Khmernote Media
  • ព័ត៌មានជាតិ

    នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានសារសារសំឡេងពិសេសមួយ ដែលក្នុងនោះសម្តេចបានសង្កត់ធ្ងន់ថា៖ “ខ្ញុំ សូមចេញបញ្ជាដោយម៉ឺងមាត់បំផុត សូមឱ្យចាត់វិធានការ បង្ក្រាបឱ្យបានទាន់ពេលវេលា និងដាច់ណាត់បំផុត ខ្ញុំមិនស្ទាក់ស្ទើនូវការដកចេញពីមុខតំណែងនូវអភិបាលខេត្ត-រាជធានី អភិបាលស្រុក ខណ្ឌ ក្រុង ឬមន្ត្រីនគរបាលថ្នាក់ណាក៏ដោយ ដែលឃើញថា មិនទទួលខុសត្រូវនូវមុខងាររបស់ខ្លួន។   យើងមិនអាចបង្កឱ្យមានល្បែងស៊ីសងយ៉ាងអាណាធិបតេយ្យនេះតទៅទៀតទេ វាមិនមែនជាកំណើនសេដ្ឋកិច្ចនោះទេ ដោយមនុស្សច្រើនលក់គោ លក់ក្របី ត្រូវលក់ដីធ្លី ដើម្បីចាញ់ល្បែងដូចជាការជល់មាន់ រហូតដល់មានប្រភេទជល់មាន់តាម Online (អនឡាញ) នៅតាមតុកាហ្វេ តាមទីកន្លែងនានា។ សារព័ត៌មាន បានជួយចុះផ្សាយ

    September 17, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង នាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ សូមជម្រាបជូនដំណឹងដល់សាធារណៈជនឲ្យបានជ្រាបថា៖ អភិរក្សដ្ឋានអង្គរសៀមរាបនឹងបើកទ្វារឲ្យភ្ញៀវជាតិ អន្តរជាតិ ចូលទស្សនាវត្ថុសិល្បៈក្នុងអភិរក្សាដ្ឋានអង្គរដោយសេរី នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីអបអរសាទរ ថ្ងៃទិវាបេតិកភណ្ឌអឺរ៉ុប។ អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋខ្មែរទាំងពីរភេទ និងភ្ញៀវបរទេសទាំងអស់ មេត្តាអញ្ជើញមកទស្សនាឱ្យបានច្រើនកុះករ។ ព័ត៌មានលម្អិតសូមអានក្នុងសេចក្តីជូនដំណឹង ដូចខាងក្រោម៖ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration

    September 17, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា នៅវេលាម៉ោង ១១៖០០ នាទីព្រឹក ថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆេះផ្ទះបងប្អូនប្រជាពលរដ្ឋមួយកន្លែងបានកើតឡើងនៅផ្ទះលេខ ៤E2 ផ្លូវ៣១៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ ឪម សុធីណា ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ឌីហ្សាញ។

    September 17, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសាធារណការ ធ្វើការឆ្លើយសំណួរ ដែលសួរច្រើនជាងគេ ប្រចាំខែកក្កដា និងសីហា តាមរយៈលេខទូរសព្ទ (Hotline)៖ 1275 ដោយបានសួរថា តើបណ្ណបើកបរជាតិអាចប្តូរយកបណ្ណបើកបរអន្តរជាតិបានដែរឬទេ? ឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន? ក្រសួងសាធារណការ បានបញ្ជាក់ចម្លើយយ៉ាងដូច្នេះថា៖ អាចស្នើសុំប្តូរបណ្ណបើកបរអន្តរជាតិបានឯកសារតម្រូវ៖ -បណ្ណបើកបរ (ច្បាប់ដើម) -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច) -រូបថតខ្នាត ៤.៥ x ៤.៥ ផ្ទៃពណ៌សចំនួន ៤សន្លឹក។ កម្រៃសេវា៖ -បណ្ណបើកបរអន្តរជាតិ

    September 17, 2022
  • កូវីដ-១៩

    នៅថ្ងៃទី17 ខែកញ្ញា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 03នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 02នាក់ ករណីនាំចូលពីក្រៅប្រទេសចំនួន ០១នាក់ ខណៈអ្នកបានជាសះស្បើយថ្មី 06នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,755នាក់, ករណីជាសះស្បើយសរុប 134,644នាក់ និងស្លាប់សរុប 3,056 នាក់៕

