- Khmernote Media
- Short News
ក្រសួងសុខាភិបាល សូមឱ្យឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាជួយចាត់វិធានការយ៉ាងតឹងរ៉ឹង និងម៉ឹងម៉ាត់បំផុតចំពោះគ្រប់ម្ចាស់គ្លីនិកឯកជន ដែលបានយករថយន្តគិលានសង្គ្រោះ ឬឡានពេទ្យរបស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរ ឬសាកសពតាមដងផ្លូវខុសច្បាប់ដែលក្រសួងសុខាភិបាលបានហាមឃាត់ និងរថយន្តគិលានសង្គ្រោះដទៃទៀត ដែលពុំមានអាជ្ញាបណ្ណពីក្រសួងសុខាភិបាល តាមការគួរ៕
August 17, 2022 - Short News
សូមបញ្ជាក់ថា កាលពីម្សិលមិញនេះផងដែរ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានចាត់វិធានការ ចំពោះការប្រើប្រាស់រថយន្តគិលានសង្គ្រោះខុសពីការណែនាំរបស់ក្រសួងសុខាភិបាល របស់ម្ចាស់គ្លីនិកឯកជន ដែលតែងតែយករថយន្តគិលានសង្គ្រោះរបស់ខ្លួនទៅដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវមកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួន និងបុគ្គលដែលយកឡានពេទ្យមិនមានសញ្ញាសម្គាល់ និងមិនមានឈ្មោះគ្លីនិកត្រឹមត្រូវច្បាស់លាស់ ទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរ ឬសាកសពនៅតាមដងផ្លូវ។
August 17, 2022 - Short News
រាជថានីភ្នំពេញ៖ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រថយន្តសង្គ្រោះគ្លីនិកឯកជន ត្រូវមានលិខិត និងបិតស្ទីកឃ័របែបនេះ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក ងី មានហេង ដែលជាប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ កាលពីម្សិលមិញនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថារថយន្តសង្គ្រោះនៃគ្លិនិកឯកជនត្រូវមាន៖ លិខិតចុះបញ្ជីកា នៅក្រសួងសុខាភិបាល និងមានបិតស្ទីកឃ័រនៅជញ្ជាំងរថយន្តសង្គ្រោះ។
August 17, 2022 - Short News
លោក Stephane Bancel បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែរថា ក្រុមហ៊ុនជីវបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកមួយនេះ មានសោមនស្សរីករាយចំពោះការសម្រេចចិត្តនេះ។ វ៉ាក់សាំងបង្ការ Moderna ប្រភេទមុន ធ្លាប់បានជួយកាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់ដោយសារជំងឺ COVID-19 ដែលបានលេចចេញជាលើកដំបូងនៅក្នុងប្រទេសចិន នៅចុងឆ្នាំ២០១៩ ហើយវ៉ាក់សាំងដែលកំពុងប្រើនៅពេលបច្ចុប្បន្ននេះ គឺផ្តោតសំខាន់ទៅលើវ៉ារ្យ៉ង់មុនៗ ខណៈដែលសព្វថ្ងៃនេះអនុទម្រង់នៃវ៉ារ្យ៉ង់អូមីក្រុង បំប្លែងខ្លួនជាច្រើនទម្រង់កំពុងវាយប្រហារសាជាថ្មីម្ដងទៀត៕
August 17, 2022 - Short News
នាយកប្រតិបត្តិរបស់ MHRA លោក June Raine បាននិយាយថា ទិន្នន័យពីការសាកល្បងព្យាបាលបានបង្ហាញថា វាបានជំរុញឱ្យមានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំរឹងមាំ ប្រឆាំងនឹងមេរោគដើម និងអូមីក្រុង ហើយនឹងផ្តល់នូវ «ឧបករណ៍មុតស្រួចនៅក្នុងឃ្លាំងរបស់យើង» ខណៈដែលជំងឺ COVID-19 នៅតែបន្តវិវត្ត។ ចំណែកនាយកប្រតិបត្តិក្រុមហ៊ុន Moderna លោក Stephane Bancel បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែរថា ក្រុមហ៊ុនជីវបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកមួយនេះ មានសោមនស្សរីករាយចំពោះការសម្រេចចិត្តនេះ។
August 17, 2022 - Short News
