- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ-បិណ្ឌ១ ថ្ងៃទី១១កញ្ញានេះ ត្រូវនឹងថ្ងៃ១រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌ១នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។ ពិធីបុណ្យកាន់បិណ្ឌឆ្នាំ២០២២នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទគឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរ
September 11, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីណែនាំស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ និងការពុលចំណីអាហារក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ ក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹក និងជំរុញលើកទឹកចិត្តដល់សាធារណជន ស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា សូមចូលរួមអនុវត្តវិធានការចាំបាច់នានា ដើម្បីការពារសុខភាពផ្ទាល់ខ្លួនការចម្លងជំងឺផ្សេងៗ រួមទាំងការការពារការចម្លងជំងឺកូវីដ-១៩ និងការពុលចំណីអាហារ ក្នុងអំឡុងពិធិបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ និងបន្តការពារខ្លួនជាបន្តទៀត នៅក្រោយពេលពីចប់ពិធីបុណ្យប្រពៃណីជាតិនេះផងដែរ។ ដើម្បីសុវត្ថិភាព និងភាពរីករាយក្នុងក្រុមគ្រួសារ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួន ឱ្យបានគ្រប់ៗគ្នា និងវិធានការសំខាន់ៗ ក្នុងការបង្ការការពុលចំណីអាហារ មានដូចខាងក្រោម៖ ប្រភព៖
September 10, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្មីៗនេះ មានបងប្អូនអ្នកធ្វើចរាចរណ៍ទៅមកតាមបណ្តោយផ្លូវជាតិលេខ៥ មួយចំនួនមិនទាន់បានដឹងអំពីស្ថានភាពផ្លូវ និងវិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍របស់សមត្ថកិច្ចនគរបាលចរាចរណ៍ ដូចនេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ សូមបំភ្លឺជូនដូចខាងក្រោម៖ បច្ចុប្បន្ន ផ្លូវជាតិលេខ៥ កំពុងស្ថិតនៅក្នុងស្ថានភាពសាងសាងមិនទាន់រួចរាល់នៅឡើយ ដែលនាំឱ្យមានការដ្ឋានជាច្រើនតាមដងផ្លូវ។ ដូចនេះ ក្រុមការងារជំនាញអនុញ្ញាតអោយធ្វើចរាចរណ៍តែម្ខាងផ្លូវ ដោយបិទផ្លូវម្ខាងទៀត និងបិទបាំងផ្លាកសញ្ញាខ្លះដែលបានបំពាក់រួចហើយ ដូចជាផ្លាកសញ្ញាកំណត់ល្បឿនជាដើម…។ ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ឬគ្រោះថ្នាក់ផ្សេងទៀតដែលអាចកើតមានឡើងជាយថាហេតុ ហើយដោយសង្កេតឃើញថា មានអ្នកបើកបរមួយចំនួន បើកបរក្នុងល្បឿនលឿននៅលើផ្លូវដែលមានការដ្ឋាននេះ សមត្ថកិច្ចនគរបាលចរាចរណ៍ បាននិងកំពុងចាត់វិធានច្បាប់ដែលមានធរមាន។ យោងមាត្រា៥ នៃអនុក្រឹត្យស្តីពីការកំណត់ល្បឿនសម្រាប់យានជំនិះ
September 10, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាលាសង្កាត់ ស្ទឹងមានជ័យ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា នៅម៉ោង១១៖៣០នាទី ដោយទទួលបានមតិដឹកនាំរបស់ លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ ក្រុមការងារសង្កាត់ និងភ្នាក់ងារសំរាមសង្កាត់ សហការជាមួយក្រុមហ៊ុនស៊ិនទ្រី បានចុះប្រមូលសំរាម នៅផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អាជ្ញាធរនិងភ្នាក់ងារសំរាមនិងចាត់វិធានការចំពោះអ្នកដែលយកសំរាមចោលនៅតាមទីសាធារណៈនៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១។ ចាប់ពីថ្ងៃនេះតទៅ សូមបងប្អូនបញ្ឈប់ចោលសំរាមនៅតាមទីសាធារណៈតទៅទៀត បើសិនអាជ្ញាធររកឃើញ និងធ្វើកាផាកពិន័យ តែម្តង។ បន្ទាប់ពីបានចេញសេចក្ដីប្រកាស នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ
September 10, 2022 - កូវីដ-១៩
នៅថ្ងៃទី10 ខែកញ្ញា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 09នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 09នាក់ (08 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) មិនមានករណីនាំចូលពីក្រៅប្រទេសទេ ខណៈអ្នកបានជាសះស្បើយថ្មី 16នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,705នាក់, ករណីជាសះស្បើយសរុប 134,573នាក់ និងស្លាប់សរុប 3,056 នាក់៕
