Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចតេជោហ៊ុនសែនបានបញ្ជាឱ្យឯកឧត្តមគួចចំរើន អភិបាលខេត្តព្រះសីហនុ ស្រាវជ្រាវវែកមុខរកមេខ្លោងដែលកាប់ទន្ទ្រានដីរដ្ឋនៅខេត្តព្រះសីហនុ ហើយនាំគ្នាតវ៉ាដោយពាក់អាវនិងមួក គណបក្សប្រជាជនកម្ពុជាប្រឆាំងនឹងការបង្ក្រាបរបស់អាជ្ញាធរ។ ការថ្លែងបែបនេះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា បានធ្វើឡើង នៅក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រចំនួន ៦២៣នាក់ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ ខណៈសម្តេចតេជោបាន ណែនាំឱ្យជនបន្លំធ្វើជាអ្នករងគ្រោះ ក្នុងរឿងដីធ្លីនៅខេត្តព្រះសីហនុ ចូលខ្លួនសារភាពកំហុស នៅខេត្តព្រះសីហុន។ ក្នុងនោះសម្តេចតេជោ ក៏បានបញ្ជាឱ្យឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្រាវជ្រាវវែកមុខរកមេខ្លោង ដែលកាប់ទន្ទ្រាន ដីរដ្ឋ នៅខេត្តព្រះសីហនុ ដែលធ្វើសកម្មភាពស្រែកថាអយុត្តិធម៌

    August 17, 2022
  • ព័ត៌មានជាតិ

    រាជជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា បន្ទាប់ពីតាមដានស្រាវជ្រាវព័ត៌មានរួចមក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាបានប្រកាសឱ្យអ្នក ដែលបន្លំធ្វើជាជនរងគ្រោះ ហើយពាក់អាវស្លាកគណបក្សប្រជាជន កម្ពុជាក្នុងរឿងដីធ្លីនៅខេត្តព្រះសីហនុ ចូលខ្លួនទៅសារភាពកំហុសជាបន្ទាន់ បើមិនចង់មានដីកាតាមចាប់ខ្លួន។ ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នេះ បន្ទាប់ពីសម្តេចទទួលបានព័ត៌មាន ការពីការផ្សាយឡាយរបស់សារព័ត៌មានមួយ ដែលអ្នកបន្លំនោះមានពាក់ អាវគណបក្សប្រជាជនកម្ពុជា។ ថ្លែងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍ជ្រោយចង្វារ

    August 17, 2022
  • កូវីដ-១៩

    នៅថ្ងៃទី17 ខែសីហា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 26នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 26នាក់ (09 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) មិនមានករណីនាំចូលពីក្រៅប្រទេសទេ ខណៈអ្នកបានជាសះស្បើយថ្មី 32នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,326នាក់, ករណីជាសះស្បើយសរុប 134,014នាក់ និងស្លាប់សរុប 3,056 នាក់៕

    August 17, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer សម្រាប់ចាក់ជូនកុមារចំនួន ៣០ម៉ឺនដូសបន្ថែមទៀត ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញ ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឱ្យដឹងថា នារាត្រីថ្ងៃអង្គារ៍ ៤រោច ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានចាត់កងកម្លាំងនគរបាលនៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រៀបចំសណ្តាប់ធ្នាប់ សម្របសម្រួល

    August 17, 2022
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ ក្រុមការងារចម្រុះរដ្ឋបាលខេត្តព្រះសីហនុ បានចុះទៅអប់រំណែនាំឱ្យបងប្អូនប្រជាពលរដ្ឋរុះរើខ្ទមខុសច្បាប់ដែលបានសង់លើទីតាំងដីកម្មសិទ្ធិឯកជន របស់ក្រុមហ៊ុន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ(SIHANOUK VILLE SEZ)។ ក្នុងប្រតិបត្តិការនេះ មានប្រជាពលរដ្ឋមួយចំនួនបានស្ម័គ្រចិត្តប្រគល់ដីជូនម្ចាស់កម្មសិទ្ធិវិញ និងធ្វើកិច្ចសន្យាចាកចេញពីទីតាំង។ ដោយឡែកប្រជាពលរដ្ឋមួយចំនួនទៀតប្រដាប់ទៅដោយ កាបិត ចំពាមកៅស៊ូ ដុំថ្ម និងដបប្រេងសាំង បានចេញមុខតវ៉ារហូតដល់ប្រើអំពើហិង្សាលើក្រុមការងារចម្រុះខេត្ត ដែលឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ដើម្បីយកមកសួរចម្លើយនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ។ ជនសង្ស័យទាំង៤នាក់នោះ មានឈ្មាះ ទេព សារ៉ា ហៅក្រៅថា ទេព ម៉ៅ, ឈិន បូនី,សេង មករា

