Khmernote Media
  • អន្តរជាតិ

    ថៃ៖ ខេត្តចំនួន ២៤ ត្រូវបានព្រមានពីទឹកជំនន់ភ្លាមៗ ទឹកជោរពីទន្លេ និង ពីប្រឡាយ ចាប់ពីថ្ងៃសៅរ៍ រហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបង្កដោយខ្យល់មូសុង និងខ្យល់មូសុងនិរតី។ ការិយាល័យធនធានទឹកជាតិថៃ (ONWR) បានចេញការព្រមាននៅថ្ងៃព្រហស្បតិ៍នេះ ដោយលើកឡើងពីការព្យាករណ៍អាកាសធាតុដោយនាយកដ្ឋានឧតុនិយម ដែលបាននិយាយថា ប្រទេសថៃភាគច្រើននឹងមានភ្លៀងធ្លាក់ខ្លាំងរហូតដល់ថ្ងៃអាទិត្យ។ នេះ​ដោយសារ​ខ្យល់​មូសុង​ មានពាសពេញ​ភាគខាងជើង និង​ឦសាន ខណៈ​ខ្យល់មូសុង​និរតី​ នៅ​លើ​សមុទ្រ​ Andaman និង​ឈូងសមុទ្រ​ នឹង​មាន​កម្លាំងកាន់តែ​ខ្លាំង។ ONWR បានព្រមានថា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា តំបន់មួយផ្នែករបស់ប្រទេសថៃ នឹងកើតមានជំនន់ទឹកភ្លៀង និងទឹកជោរពីទន្លេ

    September 15, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការ ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាឱ្យបម្រើការងារនៅលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម។ ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានកិត្តិយសសូម ជម្រាបជូនសាធារណជន ជ្រាបថា ក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវការជ្រើសរើសបេក្ខជនដែលមានចំំណេះដឹង និងជំនាញផ្នែកច្បាប់ និងជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មាន ដើម្បីចូលរួមបម្រើការងារជាបុគ្គលិកជាប់កិច្ចសន្យានៅលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម ដែលបេក្ខជន/បេក្ខនារី ត្រូវមានគុណវុឌ្ឍិ ដូចខាងក្រោម៖ ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance

    September 15, 2022
  • អន្តរជាតិ

    ចិន៖ ទីក្រុងសៀងហៃ ប្រទេសចិន ហាក់កំពុងទទួលរងនូវការគំរាមគំហែងពីព្យុះទីហ្វុង Muifa ក្នុងកម្រិតដ៏ខ្ពស់មួយ ដ្បិតឥទ្ធិពលនៃខ្យល់ព្យុះមួយនេះបានបង្កឲ្យមានគ្រោះធម្មជាតិមួយចំនួនទៀត និងបានធ្វើឲ្យប៉ះពាល់ដល់សកម្មភាពអាជីវកម្មនិងការរស់នៅរបស់ពលរដ្ឋជាច្រើននាក់។ គិតត្រឹមពេលនេះខ្យល់ព្យុះដែលបានបោកបក់ក្នុងល្បឿនរហូតដល់ ១៦០គីឡូម៉ែត្រក្នុងមួយម៉ោងបានជំរុញឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយបរិមាណដ៏ច្រើននៃទឹកភ្លៀងក៏បានបង្កើតឲ្យមានជំនន់ទឹកភ្លៀងជន់លេចនៅក្នុងតំបន់មួយចំនួនផងដែរ ខណៈនៅតាមតំបន់ឆ្នេរសមុទ្រវិញបានកើតមានបញ្ហាបាក់ដីចំនួន ២ដងហើយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ឥទ្ធិពលនៃខ្យល់ព្យុះក៏បានបង្ខំឲ្យអាជ្ញាធរអាកាសចរណ៍ចិនត្រូវសម្រេចលុបចោលជាបន្ទាន់ ចំពោះជើងហោះហើរជាច្រើន ដែលត្រូវធ្វើដំណើរមកកាន់ព្រលានយន្តហោះអន្តរជាតិចំនួន ២ក្នុងទីក្រុងសៀងហៃ ដើម្បីធានាឲ្យបាននូវសុវត្ថិភាពកម្រិតខ្ពស់សម្រាប់អ្នកដំណើរជាតិនិងអន្តរជាតិ។ អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះគឺយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញានេះបានឲ្យដឹង​ថា មានពលរដ្ឋចិនប្រមាណជា ១០លាននាក់កំពុងប្រឈមនឹងហានិភ័យនៃទឹកជំនន់ ខណៈភ្លៀងនឹងបន្តធ្លាក់ខ្លាំងក្នុងរយៈយូរបន្ថែមទៀតផងដែរ។ សូមបញ្ជាក់ជូនថា នៅចំពោះមុខហានិភ័យនៃខ្យល់ព្យុះទីហ្វុង Muifa នេះអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយចិនបានសម្រេចទាញសញ្ញាព្រមានកម្រិតខ្ពស់រួចហើយទៅកាន់ប្រជាពលរដ្ឋ ខណៈក្រុមអ្នកជំនាញបានបញ្ជាក់ថា ព្យុះទីហ្វុង Muifa គឺជាព្យុះដែលមានគ្រោះថ្នាក់ខ្ពស់ជាងគេក្នុងចំណោមព្យុះជាច្រើនត្រូវបោកបក់កាត់ប្រទេសចិននៅក្នុងឆ្នាំ

