- Khmernote Media
- ព័ត៌មានជាតិ
យុវជន យុវតី ក្មេងៗនិស្សិតជាច្រើន ដោយលង់ជឿតាមការសាបព្រោះរបស់លោក ខឹម វាសនា និងបក្ខពួក បានធ្វើឱ្យពួកគេសម្រេចបោះបង់ការសិក្សា បោះបង់ឪពុកម្តាយ និងផ្ទះសម្បែង ហើយចូលទៅសម្ងំនៅក្នុងចម្ការរបស់លោក ខឹម វាសនា។ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ បានបង្ហោះវីដេអូ ប្រមាណជាង ៥នាទី របស់អ្នកមីងម្នាក់មកពីខេត្តសៀមរាប តាមរកកូនអាយុ ២១ឆ្នាំ កំពុងរៀនថ្នាក់ទី១២ អោយត្រលប់ទៅផ្ទះ ព្រោះជិតដល់ថ្ងៃប្រលង។ នៅក្នុងវីដេអូនោះ អ្នកមីងបានរៀបរាប់ដោយទុក្ខក្រៀមក្រំ ដោយនិយាយរៀបរាប់ថា៖ កូនគាត់ម្នាក់បានមកចម្ការរបស់លោក ខឹម វាសនា
September 5, 2022 - ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនី។ សហគ្រាស ណារ៉េតលីមីធីត អភិវឌ្ឍន៍ អគ្គិសនី ពោធិ៍សាត់ មានកិត្តិយស សូមជូនដំណឹងដល់សាធារណជន ដែលបានប្រើប្រាស់ថាមពលអគ្គិសនី នៅផ្នែកខ្លះនៃស្រុកកណ្ដៀង ស្រុកបាកាន និងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មេត្តាជ្រាបថា៖ សហគ្រាស យើងខ្ញុំនឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្ដោះអាសន្ន នៅថ្ងៃទីអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២។ ចាប់ពីវេលាម៉ោង ០៨៖០០នាទីព្រឹក
September 5, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការអនុញ្ញាតឱ្យនាំចូលនិងចែកចាយឡើងវិញនូវផលិតផលម្សៅលាបទារក និងកុមារ ដែលត្រូវបានផ្អាកបណ្ដោះអាសន្ន។ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ អគ្គនាយកដ្ឋាន ក.ប.ប បានជូនដំណឹងនិងដាក់ចេញនូវវិធានការផ្អាកជាបណ្ដោះអាសន្ន ការនាំចូលនិងចែកចាយផលិតផលម្សៅលាបទារក និងកុមារ ចំនួន ១២លេខកូដ នៅក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ក្រោយមានការសង្ស័យថាមានវត្តមានសារធាតុអាសបេស្ដុស ដែលអាចមាននៅក្នុងម្សៅតាល់ស៍ (Talcum Powder) គឺជាសារធាតុគ្រោះថ្នាក់ និងការព្រួយបារម្ភសកល ដែលចាំបាច់តម្រូវឱ្យមានភស្ដុតាងវិទ្យាសាស្ត្របញ្ជាក់ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។ បន្ទាប់ពីបានបន្តការពិនិត្យ និងវិភាគយ៉ាងល្អិតល្អន់លើគំរូផលិតផល ក្រោមកិច្ចសហការយ៉ាងជិតស្និតជាមួយដៃគូអភិវឌ្ឍន៍នៃប្រទេសអូស្ត្រាលី
September 5, 2022 - កូវីដ-១៩
នៅថ្ងៃទី05 ខែកញ្ញា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 05នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 05នាក់ (04 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) មិនមានករណីនាំចូលពីក្រៅប្រទេសទេ ខណៈអ្នកបានជាសះស្បើយថ្មី 11នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,668នាក់, ករណីជាសះស្បើយសរុប 134,507នាក់ និងស្លាប់សរុប 3,056 នាក់៕
September 5, 2022 - ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា នៅរសៀល ថៃ្ងអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងស្របតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារ អាជ្ញាធរដែនដី មន្ទីរអង្គភាពដែលពាក់ព័ន្ធ និងកងកម្លាំង ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសផ្លូវថ្នល់ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងដើម្បីរកវិធានការ រកដំណោះស្រាយ ជួសជុល សម្រួលឡើងវិញ
September 5, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា កីឡាករ កីឡាការិនីការ៉ាតេកម្ពុជា ដណ្តើមបានមេដាយសរុប៧ គ្រឿងពីការប្រកួតកីឡាការ៉ាតេជើងឯក (Thailand Open Karate-DO Championship 2022) ឆ្នាំ២០២២ កាលពីពេលថ្មីៗនេះ ដែលនេះគឺជាក្តីសង្ឃឹមកាន់តែខ្ពស់ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ លោក ដែក ភារៈ អគ្គលេខាធិការរង សហព័ន្ធកីឡាការ៉ាតេកម្ពុជាបានគូសបញ្ជាក់ថា មេដាយចំនួន ៧គ្រឿង ដែលកីឡាការ៉ាតេកម្ពុជាដណ្តើមបាន ក្នុងព្រឹត្តិការណ៍អន្តរជាតិនៅប្រទេសថៃនេះ
