- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក ហេង សួរ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរកំពុងធ្វើការនៅក្រៅប្រទេសជាពិសេសប្រទេសកូរ៉េ និងជប៉ុន កុំរត់ចោលការងារវិលត្រឡប់មកកម្ពុជាទាំងតក់ក្រហល់ ដោយសារតែជំនឿថា ពិភពលោកលិចលង់ ព្រោះវានាំឱ្យបាត់បង់ការងារ និងចំណូល។ នៅក្នុងគណនីហ្វេសប៊ុករបស់ លោក ហេង សួរ បានសរសេររៀបរាប់ថា៖ ខ្ញុំសូមអំពាវនាវដល់បងប្អូនពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសកូរ៉េ សូមកុំលង់នឹងការឃោសនាបែបអបិយជំនឿរបស់បុគ្គលមួយរូប។ ការបោះបង់ចោលការងារ ហើយវិលត្រឡប់មកកម្ពុជាវិញទាំងតក់ក្រហល់គឺប៉ះពាល់ដល់កេរ្តិ៍ឈ្មោះពលករខ្មែរយើង ដែលតែងតែទទួលបានការគោរពស្រឡាញ់ និងចូលចិត្តពីនិយោជកកូរ៉េ។
August 26, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ក្រសួងធនធានទឹក និង ឧតុនិយម មានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលជិត ២លានហិកតា ក្នុងការធានាបាននូវសន្តិសុខទឹក សម្រាប់ប្រជាពលរដ្ឋ។ ថ្លែងក្នុងសន្និសីទសារព័ត៌ មានស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំ របស់ក្រសួងធនធានទឹក និងឧតុ និយម នៅព្រឹកថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២២ នាទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៊ុន
August 25, 2022 - សិល្បៈ
រាជធានីភ្នំពេញ៖ ក្រោយពីមានមហាជនជាច្រើននាក់ បានសម្តែងនូវការមិនពេញចិត្តចំពោះបេក្ខនារី ២រូប មកពីក្រុងប៉ោយប៉ែត និងម្នាក់ទៀតមកពីក្រុងបាវិត ពាក់ឈុតនារី កាស៊ីណូ ជាឈុតល្បែងស៊ីសងយកតំណាងខ្មែរ ដើរបង្ហាញម៉ូដ នៅលើវាទិកា ក្នុងកម្មវិធីប្រកួតប្រឡង Miss Grand Cambodia 2022 ក្នុងការប្រកួតសម្លៀកបំពាក់ថ្នាក់ជាតិ កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ។ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ទិត ថាវរិទ្ធ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានបញ្ជេញមតិរបស់លោក យ៉ាងដូច្នេះថា៖ “រូបភាពបែបនេះ បើទោះជាចេតនាផ្សាយពាណិជ្ជកម្មអោយល្បែងស៊ីសងផ្សេងៗនៅកាស៊ីណូមែន ក៏បង្ហាញថាគំនិតអ្នករៀបចំនេះនៅល្ងង់ខ្លាំងណាស់
August 25, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសថា ជនល្មើសប្រើប្រាស់សម្រាប់ការទិញ-លក់កម្លាំងពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់ គឺត្រូវបិទអាជីវកម្មជាដាច់ខាត និងនាំយកជនល្មើស និងម្ចាស់ទីតាំងដែលចូលរួមសមគំនិត មកផ្តន្ទាទោសតាមច្បាប់ឱ្យបានធ្ងន់ធ្ងរ និងដោយគ្មានការលើកលែងឡើយ។ លើករណី ការទិញពលកម្ម ការជួញដូរ និងការ បង្ខាំងមនុស្សដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ រដ្ឋបាលខេត្តមានវិធានការដូចខាងក្រោម៖ ១- គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានឯកឧត្តមព្រះរាជអាជ្ញា ជាអ្នកដឹកនាំការស្រាវជ្រាវ និងសម្របសម្រួលនីតិវិធី ពាក់ព័ន្ធនឹងការទិញ-លក់ពលកម្ម ការជួញដូរ ការបង្ខំាង និងត្រូវចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ឱ្យបានធ្ងន់ធ្ងរជាដាច់ខាត។
