- Khmernote Media
- ព័ត៌មានជាតិ
ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះវិហារ បានឱ្យដឹងថា នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ បានធ្វើដំណើរចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពជំនន់ទឹកភ្លៀងដែលកំពុងបង្កផលប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋ ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ស្របពេលដែលកម្ពុជាក៏ដូចខេត្តព្រះវិហារទទួលរងជ្រលងសម្ពាធទាបឥណ្ឌា នឹងរំកិលចុះមកជាមួយនឹងសម្ពាធ(ITCZ) ដែលអូសបន្លាយនៅភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ជាមួយនឹងសម្ពាធទាបស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងរបបខ្យល់មូសុងនិរតីកម្រិតកម្ពស់មធ្យមទៅបង្គួរ។ យោងតាមរបាយការណ៍ពីរដ្ឋបាលក្រុងព្រះវិហារ ប្រជាពលរដ្ឋក្នុងសង្កាត់កំពង់ប្រណាក ដែលរងការលិចលង់មានចំនួន៣ភូមិគឺភូមិសំរោង ភូមិថ្មី និងភូមិដំណាក់ សរុប ៤០គ្រួសារ ក្នុងនោះត្រូវបានជម្រ្លៀសមកទីទួលសុវត្ថិភាពចំនួន១៥គ្រួសារ។ សូមបញ្ជាក់ជូនថាគិតត្រឹមថ្ងៃទី២១ ខែសីហា
August 29, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន នៅកំណាត់មហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្សជាមួយនឹងវិថីកងយោធពលខេមរភូមិន្ទ និងសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ីជាមួយនឹងមហាវិថីសម្តេចចៅហ្វាវាំងវរវៀងជ័យអធិកតីស្រីង្គារ គង់ សំអុល។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ឱ្យបានជ្រាបថា នៅថ្ងៃពុធ ០៥កើត ខែភទ្របទ ឆ្នាំខាល
August 29, 2022 - សិល្បៈ
រាជធានីភ្នំពេញ៖ កាលពីយប់មិញ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក «Cambodian Idol» រដូវកាលទី៤ វគ្គផ្ដាច់ព្រ័ត្រ បានរកឃើញម្ចាស់ពានហើយ គឺបានទៅលើបេក្ខជន លីម តិចម៉េង ដែលមកពីកំពង់ចាម។ បេក្ខជន លីម តិចម៉េង គឺជាបេក្ខជនជើងខ្លាំងមួយរូប ដែលមានទេពកោសល្យ និងសមត្ថភាពបូករួមជាមួយប្រជាប្រិយភាព ទទួលបានសារបោះឆ្នោតច្រើនជាងគេ នៅក្នុងចំណោមបេក្ខជនជើងខ្លាំង ៣រូបទៀត ដែលសាកសមជាម្ចាស់ពានរង្វាន់នៅក្នុងវិធីប្រឡងចម្រៀងកម្រិតពិភពលោក។ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ មុននេះបន្តិច យោងទៅតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លឹម តិចម៉េង បានបង្ហោះវីដេអូ ប្រមាណជាង
August 29, 2022 - សិល្បៈ
កាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ គឺជាយប់ចុងក្រោយ វគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ ដែលនៅសល់បេក្ខជន៤រូបគឺ បេក្ខជន នាង ដាវីន, ថុល សុភិទិ, លីម តិចម៉េង និង ស៊ឹម ច័ន្ទពន្លឺ ហើយបេក្ខជនដែលទទួលបានការគាំទ្រពីសំណាក់មហាជនច្រើនជាងគេ និងក្លាយជាម្ចាស់ជ័យលាភី Cambodian Idol រដូវកាលពី៤ បានទៅលើបេក្ខជន លីម តិចម៉េង។ បន្ទាប់ពីមានឈ្នះជ័យលាភី Cambodian Idol ភ្លាម បេក្ខជន លីម
