- Khmernote Media
- ព័ត៌មានជាតិ
កាលពីយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានធ្វើការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់សម្តេច ដោយទទួលបានរូបថត ៤សន្លឹក តែមិនទាន់ដឹងប្រភពរូបថតនោះថតនៅពេលណា នៅកន្លែងណា និងអ្នកណាអ្នកថតឡើយ។ សម្តេចតេជោ បានមានប្រសាសន៍ឲ្យដឹងថា «សូមអរគុណបងប្អូន ដែលមានឈ្មោះថា យុវជនតេជោដែលតែងតែផ្តល់រូបថតកាលពីដំណាក់កាលចរចាស្វែងរកសន្តិភាពមកដល់ខ្ញុំរយៈ Messenger Facebook ។ រូបថតទាំងនេះខ្ញុំពិតជាមិនដែលបានឃើញ និងមិនដឹងថា ថតពេលណា? នៅកន្លែងណា? និងអ្នកណាជាអ្នកថត? នោះឡើយ»៕
September 3, 2022 - PR
តើអ្នកកំពុងស្វែងរក ថេប្លែត សម្រាប់ធ្វើការ ឬទិញឲ្យកូនៗសម្រាប់សិក្សាដែលមានអេក្រង់ភ្លឺច្បាស់មែនទេ? មានសមត្ថភាពថែរក្សាសុខភាពភ្នែក? កម្រិតបង្ហាញពណ៌កម្រិត 10bits? ថាមពលថ្មកាន់បានយូរ? សព្វថ្ងៃ ថេប្លេត មានទីផ្សារពេញនិយមមិនចាញ់ស្មាតហ្វូនប៉ុន្មានឡើយ ហើយមនុស្សចាប់ផ្តើមយល់ពីអត្ថប្រយោជន៍របស់ ថេប្លែត បានកាន់តែច្រើនផងដែរ។ ងាកមកមើល OPPO ជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីល្បាញបានបញ្ចេញនូវប្រភេទថេប្លែតប្រកបដោយលក្ខណៈសម្បត្តិទំនើប និងរចនាបថគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ OPPO Pad Air ដែលផលិតឡើងស្របតាមយុវសម័យថ្មី និងបដិវត្តថ្មីសម្រាប់ការធ្វើការ និងការសិក្សាតាមអនឡាញជាដើម។ បើនិយាយពីតម្លៃ OPPO Pad Air គឺ $269 តែប៉ុណ្ណោះ! ដូចនេះ មុនសម្រេចចិ្តតគួរទិញឬមិនទិញ សូមស្វែងយល់ឲ្យបានច្បាស់ពីសមត្ថភាពរបស់
September 2, 2022 - ព័ត៌មានជាតិ
ខេត្តឧត្តរមានជ័យ៖ យោងតាមការុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ក្នុងកម្រិត ៩០-១០០ មម នៅតំបន់អូរស្មាច់ ស្ថិតនៅសង្កាត់អូស្មាច់ ក្រុងសំរោង បានបង្កឲ្យមានជំនន់ទឹកភ្លៀងជន់លិចផ្លូវលំ និងលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួន (បណ្ដាលមកពីស្ទះលូ)។ ក្រសួងធនធានទឹក បានបន្តថា ជំនន់ទឹកភ្លៀងលិចផ្លូវលំ និងលំនៅដ្ឋានប្រជាពលរដ្ឋខាងលើនេះ ពុំបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ក្នុងរយៈពេល ៣ម៉ោងទៀតទឹកនឹងស្រកចុះវិញមកជាស្ថានភាពធម្មតាវិញហើយ៕ ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and
September 2, 2022 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យថា អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានធ្វើការក្រើនរម្លឹកដោយជំរុញដល់មន្ត្រីអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ថែមទៀត សហការ គ្នាចុះពិនិត្យតាមដានក្តាប់ព័ត៌មាន និងរាយការណ៍ចំពោះស្ថានភាពទឹកនារដូវវស្សានេះ ដើម្បីត្រៀមបង្ការជួយដោះស្រាយរាល់បញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា។ ការលើកឡើងបែបនេះ ក្នុងឱកាស ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកស្ទឹងមង្គលបូរី នៅភូមិសាស្ត្រឃុំចំណោម ឃុំសឿ និងឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០២ ខែកញ្ញា
September 2, 2022 - កូវីដ-១៩
នៅថ្ងៃទី02 ខែកញ្ញា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 08នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 08នាក់ (01 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) មិនមានករណីនាំចូលពីក្រៅប្រទេសទេ ខណៈអ្នកបានជាសះស្បើយថ្មី 17នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,637នាក់, ករណីជាសះស្បើយសរុប 134,471នាក់ និងស្លាប់សរុប 3,056 នាក់៕