August 25, 2022 - សិល្បៈ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់លោក ម៉ាដូណា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ បានបង្ហោះវីដេអូខ្លីៗ ពីស្ថានភាពជំងឺរបស់ លោក រស់ សេរីសុភា ដែលជាអ្នកខេត្តកំពង់ចាម ធ្លាប់ជាបេក្ខជន ចូលរួមការប្រឡងចម្រៀងដ៏ល្បីល្បាយមួយរបស់ប្រទេសកម្ពុជា គឺ The Voice Cambodia ក្នុងរដូវកាលទី១ កាលពីឆ្នាំ២០១៤ ដោយខណៈពេលនេះលោក រស់ សេរីសុភា កំពុងតែឈឺធ្ងន់នៅពេទ្យរុស្សី ត្រូវការថវិកាសម្រាប់វះកាត់បេះដូងបន្ទាន់។ នៅក្នុងគណនីហ្វេសប៊ុករបស់លោក ម៉ាដូណា បានសរសេររៀបរាប់ដោយទុក្ខក្រៀមយ៉ាងដូច្នេះថា៖ តាមទឹកចិត្តពុកម៉ែបងប្អូន 1$2$ ដូចបានធ្វើបុណ្យ៧វត្ត អនុគ្រោះជួយshare អោយបងប្អូនគាត់បានឃើញផង ប្អូនប្រុសមានឈ្មោះ
August 25, 2022 - កូវីដ-១៩
នៅថ្ងៃទី25 ខែសីហា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 15នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 15នាក់ (05 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) មិនមានករណីនាំចូលពីក្រៅប្រទេសទេ ខណៈអ្នកបានជាសះស្បើយថ្មី 33នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,497នាក់, ករណីជាសះស្បើយសរុប 134,277នាក់ និងស្លាប់សរុប 3,056 នាក់៕
August 25, 2022 - សិល្បៈ
រាជធានីភ្នំពេញ៖ កាលពីយប់មិញនេះ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ កម្មវិធីប្រកួតប្រឡង Miss Grand Cambodia 2022 ការប្រកួតសម្លៀកបំពាក់ថ្នាក់ជាតិ បានឈានដល់វគ្គឈុតតំណាងខេត្ត-ក្រុង ចំនួន ៣៥ ដែលបង្ហាញដោយបេក្ខភាពទាំង ៣៥ នាក់។ នៅក្នុងឈុតតំណាងខេត្ត-ក្រុងនីមួយៗ សុទ្ធសឹងតែមានភាពលេចធ្លោ ទាក់ទាញស្រស់ស្អាតរបស់បេក្ខភាពទាំង ៣៥នាក់ ប៉ុន្តែក៏មានការលើកឡើងមិនពេញចិត្តចំពោះបេក្ខភាពចំនួនពីររូប ដែលបានយកឈុតតំណាងក្រុងរបស់ខ្លួន ជាឈុតនារី កាស៊ីណូ ទៅវិញ។ បេក្ខភាព ២រូបនេះ មកពីក្រុងប៉ោយប៉ែត និងម្នាក់ទៀតមកពីក្រុងបាវិត ពាក់ឈុតនារី កាស៊ីណូ ជាឈុតល្បែងស៊ីសងយកតំណាងខ្មែរ ដើរបង្ហាញម៉ូត
August 25, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសសម្រេចផ្ទេរភារកិច្ចអភិបាលរងខណ្ឌ១២រូប និងតែងតាំងអភិបាលរងខណ្ឌចំនួន៣៦រូប ក្នុងរាជធានីភ្នំពេញ ដែលមានរាយនាមដូចខាងក្រោម៖
August 25, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានសេចក្ដីជូនដំណឹង ស្ដីពីការពន្យារពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងត្រូវលើកទៅថ្ងៃទី២១ និងទី២២ ខែវិច្ឆិកា ឆ្នាំ២០២២វិញ។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ និងជាម្ចាស់ផ្ទះ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ ដើម្បីបញ្ចៀសការរំខាននានា ដល់កិច្ចប្រជុំខាងលើ និងដើម្បីធានាថាដំណើរការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅដោយរលូន ក្រសួងសម្រេចពន្យារពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឆ្នាំសិក្សា ២០២១-២០២២ ដែលគ្រោងរៀបចំនៅថ្ងៃទី១៤ និងទី១៥ ខែវិច្ឆិកា
August 24, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហា សំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការ គ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ បានបង្ហាញថា៖ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ក្រុមការងារបច្ចេកទេសបានសម្រេច លទ្ធផល វាស់វែងក្បាលដីក្នុងតំបន់រមណីយដ្ឋានអង្គរបានចំនួន២០០៣១ក្បាលដី ក្នុងនោះ ក្បាលដីមានសំណង់ចំនួន១២ ៣១៥ក្បាលដី ក្បាលដីគ្មានសំណង់ចំនួន ៦ ៧៣៧ ក្បាលដី ក្នុងទំហំសរុប ៤០
August 24, 2022









