Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ​៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លីនៅតាមតំបន់ដូចខាងក្រោម៖ ១. គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតទំហំ ២២៥មម នៅលើចិញ្ចើមផ្លូវលេខ១៣៦DT នៅចន្លោះផ្លូវលេខ១៩៣DT ដល់ប្លុក នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២។ ២. គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតទំហំ ២២៥មម នៅលើចិញ្ចើមផ្លូវលេខ១៣៦cc នៅចន្លោះផ្លូវលេខ១៣៦cc ដល់ផ្លូវលេខ១៥៧ccPE នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២។

    September 7, 2022
  • កូវីដ-១៩

    នៅថ្ងៃទី07 ខែកញ្ញា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 08នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 08នាក់ (03 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) មិនមានករណីនាំចូលពីក្រៅប្រទេសទេ ខណៈអ្នកបានជាសះស្បើយថ្មី 10នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,687នាក់, ករណីជាសះស្បើយសរុប 134,542នាក់ និងស្លាប់សរុប 3,056 នាក់៕  

    September 7, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសាធារណការ បានបង្ហោះវីដេអូ ពីវិធីដែលបងប្អូនប្រជាពលរដ្ឋ អាចពិនិត្យពិន្ទុបណ្ណបើកបរដោយខ្លួនឯងបាន បន្ទាប់ពីនគរបាល ធ្វើនីតិវិធីដកពិន្ទុបណ្ណបើកបរ និងផាកពិន័យ ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលថ្មី និងស្វែងយល់ពីនីតិវិធី ដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក។ នៅក្នុងវីដេអូប្រមាណជា ២នាទី បង្ហាញពីវិធានច្បាប់ស្ដីពីចរាចរណ៍​ផ្លូវគោក និងត្រូវអនុវត្តកាន់តែរហ័ស និងមានតម្លាភាព ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងមហាផ្ទៃ បានសហការគ្នារៀបចំ នូវយុត្តការណ៍ បច្ចេកវិទ្យាសម្រួលដល់ការត្រួតពិនិត្យដល់បណ្ណបើកបរ អនុវត្តវិធានដកពិន្ទុ និងវិន័យបទល្មើសចរាចរណ៍ លឿនរហ័ស ប្រកបដោយតម្លាភាព យុត្តការណ៍នេះ

    September 7, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ (ព័ត៌មានបឋម) នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ មុននេះបន្តិច មានរថភ្លើងដឹកប្រេងក្រឡាប់ដាច់កង់ផ្ញារជើង នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង មូលហេតុ ដោយសារស្រុតផ្លូវ ទើបបណ្តាលឱ្យដាច់កង់ផ្ញារជើង ក្រឡាប់ទូទី៨ ក្នុងហេតុការណ៍មិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ ៕

    September 7, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា វេទិកាអុំទូកក៏ធំស្កឹមស្កៃស្ថិត នៅជាប់មាត់ស្ទឹងសង្កែខេត្ត បាត់ដំបងប៉ែកខាងលិច ដែលសាងសង់ឡើងតាមរចនាបថបែបបុរាណរបស់ខ្មែរ លាយឡំរចនាបថជំនាន់បារាំងខ្លះផងនោះ កំពុងបង្ហាញរូបរាង ដ៏ស្រស់ស្អាតបណ្តើរៗហើយ ដែលវេទិកានេះគ្រោងនឹងស្ថាបនាឱ្យរួចជាស្ថាពរ នៅមុនថ្ងៃបុណ្យអុំទូក ខេត្តបាត់ដំបងនាថ្ងៃទី ០៩និងទី១០ខែតុលាឆ្នាំ២០២២ ដែលចំថ្ងៃពិធីបុណ្យចេញព្រះវស្សាផងដែរ។ ខណៈសល់ប្រមាណតែជាងមួយខែទៀតតែប៉ុណ្ណោះ នឹងដល់ថ្ងៃរៀបចំពិធីអុំទូកក្នុងខេត្តបាត់ដំបង គេសង្កេត ឃើញក្រុមជាងជាច្រើននាក់ បាននិងកំពុងប្រឹងប្រែងសាង សង់ទាំងយប់ទាំងថ្ងៃ ដើម្បីឱ្យរួចតាមផែនការ ដែលបានគ្រោងទុក។ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ដែលតែងតែឆ្លៀតមានវត្តមានជាញឹកញាប់ ក្នុងការចុះទៅពិនិត្យផ្ទាល់ដល់ទីតាំងវេទិកាអុំទូកនេះ បានបញ្ជាក់លើផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម

    September 7, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ នៅបញ្ជាការស្រាលនៅឃុំត្បែង ស្រុកបន្ទាយស្រី បានរៀបចំកិច្ចប្រជុំគណៈ បញ្ជាការឯកភាព ដើម្បីសម្របសម្រួលនូវសកម្មភាពការជួបជុំប្រមូលផ្តុំរបស់គណបក្សLDP ជាឱសានវាទ ត្រឹមវេលាម៉ោង១៧ និង០០នាទី នៅថ្ងៃទី៥ ខែកញ្ញានេះ ដែលគណបក្សLDP បានសន្យាជាមួយអាជ្ញាធរខេត្ត ក្រោមការដឹកនាំរបស់ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានការចូលរួមពីឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ និង ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផង។ គិតត្រឹមវេលាម៉ោង ១៧

