ៨៤២.៩៨គ.ក និងផលិតផលគ្រឿងសម្អាងមិនមានអនុលោមភាពចំនួន ១២២គ.ក និងបានធ្វើការពិន័យអន្តរការណ៍
August 20, 2022 - សិល្បៈ
យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់កំពូលតារាចម្រៀងដ៏ល្បីមួយរូបនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាអ្នកជំនួញខាងអចលទ្រព្យទៀតនោះ គឺ ឧកញ៉ា ខេមរៈ សិរីមន្ត ដោយមុននេះបន្តិចនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ឧកញ៉ា ខេមរៈ សិរីមន្ត បានផ្ដល់ប្រាក់ចំនួន ១ពាន់ដុល្លារ ទៅឱ្យលោកគង់ ពិសិដ្ធ ដែលជាគ្រូភ្លេង និងសម្រួលតន្រ្តី បង្កើតបទល្បីអោយអ្នកចម្រៀងជាច្រើន ខណៈពេលនេះគាត់កំពុងតែឈឺធ្ងន់។ នៅក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ខេមរៈ សិរីមន្ត បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “តោះដល់ពេលសិល្បៈយើងជួយគ្នាហើយ ប្អូនជូនបង4លានរៀលជួយសំរាលការលំបាកបងខ្លះ អាណិតបង Piseth Kongណាស់ មិននឹកស្មានថាបងឈឺធ្ងន់ដល់ថ្នាក់ហ្នឹង បងគង់ ពិសិដ្ធ ជាគ្រូភ្លេង
August 20, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ស្អែកនេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ នឹងស្តេចយាងចាកចេញពីព្រះរាជាណាចក្រកម្ពុជា ដើម្បីទៅពិនិត្យព្យាបាលព្រះរាជសុខភាព នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ៖ ” ទូលព្រះបង្គំ ខ្ញុំព្រះករុណា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអនុញ្ញាត
August 20, 2022 - កូវីដ-១៩
នៅថ្ងៃទី20 ខែសីហា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 17នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 17នាក់ (10 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) មិនមានករណីនាំចូលពីក្រៅប្រទេសទេ ខណៈអ្នកបានជាសះស្បើយថ្មី 22នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,394នាក់, ករណីជាសះស្បើយសរុប 134,114នាក់ និងស្លាប់សរុប 3,056 នាក់៕
August 20, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការពង្វាងចរាចរណ៍ផ្លូវលេខ ២០០៤ ចន្លោះពីផ្លូវលេខ ២៧១ ដល់ផ្លូវលេខ ៣៧១ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០០៤ ចន្លោះពីផ្លូវលេខ២៧១ ដល់ផ្លូវលេខ៣៧១ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ឱ្យបានជ្រាបថា៖ ដើម្បីកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ សំដៅកាត់បន្ថយជំនន់ទឹកភ្លៀង ដែលតែងតែបង្កឱ្យមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធនានា ក៏ដូចជាបង្កផលប៉ះពាល់ដល់បរិស្ថានផងនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការដ្ឋានការដាក់លូមេរំដោះទឹកជន់លិចនៅលើកំណាត់ផ្លូវលេខ២០០៤ ចន្លោះពីផ្លូវលេខ២៧១ ដល់ផ្លូវលេខ៣៧១ ចូលទៅប្រឡាយស្ទឹងមានជ័យ ដោយដំណើរការការដ្ឋានចាប់ផ្ដើមពីយប់ថ្ងៃទី១៩
