- Khmernote Media
- ព័ត៌មានជាតិ
នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា សម្តេចតេជោ នឹងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ កិច្ចសំណេះសំណាលនេះ នឹងធ្វើឡើងនៅភូមិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរនឹងការរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ រាជរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា កន្លងទៅនេះ តាមរយៈគណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែង កំណត់និយាមកាក្បាលដី និងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត
September 13, 2022 - ព័ត៌មានជាតិព្រះមហាក្សត្រកម្ពុជា ផ្ញើព្រះរាជសារអបអរសាទរព្រះអង្គ Charles III ជាព្រះមហាក្សត្រថ្មី នៃចក្រភពអង់គ្លេស
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ យោងតាមព្រះរាជសារលិខិតរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារចូលរួមអបអរសាទរថ្វាយព្រះអង្គ ឆាលស៍ទី៣ (Charles III) ដែលត្រូវបានក្រុមប្រឹក្សារាជសម្បត្តិប្រកាសផ្លូវការ ជាព្រះមហាក្សត្រថ្មី នៃចក្រភពអង់គ្លេស និងអៀឡង់ខាងជើង។ ព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រកម្ពុជា ថ្វាយព្រះអង្គ ឆាលស៍ទី៣ មានខ្លឹមសារថា៖ “នាឱកាសដ៏វិសេសវិសាលនៃការប្រកាសជាផ្លូវការ ដោយក្រុមប្រឹក្សារាជសម្បត្តិថា ព្រះអង្គ គឺជាព្រះមហាក្សត្រនៃចក្រភពអង់គ្លេស ខ្ញុំសូមសម្តែងការចូលរួមអបអរសាទរយ៉ាងកក់ក្តៅ រួមជាមួយការជូនពរសព្វគ្រប់ប្រការ សម្រាប់សុខុមាលភាព នាពេលអនាគតរបស់ព្រះអង្គផ្ទាល់ ក៏ដូចជាសម្រាប់វិបុលភាពដ៏អស្ចារ្យនៃប្រទេសរបស់ទ្រង់ ព្រមទាំងសម្រាប់សុភមង្គលនៃប្រជានុរាស្រ្តទាំងអស់របស់ព្រះអង្គ។ ខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំថា
September 12, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងឱ្យបានជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងចំនួន ១៧៥គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋទៅស្រុកកំណើតនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយមិនគិតថ្លៃ។ ដោយយោងតាមអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ប្រកបដោយសេចក្ដីសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំ រថយន្តក្រុងចំនួន
September 12, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុករបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពីការប្ដូរឈ្មោះ “សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ” ត្រូវបានប្តូរឈ្មោះមកជា “សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ”វិញ។ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច ត្រូវប្ដូរឈ្មោះ “សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ” មកជា “សាកលវិទ្យាល័យជាតិ ជា ស៊ីម
September 12, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះផ្ទះស្តុកអំពូលភ្លើង LED មួយកន្លែង ក្នុងនោះបានបំផ្លាញសម្ភារអស់ទាំងស្រុង ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១១និង៥០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ដែលស្ថិតនៅត្រង់ចំណុចផ្ទះលេខ១៥៣០ តាមបណ្តោយផ្លូវទ្រុងមាន់ ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ដឹងថា ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានអគ្គិភ័យកំពុងឆាបឆេះផ្ទះស្តុកអំពូលភ្លើង