និយតករឱសថរបស់ចក្រភពអង់គ្លេសកាលពីថ្ងៃចន្ទ ទី១៥ ខែសីហា នេះបាននិយាយថា ខ្លួនបានអនុម័តវ៉ាក់សាំង Moderna ប្រភេទថ្មីដែលមានគោលដៅលើវ៉ារ្យ៉ង់អូមីក្រុង ក៏ដូចជាមេរោគទម្រង់ដើម។ ទីភ្នាក់ងារនិយតកម្មផលិតផលឱសថ និងថែទាំសុខភាព (MHRA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានយល់ព្រមលើវ៉ាក់សាំងនេះ «បន្ទាប់ពីវាត្រូវបានគេរកឃើញថា បំពេញតាមស្តង់ដារសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពរបស់និយតករចក្រភពអង់គ្លេស»។ វាគឺជាវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 ប្រភេទធាតុផ្សំពីរមុខ (bivalent) ដំបូងបង្អស់ដែលត្រូវបានអនុម័តដោយនិយតករអង់គ្លេស។
August 17, 2022 - Short News
បើតាមលោកវេជ្ជបណ្ឌិត Opas Karnkawinpong ដែលជាអគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានឲ្យដឹងថា ស្រ្តីជាអ្នកជំងឺរូបនេះបានធ្វើដំណើរមកដល់ទឹកដីថៃតាមរយៈជើងហោះហើរដែលបានចុះចតនៅក្នុងប្រលានយន្តសុវណ្ណភូមិកាលពីថ្ងៃអាទិត្យ ទី១៤ ខែសីហា និងបានតេស្តិ៍វិជ្ជាមានជំងឺ Monkeypox កាលពីថ្ងៃចន្ទ ទី១៥ ខែសីហាម្សិលមិញនេះ។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្ត គេបានសម្រេចធ្វើតេស្តិ៍ស្រ្តីរូបនេះភ្លាមៗក្រោយពេលគាត់បានមកទល់ប្រទេសថៃ ដ្បិតនៅពេលគាត់បានដើរចេញពីយន្តហោះមកនោះគេបានពិនិត្យឃើញគាត់មានពងបែកនៅខ្លួនរួចទៅហើយ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះជំងឺអ៊ុតស្វា Monkeypox បានបង្កការចម្លងទៅកាន់មនុស្សជាង ៣០,០០០នាក់ហើយនៅជុំវិញពិភពលោក និងមានមនុស្សចំនួន ៦នាក់បានស្លាប់ផងដែរ៕
August 17, 2022 - Short News
ថៃ៖ ប្រទេសថៃបានរកឃើញអ្នកកើតជំងឺអ៊ុតស្វា Monkeypox មួយករណីបន្ថែមទៀតហើយ ដែលធ្វើឲ្យចំនួនអ្នកកើតជំងឺអ៊ុតស្វា Monkeypox សរុបនៅក្នុងប្រទេសថៃបានកើតដល់ ៥នាក់ បើគិតត្រឹមព្រឹកថ្ងៃអង្គា ទី១៦ ខែសីហានេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អ្នកជំងឺអ៊ុតស្វា Monkeypox ដែលជាករណីទី ៥របស់អាជ្ញាធរថៃនោះគឺជាស្រ្តីជនជាតិថៃ វ័យ ២៥ឆ្នាំ ដែលទើបធ្វើដំណើរត្រលប់មកពីទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមវិញ។
August 17, 2022 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅក្នុង ពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាអោយបញ្ឍប់ការកុងត្រាផ្ដាច់មុខរវាងក្រុមហ៊ុនសេវាទូរស័ព្ទ និងសេវាអ៉ិនធើណែត ជាមួយក្រុមហ៊ុនបុរី ដែលបានបង្កផលលំបាកយ៉ាងខ្លាំងក្នុងការរស់នៅប្រចាំថ្ងៃដោយសារបញ្ហា មិនមានសេវាទូរស័ព្ទ និង អ៉ិនធើណែត ក្នុងបុរី។ សម្ដេចតេជោ បានបញ្ជាក់ថា ការងារនេះ ត្រូវធ្វើឡើងតាមរយៈការប្រកួតប្រជែងរវាងក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ និងអ៉ិនធើណែត ដើម្បីសម្រួលដល់ការប្រើប្រាស់ របស់ប្រជាពលរដ្ឋរស់នៅក្នុងបុរី ៕
August 17, 2022 - ព័ត៌មានជាតិ
Mc៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងអប់រំណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ត្រូវ ចាត់វិធានការយ៉ាងតឹងរ៉ឹង ចំពោះសិស្សានុ សិស្សណាដែលប្រើប្រាស់សារធាតុញៀន និងការជក់បារីគ្រប់ប្រភេទ ព្រោះវាអាចឱ្យប៉ះពាល់ដល់សង្គម អាយុជីវិត និងអនាគតបានយ៉ាងងាយ។ ថ្លែងក្នុងសន្និសីទសារព័ត៌ មាន ស្ដីពី សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងអប់រំ យុវជន និង កីឡា នៅព្រឹកថ្ងៃទី១៦ ខែ សីហា ឆ្នាំ ២០២២ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម រស់ សុវាចា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មការទទួលស្គាល់គុណភាពអប់រំកម្ពុជា និងជាអ្នកនាំពាក្យរបស់ក្រសួងអប់រំ យុវជន
August 16, 2022

