- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៧០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,១០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៦៥០រៀល មានន័យថាឡើង ៥០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,០០០រៀលក្នុងមួយលីត្រ មានន័យថាឡើង ១០០រៀលក្នុងមួយលីត្រ ៕
August 22, 2022 - ព័ត៌មានជាតិ
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានចេញលិខិត លុបឈ្មោះយោធិន១នាក់ ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ គឺ អនុសេនីយ៍ឯក ហ៊ត ប៉ូ អត្តលេខ ១៦៦០៧៨ កងឯកភាព បញ្ជាការដ្ឋានអង្គរក្ស ដោយមូលហេតុ ល្មើសច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ។ ហើយគ្រប់កងឯកភាពមិនអនុញ្ញាតឲ្យជ្រើសរើសបុគ្គលខាងលើនេះ បញ្ជូនក្នុងក្របខណ្ឌកងយោធពលខេមរភូមិន្ទ។ មេបញ្ជាការប្រភេទទ័ព នាយកខុទ្ទកាល័យ នាយកទីចាត់ការបុគ្គលិក បណ្តាស្ថាប័ន កងឯកភាពដែលមានការពាក់ព័ន្ធ និងសាមីខ្លួនខាងលើ ត្រូវទទួលបន្ទុកអនុវត្តន៍សេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
August 22, 2022 - ព័ត៌មានជាតិ
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានធ្វើសំណើរលិខិតទៅកាន់ សម្តេចពិជ័យសេនា ទៀ បាញ់ ដើម្បីស្នើសុំលុបឈ្មោះ វរសេនីយ៍ត្រី សាន្ត ប៊ុនធឿន អត្តលេខ ១៧០២៤៨ កងឯកភាព បញ្ជាការដ្ឋានអង្គរក្ស ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ដោយមូលហេតុ ធ្វើឲ្យប៉ះពាល់ដល់វិន័យ និងកិត្តិយសរបស់កងយោធពលខេមរភូមិន្ទ យ៉ាងធ្ងន់ធ្ងរ។ គួរបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា
August 22, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌូណេស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ថា ករណីដំបូងនៃជំងឺអុតស្វាត្រូវបានចុះបញ្ជីនៅក្នុងប្រទេសឥណ្ឌូណេស៊ីដែលត្រូវបានរកឃើញនៅក្នុងទីក្រុងហ្សាការតា។ អ្នកនាំពាក្យក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក ម៉ូហាំម៉ាដ ស៊ីយ៉ាហ៍រីល ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានអាន់តារ៉ាដែលបាននិយាយថា «ថ្ងៃនេះ មានអ្នកជំងឺម្នាក់ដែលបានបញ្ជាក់ថាមានជំងឺអុតស្វានៅទីក្រុងហ្សាការតា។ អ្នកជំងឺនោះ គឺជាបុរសអាយុ ២៧ឆ្នាំ ដែលបានទទួលរបាយការណ៍ពីការធ្វើតេស្ត PCR កាលពីយប់ថ្ងៃសុក្រ»។ លោក ស៊ីយ៉ាហ៍រីល បាននិយាយថា កាលពីពេលថ្មីៗនេះ អ្នកជំងឺរូបនោះបានធ្វើដំណើរទៅក្រៅប្រទេស ហើយបានកើតមាននូវរោគសញ្ញាស្រាលៗនៃអាការៈគ្រុនក្តៅ និងកន្ទួល។ លោកបាននិយាយបន្ថែមថា ស្ថានភាពរបស់បុរសនោះ គឺល្អ ហើយលោកមិនមានអាការៈធ្ងន់នោះទេ ដែលជាហេតុធ្វើឱ្យអាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ីសម្រេចចិត្តមិនព្យាបាលលោកនៅក្នុងបន្ទប់ដាច់ដោយឡែក ប៉ុន្តែបានស្នើឱ្យអ្នកជំងឺនោះនៅដាច់ដោយឡែកដោយខ្លួនឯងនៅផ្ទះ។
August 22, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ បានឱ្យដឹងថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១០៖០០នាទី ដោយមានការអនុញ្ញាតពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យា និងផាកពិន័យ តាមអនុក្រឹត្យលេខ៣៩ ចំពោះម្ចាស់ម៉ូតូកែច្នៃខុសបច្ចេកទេស(ស៊ីម៉ាំងប្រែន) ចំនួន ១២គ្រឿង។ ក្នុងនោះផងដែរ សមត្ថកិច្ច បានអោយម្ចាស់ម៉ូតូទាំង ១២នាក់ខាងលើ ធ្វើការដោះដូរបំពង់ស៊ីម៉ាំងប្រែន រួចដាក់បំពង់ស៊ីម៉ាំងធាតុដើមវិញ រួចហើយបានអោយពួកគាត់យកម៉ូតូត្រឡប់ទៅលំនៅវិញ
August 22, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តម ម៉ុង ឬទ្ធី បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃចន្ទ ទី០៨ ខែសីហា រហូតមកដល់ថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២២នេះ ខ្ញុំបានដឹកជញ្ជូនកូនឈើប្រណិតប្រភេទបេង និងធ្នង់ សម្រាប់យកមកដាំនៅក្នុងតំបន់ភ្នំតាម៉ៅបានចំនួន ៣៣,១៣០ដើមរួចហើយ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលខុសត្រូវលើការផ្តល់កូនឈើជាង ៧០,០០០កូន ក្រុមហ៊ុនប៉ោយប៉ែត ស៊ែថឺឡាយន៍ស៊ីធី ២០,០០០កូន។ និងកាលពីថ្ងៃពុធទី១៧ ខែសីហា ឆ្នាំ២០២២នេះ កញ្ញាសុវណ្ណាអង្ការសម្ព័ន្ធសត្វព្រៃ
August 22, 2022 - ព័ត៌មានជាតិ
កាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយបានបញ្ជាឱ្យមេបញ្ជាការអង្គរក្សស្នើរសុំបណ្តេញលោក សាន្ត ប៊ុនធឿន ចេញពីក្របខ័ណ្ឌកងទ័ព ក្រោយពេលលោក សាន្ត ប៊ុនធឿន បានអង្គុយផឹកស៊ី ហើយ Live វីដេអូ ប្រើកាយវិការ និងពាក្យសម្តីមិនសមរម្យ។ បន្ទាប់ពីត្រូវសម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យមេបញ្ជាការអង្គរក្សស្នើរសុំបណ្តេញចេញពីក្របខ័ណ្ឌកងទ័ពនោះ កាលពីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ លោក សាន្ត ប៊ុនធឿន បានធ្វើការ Live
August 22, 2022 - ព័ត៌មានជាតិ
នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ក្រោយពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារទាក់ទងនឹងលោក សាន្ត ប៊ុនធឿន ដែលបានផឹកស៊ីចេញចរិតពាលមិនអាចកែបាន ហើយសម្តេចក៏បានបញ្ជាឱ្យដកចេញពីក្របខ័ណ្ឌកងទ័ព។ ថ្មីៗនេះដែរ ឯកឧត្តមនាយឧត្តមសេនីយកត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មេបញ្ជាការដ្ឋានអង្គរក្ស បានធ្វើសំណើរលិខិតភ្លាមៗ ស្នើដកលោក វរសេនីយ៍ត្រី សាន្ត ប៊ុនធឿន និងអនុសេនីយ៍ឯក ហ៊ត ប៉ូ ដែលគេស្គាល់ថាឈ្មោះ (អធិរាជមហាសាច់) ចេញពីក្របខណ្ឌកងទ័ និង សម្តេចតេជោ ហ៊ុនសែន ក៏បានចារឯកភាពលើលិខិតនោះផងដែរ និងបានស្នើទៅកាន់ សម្តេចពិជ័យសេនា
August 21, 2022 - ព័ត៌មានជាតិ
នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារនៅក្នុងបណ្តាញ Telegram ដោយបានបញ្ជាឱ្យមេបញ្ជាការអង្គរក្សស្នើរសុំបណ្តេញ សាន្ត ប៊ុនធឿន ចេញពីក្របខ័ណ្ឌកងទ័ព។ ក្នុងសាររបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ ចរិតពាលរបស់សាន្ត ប៊ុនធឿនប្រាកដជា មិនអាចកែប្រែបានឡើយ។ដើម្បីជួយដល់ សាន្ត ប៊ុនធឿននិងប្រពន្ធកូន ខ្ញុំនិងភរិយាបានជួយលុយដើម្បី សាន្ត ប៊ុនធឿន ទិញផ្ទះនៅថែមទាំងផ្តល់លុយជូន សាន្ត ប៊ុនធឿន ៥០០ដុល្លារក្នុងមួយខែតាំងពីឆ្នាំ២០១៨មក។ ខ្ញុំធ្លាប់បានអប់រំសាន ប៊ុនធឿនកុំឱ្យសុីផឹកជេរបញ្ចោរតែចរិតមនុស្សនេះកែមិនឡើងឡើយ។ ដើម្បីជៀសវាងនូវការយល់ច្រឡំណាមួយកើតឡើងថ្ងៃនេះខ្ញុំបានបញ្ជាឱ្យមេបញ្ជាការអង្គរក្សស្នើរសុំបណ្តេញ សាន្ត
August 21, 2022 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីអគ្គិសនីកម្ពុជា (EDC) បានឲ្យដឹងថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០៣:៤៩នាទីទៀបភ្លឺ មានករណីលោតឌីស្យុងទ័រទ្វារចរន្តតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន។ ហើយវេលាម៉ោង០៥:០០នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥៨ (GS58-F2) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់វាលវង់ ខណ្ឌ៧មករា (២) សង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ករណីលោតឌីស្យុងទ័រទ្វារចរន្តតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ ក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន គឺក្រុមការងារបច្ចេកទេសបានធ្វើការពិនិត្យ និងស្ដារប្រព័ន្ធភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ០៦:៣០នាទីព្រឹក។ ការដាច់ចរន្តនេះបានធ្វើឲ្យបាត់បង់អនុភាពសរុបចំនួន ១,០១០មេហ្គាវ៉ាត់។
August 21, 2022