    September 17, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ យោងតាមសារសំឡេងពិសេស របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជា បានចេញសេចក្ដីអំពាវនាវដល់អាជ្ញាធរថ្នាក់ក្រោមជាតិ សមត្ថកិច្ច និងប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេសកម្ពុជា។ នៅក្នុងសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ ” កាលពីសប្ដាហ៍កន្លងទៅនេះ នៅក្នុងការប្រជុំគណៈរដ្ឋមន្ត្រី ខ្ញុំព្រះករុណា បានចង្អុលបង្ហាញទៅឱ្យអភិបាលខេត្ត-រាជធានី បើកការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទទាំងខុសច្បាប់ ដោយពីម្សិលមិញនេះសម្តេចក្រឡាហោម ស ខេង បានធ្វើសំណើមួយ ដើម្បីឱ្យខ្ញុំចុះហត្ថលេខា លើសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដោយមាន ឯកឧត្តមសន្តិបណ្ឌិត សុខ ផល

    September 17, 2022
  • ព័ត៌មានជាតិ

    ខេត្តឧត្តរមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ ស្ថិតក្នុងកម្រិត ១២០,៥ មម បានបង្កឲ្យមានជំនន់ទឹកភ្លៀងហូរកាត់ផ្លូវលំ និងប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋមួយចំនួនតូច តែពុំបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ស្ថិតនៅភូមិសាស្រ្តស្រុកចុងកាល់។ បើគ្មានភ្លៀងបន្តធ្លាក់ទឹកនឹងស្រកចុះមកជាស្ថានភាពធម្មតាវិញនាល្ងាចថ្ងៃនេះ។ សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ដោយសូមអាជ្ញាធរដែនដី និងសាធារណជន បន្តមានការប្រុងប្រយ័ត្នចំពោះ

    September 17, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើសេចក្តីសម្រេចបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងពិសេសខុសច្បាប់គ្រប់ប្រភេទ នៅទូទាំងប្រទេស ដែលមានប្រធាន អនុប្រធាន និងសមាជិកសរុប ១២រូប ក្នុងនោះ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន។ ក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសង ពិសេសខុសច្បាប់គ្រប់ប្រភេទ មានតួនាទីដូចតទៅ៖ – រៀបចំផែនការ វិធានការ គោលការណ៍ណែនាំ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អនុវត្តបង្ក្រាបនូវរាល់ការលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ –

    September 17, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលព្រៃឈើ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយកាលពីពេលថ្មីៗនេះ មានការចុះផ្សាយតាមបណ្ដាញព័ត៌មានអំពីចម្ងល់ទាក់ទងការយកឈើប្រណិតដែលបានមកពីធ្វើការឈូសឆាយនៅតំបន់ភ្នំតាម៉ៅ និងបានលក់ទៅណា។ រដ្ឋបាលព្រៃឈើបានឲ្យដឹងថា ស្ថានភាពទីតាំងដីឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” មានដើមឈើដាំ ដើមឈើដុះដោយធម្មជាតិ និងដើមឈើដុះដោយខ្នែងដូចជាប្រេងខ្យល់ អាកាស្យា ត្បែង ផ្ចិក សុក្រំជាដើម ដែលមានទំហំតូចៗស្ថិតនៅរាយបាយពុំមានឈើប្រណីត និងប្រភេទឈើដែលមានតម្លៃពាណិជ្ជកម្មឡើយ។ ដោយឡែក ដើមឈើនៅតំបន់ដែលបានឈូសឆាយរួច មានដើមឈើស្នែងស្ទើរតែទាំងស្រុង ហើយឈើដែលកាប់រួចទាំងនេះមិនបានយកទៅលក់ដូរនោះទេ ប៉ុន្តែមានប្រជាពលរដ្ឋដែលរស់នៅជុំវិញស្នើសុំយកទៅប្រើប្រាស់ជាអុស រីឯសំណល់សេសសល់បានសម្អាត និងបានកប់ទុកនៅទីតាំងផ្ទាល់ ដើម្បីសម្អាតទីធ្លាងាយស្រួល ក្នុងការដាំដុះឈើឡើងវិញ។ បច្ចុប្បន្ននេះ

    September 17, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតា​មការចុះផ្សាយរបស់ ក្រសួងព័ត៌៌មាន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសាធារណការនិងដឹកជញ្ជូន ដាក់ឲ្យដំណើរការខ្សែរថភ្លើងដឹកអ្នកដំណើរ ដោយមិនគិតថ្លៃ​ រយៈពេល០៤ ថ្ងៃគិតចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីជួយសម្រួល បន្ទុកការចំណាយរបស់ បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាស ពិធីបុណ្យ ភ្ជុំបិណ្ឌនេះ។ សូមជម្រាបជូន​ថា​

    September 17, 2022