Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី ការរំលឹកលើកទី២ ការប្រកាសបង់ពន្ធលើអចលនទ្រព្យ និង/ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២២។ អគ្គនាយកដ្ឋានពន្ធដារ សូមជម្រាបជូនម្ចាស់អចលនទ្រព្យទាំងអស់ ដែលមានអចលនទ្រព្យស្ថិតនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តទាំងអស់មេត្តាជ្រាបថា ការប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់ ការបង់ពន្ធលើអចលនទ្រព្យ និងការបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២២ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។ ដូចនេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២២នេះ បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងបាននូវការកកស្ទះ ការប្រជៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងៃជិតផុតកំណត់ ដែលអាចនាំឱ្យមានបាតុភាពអសកម្មដោយប្រការណាមួយ អគ្គនាយកដ្ឋានពន្ធ សូមក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់

    September 8, 2022
  • ព័ត៌មានជាតិ

    ខេត្តរតនគិរី៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានឱ្យដឹងថា ក្នុងខេត្ត របស់ខ្លួនកំពុងខ្វះកម្លាំងពលកម្មជាង២ម៉ឺននាក់ ដើម្បីទៅចាក់បំពេញការងារតាមវិស័យ ដែលកំពុងមានសក្តានុពលនៅក្នុងតំបន់។ ថ្លែងប្រាប់ឱ្យដឹងក្នុងអំឡុងពេលចុះធ្វើយុទ្ធនាការអន្ទាក់សូន្យនៅខេត្តរតនគិរី ឯកឧត្តម បានបញ្ជាក់ថា ក្រុមហ៊ុនដែលកំពុងវិនិយោគកសិឧស្សាហកម្ម ក្នុងនោះមានដំណាំកៅស៊ូជាង៧ម៉ឺនហិកតា កំពុងខ្វះ កម្លាំងកម្មករខ្លាំង ខណៈតម្លៃប្រាក់ឈ្នួលក្នុងពេលបច្ចុប្បន្ន ត្រូវបានផ្តល់មិនក្រោម២៥០ដុល្លារនោះទេ ក្នុងមួយខែ។ ដូចគ្នានេះ លើដំណាំចេកអំបូងសម្រាប់នាំចេញ ដែលបាននិងកំពុងពង្រីកផ្ទៃដីដាំជាង១ម៉ឺន ហិកតាជាបណ្តើរៗដែរនោះ ក៏ខ្វះកម្លាំងពលកម្មដូចគ្នា និងបានជំនួសមកវិញដោយកម្លាំងជំនាញពីប្រទេសវៀតណាម។ នេះមិនទាន់រាប់ដល់កម្លាំងការងារក្នុងវិស័យទេសចរណ៍ ដែលខេត្តសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិ

    September 8, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ឆ្នាំ២០២២។ ក្រសួងវប្បធម៌ សូមជម្រាបជូនដំណឹងដល់ លោក លោកស្រី ចាងហ្វាផលតិកម្ម និងយុវជនផលិតករភាពយន្តកម្ពុជាទាំងអស់ ឱ្យបានជ្រាបថា ក្នុងគោលបំណងជំរុញលើកទឹកចិត្តយុវជនក្នុងការអភិវឌ្ឍសមត្ថភាពច្នៃប្រឌិត ដើម្បីរួមចំណែកអភិវឌ្ឍវិស័យភាពយន្តកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំមហោស្រពភាពយន្តជាតិខ្នាតខ្លីកម្ពុជាលើកទី៣ ក្រោមពាក្យស្លោក “ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង” សម្រាប់លក្ខខណ្ឌនៃការជ្រើសរើស ការបំពេញបែបបទ និងព័ត៌មានលម្អិតសូមចូលទៅកាន់៖ https://drive.google.com/…/1kJxZYbQmfeN2RVJy_v6Vgi2… ថ្ងៃផុតកំណត់នៃការទទួលពាក្យ៖ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

    September 8, 2022
  • កូវីដ-១៩

    នៅថ្ងៃទី08 ខែកញ្ញា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 02នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 02នាក់ មិនមានករណីនាំចូលពីក្រៅប្រទេសទេ ខណៈអ្នកបានជាសះស្បើយថ្មី 11នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,689នាក់, ករណីជាសះស្បើយសរុប 134,553នាក់ និងស្លាប់សរុប 3,056 នាក់៕

    September 8, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ដឹកនាំដោយ ឯកឧត្តម គឹម សាន់ អនុរដ្ឋលេខាធិការ សហការជាមួយមន្រ្តីស្ថានីយជញ្ជីងព្រែកហូរ និងស្ថានីយក្រសាំង បានត្រួតពិនិត្យយានយន្តដឹកជញ្ជូនទំនិញចំនួន៥ គ្រឿង ដោយក្នុងនោះយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ទាំង៥គ្រឿងត្រូវបានពិន័យ និងត្រូវឃាត់ទុករយៈពេល ១ឆ្នាំដោយលើសទម្ងន់កម្រិតកំណត់ ២០%នៃទម្ងន់អនុញ្ញាត។ យានយន្តទាំង ៥គ្រឿងខាងលើដឹកលើសទម្ងន់អនុញ្ញាតចាប់ពី ១៨តោន ដល់ ២១តោន

    September 8, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានកែសម្រួលកាលបរិច្ឆេទ នៃការអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញបេសកកម្មនៅក្រៅប្រទេស ខណៈសមាសភាពគណៈប្រតិភូរក្សាដដែល។ យោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានឲ្យដឹងថាកាលបរិច្ឆេទដែលបានកែសម្រួលនោះរួមមាន៖ កាលបរិច្ឆេទ នៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រូវបានកែសម្រួលពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ មកថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២វិញ។ កាលបរិច្ឆេទ