August 29, 2022 - សិល្បៈ
កាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ គឺជាយប់ចុងក្រោយ វគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ ដែលនៅសល់បេក្ខជន៤រូបគឺ បេក្ខជន នាង ដាវីន, ថុល សុភិទិ, លីម តិចម៉េង និង ស៊ឹម ច័ន្ទពន្លឺ ហើយបេក្ខជនដែលទទួលបានការគាំទ្រពីសំណាក់មហាជនច្រើនជាងគេ និងក្លាយជាម្ចាស់ជ័យលាភី Cambodian Idol រដូវកាលពី៤ បានទៅលើបេក្ខជន លីម តិចម៉េង។ ក្នុងឱកាសនោះផងដែរ លោក ឌួង ឆាយ ក៏បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកឧបត្ថម្ភថវិកា 1,000$
August 29, 2022 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកឈ្មោះ Tara Om នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ នេះបានឲ្យដឹងថា តាមប្រភពផេកមួយមានឈ្មោះថា #ឥសី បានឳ្យដឹងថា អ្នកស្រី ត្រឹង ងា (ឈ្មោះដើម ឡាយ ហ៊ុនគី) ដែលជាម្ចាស់សៀវភៅអរិយធម៌ខ្មែរ បានទទួលអនិច្ចកម្មហើយនៅព្រឹកថ្ងៃអាទិត្យទី ២៨ ខែសីហា ឆ្នាំ២០២២ នេះ។ អ្នកស្រីជាស្ថាបនិក សៀវភៅអរិយធម៌ខ្មែរ ដែលត្រូវបានក្រសួងអប់រំសម័យសាធារណរដ្ឋខ្មែរដាក់បញ្ចូលក្នុងកម្មវិធីសិក្សា។ តាមរយៈស្នាដៃស្រាវជ្រាវនេះហើយដែលបន្សល់ទុកឳ្យកូនខ្មែរជាច្រើនបានស្គាល់ប្រវត្តិសាស្រ្តខ្មែរក្នុងសម័យអាណាចក្រអង្គរ។ ក្នុងនាមពលរដ្ឋខ្មែរមួយរូប សូមចូលរួមមរណៈទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសពដែលបានបាត់បង់មនុស្សជាទីគោរពស្រឡាញ់ និងធនធានដ៏កម្ររបស់ជនជាតិខ្មែរយើង។ សូមវិញ្ញាណក្ខន្ធអ្នកស្រីបានទៅកាន់សុគតិភព។ បើតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផេក Amazing Cambodia បានឲ្យដឹងផងដែរថា
August 28, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ បានចេញលិខិតរបស់មន្ទីរធម្មការ និងសាសនាខេត្តសៀមរាប ករណីបំផុសបំផុល ប្រជាពលរដ្ឋដោយតាំងខ្លួនជាតួអង្គព្រហ្ម របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ពន្ធ័ដើម្បីប្រជាធិបតេយ្យ នៅភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្នុងអំឡុងពេលពីរបីថ្ងៃកន្លងមកនេះ លោក ខឹម វាសនា បានមកស្នាក់នៅក្នុងចំការម្រេចផ្ទាល់ខ្លួន ដោយបានតាំងខ្លួនជាតួអង្គព្រហ្ម (ពួកអមនុស្ស អំបូរទេវតា) បំផុសបំផុលប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេស ថានឹងមានអភូតហេតុ រញ្ជួយផែនដី នឹងកើតមានទឹកជំនន់ក្នុងពេលឆាប់ៗនេះ ដោយឱ្យប្រជាពលរដ្ឋនាំគ្នាប្រញាប់ប្រញ៉ាល់រត់មកជ្រកកោននៅម្ដុំដីចំការរបស់គាត់(ជើងភ្នំគូលែន) ពិសេសមកនៅខេត្តសៀមរាប ទើបអាចរួចគ្រោះបាន។ ករណីនេះ