September 12, 2022 - កូវីដ-១៩
នៅថ្ងៃទី12 ខែកញ្ញា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 09នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 09នាក់ (05 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) មិនមានករណីនាំចូលពីក្រៅប្រទេសទេ ខណៈអ្នកបានជាសះស្បើយថ្មី 11នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,719នាក់, ករណីជាសះស្បើយសរុប 134,590នាក់ និងស្លាប់សរុប 3,056 នាក់៕
September 12, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៤០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,២០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៧០០រៀល មានន័យថាចុះ ៣០០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,៥០០រៀលក្នុងមួយលីត្រ មានន័យថាចុះ ៣០០រៀលក្នុងមួយលីត្រ ៕
September 12, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិ ពីស្ថានភាពជំងឺកូវីដ-១៩ រដូវកាន់បិណ្ឌ និងការគ្រប់គ្រងស្ថានភាពកូវីដនៅកម្ពុជា។ នៅក្នុងសារសំឡេងរបស់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ ” នៅថ្ងៃនេះជាថ្ងៃកាន់បិណ្ឌទី២ សម្រាប់រដូវបុណ្យភ្ជុំបិណ្ឌនាឆ្នាំនេះ កាលពីឆ្នាំកន្លងទៅរយៈពេលនេះ គឺជារយៈពេលដែលមានជំងឺឆ្លងយ៉ាងកាចសាហាវសម្រាប់កូវីដ-១៩ ដោយពេលនោះយើងកាន់បិណ្ឌត្រឹមតែបិណ្ឌទី១ ទី២ ហើយនឹងផ្នែកខ្លះនៃបិណ្ឌទី៣ ប៉ុន្តែចាប់ពីបិណ្ឌទី៤ទៅ ដើម្បីរក្សាបាននៅជីវិត និងកុំឱ្យមានការរីករាលនៃជំងឺឆ្លងកូវីដ-១៩ សម្តេចក៏បានចេញបទបញ្ជា ដើម្បីរិះរកមធ្យោបាយធ្វើបុណ្យបានផង និងការពារឱ្យបាន កុំឱ្យមានការឆ្លងដោយសារកូវីដ-១៩។ សម្តេចតេជោ ហ៊ុន សែន
September 12, 2022 - បច្ចេកវិទ្យា
កាលពីថ្ងៃទី០៨ ខែកញ្ញា កន្លងទៅ ក្រុមហ៊ុន Apple បានធ្វើការប្រកាសជាផ្លូវការនូវផលិតផលថ្មីៗរបស់ខ្លួនជាច្រើន ហើយអ្វីដែលទាក់ទាញចំណាប់អារម្មណ៍អ្នក ដែលនិយមចូលចិត្តបច្ចេកវិទ្យាថ្មីៗនោះ គឺទូរស័ព្ទជំនាន់ថ្មី iPhone 14។ ហើយក្នុងចំណោម iPhone 14 ស៊េរីនោះ ម៉ូដែលដែលមហាជនចាប់អារម្មណ៍បំផុតគឺ iPhone 14 Pro និង iPhone 14 Pro Max ដោយសារតែវាបានបំពាក់នូវបន្ទះឈីបថ្មី មានអេក្រង់ខាងមុខថ្មី បំពាក់កាមេរ៉ាថ្មី និងមានបច្ចេកវិទ្យាថ្មីៗជាច្រើនទៀត។ គ្រាន់តែ iPhone 14 ប្រកាសជាផ្លូវការមិនទាន់បានប៉ុន្មានផង ក្រុមហ៊ុន Samsung
September 12, 2022 - ព័ត៌មានជាតិ
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការព្រមានដល់អ្នក ដែលបានយកសំរាមមកចាក់លើផ្លូវឲ្យចូលខ្លួនសារភាពកំហុស និងទទួលការផាកពិន័យ ចំពោះទង្វើរបស់ខ្លួន។ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបសឯកឧត្តមបានឲ្យដឹងដូច្នេះថា៖ «អំពេីអាក្រក់ ដឹកសំរាមមកចាក់លេីផ្លូវ ។ សូមប្រញាប់ចូលខ្លួន សារភាពកំហុស និងបង់ផាកពិន័យ អោយបានមុនម៉ោង ១៧:០០ ថ្ងៃ ១៣-០៩-២២ នៅមន្ទីរបរិស្ថាន បេីមិនចង់អោយចាត់វិធានការ។ ម្ចាស់សំរាម និង ជនដឹកសំរាមមកចាក់ចោល ត្រូវមានការទទួលខុសត្រូវ»៕
September 11, 2022