September 10, 2022 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៧ និង ៣០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើផ្លូវជាតិលេខ ៤គីឡូម៉ែត្រ ៥៩-៦០ ស្ថិតនៅចំណុចមុខភូមិកណ្ដាល ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្កឡើងដោយរថយន្ដ០២គ្រឿង។ រថយន្តមួយគ្រឿងម៉ាក FUSO ពណ៌បៃតង ពាក់ស្លាកលេខកំពង់ស្ពឺ 3A-1733 សណ្តោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខកំពង់ស្ពឺ 4A-0051 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរពីទិសខាងលិចទៅកើត មកដល់ចំណុចខាងលើ បានរេចង្កូតចូលចំណែកផ្លូវម្ខាងទៀត ទៅបុករថយន្តមួយគ្រឿងម៉ាក HINO ទឹកប្រាក់
September 10, 2022 - ព័ត៌មានជាតិ
ខេត្តឧត្តរមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្នុងគោលបំណងរក្សាបានប្រពៃណី ទំនៀមទម្លាប់របស់ដូនតា ក៏ដូចជាបង្កបរិយាកាសរីករាយជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ ជារៀងរាល់ឆ្នាំ (លើកលែងតែក្នុងអំឡុងពេលឆ្នាំនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩)។ អាជ្ញាធរខេត្តតែងរៀបចំពិធីប្រណាំងទូកនៅបឹងស្នោរ បរិវេណសួនច្បារផ្លូវភ្លោះមុខសាលាខេត្ត ហើយក្នុងឆ្នាំនេះ នាថ្ងៃទី០១-០២ ខែតុលាខាងមុខ រដ្ឋបាលខេត្ត ក៏នឹងបន្តរៀបចំកម្មវិធីមហោឡារិក នេះដូចជាបណ្ដាឆ្នាំមុនៗដែរ ដោយចាត់តាំងឱ្យមានការប្រណាំងទូក “ង” ខ្នាតអន្តរជាតិ ជាលក្ខណៈមិត្តភាពរបស់បណ្ដាស្ថាប័ន មន្ទីរ-អង្គភាពជុំវិញខេត្ត និងទូករបស់បណ្ដាខេត្តជាប់ ព្រមទាំងការដាក់តាំងបង្ហាញ និងលក់ផលិតផល-កសិផលក្នុង និងក្រៅស្រុក គ្រឿងឧបភោគសព្វសារពើ ក្នុងគោលបំណងបង្ហាញអំពីសក្កានុពលរបស់ខេត្តនាពេលបច្ចុប្បន្ន រួមនឹងមានការប្រគុំតន្ត្រី និងល្បែងកំសាន្តនានាក្នុងពេលរាត្រីផងដែរ។ អាស្រ័យដូចបានជម្រាបជូនខាងលើ
September 10, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចក្រឡាហោម បានចាត់ទុកករណីជួញដូរមនុស្សកើតមានឡើង នៅប្រទេសកម្ពុជា នារយៈពេលចុងក្រោយនេះ គឺមានអង្គការចាត់តាំង ខណៈមេខ្លោង និងអ្នកប្រព្រឹត្តបទល្មើសនេះ ស្ទើរតែសុទ្ធសឹងគឺជាជនបរទេស៩៩.៩៩ភាគរយ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានឱ្យដឹងថា បច្ចុប្បន្ននេះមានបទល្មើសថ្មីមួយ លេចឡើងយ៉ាងសាហាវចុងក្រោយនៅកម្ពុជា ដែលមិនមែនជាបទល្មើសប្រពៃណីទេ គឺបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ដែលបានធ្វើឱ្យប្រទេសកម្ពុជា បានក្លាយជាប្រទេសរងគ្រោះដោយសារតែការជួញដូរមនុស្ស ព្រោះអ្នកប្រព្រឹត្តបទល្មើស ដែលជាមេខ្លោងនោះ៩៩.៩៩ភាគរយជាជនបរទេស ហើយការរៀបចំមនុស្សចេញមកពី ប្រទេសខ្លួននោះ ក៏មិនមែនជាជនជាតិខ្មែរដែរ។
September 10, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សម្តែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះព្រះមហាក្សត្រ Charles ទី៣ នៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ចំពោះការសោយទិវង្គតរបស់ព្រះមហាក្សត្រី Elizabeth ទី២។ នេះបើយោងតាមព្រះរាជសាររបស់ព្រះករុណ ព្រះមហាក្សត្រ ប្រទានជូន ព្រះមហាក្សត្រចក្រភពអង់គ្លេស ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ផ្ញើចេញពីទីក្រុងប៉េកាំង។ ព្រះរាជសារបានបញ្ជាក់ថា ៖ «ខ្ញុំមានការសោកស្ដាយយ៉ាងខ្លាំង និងក្តុកក្តួលជាទីបំផុត បន្ទាប់ពីបានដឹងពីការសោយទិវង្គតរបស់ព្រះមាតាជាទីស្រឡាញ់របស់ព្រះអង្គ គឺព្រះមហាក្សត្រី អេលីហ្សាបេត ទី២»។
September 10, 2022 - ព័ត៌មានជាតិ
យោងតាមលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា រាជរដ្ឋាភិបាលសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២២នេះ សម្រាប់ថ្នាក់ជាតិ។ ដោយឡែក ចំពោះការរៀបចំពិធីបុណ្យអុំទូកកម្សាន្តសប្បាយរបស់ប្រជាជននៅតាមបណ្តារាជធានីខេត្តនានាទូទាំងប្រទេស គឺអាចប្រព្រឹត្តទៅបានតាមលទ្ធភាពជាក់ស្តែង ដោយគិតទាំងពិធីបុណ្យភ្ជុំបិណ្ឌនៅខែកញ្ញា និងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខែវិច្ឆិកា ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ បង្កើនបរិយាកាសទេសចរណ៍ ក៏ដូចជាផ្តល់ឪកាសនៃការរកប្រាក់ចំណូលដល់បងប្អូនប្រជាពលរដ្ឋផងដែរ៕
September 9, 2022