    September 8, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខណ្ឌមានជ័យ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង លើកទី២ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ តាមបណ្ដោយផ្លូវសំខាន់ៗ ក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រដ្ឋបាលខណ្ឌមានជ័យ សូមជូនដំណឹង(លើកទី២) ដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម តាមបណ្ដោយផ្លូវសំខាន់ៗ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យទាំងអស់មេត្តាជ្រាបថា៖ ដើម្បីចូលរួមសហការរក្សារបៀបរៀបរយ សណ្ដាប់ធ្នាប់ផ្លូវសាធារណៈ កាត់បន្ថយការកកស្ទះចរាចរណ៍ និងចូលរួមចំណែកលើកកម្ពស់ សោភ័ណភាព ក្នុងរាជធានីភ្នំពេញ។ រដ្ឋបាលខណ្ឌមានជ័យ ស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់អាជីវកម្ម ដែលកំពុងលក់ដូរ ដាក់តាំង ឧបករណ៍ សម្ភារៈសំណង់ទំនិញផ្សេងៗ

    September 7, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយយោងតាមសារព័ត៌មានPeople’s Daily Online ព្រឹត្តិការណ៍ដ៏អស្ចារ្យកីឡាជិះកង់លើ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ហៅកាត់«ផ្លូវល្បឿនលឿន» ក្រោមប្រធានបទ “អរគុណសន្តិភាព” បានប្រារព្ធឡើងនៅផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុដែលនឹងត្រូវបើកដំណើរការក្នុងពេលឆាប់ៗនេះហើយអ្នកជិះកង់រាប់រយនាក់បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុគឺជាផ្លូវល្បឿនលឿនដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាដែលត្រូវបានវិនិយោគ និងសាងសង់ដោយក្រុមហ៊ុនCRBC។ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុលាតសន្ធឹងលើខេត្តចំនួន៥ ដោយចាប់ផ្តើមពីផ្លូវក្រវ៉ាត់ក្រុងទី៣ ក្នុងរាជធានីភ្នំពេញ និងបញ្ចប់នៅស្រុកស្ទឹងហាវនៃក្រុងព្រះសីហនុ ដែលមានប្រវែងសរុប ១៨៧ គីឡូម៉ែត្រ។ ផ្លូវល្បឿនលឿននឹងត្រូវបានបើកដំណើរការជាផ្លូវការ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ យានយន្តទាំងអស់នឹងបើកបរដោយឥតគិតថ្លៃនៅក្នុងខែតុលា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ ដល់ខែតុលា ឆ្នាំ២០២៣

    September 7, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការអនុវត្តការឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២២។ ក្រសួងការងារ សូមជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ អនុញ្ញាតឱ្យកម្មករនិយោជិតរបស់ខ្លួនទាំងអស់ ឈប់សម្រាកដោយមានប្រាក់ឈ្មួលនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្នុងរយៈពេលបីថ្ងៃ គឺថ្ងៃទី២៤-២៥ និងថ្ងទី២៦ ខែកញ្ញា ឆ្នាំ២០២២។ កម្មករនិយោជិតដែលធ្វើការថ្ងៃឈប់បុណ្យភ្ជុំបិណ្ឌនេះ មានសិទ្ធទទួលនូវប្រាក់បំណាច់បន្ថែមដែលមានចំនួន ស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិតដែលត្រូវបានផ្លាស់ប្ដូរគ្នាឈប់សម្រាកតាមកាលបរិច្ឆេទនីមួយៗខាងលើ និងរក្សាទុកជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។ ក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាមី និងយោជិក ឬមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់រោងចក្រ សហគ្រាស

    September 7, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ មុននេះបន្តិច នៅវេលាម៉ោងប្រមាណ ១ថ្ងៃត្រង់ មានខ្មាន់កាំភ្លើងម្នាក់បានបាញ់សន្ដិសុខយាមម្នាក់នៅធនាគារ CIMB មួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវ៥១៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្ដាលឲ្យរងរបួស។ យោងតាមសេចក្ដីរាយការណ៍ បានឱ្យដឹងថា ខ្មាន់កាំភ្លើងបានជិះម៉ូតរត់គេចខ្លួនបាត់ ខណៈជនរងគ្រោះដែលជាសន្ដិសុខយាមនោះ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៅក្បែរនោះផងដែរ។ ដំបូងឡើយគេឃើញបុរសម្នាក់ ស្លៀកពាក់ជាអង្គរក្សបានពាក់មួកសុវត្ថិភាពចូលទៅក្នុងធនាគារ ពេលនោះសន្តិសុខបានហាមឃាត់បុរសខាងលើមិនអនុញ្ញាតឲ្យពាក់មួកសុវត្ថិភាពចូលទៅខាងក្នុងធនាគារឡើយ ដោយឲ្យបុរសដែលជាជនសង្ស័យខាងលើ ដោះមួកចេញយកមកទុកនៅខាងក្រៅ ស្រាប់តែជនសង្ស័យបានដើរចូលទៅខាងក្នុងរួចបានដកកាំភ្លើងខ្លីចេញពីចង្កេះបាញ់សំដៅមកលើសន្តិសុខយាមនៅធនាគារ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយជិះម៉ូតូគេចខ្លួនបាត់ ខណៈពេលនេះកម្លាំងសមត្ថកិច្ចជំនាញជាច្រើននាក់ កំពុងធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុ៕

    September 7, 2022