- Khmernote Media
- ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា រង្វង់មូលលោកតាដំបងក្រញូងខេត្តបាត់ដំបងនឹងត្រូវរៀបចំកែលម្អអោយបានស្អាតបាត និងរៀបចំសណ្តាប់ធ្នាប់នៅតំបន់នេះអោយបានល្អសមជាទីកន្លែងសក្ការៈរបស់បងប្អូនទាំងអស់គ្នា។ សូមបញ្ជាក់ថា កាលពីម្សិលមិញនេះនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារធ្វើសំយ៉ាបផ្ទះ ការដាក់ស្លាកយីហោ ការកំណត់ពណ៌ផ្ទះ ការរៀបចំផ្លូវដើរ ការកំណត់សណ្តាប់ធ្នាប់នៃការលក់ដូរតាមផ្ទះ និងតាមទីផ្សារនានា។ ឯកឧត្តម បានឱ្យដឹងថា ដើម្បីប្រែក្លាយតំបន់នេះអោយទៅជាតំបន់ផ្ទះអភិរក្សពេញលេញ តម្រូវអោយមានការរុះរើសំយ៉ាប និងសា្លកយីហោចាស់ ដោយដាក់ជំនួសវិញនូវសំយ៉ាប និងស្លាកយីហោថ្មីស្របទៅតាមស្តង់ដាររួមមួយ ដែលបានកំណត់ច្បាស់លាស់ទៅតាមប្លង់គំរូ។ ឯកឧត្តម ក៏បានណែនាំដល់ក្រុមការងាររៀបចំសណ្ដាប់ធ្នាប់ក្រុងទាំងអស់
August 23, 2022 - ព័ត៌មានជាតិ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុបប្រមាណ ៣,០៧៥នាក់ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២ នេះ។ សម្តេចតេជោក៏បានរម្លឹករឿងកំហុសរបស់លោក សាន្ត ប៊ុនធឿន រហូតដល់សម្តេចបានទម្លាយឲ្យដឹងថា៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាសម្តេចបានផ្តល់ទឹកប្រាក់ឱ្យលោក សាន្ត ប៊ុនធឿន ចំនួនរហូតដល់ទៅ ១៨ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីទៅទិញផ្ទះសម្រាប់រស់នៅ។ ប៉ុន្តែសម្តេចការបានខកចិត្តដែរថា ពេលទិញផ្ទះរួច សាន្ត ប៊ុនធឿន មានចរិតក្អែងក្អាងទៅវិញ រហូតដល់និយាយក្នុង Live គ្មានជំពាក់នរណាមួយរៀលទេ។
August 23, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានឱ្យជ្រាបថា៖ ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C – នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីតិចទៅមធ្យម
August 23, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោកតា សំ រ៉ុង អាយុ ៩៥ឆ្នាំ ត្រូវបានកូនស្រីបង្កើតនិងកូនប្រសារបានបំពានកាន់កាប់ដីផ្ទះកម្មសិទ្ធិរបស់លោកតាស្ថិតនៅខេត្តកណ្តាល ដែលដីនោះលោកតាជាអ្នកទិញនិងធ្វើផ្ទះចែកអោយកូនទាំងពីររស់នៅ១ល្វែងនិង១ល្វែងទៀតជារបស់គាត់រស់នៅ។ នៅក្នុងគណនីហ្វេសប៊ុករបស់លោក ដួង តារា បានរៀបរាប់ឱ្យថា៖ លោកតា សំ រ៉ុង អាយុ ៩៥ឆ្នាំ បានដាក់ពាក្យបណ្តឹងគោរពសុំអន្តរាគមន៍មកសម្តេចតេជោនាយករដ្ឋមន្រ្តីកាលពីឆ្នាំ២០២១។ គាត់បានប្រាប់ខ្ញុំថាកូនស្រីបង្កើតនិងកូនប្រសារបានបំពានកាន់កាប់ដីផ្ទះកម្មសិទ្ធិរបស់គាត់ស្ថិតនៅខេត្តកណ្តាល ដែលដីនោះគាត់ជាអ្នកទិញនិងធ្វើផ្ទះចែកអោយកូនទាំងពីររស់នៅ១ល្វែងនិង១ល្វែងទៀតជារបស់គាត់រស់នៅតាំងពីឆ្នាំ ១៩៨៥។
August 23, 2022 - ព័ត៌មានជាតិ
រាជធានីភ្នមពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានសម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មាន របស់ លោក សាន្ត ប៊ុនធឿន ដែលបានប្រព្រឹត្តិទង្វើអសីលធម៌ ជេរប្រមាណជាសាធារណៈ ធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម និងកិត្តិយស សេចក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មានអាជីព។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រេចលុបប្រកាសលេខ០៩៨ព.ម.ប្រក ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន ស្ដីការអនុញ្ញាតឱ្យលោក សាន្ត ប៊ុនធឿន ជាម្ចាស់សហគ្រាស សាន្ត ប៊ុនធឿន អេសប៊ីធី ផូស ធ្វើអាជីវកម្មផ្សព្វផ្សាយតាមគេហទំព័រ WWW.sbtpost.com ដោយម្ចាស់អាជ្ញាបណ្ណ បានប្រព្រឹត្តិទង្វើអសីលធម៌
