- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសចំនួនពីរបន្ថែមទៀត មានតម្លៃសរុបជាង ៤៦ លានដុល្លារអាមេរិក ដែលពិធីប្រារព្វបើកការដ្ឋាននៅផ្លូវប្រសព្វ៦០ម៉ែត្រ (ច្រមុះជ្រូកក្បាល ថ្នល់ ) ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានធ្វើការអភ័យទោសដល់រដ្ឋាភិបាលនៃបណ្តាប្រទេសនានា ជាពិសេសកូរ៉េខាងត្បូង ថៃ និងជប៉ុន អំពីកង្វះខាតពលករកម្ពុជា ដែលត្រូវបានចាញ់បោកគេ ហើយបោះបង់ចោលការងារធ្វើនៅទីនោះ វិលចូលមកស្រុកវិញ។ សុំកុំអោយរដ្ឋាភិបាលនៃប្រទេសទាំងអស់ ដែលមានពលករធ្វើការនៅប្រទេសរបស់ខ្លួន ដាក់ពាក្យបណ្តឹងទាមទារសំណងពីរដ្ឋាភិបាលកម្ពុជា ឬពីបុគ្គលិកដែលរត់ចោលការងារ
August 31, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល។ ក្រសួងមុខងារសាធារណៈ សូមជម្រាបជូនដំណឹងដល់មន្ត្រីរាជការស៊ីវិលបម្រើការងារនៅតាមក្រសួង ស្ថាប័ន នៃរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងសាធារណជន មេត្តាជ្រាបថា ដោយទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងមុខងារសាធារណៈ នឹងរៀបចំបោះពុម្ពឡើងវិញនូវអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួនរបស់មន្ត្រីរាជការស៊ីវិលនៃកម្ពុជា សម្រាប់ការប្រើប្រាស់ជាផ្លូវការ។ កន្លងមក អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ ត្រូវបានបោះពុម្ព និងផ្ដល់ជូនមន្ត្រីរាជការស៊ីវិលប្រើប្រាស់ជាផ្លូវការមកដល់ឆ្នាំ២០១៥ ប៉ុន្តែត្រូវបានអាក់ខានរហូតមកដល់សព្វថ្ងៃ។ សម្រាប់ការរៀបចំបោះពុម្ពឡើងវិញនេះ ដោយផ្អែកលើការវិវត្តជឿនលឿននៃបច្ចេកវិទ្យា ស្របតាមប្រក្រតីភាពថ្មី នៃបរិបទកូវីដ-១៩ ក្រសួងមុខងារសាធារណៈ បានរៀបចំបោះពុម្ព និងផ្តល់ជូននូវអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលក្នុងទម្រង់ថ្មី
August 31, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣១ខែសីហាឆ្នាំ ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសចំនួនពីរបន្ថែមទៀត មានតម្លៃសរុបជាង ៤៦ លានដុល្លារអាមេរិក ដែលពិធីប្រារព្វបើកការដ្ឋាននៅផ្លូវប្រសព្វ៦០ម៉ែត្រ (ច្រមុះជ្រូកក្បាល ថ្នល់ ) ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។ ស្ពានអាកាសទាំងពីរនោះ មួយថិតនៅចំណុចផ្លូវប្រសព្វ៦០ម៉ែត្រត្រង់មហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនី វង្ស ជាមួយនឹងវិថីកងយោធពលខេមរ ភូមិន្ទ(ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំ ការមន និងខណ្ឌមានជ័យ (ច្រមុះជ្រូកក្បាលថ្នល់) និង
August 31, 2022 - សិល្បៈ
មុននេះបន្តិចនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សិល្បករកម្ពុជា និង សង្គម បានឱ្យដឹងថា តារាកំប្លែងនាយ ខាត់ ចំរើន ដែលជាប្អូនប្រុសរបស់អ្នកនាង ខាត់ សុឃីម ខណៈពេលនេះលោក ខាត់ ចំរើន ឈឺធ្ងន់កំពុងសង្រ្គោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត្រ ហើយកំពុងត្រូវការឈាម។ នៅក្នុងគណនីហ្វេសប៊ុករបស់ សិល្បករកម្ពុជា និង សង្គម បានសរសេររៀបរាប់ថា៖ ” សូមជូនដំណឹង៖ តារាកំប្លែងនាយ ខាត់ ចំរើន កំពុងសង្រ្គោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត្រ ហើយកំពុងត្រូវការឈាម! បើតាមការបង្ហើបអោយដឹងពីញាតិមិត្តបានប្រាប់ថា
August 30, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ក្រុមលោក ឃឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលប្រមូលផ្ដុំមនុស្សឱ្យជួបជុំនៅក្នុងដីចម្ការម្រេច នាភូមិថ្មជល់ និងភូមិសសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាបនោះ នៅមិនទាន់មានការរំសាយនៅឡើយទេរហូតមកដល់ថ្ងៃរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ។ នេះបើយោងតាមការអះអាងរបស់អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់។ លោក ឃឹម ហ្វីណង់ បានគូសបញ្ជាក់ថា រហូតមកដល់រសៀលថ្ងៃទី៣០ ខែសីហានេះ លោកនៅមិនទាន់ឃើញក្រុមប្រជាពលរដ្ឋ ដែលមកជួបជុំគ្នានោះ បានរុះរើដើម្បីរំសាយ ឬក៏មានបំណងចាកចេញពីកន្លែងជួបប្រជុំនៅឡើយទេ ដោយចំនួនអ្នកបានចាកចេញគឺមានចំនួនតិចនៅឡើយ។