    September 15, 2022
  • កូវីដ-១៩

    នៅថ្ងៃទី15 ខែកញ្ញា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 06នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 05នាក់ ករណីនាំចូលពីក្រៅប្រទេសចំនួន ០១នាក់ ខណៈអ្នកបានជាសះស្បើយថ្មី 12នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,745នាក់, ករណីជាសះស្បើយសរុប 134,633នាក់ និងស្លាប់សរុប 3,056 នាក់៕

    September 15, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ដែលមានទីតាំងឋិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ការប្រើប្រាស់រថយន្តអគ្គិសនីមានគុណសម្បត្តិល្អច្រើនជាងរថយន្តប្រើប្រេងឥន្ធនៈ ដោយពន្ធនាំចូលលើរថយន្តអគ្គិសនីនេះមានតម្លៃទាបជាងពន្ធនាំចូលនៃរថយន្តប្រើប្រេងឥន្ធនៈ ម្យ៉ាងវិញទៀតការប្រើប្រាស់រថយន្តអគ្គិសនីចំណេញថាមពលច្រើនជាងរថយន្តប្រើប្រេងឥន្ធនៈដល់ទៅ ៣ដង

    September 15, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់បីថ្ងៃនេះ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    September 15, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​​ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារសំឡេងថ្មីមួយជូនជនរួមជាតិ បញ្ជាក់ពីមូលហេតុនៃការផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅក្នុងរាជធានីភ្នំពេញ។ នៅក្នុងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ ” ការផ្អាកព្រះរាជពិធីនេះ មិនមែនដោយសារតែរាជរដ្ឋាភិបាលអស់ថវិកា ដូចការវិភាគរបស់ជនមួយចំនួននោះទេ គឺយើងមានលទ្ធភាពដើម្បីចំណាយទៅលើពិធីបុណ្យអុំទូក ប្រសិនបើត្រូវរៀបចំ ប៉ុន្តែខ្ញុំព្រះករុណា សូមបញ្ជាក់ថា ហេតុអ្វី បានជាខ្ញុំព្រះករុណា សម្រេចចិត្តធ្វើការលុបចោល នៅបុណ្យអុំទូកក្នុងឆ្នាំនេះ។ ” សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា មានមូលហេតុពីរដែលនាំឱ្យសម្តេចសម្រេចផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ទី១​.ដោយសារបញ្ហាជំងឺកូវីដ១៩មិនទាន់បញ្ចប់ទេ យើងបានលុបចោលបុណ្យអុំទូកនៅឆ្នាំ២០២០

