Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ​៖ យោងតាមការបញ្ជាក់ពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ នៅវេលាម៉ោង​ ១២:២៥​ នាទី​យប់​ រំលងអាធ្រាត្រ ថ្ងៃពុធ ៤រោច ខែភទ្របទ​ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ មានករណីអគ្គីភ័យ​​មួយកន្លែងបានកើតឡើងសិ្ថតនៅតាមបណ្តោយផ្លូវ៥៣BT ផ្ទះលេខ ៤៨១ ក្រុម ១៧ ភូមិត្នោតជ្រុំទី២ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ +​ ទី១​ ម្ចាស់ទីតាំងឈ្មោះ : ទឹម សឿន

    September 14, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការពន្យារពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលត្រូវលើកទៅថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២វិញ។ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជានឹងមានព្រឹត្តិការណ៍ជាតិ និងព្រឹត្តិការណ៍តំបន់ដូចជា ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ, ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ និងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣។ ដើម្បីបញ្ចៀសការរំខាននានា និងព្រឹត្តិការណ៍ជាតិខាងលើ និងដើម្បីឱ្យបេក្ខជនមានពេលវេលាគ្រប់គ្រាន់ ក្នុងការរៀនសូត្រសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រសួងសម្រេចពន្យារពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២១-២០២២

    September 13, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោតេជោ ហ៊ុន សែន បានណែនាំអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវអភិវឌ្ឍន៍កែប្រែតំបន់រុនតាឯក ដែលមានទីតាំងស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ឱ្យក្លាយជាទីក្រុងរណបមួយរបស់ខេត្តសៀមរាប និងបង្ហាញពីមហិច្ឆតាប្រែក្លាយខេត្តដែលនៅភាគខាងជើង ដូចជា ខេត្តសៀមរាប ព្រះវិហារ ឧត្ដរមានជ័យ។ល។ ឱ្យក្លាយទៅ«ជាតារារះនៅទិសឧត្ដរ»។ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរចំនួន ១ ១១៧ គ្រួសារនាព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២២ នៅឃុំរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប សម្តេចតេជោ

    September 13, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការសិក្សាទៅលើទីតាំងចំនួន ៤សំខាន់ៗរួមមាន៖ ទីតាំងព្រែកអ្នកតាវាំង ព្រែកតាអេវ ព្រែកប្រា និងព្រែកបារាំង ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងខណ្ឌច្បារអំពៅ ខណៈដែលតំបន់នេះ តែងតែទទួលរងនូវការលិចលង់ពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ។ ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌច្បារអំពៅនិងមន្ទីរជំនាញពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នេះ នៅរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌ មន្ទីរជំនាញពាក់ព័ន្ធ ត្រូវបង្កើតគណៈកម្មការមួយ ដែលគណៈកម្មការនេះ ត្រូវធ្វើការសិក្សានៅតំបន់ច្បារអំពៅឱ្យបានម៉ត់ចត់។ ឯកឧត្តម ឃួង

    September 13, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង គ.ជ.ប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នេះ គ.ជ.ប ត្រូវការជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ចំនួន ៣.៣០៤ រូប ជាមន្ត្រីរាជការរយៈពេលខ្លី ដើម្បីបម្រើការងារនៅតាមឃុំ សង្កាត់ ចំណុះរាជធានី ខេត្ត ដោយក្នុងមួយឃុំ សង្កាត់ ត្រូវជ្រើសរើសចំនួន ២រូប ដែលមានមុខតំណែងដូចខាងក្រោម៖ ទី១៖ ប្រធានក្រុមចុះឈ្មោះបោះឆ្នោតចំនួន ១រូប ទី២៖ សមាជិកក្រុមចុះឈ្មោះបោះឆ្នោតជាការីកុំព្យូទ័រ