August 22, 2022 - ព័ត៌មានជាតិ
ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា នៅប៉ុន្មានថ្ងៃមក នេះ ភ្លៀងបានបង្អុរចុះមកស្រោចស្រព លើភ្នំដងរែក និងដែនដីរដ្ឋបាលស្រុកជាំក្សាន្ត ធ្វើឱ្យទំនប់មួយដ៏ធំនៅលើខ្នងភ្នំ រងការហូរច្រោះ បាក់ស្រុត និងផ្លូវបេតុង ១ខ្សែ ក៏បានរងការច្រោះដាច់ដោយអន្លើៗ ផងដែរ។ លោកឧត្តមសេនីយ៍ត្រី ចាន់ សុខុន មេបញ្ជាការកងពល តូចអន្តរាគមន៍លេខ៨ អម ដំណើរដោយលោកវរសេនីយ៍ ឯក ជា ឈុន មេបញ្ជាការរង និងជានាយសេនាធិការ នៃកងពលតូចអន្តរាគមន៍លេខ ៨ នៅថ្ងៃទី២១
August 22, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ពានអាកាសថ្មីចំនួន ២ទីតាំង ដូចខាងក្រោម៖ ១-សាងសង់ស្ពានអាកាសនៅទីតាំងប្រសព្វរវាងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវិថី ព្រះមុនី្នវង្ស និងវិថី កងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១) ២-សាងសង់ស្ពានអាកាសនៅទីតាំងស្តុបសុិនជូរីប្លាស្សា ប្រសព្វរវាងមហាវិថី សហព័ន្ឋរុស្សុី មហាវិថី សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ
August 22, 2022 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ដោយមានការដឹកនាំបញ្ជារពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានល្បាតនៅតាមភូមិសាស្ត្រម្តុំអូរ៥ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ នៅវេលាម៉ោងប្រហែល ០០និង៣០នាទីយប់ បានប្រទះឃើញជនសង្ស័យ២នាក់ កំពុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង ភ្លាមនោះសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ មកសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់។ ជនសង្ស័យទាំងពីរបានសារភាពថាពួកគេរួម និងបក្ខពួក ធ្លាប់ធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅទីតាំងផ្សេងៗគ្នាជាច្រើនលើកនាពេលកន្លងមក។ ជនសង្ស័យទាំងពីរនាក់មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ ធឿន ធារ៉ា ហៅ ប៊យ ភេទប្រុស អាយុ១៨ឆ្នាំ
August 22, 2022 - សង្គម
នៅព្រឹកមិញនេះមានការភ្ញាក់ផ្អើលខ្លាំងក្រោយពេលដែលមហាជនបានឃើញការផុសទារបំណុលពីសំណាក់ក្រុមហ៊ុនកម្ចីអនឡាញរបស់ចិន ដោយបានផុសជាសារធាណនូវរូបភាពនិងឈ្មោះរបស់ បុគ្គលល្បីឈ្មោះជាច្រើន មានដូចជាឧកញ៉ា ទៀ វិចិត្រ ហើយពេលនេះក៏មានលោកជំទាវឧកញ៉ា នឹម វណ្ណៈ ដែលត្រូវជាកូនស្រីរបស់លោកជំទាវ ហ៊ុន ស៊ីណាត ផងដែរ សុទ្ធតែត្រូវបានជនមិនស្គាល់មុខធ្វើការបង្ហោះរូបភាព និងទារបំណុលជាសាធារណ។ លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានសរសេរនៅលើ Facebook ផ្ទាល់ខ្លួនថា៖ “យី ធ្លាប់តែលឺគេថា កម្ចីប្រាក់ចិនតាមអនឡាញ ដើរយករូបដែលមិនស្គាល់សោះមកផុតគំរាមគេ ទើបឃើញមិញចូលមកផុសទាលុយឯង😂ហើយក្បាច់នឹងរៀននៅសាលាណាលោកព្រះ?ហើយសរសេរឈ្មោះឯងអត់ត្រូវផង😂 Hang Pharady Panha Sokching Pov ដាក់ពាក្យបណ្តឹង១មើល ក្រែងជាប់អន្ទាក់បានខ្លះ ដូចជួយសមត្ថកិច្ចវែកមុខ
August 22, 2022 - កូវីដ-១៩
នៅថ្ងៃទី22 ខែសីហា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 22នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 22នាក់ (08 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) មិនមានករណីនាំចូលពីក្រៅប្រទេសទេ ខណៈអ្នកបានជាសះស្បើយថ្មី 28នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,448នាក់, ករណីជាសះស្បើយសរុប 134,180នាក់ និងស្លាប់សរុប 3,056 នាក់៕
August 22, 2022









