- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងទេសចរណ៍ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ មានកិត្តិយស ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់បំផុតជាគោលការណ៍ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គលើកទី៥១ (51th GMS TWG) និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ (Mekong Tourism 2023) ចាប់ពីថ្ងៃទី១៦-២១ ខែមីនា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ។ កិច្ចប្រជុំខាងលើរៀបចំឡើងក្នុងគោលបំណង ដើម្បី៖ ទី១. ពង្រឹងកិច្ចសហប្រតិបត្តិការលើការអនុវត្តយុទ្ធសាស្រ្តមហាអនុតំបន់មេគង្គ
August 24, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ សូមជម្រាបជូន លោក JIANG XIANGGUANG អគ្គនាយកក្រុមហ៊ុន ណាន ឡៃ អ៊ិនធើណេសិនណល (ខេមបូឌា) ឯ.ក ចូលខ្លួនមកទូទាត់បំណុលពន្ធ។ អគ្គនាយកដ្ឋានពន្ធដារ សូមជម្រាបជូនលោកអគ្គនាយកក្រុមហ៊ុន ណាន ឡៃ អ៊ិនធើណេសិនណល (ខេមបូឌា) ឯ.ក (NAN LAI INTERNATIONAL (CAMBODIA)CO.,LTD ឱ្យបានជ្រាបថា៖ ការបង់ពន្ធអាករគឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូបដើម្បីរួមចំណែកក្នុងថវិកាជាតិ។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញលោក អគ្គនាយកមកដើម្បីដោះស្រាយបំណុលពន្ធតាមរយៈលិខិតអញ្ជើញជូនដល់អាសយដ្ឋាន#គ្មាន
August 24, 2022 - កូវីដ-១៩
នៅថ្ងៃទី24 ខែសីហា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 06នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 06នាក់ (01 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) មិនមានករណីនាំចូលពីក្រៅប្រទេសទេ ខណៈអ្នកបានជាសះស្បើយថ្មី 35នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,482នាក់, ករណីជាសះស្បើយសរុប 134,244នាក់ និងស្លាប់សរុប 3,056 នាក់៕
August 24, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជម្រាបជូន ដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយកម្មវិធីជាតិសុខភាពភ្នែក និងក្រុមគ្រូពេទ្យមកពីសហរដ្ឋអាមេរិក នឹងផ្ដល់ជូនការពិនិត្យ និងព្យាបាល ជំងឺសរសៃបាតភ្នែក ជំងឺសរសៃប្រសាទភ្នែក ជំងឺទឹកដក់បាតភ្នែក ជំងឺដុំសាច់ក្នុងភ្នែកនិងត្របកភ្នែក និងជំងឺស្ទះរន្ធទឹកភ្នែក ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ៕ ប្រភព៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
August 24, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការរកឃើញសារធាតុអាសបេស្តូសនៅក្នុងផលិតផលម្សៅលាបទារកនិងកុមារ (Baby Talcum Powder) និងវិធានការបណ្ដោះអាសន្ននានាដែលអគ្គនាយកដ្ឋាន ក.ប.ប. ដាក់ចេញដើម្បីអនុវត្ត។ មន្ត្រីជំនាញ ក.ប.ប មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ក្នុងគោលបំណងការពារសុខុមាលភាព និងផលប្រយោងជន៍អ្នកប្រើប្រាស់ ពិសេសទារកនិងកុមារ អគ្គនាយកដ្ឋាន ក.ប.ប. បានអនុវត្តការងារចុះយកសំណាកគំរូ និងធ្វើតេស្តវិភាគលើផលិតផលម្សៅលាបទារក និងកុមារ (Baby Talcum Powder) មួយចំនួន ដើម្បីវិភាគរកសារធាតុអាសបេស្ដូស (Asbestos) ដែលជាសារធាតុនបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។
August 24, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យបិទអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយណា ដែលប្រើប្រាស់នូវពាក្យជេរប្រមាថ ដែលជាទង្វើមិនគប្បី នាំឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាព កិត្ដិយស និងសេចក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន។ ការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើងក្រោយក្រសួងព័ត៌មាន បានបិទចោលនូវអាជ្ញាប័ណ្ណសារព័ត៌មាន របស់លោក សាន្ដ ប៊ុនធឿន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីលោក សាន្ដ ប៊ុនធឿន បានឡាយតាម រយៈទំព័រព័ត៌មានរបស់ខ្លួន
August 23, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា នៅឆ្នាំ២០២៣ខាងមុខនេះ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក៏ដូចជា និវត្តន៍ជន អ្នកចូលនិវត្តន៍ និងគ្រប់តួអង្គដែលធ្វើការឱ្យរដ្ឋ នឹងទទួលបានការដំឡើងបៀវត្សរ៍ បន្ទាប់ពីអាក់ខានរយៈពេលពីរឆ្នាំដោយសារជំងឺកូវីដ-១៩ នោះ។ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជយលាភី របស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ចំនួន ៣ ០៧៥ នាក់ ដែលធ្វើឡើង នៅសាលពិព័រណ៍ជ្រោយចង្វារ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ
August 23, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការបើកដេប៉ាតឺម៉ង់ភាសាវៀតណាម គឺមានតែផលចំណេញសម្រាប់កម្ពុជា ដែលជាអ្នកចង់រកស៊ីជាមួយវៀតណាមអាចចេះ និងជាពិសេសជួយបណ្តុះបណ្តាលដល់និស្សិតដែលមុននឹងបន្តដំណើរទៅសិក្សានៅទីនោះ។ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិត ជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ប្រមាណ ៣,០៧៥នាក់ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការបើកដេប៉ាតឺម៉ង់ ភាសាវៀតណាមនេះ គឺដូចទៅនឹងការបើកបង្រៀនភាសាផ្សេងៗ ទៀតដូចជា ភាសាអង់គ្លេស បារាំង
August 23, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការពន្យាពេលដំណើរការឆ្នាំសិក្សា២០២១-២០២២ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងមត្តេយ្យសិក្សា។ ក្រសួងអប់រំ បានឱ្យដឹងថា៖ ដំណើរការរៀន និងបង្រៀន ក្នុងឆមាសទី១ ឆ្នាំសិក្សា២០២១-២០២២ មានដំណើរការមិនសូវរលូន ពោលគឺសិស្សបានរៀនតែពាក់កណ្ដាលពេលប៉ុណ្ណោះ ចាប់ពីខែកុម្ភៈ ដល់ដំណាច់ខែមេសា ដោយសារការរីករាលដាលនៃមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង។ ដើម្បីធានាឱ្យការសិក្សារបស់សិស្សប្រកបដោយគុណភាព បំពេញបាននូវគម្លាតសមត្ថភាព ដែលបានបាត់បង់កន្លងមកដោយសារសាលារៀនផ្អាកដំណើរការ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចពន្យាពេលដំណើរការឆ្នាំសិក្សា២០២១-២០២២ ដែលគ្រោងនឹងបញ្ចប់នាថ្ងៃទី៣១ ខែតុលា ទៅថ្ងៃទី៣០
August 23, 2022 - កូវីដ-១៩
នៅថ្ងៃទី23 ខែសីហា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 28នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 28នាក់ (14 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) មិនមានករណីនាំចូលពីក្រៅប្រទេសទេ ខណៈអ្នកបានជាសះស្បើយថ្មី 29នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,476នាក់, ករណីជាសះស្បើយសរុប 134,209នាក់ និងស្លាប់សរុប 3,056 នាក់៕
August 23, 2022









