Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះក្រសួងព័ត៌មានបានរកឃើញការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិតមានចំនួនជាង ៤ ០០០ មាតិកា ប៉ុន្តែមិនបានបញ្ជូនសំណុំរឿងទាំងនេះទៅកាន់តុលាការនោះទេ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ កន្លងមករបស់ក្រសួងព័ត៌មាន” ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងថា រយៈពេល៥ឆ្នាំ កន្លងមកនេះក្រសួងព័ត៌មានបានរកឃើញការផ្សព្វផ្សាយព័ត៌មាន ក្លែងក្លាយចំនួន ៤ ៦៥៧ មាតិកាដែលជាប្រភេទព័ត៌មានប្រឌិតមានន័យថារឿងដែលកើតឡើងហ្នឹងគ្មាននោះទេ

    September 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា សហជីព រក្សាតួលេខចំនួន ២១៣ដុល្លារ រីឯនិយោជក ១៩៦ដុល្លារ អាម៉េរិកលើការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែក ជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣កាលពីយប់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមហេង សួរ រដ្ឋលេខា ធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានេះ

    September 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា បាន​ឱ្យដឹងថា នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ មន្រ្តីនគរបាលនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ផ្តើមអនុវត្តន៍ ការដកពិន្ទុបណ្ណបើកបរ នៅតាមគោលដៅសំខាន់ៗជាច្រើនក្នុងរាជធានីភ្នំពេញក្នុងដំណាក់កាលសាកល្បង។ លោក អនុសេនីយ៍ឯក សេង សុផាត បានអោយដឹងថា បើតាមការសង្កេតរបស់លោក គោលដៅស្តុបបេកាសេ (ស្តុបអគារកាណាឌីយ៉ា) អ្នកបើកបរមួយចំនួន ល្មើសទៅនឹងភ្លើងសញ្ញាចរាចរណ៍ ត្រូវបានមន្រ្តីនគរបាលដកចំនួន ៣ពិន្ទុ ក្នុងបណ្ណបើកបរ ខណៈដែលបណ្ណបើកបរមានពិន្ទុពេញសរុបចំនួន១២ពិន្ទុ បែបនេះ ធ្វើអោយគាត់នៅសល់តែ៩ពិន្ទុ។ ទៅថ្ងៃមុខ បើសិនជាអ្នកបើកបរបន្តល្មើសច្បាប់ចរាចរណ៍មិនរាងចាលនោះ មន្រ្តីនគរបាលនឹងដកពិន្ទុជាបន្តបន្ទាប់រហូតដល់អស់ ដែលបណ្ណបើកបរនោះទុកជាមោឃៈ។ លោក បានបន្ថែមថា

    September 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នមពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌចំការមន បានឱ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានសហការជាមួយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ។ បានចុះអន្តរាគមន៍ពន្លត់អគ្គិភ័យ ក្លឹបកំសាន្ត ០១កន្លែង យីហោ All Friends PUB និងឆេះដល់ផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង ជាប់គ្នា(ជាន់ខាងលើ) នៅវេលាម៉ោង ១០៖៤០នាទីល្ងាច

    September 1, 2022
  • កូវីដ-១៩

    នៅថ្ងៃទី01 ខែកញ្ញា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 09នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 09នាក់ (01 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) មិនមានករណីនាំចូលពីក្រៅប្រទេសទេ ខណៈអ្នកបានជាសះស្បើយថ្មី 34នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,629នាក់, ករណីជាសះស្បើយសរុប 134,454នាក់ និងស្លាប់សរុប 3,056 នាក់៕

    September 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៧០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,៥០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៧០០រៀល មានន័យថាតម្លៃនៅដដៃល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,១០០រៀលក្នុងមួយលីត្រ មានន័យថាឡើង ៤០០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce

    September 1, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង រួមនឹងមន្ត្រីជំនាញមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានចុះពិនិត្យនិងពិសោធន៍ ណែមបាត់ដំបង ដែលជាផលិតផលរបស់ខ្មែរ ដើម្បីត្រួតពិនិត្យរកសារធាតុគីមី ដែលអាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ឆ្លងតាមការពិសោធន៍ជាក់ស្តែងរយៈ ១០នាទី បានបង្ហាញថា ណែមបាត់ដំបង គឺមិនមានជាតិគីមីហាមឃាត់ទេ។ ឯកឧត្តម អភិបាលខេត្ត សូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែល តែងតែគាំទ្រចំពោះផលិតផលណែមបាត់ដំបង

    September 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីថ្ងៃទីអំឡុង ខែសីហា ឆ្នាំ២០២២ មានគណនីហ្វេសបុកឈ្មោះ PARIMAL បានប្រាប់ថាខ្លួនជាប់នៅប្រទេសអ៊ុយក្រែន ហើយខ្លួនត្រូវការផ្ញើប្រាក់មកទុកនៅស្រុកខ្មែរ ដើម្បីរកមនុស្សចិត្តល្អជួយរក្សាទុកឲ្យ ហើយឈ្មោះ PARIMAL ធ្វើជាជ្រើសរើសយកជនរងគ្រោះឈ្មោះ ឯក ពិសិដ្ឋ ភេទប្រុស រស់នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់មកក៏មានស្រ្តីជនជាតិខ្មែរម្នាក់ អះអាងខ្លួនជាមន្រ្តីគយ ដែលបានឃាត់ប្រាក់ខាងលើ ស្ត្រីនោះបញ្ជាក់ទៀតថា ទាល់តែបង់ប្រាក់ពិន័យចំនួន USD ១៧,៥០០$ តាមរយៈវីងលេខ

    September 1, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរខេត្ត សៀមរាប នៅបន្តសម្របសម្រួល ជាពិសេសជួយដល់ប្រជាពលរដ្ឋដែលមានបំណងចាកចេញពីដីចម្ការរបស់លោកខឹម វាសនា នៅជើងភ្នំគូលែន ទៅកាន់លំនៅឋានវិញ។ អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍! ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងឱកាសអញ្ជើញចុះពិនិត្យស្ថានភាពនៃការរស់នៅរបស់ពលរដ្ឋនាបរិវេណភូមិសសីរ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះថា អាជ្ញាធរខេត្តសៀមរាបកំពុងបន្តបិទមិនឱ្យប្រជាពលរដ្ឋចូលមកក្នុងតំបន់ហាមឃាត់ និងអំពាវនាវដល់បងប្អូនដែលកំពុងស្នាក់នៅក្នុងចម្ការរបស់លោកខឹម វាសនា ឱ្យចាកចេញទៅកាន់លំនៅស្ថានវិញ ព្រោះអាជ្ញាធរយល់ថា ពួកគាត់មានផលប៉ះពាល់ដល់សុខុមាលភាពទាំងមនុស្ស ចាស់

    September 1, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា មនុស្ស៦នាក់ សារភាពបានកៀរគរមនុស្សទៅប្រមូលផ្តុំនៅចម្ការលោក ខឹម វាសនា និងសន្យាបញ្ឈប់សកម្មភាព។ ជនទាំង៦រូបដែលចេញមកសារភាពនេះ រួមមាន៖ ទី១.ឈ្មោះ នី ចាន់ពិនិត្យ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅរាជធានីភ្នំពេញ។ ទី២.ឈ្មោះ ចិន ថុន ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅរាជធានីភ្នំពេញ។ ទី៣.ឈ្មោះ ឆឹយ ប៊ុនធឿន ភេទប្រុស អាយុ ៤០ឆ្នាំ

    September 1, 2022