September 2, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ចេញអនុក្រឹត្យនៅថ្ងៃទី៣០ ខែសីហា បានតែងតាំងអភិបាលរងខេត្តសៀមរាបចំនួន៤នាក់ ក្នុងនោះលោកឃឹម ហ្វីណង់ ត្រូវបានផ្ទេរពីអភិបាលស្រុកបន្ទាយស្រី ទៅជាអភិបាលរងខេត្តសៀមរាប។ រាជរដ្ឋាភិបាលកម្ពុជាសម្រេចតែងតាំងមន្ត្រីរាជការចំនួន ០៤រូប ឱ្យកាន់តំណែងអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាបដូចមានរាយនាមខាងក្រោម៖ ១.លោក សុខ ថុល ២.លោកស្រី ម៉ននី រង្សី ៣.លោក ឃឹម ហ្វីណង់ ៤.លោក យុន លីនណេ។ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
September 2, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា អាវុធហត្ថខណ្ឌមានជ័យ សូមធ្វើការប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួន ០២គ្រឿង ដែលមានភិនភាគដូចខាងក្រោម៖ – ម៉ូតូទី១៖ ម៉ាក M-SLAZ ពណ៌ប្រផេះ ស្លាកលេខភ្នំពេញ1-IZ 7088 ផលិតឆ្នាំ២០១៨ បានប្រទះឃើញនៅវេលាម៉ោង២៖០០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ – ម៉ូតូទី២៖ ម៉ាក YAMAHA MX KING ផ្លាកលេខភ្នំពេញ
September 2, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានណែនាំដល់អ្នករៀបចំកម្មវិធីគឺរាល់ការរៀបចំព្រឹត្តិការណ៍ពាក់ព័ន្ធនឹងវប្បធម៌ជាតិ គប្បីត្រូវសិក្សាឈ្វេងយល់ឱ្យបានគ្រប់ជ្រុងជ្រោយពី វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី អត្តសញ្ញាណ ព្រមទាំងគុណតម្លៃនៃស្រ្តីខ្មែរ។ ការណែនាំរបស់លោកជំទាវរដ្ឋមន្រ្ដីនេះ ក្នុងកិច្ចប្រជុំអន្តរក្រសួងទាក់ទងនឹងការរៀបចំកម្មវិធី កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២២ ( Miss Grand Cambodia 2022) នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា
September 2, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការអនុញ្ញាតឲ្យជនបរទេស ឬវិនិយោគិនស្នាក់នៅក្នុងប្រទេស ស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ រយៈពេលមួយឆ្នាំម្ដង ដោយមិនបង់ថ្លៃ។ ក្នុងសេចក្ដីប្រកាស បានបញ្ជាក់ថា ដើម្បីជំរុញទេសចរណ៍ផ្ទៃក្នុង ក៏ដូចជាផ្តល់ការលើកទឹកចិត្តដល់ជនបរទេសដែលស្នាក់នៅក្នុងកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតផ្តល់ជូនដល់ជនបរទេសទាំងអស់ ដែលបាននិងកំពុងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីពីរឆ្នាំឡើងទៅ រួមមាន មន្ត្រីការទូត, វិនិយោគិន, មន្ត្រីធ្វើការនៅអង្គការអន្តរជាតិ, ជនបរទេសធ្វើការនៅក្រុមហ៊ុន និងសហគ្រាសឯកជនគ្រប់ប្រភេទ, អ្នកជំនាញការធ្វើការនៅតាមក្រសួង ស្ថាប័នរដ្ឋ និងឯកជន រួមទាំងក្រុមគ្រួសារដែលបានស្នាក់នៅជាមួយ អាចស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែររយៈពេលមួយឆ្នាំម្តង ដោយមិនបង់ថ្លៃចាប់ពីថ្ងៃទី០១
September 2, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានបញ្ជាក់ថា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះថា ការចាកចេញរបស់ប្រជាពលរដ្ឋ ដែលស្នាក់នៅក្នុងចម្ការជាមួយលោក ខឹម វាសនា នាភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកនេះគឺឃើញថា មានច្រើនជាងថ្ងៃមុនៗ បន្ទាប់ពីក្រុមការងារតំណាងឱ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចំនួន០៦នាក់ បានធ្វើកិច្ចសន្យា ទទួលស្គាល់កំហុស និងធានាអះអាងថា នឹងឱ្យប្រជាពលរដ្ឋស្នាក់នៅចម្ការនេះ ចាកចេញទៅផ្ទះវិញឱ្យអស់ត្រឹមថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះរួចមក។
September 1, 2022








