Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការហាមឃាត់ការចែកចាយ និងលក់ឱសថចំនួន ៨មុខ គ្មានលេខបញ្ជិកា ពីក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាល សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖​ ក្រសួងសុខាភិបាលពិនិត្យឃើញមាន ការចែកចាយលក់ឱសថចំនួន ៨មុខ គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល​ដែលមានឈ្មោះ ១.COVERSYL *PLUS 5mg/1.25mg, ២.COVERSYL * 10mg, ៣.COVERSYL *5mg, ៤.COVERAM *5mg/5mg ៥.COVERAM *5mg,10mg ៦.COVERAM *10mg/10mg ៧.DIAMICRON *MR

    September 16, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបញ្ជាក់ថា វ៉ាក់សាំងដែលកម្ពុជាកំពុងប្រើប្រាស់គឺជាប្រភេទវ៉ាក់សំាងដែលមានសុពលភាព និងមានប្រសិទ្ធភាព ព្រោះកម្ពុជាមិនយកវ៉ាក់សំាងដែលហួសសុពលភាពទៅចាក់ជូនប្រជាពលរដ្ឋឡើយ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក- ១៩) បានបញ្ជាក់ថា វ៉ាក់សាំង គឺជាឧបករណ៍មួយដែលជួយសង្គ្រោះអាយុជីវិតរបស់មនុស្ស ម្នាក់ៗពីជំងឺកូវីដ១៩ ហើយបើតាមការសិក្សារបស់អ្នកវិទ្យាសាស្ដ្របានបង្ហាញជាបន្ដបន្ទាប់ នូវប្រសិទ្ធភាពនៃការចាក់ដូសជំរុញ ហើយការចាក់ដូសជំរុញនេះ ដែលមានប្រសិទ្ធភាពល្អខ្លាំងនោះ

    September 16, 2022
  • កូវីដ-១៩

    នៅថ្ងៃទី16 ខែកញ្ញា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 07នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 07នាក់ មិនមានករណីនាំចូលពីក្រៅប្រទេសទេ ខណៈអ្នកបានជាសះស្បើយថ្មី 05នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,752នាក់, ករណីជាសះស្បើយសរុប 134,638នាក់ និងស្លាប់សរុប 3,056 នាក់៕

    September 16, 2022
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា នៅថ្ងៃអង្គារ-ពុធ ៣-៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គឹម សាន់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់របស់ក្រសួង ចុះរឹតបន្តឹងច្បាប់ស្ដីពីការអនុវត្តច្បាប់ដឹកជញ្ជូនលើទម្ងន់កម្រិតកំណត់ ដោយមានការចូលរួមសហការពីលោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល និងលោក មឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល។ ប្រតិបត្តិការនេះ

    September 16, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា នៅព្រឹកថ្ងៃ សុក្រ ៦រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ វេនបិណ្ឌទី៦ ព្រះសង្ឃវត្តបទុមវតីរាជវរារាម និមន្តចែកបបរជូនដល់ញាតិញោម ដែលយកកូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    September 16, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា តបតាមការក្រាបបង្គំសូមយាង របស់ឯកឧត្តម ស្រី ជីនពីង ប្រធានាធិបតី សាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីខួប ១០០ព្រះវស្សា នៃការប្រសូត ព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ

    September 16, 2022
  • អន្តរជាតិ

    ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងទ័ពជើងទឹករបស់ខ្លួនបានអនុវត្តការល្បាតរួមគ្នា ជាមួយកងទ័ពជើងទឹកចិន នៅមហាសមុទ្រប៉ាស៊ីហ្វិក។ ក្រសួងបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍នេះថា នាវាកងទ័ពជើងទឹកមកពីប្រទេសទាំង ២ បានធ្វើការល្បាតរួមគ្នាជាលើកទី២ ហើយខ្លួនក៏បានបញ្ចេញវីដេអូនៃប្រតិបត្តិការនោះផងដែរ។ សេចក្តីប្រកាសបាននិយាយថា ប្រតិបត្តិការនេះត្រូវបានចូលរួមដោយនាវារុស្ស៊ី ក្នុងប្រភេទជានាវាចម្បាំងហ្វ្រេហ្គាត និងនាវាខ័រវេត។ វាបាននិយាយថា នាវិកមកពីប្រទេសទាំង ២ ក៏ត្រូវបានកំណត់ពេលដើម្បីសាកល្បង និងបញ្ជាក់ពីទំនាក់ទំនងទៅវិញទៅមក និងធ្វើសមយុទ្ធកាំភ្លើងធំផងដែរ។ ក្រសួងបាននិយាយថា បេសកកម្មនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹករវាងរុស្ស៊ី និងចិន ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ រំលឹកដែរថា កងទ័ពជើងទឹករុស្ស៊ី និងចិន បានធ្វើការល្បាតរួមគ្នាលើកដំបូងរបស់ពួកគេ នៅក្នុងសមុទ្រជប៉ុន និងប៉ាស៊ីហ្វិកខាងលិចកាលពីខែតុលាឆ្នាំមុន។ កងទ័ពជើងទឹកចិនក៏បានចូលរួមនៅក្នុងសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់រុស្ស៊ី ដែលបានធ្វើឡើងនៅភាគខាងកើតរបស់ខ្លួនកាលពីដើមខែនេះផងដែរ។ ការល្បាតរួមគ្នានេះ