August 27, 2022 - ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ បានចេញលិខិតឆ្លើយតប ការបង្ហាញឈុតតំណាងខេត្តស្ទឹងត្រែង របស់កម្មវិធី Miss Grand Cambodia របស់ផលិតកម្មមហាហង្សដែលបានធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ មហាជនគ្រប់មជ្ឈដ្ឋានយ៉ាងច្រើនលើសលុបជាពិសេស ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង បានសម្តែងប្រតិកម្មមិនពេញចិត្ត និងបានរិះគន់យ៉ាងក្ដៅគគុកលើឈុតតំណាងខេត្តស្ទឹងត្រែង ដែលបង្ហាញលក្ខណៈស្រើបស្រាលលេចលេចក្រោម ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ប្រពៃណីយ៍ល្អរបស់ខ្មែរ ពិសេស កិត្តិយសរបស់ស្ត្រីខ្មែរយើង។ រដ្ឋបាលខេត្តស្ទឹងត្រែង សូមបដិសេធចំពោះការយកឈុតតំណាងនេះដាក់ឈ្មោះខេត្តស្ទឹងត្រែង សម្រាប់បង្ហាញក្នុងកម្មវិធីនេះ ដោយមិនបានសុំការអនុញ្ញាតពីរដ្ឋបាលខេត្ត ហើយឈុតដែលបានបង្ហាញនេះ មិនធ្លុះបញ្ចាំងពីសម្លៀកបំពាក់ប្រពៃណី នៅក្នុងមូលដ្ឋាននៃខេត្តស្ទឹងត្រែងនោះទេ។ ដើម្បីស្ដារកិត្តិយសរបស់ខេត្តស្ទឹងត្រែងឡើងវិញ ផលិតកម្មមហាហង្ស
August 27, 2022 - កូវីដ-១៩
នៅថ្ងៃទី27 ខែសីហា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 19នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 19នាក់ (14 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) មិនមានករណីនាំចូលពីក្រៅប្រទេសទេ ខណៈអ្នកបានជាសះស្បើយថ្មី 28នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,538នាក់, ករណីជាសះស្បើយសរុប 134,321នាក់ និងស្លាប់សរុប 3,056 នាក់៕
August 27, 2022 - ព័ត៌មានជាតិ
ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅតាមដងស្ទឹងសែនមាត់ទន្លេមេគង្គ និងបងប្អូនដែលកំពុងរស់នៅតំបន់ងាយរងគ្រោះដោយទឹកជំនន់ មេត្តាជ្រាបថា៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីស្ថានភាពអាកាសធាតុជ្រលងសម្ពាធទាបឥណ្ឌា នឹងរំកិលចុះមកជាមួយនឹងសម្ពាធ(ITCZ) ដែលអូសបន្លាយនៅភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ជាមួយនឹងសម្ពាធទាបស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងរបបខ្យល់មូសុងនិរតីកម្រិតកម្ពស់មធ្យមទៅបង្គួរ ។ ស្ថានភាពបែបនេះបានធ្វើឲ្យខេត្តព្រះវិហារ ទទួលរងភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំងជាប់គ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះដែលធ្វើអោយទឹកស្ទឹងសែនហក់ឡើងខ្លាំងលើសពីកម្រិតប្រកាសអាសន្នទៅទៀត ដែលគិតត្រឹមថ្ងៃទី ២៧ ខែសីហាឆ្នាំ២០២២ នេះស្ទឹងសែនមានកម្ពស់ ១១.៦០ម៉ែត្រ លើសពីកម្រិតប្រកាសអាសន្ន០.១០ម៉ែត្រ។ ដូច្នេះដើម្បីធានាសុវត្ថិភាព និងបង្ការនូវគ្រោះមហន្តរាយជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ពិសេសបងប្អូនដែលកំពុងរស់នៅតាមដងស្ទឹងសែន មាត់ទន្លេមេគង្គ
August 27, 2022