September 5, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពីនីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ។ កម្មវិធីដកពិន្ទុបណ្ណបើកបរនិងការបង់ប្រាក់ពិន័យអន្តរការណ៍ទូទាំងប្រទេស ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានចាប់ផ្តើមអនុវត្តសាកល្បងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីជ្រាបឱ្យកាន់តែច្បាស់ គ្រប់បណ្ណបើបរត្រូវមានពិន្ទុសរុបចំនួន ១២ពិន្ទុ ហើយចំនួនពិន្ទុនេះ ត្រូវបានកាត់បន្ថយនៅពេលអ្នកបើកបរបានប្រព្រឹត្តបទល្មើសចរាចរណ៍ផ្លូវគោកដូចដែលបានចែងនៅក្នុងប្រកាសទី៤ ខាងក្រោម៖
September 5, 2022 - អន្តរជាតិ
ស្ត្រីម្នាក់បានបង្ហោះរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គម Reddit បន្ទាប់ពីនាងបានដឹងថា មិត្តប្រុសដែលរួមរស់ជាមួយគ្នាអស់រយៈពេល ៦ ឆ្នាំ គឺជាបងប្រុសបង្កើតរបស់នាង ហើយនាងបាននិយាយថា ពិភពលោករបស់នាងលែងដូចមុនតាំងពីពេលនោះមក ដោយនាងបានបញ្ជាក់ថា៖ «នាងទើបតែដឹងថា នាងបានទាក់ទងជាមួយបងប្រុសបង្កើតរបស់នាងអស់រយៈពេល ៦ ឆ្នាំមកហើយ»។ ស្រ្តីម្នាក់នោះដែលមិនបញ្ចេញឈ្មោះបាននិយាយថា៖ នាងគ្រាន់តែដឹងថា នាងត្រូវបានគេយកមកចិញ្ចឹមជាកូនចិញ្ចឹមតាំងពីនៅតូច ហើយនាងទើបតែដឹងការពិតថាជាកូនចិញ្ចឹមនៅពេលរៀននៅវិទ្យាល័យ ដូចទៅនឹងមិត្តប្រុសរបស់នាងដែលត្រូវបានគេយកមកចិញ្ចឹមដែរ ហើយនេះគឺជាអ្វីដែលភ្ជាប់ទាំងពីរនៅពេលដែលសេពគប់គ្នាពីដំបូង។ ដោយនៅក្នុងអំឡុងពេលនៃទំនាក់ទំនង អ្នកទាំងពីរមានអាកប្បកិរិយាដូចទៅនឹងគូស្នេហ៍ដ៏ទៃធម្មតាគឺ មានការរួមភេទ ប្រារព្ធខួបកំណើតអោយគ្នា និយាយថាស្រឡាញ់គ្នា និងបានទៅជួបគ្រួសារគ្នាទៅវិញទៅមក ថែមទាំងមានមតិដូចគ្នាថាមិនចង់មានកូនផងដែរ។ នៅទីបំផុតនាងក៏បានបង្ហាញលទ្ធផលនៃការធ្វើតេស្ត DNA ដល់មិត្តប្រុសរបស់នាង ដោយគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែគាត់ព្យាយាមរក្សាភាពស្ងប់ស្ងាត់ ដោយសារតែពួកគេនៅតែមិនចង់ផ្លាស់ប្តូរ ឬធ្វើការសម្រេចចិត្តធំដុំមួយនោះ
September 5, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ បានចូលរួមអបអរសាទរ ចំពោះកីឡាការិនីកម្ពុជា កាំង មុយនីន ទទួលបានជ័យលាភី មេដាយ២គ្រឿង ក្នុងការប្រកួតកីឡាក្រោមទឹកប្រទេសថៃ។ នៅក្នុងគណនីហ្វេសប៊ុករបស់ សម្តេច បានសរសេរថា៖ អបអរសាទរ កីឡាការិនី កាំង មុយនីន ទទួល បានជ័យលាភី មេដាយ ២គ្រឿង មាស ១គ្រឿង លើ ប្រភេទវិញ្ញាសារ Women 400m Bifins
September 5, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងាថា បើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ នេះថា លោក ខឹម វាសនា ប្រធានគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានយល់ព្រមអោយកម្លាំងសមត្ថកិច្ចចូលទៅក្នុងទីតាំងដីចំការម្រេចរបស់ខ្លួននៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីត្រួតពិនិត្យ និងបានសហការពន្យល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅទីនេះអោយវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ។ សូមបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២២នេះ សកម្មជនដែលជឿជាក់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានចាកចេញពីចម្ការ ជាបណ្តើរៗហើយ នៅសល់តែ សកម្មជនដែលស្ម័គ្រស្មោះចំពោះ
September 4, 2022









