Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសថា សមត្ថកិច្ចកម្ពុជាបានបើកប្រតិបត្តិការចុះត្រួតពិនិត្យជនបរទេសដែលស្នាក់នៅកម្ពុជាហើយ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។ សម្តេចថា ប្រតិបត្តិការម្សិលមិញនេះ បានធ្វើនៅខេត្តព្រះសីហនុ ខេត្តកណ្តាល និងជាបន្តបន្ទាប់ទៀតនៅគោលដៅផ្សេងៗទៀត ដែលសម្តេចសុំមិនទាន់បញ្ចេញឱ្យដឹង។ ក្នុងកិច្ចសម្ភាសន៍ ដល់អ្នកសារព័ត៌មានក្រោយដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារ អន្តរក្រសួង ស្ថាប័នទាំង៦ និងក្រសួង-ស្ថាប័នជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ គ.ជ.ប.ជ ប្រចាំឆមាសទី១ ឆ្នាំ២០២២ នៅទីស្ដីការ ក្រសួងមហាផ្ទៃ

    August 19, 2022
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានបង្ហោះវីដេអូមួយ នូវចម្លើយសារភាពរបស់ឈ្មោះ ផុន ផេន ជាអ្នកដឹកនាំ និងបំផុសបំផុលប្រជាពលរដ្ឋចូលទៅទន្រ្ទានកាន់កាប់ដីព្រៃរបស់រដ្ឋ ក្នុងដែនឧទ្យានជាតិជួរភ្នំពេញក្រវាញខាងត្បូង ស្ថិតនៅក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ កន្លងមក។ នៅក្នុងវីដេអូ បានឱ្យដឹងថា លោក ផុន ផេន បានសុំអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងអាជ្ញាធរខេត្តចំពោះការប្រព្រឹត្តទង្វើរបស់ខ្លួន ក្នុងការទន្ទ្រានយកដីព្រៃរបស់រដ្ឋ ហើយលោកបានអំពាវនាវដល់ពលរដ្ឋទាំងអស់ កុំឱ្យយកតម្រាប់តាមលោក

    August 19, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់គណនីឈ្មោះ Mak Kim Long Online Shop ដែលបានផ្សព្វផ្សាយលក់ឱសថព្យាបាលជំងឺកូវីដ-១៩ ដែលគ្មានលេខបញ្ជិការ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា។ យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុកមានគណនីឈ្មោះ Mak Kim Long Online Shop កំពុងផ្សព្វផ្សាយលក់ឱសថ MOLNUPIRAVIR(MOALNATRIS) គ្មានលេខបញ្ជិកា ដូចមានភ្ជាប់ក្នុងរូបភាពមកជាមួយ ព្រមទាំងមានលក់តេស្តរហ័សរកវីរុសកូវីដ-១៩ មួយចំនួនទៀតផងដែរ។ ដើម្បីបង្ការកុំឱ្យកើតមានគ្រោះថ្នាក់បណ្ដាលពីការប្រើប្រាស់ផលិតផលខាងលើនេះ ក៏ដូចជាពេលវេលាក្នុងការព្យាបាលត្រឹមត្រូវ និងខាតបង់ប្រាក់កាសរបស់ប្រជាពលរដ្ឋ ក្រសួងសុខាភិបាលសូមជូនព័ត៌មាន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការទិញ និងប្រើប្រាស់

    August 19, 2022
  • កូវីដ-១៩

    នៅថ្ងៃទី19 ខែសីហា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 28នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 28នាក់ (12 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) មិនមានករណីនាំចូលពីក្រៅប្រទេសទេ ខណៈអ្នកបានជាសះស្បើយថ្មី 40នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,377នាក់, ករណីជាសះស្បើយសរុប 134,092នាក់ និងស្លាប់សរុប 3,056 នាក់៕

    August 19, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតា​មការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការបង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលក្នុងនោះមានដេប៉ាតឺម៉ង់សិក្សាវៀតណាម នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២២ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។ ក្រសួងអប់រំ សូមជម្រាបជូនថា៖ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៦៖៣០នាទី នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង

    August 19, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​បានលើកសំណើទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យចាត់កម្លាំងនគរបាលឆ្មក់ចាប់រថយន្តមិនត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) នៅតាមផ្លូវសាធារណៈ។ ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានឱ្យដឹងថា មានរថយន្តប្រមាណ ៤០ម៉ឺនគ្រឿង ក្នុងចំណោមរថយន្ត ១លានគ្រឿង ហួសសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេស ហើយមិនទៅចូលត្រួតពិនិត្យ។ ចំពោះឆៀក មានឡានប្រមាណ ៤០ម៉ឺនគ្រឿង ជិតកន្លះលានគ្រឿង ដែលហួសសុពលភាព មកដល់ម៉ោង នេះមិនទាន់យកមកឆៀក។

