ព័ត៌មានជាតិ

ក្រសួងសាធារណការ បញ្ជាក់ថា បណ្ណបើកបរជាតិអាចស្នើសុំប្តូរបណ្ណបើកបរអន្តរជាតិបាន ដោយគិតកម្រៃសេវា និងតម្រូវមានឯកសារទាំងនេះ

BY
srey nuch
September 17, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសាធារណការ ធ្វើការឆ្លើយសំណួរ ដែលសួរច្រើនជាងគេ ប្រចាំខែកក្កដា និងសីហា តាមរយៈលេខទូរសព្ទ (Hotline)៖ 1275 ដោយបានសួរថា តើបណ្ណបើកបរជាតិអាចប្តូរយកបណ្ណបើកបរអន្តរជាតិបានដែរឬទេ? ឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន?

ក្រសួងសាធារណការ បានបញ្ជាក់ចម្លើយយ៉ាងដូច្នេះថា៖ អាចស្នើសុំប្តូរបណ្ណបើកបរអន្តរជាតិបានឯកសារតម្រូវ៖
-បណ្ណបើកបរ (ច្បាប់ដើម)
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
-រូបថតខ្នាត ៤.៥ x ៤.៥ ផ្ទៃពណ៌សចំនួន ៤សន្លឹក។

កម្រៃសេវា៖
-បណ្ណបើកបរអន្តរជាតិ ២៥០.០០០ រៀល
:::ព័ត៌មានលម្អិតទំនាក់ទំនងលេខទូរសព្ទ(Hotline)៖ 1275

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

Share This Post: