Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តម ជា សុផារ៉ាបានបញ្ជាក់ថា ខេត្តកំពង់ស្ពឺកំពុងតែមានការរីកចម្រើនយ៉ាងខ្លំាងលើវិស័យ រោងចក្រសហគ្រាសផ្នែកឧស្សាហកម្ម ដែលបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានចំនួនជាង៣០ម៉ឺននាក់ ដែលនេះបង្ហាញពីភាពរីកចម្រើនរបស់កម្ពុជាក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលមានទីតាំងស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានបញ្ជាក់ថា ដោយសារស្ថានភាពភូមិសាស្ត្រខេត្តកំពង់ស្ពឺ មានភាពអំណោយផល មានសក្តានុពលវិនិយោគច្រើន ខេត្តកំពង់ស្ពឺនាពេលបច្ចុប្បន្ននេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងវិស័យកសិកម្ម និងឧស្សាហកម្ម ដែលជួយគាំទ្រដល់សេដ្ឋកិច្ចជាតិ

    September 6, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្ហាញពីស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ថ្ងៃទី៣-៤ ខែកញ្ញា ឆ្នាំ២០២២ ភ្ញៀវសរុបមានចំនួន២០២,៦៣៦នាក់ ក្នុងនោះភ្ញៀវជាតិ១៨៣,២៧៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៩,៣៦០នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * ខេត្តព្រះសីហនុ ២៩,១៦១នាក់ * ខេត្តកំពត ២៨,០២២នាក់ * ខេត្តសៀមរាប ២៤,៨៤៩នាក់ * ខេត្តបាត់ដំបង ១៧,២៩០នាក់ * រាជធានីភ្នំពេញ ១៦,៧៧៩នាក់ * ខេត្តកណ្តាល ១៤,៥៨៤នាក់ *

    September 6, 2022
  • កូវីដ-១៩

    នៅថ្ងៃទី06 ខែកញ្ញា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 11នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 11នាក់ (04 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) មិនមានករណីនាំចូលពីក្រៅប្រទេសទេ ខណៈអ្នកបានជាសះស្បើយថ្មី 25នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,679នាក់, ករណីជាសះស្បើយសរុប 134,532នាក់ និងស្លាប់សរុប 3,056 នាក់៕

    September 6, 2022
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កីឡដ្ឋានខេត្តកំពង់ស្ពឺ។ ក្នុងនោះក៏មានការចូលរួមពីឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ឯកឧត្ត លោកជំទាវ សមាជិករដ្ឋសភា ព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ឯកឧត្តម យឹម សុខុម

    September 6, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ បា​នឱ្យដឹងថា ករណីឆេះតូបផ្សារទួលសង្កែ នៅវេលាម៉ោង ១១៖៣០ នាទីយប់ ថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយបានកន្លែងកើតឡើងនៅចំណុចទីតាំងផ្សារតូចទួលសង្កែ សិ្ថតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ + ម្ចាស់ទីតាំងឈ្មោះ ៖ សុខ រី ភេទស្រី អាយុ

    September 6, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ នៅថ្ងៃទី០៦ ខែកញ្ញា​ ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ការប្រមូលផ្តុំរបស់លោក ខឹម វាសនា នៅដីចម្ការ ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានប្រកាសរំសាយអស់ហើយត្រឹមល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ។ ខណៈពេលនេះអាជ្ញាធរ កំពុងរៀបចំសម្របសម្រួលអោយប្រជាជនចេញទាំងអស់ទុកតែអ្នកដែលរស់នៅលើដីចម្ការនោះតែប៉ុណ្ណោះ ហើយដោយនីតិវិធីត្រូវបំពេញច្រើន អាជ្ញាធរនឹងបន្តការងារនេះនៅស្អែកបន្តទៀត។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ចំពោះអ្នកដែលត្រូវស្នាក់នៅដីក្នុងដីចម្ការនេះ អាជ្ញាធរបានឱ្យម្ចាស់ដីបញ្ជាក់ចំនួនឱ្យច្បាស់លាស់ ដើម្បីឱ្យស្របតាមច្បាប់អាស្រ័យផលលើដីឯកជន ហើយបន្ទាប់ពីម្ចាស់ដីបញ្ជាក់ចំនួនរួចហើយ អ្នកដែលនៅសល់ត្រូវតែចាកចេញទាំងអស់។ គិតត្រឹមល្ងាចនេះ

    September 6, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ដើម្បីជាការបង្ហាញស្មារតីសាមគ្គីភាពជាអន្តរជាតិចំពោះប្រទេសប៉ាគីស្ថានជាមិត្ត រាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំនេះ បានចូលរួមបរិច្ឆាគវិភាគទានជាទឹកប្រាក់ចំនួន ៥០ ០០០ ដុល្លារអាមេរិក ជាជំនួយមនុស្សធម៌បន្ទាន់ ជូនរដ្ឋាភិបាលប៉ាគីស្ថាន ដើម្បីឆ្លើយតបនឹងគ្រោះទឹកជំនន់ដែលកំពុងបំផ្លិចបំផ្លាញនៅក្នុងប្រទេសនេះ។ នេះបើយោងតាម ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជានាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ។ សូមបញ្ជាក់ថា កាលពីឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បានផ្តល់ជំនួយមនុស្សធម៌ចំនួន ៥០ ០០០ ដុល្លារអាមេរិក ដល់ប៉ាគីស្ថាន

    September 6, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យបានជ្រាបថា៖ ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) សម្ពាធទាប និងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល – សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥ °C – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C – នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យមទៅបង្គួរ

    September 6, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា អ្នកបើកបរល្មើសច្បាប់ដែលត្រូវបានកាត់ពិន្ទុ អាចទៅរៀនដើម្បីបំពេញពិន្ទុឡើងវិញ ខណៈដែលក្រសួងបានចាប់ផ្តើមអនុវត្តសាកល្បងកម្មវិធីកាត់ពិន្ទុពីលើបណ្ណបើកបររបស់អ្នកបើកបរល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២២។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឯកឧត្តម ឈួន វ៉ន់ អគ្គនាយក នៃអគ្គ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅលើបណ្ណបើកបរត្រូវបានកំណត់ពិន្ទុសរុបចំនួន១២ ហើយពិន្ទុនឹងកាត់ពី ១ពិន្ទុ ទៅដល់ ៦ពិន្ទុ ទៅតាមប្រភេទបទល្មើសដែលអ្នកបើកបរបានប្រព្រឹត្តជាក់ស្តែង។ លោកបន្តថា

    September 5, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ឪពុកម្តាយ ឬអាណាព្យាបាល បន្តដង្ហោយហៅ សាច់ញាតិ ឱ្យចាកចេញពី ចម្ការ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ត្រលប់ទៅស្រុកកំណើតវិញព្រោះសាច់ញាតិ ជាទីស្រឡាញ់របស់ខ្លួន ត្រូវបានពង្វក់ឱ្យចូលទៅរស់នៅក្នុងចម្ការលោក ខឹម វាសនា ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយមិនព្រមចេញមកជួប ឪពុកម្តាយ ឬអាណាព្យាបាលឡើយ។ សូមបញ្ជាក់ថា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ គឺជាថ្ងៃកំណត់ដែលលោក ខឹម

    September 5, 2022