    August 19, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖​ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋបាលខេត្តបាត់ដំបង គឺនៅតែបន្តសកម្មភាពក្នុងការប្រមូលជនញៀនគ្រឿងញៀន ជនមានសតិមិនគ្រប់ ជនអនាថា នៅក្នុងក្រុងបាត់ដំបង ដើម្បីបញ្ជូនទៅកន្លែងថ្មីសម្រាប់ផ្ដល់ឱកាសឱ្យពួកគាត់កសាងជីវិតថ្មី។ ក្រោមបទបញ្ជារបស់ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង រដ្ឋបាលខេត្តបាត់ដំបង នៅតែបន្តធ្វើការប្រមូលជនញៀនគ្រឿងញៀន ជនមានសតិមិនគ្រប់ ជនអនាថា នៅក្នុងក្រុងបាត់ដំបង ដោយក្នុងគោលបំណងដើម្បីបញ្ជូនជនទាំងនោះ ទៅមជ្ឈមណ្ឌលពិភពនៃក្ដីសង្ឃឹមបវេល និងមួយចំនួនទៀតបញ្ជូនទៅមជ្ឈមណ្ឌលនីតិសម្បទាខេត្តកណ្ដាល ដើម្បីផ្ដល់ឱកាសដល់ពួកគាត់ក្នុងការកសាងជីវិតថ្មី និងដើម្បីឱ្យសណ្ដាប់ធ្នាប់ក្នុងក្រុងបាត់ដំបងមានសណ្ដាប់ធ្នាប់ល្អ និងមានសុវត្ថិភាព មិនប៉ះពាល់ដល់សុវត្ថិភាពប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាសុវត្ថិភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាខេត្តបាត់ដំបង។ គួរបញ្ជាក់ផងដែរថា ការប្រមូលជនទាំងនោះ

    August 19, 2022
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គម TikTok ទាក់ទងនឹងវីដេអូឃ្លីបខ្លីមួយ ដែលបង្ហាញពីសកម្មភាពយុវជនម្នាក់បានជក់បារីអេឡិចត្រូនិក ហើយបានប្រើពាក្យសំដីមិនសមរម្យថា «ជក់ Vipe ប្រយ័ត្នប៉ូលិសចាប់ តែសូម្បីប៉ូលិសក៏អញវាយដែរ»។ ការប្រើពាក្យសំដីមិនសមរម្យរបស់យុវជនរូបនោះបានទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន និងសំណូមពរឲ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់លើយុវជននោះ។ ជុំវិញករណីនេះផងដែរ កាលពីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តកំពត បានធ្វើការកោះហៅយុវជន២នាក់នៅក្នុងវីដេអូ TikTok នោះមកធ្វើការអប់រំអធិការក្រុងកំពត ចំពោះការប្រើសំដីមិនសមរម្យមកលើសមត្ថកិច្ច។ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត ឲ្យដឹងថា «លេង TikTok ខុសរបៀប, ជក់បារី electronic ដែលបានហាមឃាត់ និងប្រើពាក្យសំដីមិនសមរម្យធ្វើអោយប៉ះពាល់ដល់កំលាំងមានសមត្ថកិច្ច មកធ្វើការអប់រំនៅអធិការក្រុងកំពត។ អរគុណដល់លោកអធិការក្រុងកំពតនិងសហការីទាំងអស់»៕

    August 19, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៣។ រាជរដ្ឋាភិបាល សម្រេចអនុញ្ញាតឱ្យមន្ត្រីរាជការ និយោជិត កម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានឈប់សម្រាកការងារឆ្នាំ២០២៣ តាមប្រតិទិនចំនួ​ន ២១ថ្ងៃ ដូចខាងក្រោម៖ + ថ្ងៃទី ០១ មករា ទិវាចូលឆ្នាំសកល សម្រាក០១ថ្ងៃ + ថ្ងៃទី ០៧ មករា

    August 19, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២​ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានចេញបទបញ្ជាដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការរឹតបន្ដឹងយ៉ាងម៉ឺងម៉ាត់ចំពោះអាជីវកម្មដឹកជញ្ជូន ដី ក្រួស ខ្សាច់ ដោយត្រូវគ្របឱ្យបានជិត ហើយត្រូវមានវិធានការច្បាប់ចំពោះការបំពាន។ ការដាក់បទបញ្ជារបស់សម្តេចក្រឡាហោមនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក(គ.ស.ច.គ)បានថ្លែងថា អាជ្ញាធរ

    August 18, 2022