    September 13, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងសាធារណការ ឆ្លើយសំណួរ ដែលសួរច្រើនជាងគេ តាមរយៈលេខទូរសព្ទ (Hotline 1275) ប្រចាំខែកក្កដា និងសីហា ដោយបានសួរថា៖ តើបណ្ណបើកបរដែលហួសសុពលភាពអាចបន្តបានដែរឬទេ? ឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន? ក្រសួងសាធារណការ បានបញ្ជាក់យ៉ាងដូច្នេះថា៖ បណ្ណបើកបរដែលហួសសុពលភាព អាចស្នើសុំបន្តសុពលភាពបាន ឯកសារតម្រូវ៖ -បណ្ណបើកបរដែលត្រូវបន្តសុពលភាព (ច្បាប់ដើម) -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច) -លិខិតបញ្ជាក់កាយសម្បទា (មាននៅទីតាំងផ្តល់សេវា) -រូបថតខ្នាត ៤x៦ ផ្ទៃពណ៌សចំនួន

    September 13, 2022
  • ព័ត៌មានជាតិ

    ខេត្តស្វាយរៀង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តស្វាយរៀង បានឱ្យដឹងថា នាព្រឹកថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ នៅសាលប្រជុំអាគារ”ឃ”សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំពិធីប្រណាំងទូកឆ្នាំ២០២២ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ កិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានណែនាំដល់អនុគណៈកម្មការទាំងអស់បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃនេះ ត្រូវបន្តចាត់ចែងរៀបចំប្រជុំបែងចែកការងារលម្អិត ស្របតាមតួនាទីភារកិច្ចដែលមានកំណត់ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ជាពិសេសរៀបចំផែនការចំណាយសម្រាប់អនុគណៈកម្មការនីមួយៗ ដែលត្រូវប្រើប្រាស់ឲ្យបានច្បាស់លាស់ដើម្បីពន្លឿនលើការងារទាំងនោះឲ្យមានប្រសិទ្ធភាពនឹងទាន់ពេលវេលា។ សូមជម្រាបជូនថា ពិធីប្រណាំងទូកនៅទន្លេវ៉ៃគោឆ្នាំ២០២២នេះ គ្រោងនឹងរៀបចំប្រព្រឹត្តិទៅរយៈពេល២ថ្ងៃគឺ ថ្ងៃសៅរ៍-អាទិត្យទី២៩-៣០

    September 13, 2022
  • កូវីដ-១៩

    នៅថ្ងៃទី13 ខែកញ្ញា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 16នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 16នាក់ (09 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) មិនមានករណីនាំចូលពីក្រៅប្រទេសទេ ខណៈអ្នកបានជាសះស្បើយថ្មី 19នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,735នាក់, ករណីជាសះស្បើយសរុប 134,609នាក់ និងស្លាប់សរុប 3,056 នាក់៕

    September 13, 2022
  • ព័ត៌មានជាតិ

    (កោះកុង និងរតនគិរី)៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. ខេត្តកោះកុង និងខេត្តរតនគិរី បង្កើនការត្រួតពិនិត្យទំនិញ និងគ្រឿងឧបភោគ បរិភោគគ្រប់ប្រភេទក្នុងកំឡុងពេលកាន់បិណ្ឌ និងមុនពិធីបុណ្យភ្ជុំបិណ្ឌមកដល់។ គោលដៅត្រួតពិនិត្យគឺ៖ – គោលដៅខេត្តកោះកុង ស្ថិតនៅតាមបណ្ដាហាង និងផ្ទះលក់ទំនិញក្នុងឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ។ ដោយរកឃើញទំនិញខូចគុណភាពចំនួន ៦៥.៨គីឡូក្រាម។ – គោលដៅខេត្តរតនគិរី ស្ថិតនៅតាមបណ្ដាហាង និងផ្ទះលក់ទំនិញក្នុងស្រុកលំផាត់ ដោយរកឃើញទំនិញខូចគុណភាពចំនួន ២៩.៧៥គីឡូក្រាម។ លទ្ធផលសរុប៖ មន្រ្តីជំនាញរកឃើញ

    September 13, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា៖ ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលមួយសប្តាហ៍នេះ នឹងរំកិលចុះឡើងនៅចន្លោះពីភាគខាងជើងប្រទេសថៃ ឡាវ វៀតណាម និងភាគកណ្តាលអាងទន្លេមេគង្គ ជាមួយខ្យល់មូសុងនិរតីបក់ ក្នុងល្បឿនពីខ្សោយទៅបង្គួរ ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១. តំបន់ទំនាបកណ្តាល – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C – សីតុណ្ហភាពអតិបរមា

    September 13, 2022