    September 7, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ម្ចាស់ផេកហ្វេសប៊ុកឈ្មោះ Kaa Official បានចេញវីដេអូសុំទោសជាសាធារណៈកាលពីថ្ងៃទី៥ខែសីហា ក្រោយពីអាជ្ញាធរមានសមត្ថ កិច្ចបានហៅមកអប់រំ ក្រោយ ពីខ្លួនបង្ហោះវីដេអូចម្អិនម្ហូបពីសត្វព្រៃក្តាន់ញ៉ែង លើបណ្តាញសង្គម ដែលមានការចូលមើលរហូតដល់ជាង ៦ ម៉ឺននាក់ ។ ឯកឧត្តម នេត ភក្រ្តា រដ្ឋលេ ខាធិការក្រសួងបរិស្ថានបាន ឱ្យដឹងលើផេកហ្វេសប៊ុកផ្លូវការថា អ្នកដែលបានយកសត្វព្រៃក្តាន់ញ៉ែងយកទៅធ្វើម្ហូបនិងថតផ្សាយជាសាធារណៈនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក Kaa Official កាលពីម្សិល មិញ បានទទួលស្គាល់កំហុសនៅចំពោះមុខអាជ្ញាធរមាន សមត្ថកិច្ច និងរដ្ឋបាលស្រុកកំពង់ត្រាច ខេត្តកំពត បន្ទាប់ ពីទទួលបានការអប់រំពីសមត្ថកិច្ច

    September 7, 2022
  • សិល្បៈ

    មិនទាន់ប្រលែង MV ពេញផង បទ «ក្រមុំ GradeA » របស់កំពូលតារាចម្រៀង តន់ ចាន់សីម៉ា កំពុងតែទទួលការគាំទ្រខ្លាំងលើបណ្ដាញសង្គម Titok និង Facebook ជាខ្លាំង ដោយបទច្រៀងមួយបទនេះនឹងចេញផ្លូវការថ្ងៃស្អែកនេះហើយ។ លើបណ្ដាញសង្គម Tiok បទ «ក្រមុំ GradeA »ត្រូវបានអ្នកនិយមលេងបណ្ដាញទំនើបចុងក្រោយមួយនេះ យកទៅត្រាប់ជាច្រើនម៉ឺនវីដេអូទៅហើយ បើទោះជាបទមួយនេះ មិនទាន់ចេញ MV ពេញផ្លូវការផង។ ការថតMV បានថតរួចរាល់ហើយ កាលពីចុងសប្ដាហ៍ កន្លងទៅ ដោយការថតនោះ បានប្រើប្រាស់ តួរសម្ដែង

    September 6, 2022
  • ព័ត៌មានជាតិ

    មុននេះបន្តិចសម្តេចតេជោហ៊ុនសែន បានប្រកាសឲ្យដឹងក្នុងផេកផ្លូវការថា សូមបុគ្គលដែលបន្លំជាឈ្មោះ ហ៊ុន វិបុល តាំងខ្លួនជាប្អូនជីដូនមួយរបស់សម្តេច សូមបញ្ចប់នៅសកម្មភាពបោកប្រាស់នេះតទៅទៀត។ ដោយសម្តេចតេជោបានសរសេររៀបរាប់ដូចខាងក្រោមនេះថា៖ “ដើម្បីបញ្ចប់នៅសកម្មភាពបោកប្រាស់ របស់ឈ្មោះហ៊ុន វិបុលដែលបន្លំខ្លួនថា ជាប្អូនជីដូនមួយរបស់ខ្ញុំពេលនេះខ្ញុំសូម បញ្ជាក់ជូនថាខ្ញុំពិតជាមានប្អូនជីដូនមួយ ម្នាក់ឈ្មោះហ៊ុន វិបុលពិតមែនតែប្អូនប្រុស របស់ខ្ញុំត្រូវបានពួកប៉ុល ពតសម្លាប់តាំងពី៤៤ឆ្នាំមុនមកម្លេះ។ ក្មួយរបស់ខ្ញុំបានណែនាំហ៊ុន វិបុលតាម រយៈទូរសព្វ័២លើកមកហើយតែមនុស្ស នេះនៅតែបន្តតាំងខ្លួនជាប្អូនជីដូនមួយ ខ្ញុំមិនព្រមឈប់ដែលរឿងនេះអាចបង្កឱ្យ មានការភាន់ច្រឡំថាខ្ញុំជាមនុស្សមិនរាប់ អានបងប្អូន។ បងប្អូនជនរួមជាតិបានដឹងហើយថាខ្ញុំបាន ក្រាញននៀលរួមរស់នៅជាមួយប្រជាជន ក្នុងគ្រប់កាលៈទេសៈនិងគ្រប់ស្រទាប់ ក្នុងសង្គមដោយគ្មានការរើសអើង។ និយាយមួយបែបខ្ញុំគឺជាមនុស្សរាប់ញាតិ ហេតុអីខ្ញុំបែរជាបោះបង់ចោលប្អូនជីដូន មួយម្នាក់ដែលខ្ញុំនឹកគេទាំងយប់ទាំងថ្ងៃ ទៅវិញ?។ សូមប្អូនហ៊ុន វិបុលបញ្ឈប់សកម្មភាព

    September 6, 2022
  • ព័ត៌មានជាតិ

    ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឱ្យដឹងថា នៅវេលាម៉ោង០១៖៤០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ចំនុចភូមិទឹកល្អក់ឃុំ ជីផាត ស្រុកថ្មបាំង ខេត្តកោះកុង កំលាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃចំនួន ០៥នាក់ កំលាំងកងរាជអាវុធហត្ថចំនួន០២នាក់ បរិស្ថាន០១នាក់ តំណាងអង្គការ ០២នាក់ ដឹកនាំដោយជនបរទេស បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់(០២នាក់ទៀតរត់គេចខ្លួនបាត់)។ ទី១.ឈ្មោះ ស្រី វាសនា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បុខរបរបុគ្គលិកក្រុមហ៊ុនមានទីលំនៅ ភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទី២.ឈ្មោះ

    September 6, 2022