    August 17, 2022
  • Short News

    យោធាកូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាជាទៀងទាត់ ជាមួយកងកម្លាំងអាមេរិក ចាប់ពីថ្ងៃទី២២ ខែសីហា ដោយសន្មតថា ជាសមយុទ្ធសម្រាប់គ្រាអាសន្ននៅលើឧបទ្វីបកូរ៉េ។ យោធាបាននិយាយកាលពីថ្ងៃអង្គារថា កងទ័ពនឹងត្រូវបានចល័ត សម្រាប់ការធ្វើសមយុទ្ធទ្រង់ទ្រាយធំជាលើកដំបូងក្នុងរយៈពេលប្រហែល ៤ឆ្នាំ និងរហូតដល់ថ្ងៃទី០១ ខែកញ្ញា។ ជម្រាបដែរថា សមយុទ្ធរួមនេះត្រូវបានផ្អាកក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បន្ទាប់ពីកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើងលើកដំបូងក្នុងឆ្នាំ២០១៨។ ក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយមក សមយុទ្ធនេះត្រូវបានកាត់បន្ថយដោយសារតែជំងឺរាតត្បាតនៃមេរោគឆ្លង។

    August 17, 2022
  • Short News

    លោក រស់ សុវាចា ក៏បានផ្ញើសារសំខាន់មួយចំនួនជូនដល់បេក្ខជនប្រឡងទាំង ពីរភេទ សូមឲ្យពួកគាត់បន្ដខិតខំប្រឹងប្រែងរៀនសូត្រទាំងនៅក្នុងថ្នាក់ និងរៀនខ្លួនឯងបន្ថែម ព្រមទាំងត្រង់ត្រាប់ស្ដាប់ឱវាទពីសំណាក់មាតា បិតា អាណាព្យាបាល។ បន្ថែមពីការបន្ដរៀនត្រៀមប្រឡងឌីប្លូម និងបាក់ឌុប បេក្ខជនប្រឡងទាំងអស់ គឺត្រូវតែបន្ដអនុវត្តឲ្យបានខ្ជាប់ខ្ជួនជាទីបំផុត នូវគោលការណ៍នានារបស់ក្រសួងសុខាភិបាល ក៏ដូចជាគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា និងគោរពច្បាប់ចរាចរណ៍ ជៀសវាងការប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ឬបារីគ្រប់ប្រភេទ ដើម្បីរក្សាសុខភាព និងអាយុជីវិត ដើម្បីឈានជើងចូលរួមការប្រឡងនាពេលខាងមុខនេះ ៕

    August 17, 2022
  • Short News

    នេះបើតាមការឲ្យដឹងពី លោក រស់ សុវាចា បានបញ្ជាក់ឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ការប្រឡងថ្នាក់ជាតិសម្រាប់ឆ្នាំសិក្សា២០២១-២០២២ ក្រសួងអប់រំ កំណត់កាលបរិច្ឆេទ ដូចខាងក្រោម៖ -កាលបរិច្ឆេទប្រឡងឌីប្លូម៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ និង ប្រកាសលទ្ធផល៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ -កាលបរិច្ឆេទប្រឡងបាក់ឌុប៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ និងប្រកាសលទ្ធផល៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ។ លោក រស់ សុវាចា ក៏បានផ្ញើសារសំខាន់មួយចំនួនជូនដល់បេក្ខជនប្រឡងទាំង

    August 17, 2022
  • Short News

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត រស់ សុវាចា អគ្គលេខាធិការ និងអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញធ្វើជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងអប់រំ យុវជន និងកីឡា» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តមឱម ច័ន្ទតារា ទីប្រឹក្សាអង្គភាព។

    August 17, 2022
  • Short News

    ៤.ស្ថានភាពទឹកនៅអូរកំបុត និងច្រកទឹកអាងក្តឹបថ្ម នៅស្រុកថ្មពួក មិនមានទឹកហូរមកពីដីថៃទេ អាកាសធាតុមេឃស្រទុំ។ ៥.ស្ថានភាពទឹកស្ទឹងមង្គលបូរី ឡើងនៅកម្រិតកំពស់ ៥.៣ ម ( កំពស់ប្រុងប្រយ័ត្ន ៦.៥ ម ) ។ ៦.ស្ថានភាពទឹកស្ទឹងក្រុងសិរីសោភ័ណ ឡេីងនៅកម្រិតកំពស់ ៥.៩ ម (កំពស់ប្រុងប្រយ័ត្ន ៧.៥០ ម ) ។ ៧.ស្ថានភាពទឹកស្ទឹងស្ពានស្រែង នៅស្រុកភ្នំស្រុក នៅកម្រិតកំពស់ ១៣.២ ម ( កំពស់ប្រុងប្រយ័ត្ន ១៤.០០ ម )

    August 17, 2022