August 30, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាធារណការ រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងអំពីព័ត៌មានលំអិត នៃគម្រោងសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ ស្ថិតក្នុងខណ្ឌចំការមន និងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ -ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ -សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC -គ្រោងចំណាយថវិកាចំនួន ៣៦.៧៧៥.០០០ដុល្លាអាមេរិក -រយៈពេលសាងសង់ ៣៦ខែ។ លក្ខណៈបច្ចេកទេសនៃផ្លូវថ្នល់ផ្ទាល់ដី ស្ពានអាកាសជាន់ទី១ និងជាន់ទី២ ៖ ១. ផ្លូវថ្នល់ផ្ទាល់ដី៖ មានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា។ ១.១
August 30, 2022 - ព័ត៌មានជាតិ
នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ យោងតាមការគណនីហ្វេសប៊ុកផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយយោងតាមសេចក្តីរាយការណ៍របស់ក្រុមការងារចំពោះកិច្ច អំពីការស្រាវជ្រាវ ស៊ើបអង្កេត ចំពោះពាក្យសុំអន្តរាគមន៍របស់ឈ្មោះ ជា វុទ្ធី ទៅព្រឹទ្ធសភា និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដោយចោទប្រកាន់លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងលោកវរសេនីយ៍ទោ ភុយ ខ្វៃ ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានប្រើប្រាស់អំណាច តួនាទី សម្លុតគំរាមកំហែងពលរដ្ឋ និងឃុំឃាំងដោយគ្មានដីកាតុលាការ។ កាលពីថ្ងៃទី១៩ ខែសីហា កងរាជអាវុធហត្ថយើងខ្ញុំ បានធ្វើការឆ្លើយតប ដោយបានផ្សព្វផ្សាយជូនសាធារណជន
August 30, 2022 - សិល្បៈ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយផេកហ្វេសប៊ុកផ្លូវការរបស់លោក មាស រិទ្ធី ជានិពន្ធនាយកផ្នែកព័ត៌មាន និងអ្នកអត្ថាធិប្បាយព័ត៌មានសង្គមនៅស្ថានីយ៍ទូរទស្សន៍ហង្សមាស នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ នៅក្នុងស្ថានីយទូរទស្សន៍ព័ត៌មានរបស់ហង្សមាស បានអញ្ជើញ លីម តិចម៉េង ម្ចាស់ជ័យលាភីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 ចូលមកសម្ភាសន៍ សាកសួរពីជីវប្រវត្តិ ការសិក្សា ការតស៊ូជំនះគ្រប់ឧបសគ្គ ដែលជម្រុញឱ្យ លីម តិចម៉េង ឈានដល់ចំនុចកំពូលមកដល់ថ្ងៃនេះ។ នៅក្នុងបទសម្ភាសន៍ លីម តិចម៉េង បាននិយាយរៀបរាប់ពីជីវប្រវត្ត ដោយ តិចម៉េង អាយុ ២៥ឆ្នាំ
August 30, 2022 - កូវីដ-១៩
នៅថ្ងៃទី30 ខែសីហា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 15នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 15នាក់ (2 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) មិនមានករណីនាំចូលពីក្រៅប្រទេសទេ ខណៈអ្នកបានជាសះស្បើយថ្មី 21នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,596នាក់, ករណីជាសះស្បើយសរុប 134,394នាក់ និងស្លាប់សរុប 3,056 នាក់៕
August 30, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ក្រសួងសាធារណការ បានពន្យល់ពីអត្ថន័យផ្លាកសញ្ញាចរាចរណ៍នៅតាមផ្លូវចំនួន ៣ ដែលអ្នកធ្វើដំណើររគ្រប់រូបត្រូវដឹង រួមមាន៖ -ផ្លាកសញ្ញាទី១៖ សញ្ញាហាមបត់ត្រឡប់ក្រោយ (NO U TURN) សញ្ញានេះហាមយានជំនិះគ្រប់ប្រភេទបត់ត្រឡប់ក្រោយ។ -ផ្លាកសញ្ញាទី២៖ ជាផ្លាកសញ្ញាបន្ថែម បង្ហាញពី រថយន្តដឹកទំនិញធុនធំ (LARGE SIZED TRUCK) សញ្ញានេះ ប្រើសម្រាប់សម្គាល់ រថយន្តដឹកទំនិញធុនធំ ដែលជាប្រភេទរថយន្តអាចមានទម្ងន់សរុបលើស៣.៥០តោន។ -ផ្លាកសញ្ញាទី៣៖ ជាផ្លាកសញ្ញាបន្ថែម ដើម្បីបញ្ជាក់បន្ថែមពីការហាមរថយន្តធំបត់ត្រលប់ក្រោយ (NO U
August 30, 2022