    September 16, 2022
  • អន្តរជាតិ

    ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងទ័ពជើងទឹករបស់ខ្លួនបានអនុវត្តការល្បាតរួមគ្នា ជាមួយកងទ័ពជើងទឹកចិន នៅមហាសមុទ្រប៉ាស៊ីហ្វិក។ ក្រសួងបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍នេះថា នាវាកងទ័ពជើងទឹកមកពីប្រទេសទាំង ២ បានធ្វើការល្បាតរួមគ្នាជាលើកទី២ ហើយខ្លួនក៏បានបញ្ចេញវីដេអូនៃប្រតិបត្តិការនោះផងដែរ។ សេចក្តីប្រកាសបាននិយាយថា ប្រតិបត្តិការនេះត្រូវបានចូលរួមដោយនាវារុស្ស៊ី ក្នុងប្រភេទជានាវាចម្បាំងហ្វ្រេហ្គាត និងនាវាខ័រវេត។ វាបាននិយាយថា នាវិកមកពីប្រទេសទាំង ២ ក៏ត្រូវបានកំណត់ពេលដើម្បីសាកល្បង និងបញ្ជាក់ពីទំនាក់ទំនងទៅវិញទៅមក និងធ្វើសមយុទ្ធកាំភ្លើងធំផងដែរ។ ក្រសួងបាននិយាយថា បេសកកម្មនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹករវាងរុស្ស៊ី និងចិន ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ រំលឹកដែរថា កងទ័ពជើងទឹករុស្ស៊ី និងចិន បានធ្វើការល្បាតរួមគ្នាលើកដំបូងរបស់ពួកគេ នៅក្នុងសមុទ្រជប៉ុន និងប៉ាស៊ីហ្វិកខាងលិចកាលពីខែតុលាឆ្នាំមុន។ កងទ័ពជើងទឹកចិនក៏បានចូលរួមនៅក្នុងសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់រុស្ស៊ី ដែលបានធ្វើឡើងនៅភាគខាងកើតរបស់ខ្លួនកាលពីដើមខែនេះផងដែរ។ ការល្បាតរួមគ្នានេះ

    September 16, 2022
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋបាលខេត្ត សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថារយៈពេលថ្មីៗនេះ សង្កេតឃើញមានបណ្ដាញសង្គម និងសារព័ត៌មានមួយចំនួន បានធ្វើការចែកចាយបន្តគ្នានូវវីដេអូឃ្លីបស្រ្តីជនជាតិវៀតណាម(ចេះភាសាខ្មែរ)០១នាក់ ដែលបានបង្ហោះ ដោយលើកឡើងថា ត្រូវបានគេចាប់បង្ខាំងទុក ដើម្បីឱ្យនៅបំរើការងារក្នុងក្រុមហ៊ុនមួយ នៅក្នុងខេត្តព្រះសីហនុ។ យោងតាមរបាយការណ៍ ស្តីពីលទ្ធផលនៃការស្រាវជ្រាវរបស់សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៣ និង ០០នាទីរសៀល កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះទៅទីតាំងដែលស្រ្តីខាងលើបានបង្ហោះវីឌីអូឃ្លីប ថាត្រូវបានគេចាប់បង្ខាំងទុក ដើម្បីឱ្យនៅបំរើការងារក្នុងក្រុមហ៊ុននោះ ស្ថិតនៅ

    September 15, 2022
  • អន្តរជាតិ

    (តៃវ៉ាន់)៖ មណ្ឌលថែទាំចាស់ជរាជួលនារីស៊ិចស៊ីរាំនៅមុខលោកតាៗជរានៅមណ្ឌលថែទាំមួយ ក្នុងកោះតៃវ៉ាន់ កំពុងទទួលរងការរិះគន់ខ្លាំងពីសំណាក់មហាជន។ វីដេអូឃ្លីប ៣៥ វិនាទី មួយត្រូវបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃទី ៧ ខែកញ្ញា បង្ហាញពីសកម្មភាពនារីជាអ្នករាំក្នុងឈុតប៊ីគីនី ស៊ិចស៊ី រាំពត់ពែនខ្លួន នៅមុខតាៗអង្គុយលើរទេះនៅមណ្ឌលថែទាំក្នុងកោះតៃវ៉ាន់ទទួលបានការរិះគន់ជាខ្លាំង នេះបើយោងតាម កាសែត New York Post បានចុះផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។ អ្នកនិយមលេងអ៊ីនធឺណិតភាគច្រើនបានបញ្ចេញមតិថា វាជាការប្រមាថ និងមិនសមរម្យនៅក្នុងបរិយាកាសដូចជាមណ្ឌលថែទាំ។ ក្រោយពីទទួលបានការរិះគន់ មណ្ឌលថែទាំអតីតយុទ្ធជន Taoyuan ជាកន្លែងថែទាំសម្រាប់បុគ្គលិកយោធាចូលនិវត្តន៍ដែលគ្រប់គ្រងដោយរដ្ឋាភិបាល បានសុំទោសនិងជាសោកស្ដាយខ្លាំងចំពោះអ្វីដែលបានកើតឡើង។ ខាងមណ្ឌលថែទាំនឹងមានការប្រុងប្រយ័ត្នបន្ថែមទៀតនៅពេលរៀបចំផែនការពិធីស្រដៀងគ្នានាពេលអនាគត៕ ប្រភព៖ zingnews

    September 15, 2022