    September 15, 2022
  • អន្តរជាតិ

    តុលាការ​ធម្មនុញ្ញ​របស់ប្រទេសថៃ បាន​ប្រកាស​នៅថ្ងៃ​ពុធនេះ​ថា ខ្លួន​នឹង​ចេញ​សេចក្តី​សម្រេច​ លើតួនាទីក្នុងនាមជានាយករដ្ឋមន្ត្រីរបស់ឧត្តមសេនីយលោក ប្រាយុទ្ធ ចាន់អូចា ​នៅ​ថ្ងៃ​ទី៣០ ខែ​កញ្ញា ខាងមុខនេះ។ តុលាការបានបើកកិច្ចប្រជុំនៅថ្ងៃពុធនេះ ដើម្បីពិចារណាលើឯកសារទាំងអស់ដែលខ្លួនទទួលបាន ហើយបានរកឃើញថា វាមានព័ត៌មានគ្រប់គ្រាន់ ដើម្បីធ្វើការសម្រេចចិត្តក្នុងសំណុំរឿង ដែលត្រូវបានលើកឡើងដោយសមាជិកសភាបក្សប្រឆាំង។ តុលាការបានប្រកាសថា ខ្លួនមិនទាន់បញ្ចប់ដំណើរការស៊ើបសួរនោះទេ ហើយនឹងឱ្យចៅក្រមទាំង ១០ នាក់ ប្រកាសការសម្រេចរបស់ពួកគេទៅតុលាការធម្មនុញ្ញ នៅម៉ោង ៣រសៀល ថ្ងៃទី៣០ ខែកញ្ញា។​ សាលដីកាផ្លូវការរបស់តុលាការនឹងចងក្រងពី យោបល់របស់ចៅក្រមម្នាក់ៗ។ រំលឹកដែរថា តុលាការកាលពីថ្ងៃទី២៤ ខែសីហា បានព្យួរតួនាទីជានាយករដ្ឋមន្ត្រីរបស់លោក ប្រាយុទ្ធ បន្ទាប់ពីខ្លួនបានទទួលយកញត្តិ ដើម្បីពិនិត្យមើលថា

    September 15, 2022
  • អន្តរជាតិ

    ស្រូវគឺជាដំណាំសំខាន់មួយរបស់ពិភពលោក ជាងពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកប្រើប្រាស់អង្ករជាអាហារប្រចាំថ្ងៃរបស់ពួកគេ។ ចំណែកការ​ដាំដុះ​ស្រូវ​​គឺ​តម្រូវអោយធ្វើ​ស្រែ​ចំការ ប៉ុន្តែតើអ្នកស្រាវជ្រាវបានព្យាយាមសាកល្បងដាំនៅក្នុងធុង ឬនៅតាមទីកន្លែងដែលខុសប្លែកគ្នាទៅតាមវិស័យផ្សេងៗ។​ យោងតាមសារព័ត៌មាន Thairath ដែលបានរាយការណ៍នៅថ្ងៃទី១២ កញ្ញា ២០២២ កន្លងទៅបានអោយដឹងថា៖ កាលពីពេលថ្មីៗនេះ ក្រុមអវកាសយានិកចិនមួយក្រុមធ្វើការនៅមន្ទីរពិសោធន៍អវកាស Wentian ដែលជាម៉ូឌុលនៃស្ថានីយអវកាស Tianong របស់ប្រទេសចិន បាននិយាយថា៖ ស្រូវត្រូវបានដាំក្នុងកម្រិតមីក្រូទំនាញ ហើយស្រូវអាចលូតលាស់បានប្រហែល ១ ម៉ែត្រក្នុងរយៈពេល ៤ខែ ប៉ុន្តែស្រូវដែលដាំនៅលើ Wentian នៅមិនអាចលូតលាស់បានពេញលេញទេ ចាប់តាំងពីការពិសោធន៍បានចាប់ផ្តើមកាលពីខែកក្កដា។ ហើយតាមពិតទៅ គឺមានអង្ករពីរប្រភេទដែលត្រូវបានយកទៅសាកល្បងដាំ លុះក្រោយមកក្រុមអវកាសក៏បានរកឃើញថា ក្រុមស្រូវដែលមានកម្ពស់ខ្ពស់នោះ គឺមានកម្ពស់ជិត ៣០ សង់ទីម៉ែត្រនៅក្នុងខែដំបូងនៃការលូតលាស់។

    September 14, 2022
  • ព័ត៌មានជាតិ

    សៀមរាប៖ យោងតាមការបញ្ជាក់ពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំ ក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធលូនៅក្នុងក្រុងសៀមរាប ខេត្ត សៀមរាប ដោយមានការចូលរួមថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងមន្ត្រីជំនាញពាក់ព័ន្ធ។ ការចុះពិនិត្យនេះមានការប្រើប្រាស់នូវម៉ាស៊ីនរ៉ូប៉ូតត្រួតពិនិត្យប្រព័ន្ធលូ ដែលជាបច្ចេកវិទ្យាទំនើបមានភ្ជាប់ ជាមួយកាមេរ៉ា អាចមើលឃើញស្ថានភាពជាក់ស្ដែងប្រព័ន្ធលូផ្ទៃខាងក្នុង ការកកស្ទះ ឬការខូចខាត ដើម្បីចាត់វិធានការដោះស្រាយបានទាន់ពេលវេលា។ ទន្ទឹមនឹងនេះ

    September 14, 2022