August 20, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី២០ ខែសីហា ឆ្នា២០២២ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញថា កម្មវិធីគេហទំព័រដែលមាននៅក្នុងកម្មវិធី TikTok (in-app browser) មានបង្កប់ជាមួយកូដ JavaScript ដែលអាចទាញយកទិន្នន័យដែលអ្នកប្រើប្រាស់បានវាយបញ្ចូលតាមរយៈក្ដារចុច។ អ្នកស្រាវជ្រាវបានចាត់ទុកកូដដែលមាននៅក្នុងកម្មវិធី TikTok គឺវាស្មើនឹងការលួចដំឡើងកម្មវិធី keylogger ទៅក្នុងកម្មវិធីគេហទំព័រមួយចំនួន ដែលជនខិលខូចតែងតែប្រើដើម្បីលួចទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់។ ពួកគេក៏បានបញ្ជាក់ដែរថា កូដនេះអាចលួចយកទិន្នន័យសំខាន់ៗមានដូចជា លេខសម្ងាត់ និងលេខប័ណ្ណឥណទានជាដើម។ ដើម្បីជៀសវាងពីការលួចទាញយកទិន្នន័យ អ្នកស្រាវជ្រាវបានណែនាំឱ្យអ្នកប្រើប្រាស់បើកតំណភ្ជាប់ទាំងឡាយណាដែលមាននៅក្នុងកម្មវិធី ជាមួយនឹងកម្មវិធីគេហទំព័ររបស់កុំព្យូទ័រ ឬទូរសព្ទមានដូចជា Safari វិញ ព្រោះសូម្បីតែកម្មវិធីគេហទំព័រដែលមាននៅក្នុងកម្មវិធី Facebook និង
August 20, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពអាកាសធាតុចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានឱ្យជ្រាបថា៖ យោងតាមការវិវត្តជាក់ស្តែងជាបន្តបន្ទាប់ លើស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា ជ្រលងសម្ពាធទាបឥណ្ឌា និងប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលកើតសារជាថ្មីអូសបន្លាយនៅលើភាគខាងជើងកម្ពុជា ស្ថិតក្នុងប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ជាមួយនឹងសម្ពាធទាបសកម្មមួយស្ថិតនៅក្នុងសមុទ្រតុងកឹង គួបផ្សំនឹងការបង្កើនល្បឿនបក់នៃរបបខ្យល់មូសុងនិរតីផងនោះ នឹងធ្វើឲ្យកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ មានស្ថានភាព៖
August 20, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ បង្កើតឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាមៅ» ក្នុងគោលដៅ ដើម្បីធានានូវ និរន្តរភាពនៃការថែរក្សា អភិរក្សព្រៃឈើ និងសត្វព្រៃ ការសង្គ្រោះ ព្យាបាល ស្តារលទ្ធភាពសត្វព្រៃ អប់រំផ្សព្វផ្សាយ ការសិក្សាស្រាវជ្រាវ និងសេវាទេសចរណ៍។ ព្រះរាជក្រឹត្យនេះ មានគោលបំណង៖ – អភិវឌ្ឍន៍សួនភូតគាមសាស្ត្រដែលមានពូជឈើប្រណិត និងមានតម្លៃសេដ្ឋកិច្ចខ្ពស់
August 20, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានគូសបញ្ជាក់ថា ការបង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ ដែលមានថ្នាក់ដេប៉ាតឺម៉ងសិក្សាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញគឺគ្មានការបង្គាប់បញ្ជាពីវៀតណាមឡើយ តែផ្ទុយទៅវិញនឹងជួយផ្តល់ការងារដល់យុវជនកម្ពុជា ខណៈអ្នករៀនត្រូវតែបង់ថ្លៃ ហើយប្រឡងចូលរៀនថែមទៀត។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងអប់រំ ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា តាមរយៈការរៀនភាសាវៀតណាមនឹងផ្តល់ជូនឱកាសការងារដល់យុវជនកម្ពុជាតាមរយៈការធ្វើវិនិយោគទុនរបស់វៀតណាមនៅកម្ពុជា ក្នុងនោះមានការបកប្រែភាសាវៀតណាមជាដើម។ ឯកឧត្តមបណ្ឌិត សភាចារ្យបានថ្លែងបញ្ជាក់ថា៖ «ការបណ្តុះបណ្តាលភាសាវៀតណាមនេះគឺបង់លុយ
August 20, 2022 - ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញអនុក្រឹត្យតែងតាំងមន្រ្តីចំនួន ៤រូប ជាអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង រួមមាន៖ ទី១៖ លោក ប៉េង ពោធិ៍សា ឋានន្ដរស័ក្ដិឧត្ដមអភិបាល ថ្នាក់លេខ៦ នៃក្របខ័ណ្ឌមន្ដ្រីរាជការ នៃក្រុមនីតិប្បញ្ញត្ដិ ជាអភិបាលរងខេត្ត ទី២៖ លោក ម៉ែន អេង ឋានន្ដរស័ក្ដិឧត្ដមមន្ដ្រី ថ្នាក់លេខ៤ ជាអភិបាលរងខេត្ត ទី៣៖ លោក សុខា រ៉ាម ឋានន្ដរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ១ ជាអភិបាលរងខេត្ត ទី៤៖ លោកស្រី
August 19, 2022









