Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកណ្ដាល នោថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការរៀបចំពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ រដ្ឋបាលខេត្តកណ្ដាល មានកិត្តិយសសូមជម្រាបជូនថា ឆ្នាំនេះ ក្នុងស្មារតីថែរក្សាទំនៀមទម្លាប់ប្រពៃណីដ៏ល្អ និងដើម្បីបង្កបរិយាកាសរីករាយជូនសាធារណជន បងប្អូនប្រជាពលរដ្ឋ បានកំសាន្តសប្បាយរីករាយក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព និងដើម្បីត្រៀមចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នាពេលខាងមុខ រដ្ឋបាលខេត្តកណ្ដាល បានសម្រេចរៀបចំ ពិធីប្រណាំងទូក នៅមាត់ទន្លេបាសាក់ក្រុងតាខ្មៅ ខេត្តកណ្ដាល រយៈពេល ០២ថ្ងៃ គឺ នៅថ្ងៃទី២២-២៣ ខែតុលា

    September 9, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលស្រុកសំពៅលូន នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា អនុវត្តតាមបទបញ្ជា ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវសុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន។ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១៣ នៅចំណុចក្រុមទី ០៣ ភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង

    September 9, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ននៅលើផ្លូវលេខ៣៩០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ – មូលហេតុ៖ ជួសជុលបំពង់ចែកចាយទឹកស្អាតទំហំ160មម។ – ទីតាំង៖ លើផ្លូវលេខ៣៩០។ – ផ្ទៃសេវាផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន៖ នៅលើផ្លូវលេខ៣៩០ ចន្លោះផ្លូវលេខ១៤៣ ដល់ផ្លូវលេខ១៦៣ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ – រយៈពេល៖ នៅថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២ ចាប់ពីម៉ោង ១៣៖០០នាទីរសៀល រហូតដល់បញ្ចប់ការជួសជុល។

    September 9, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការបរទេស នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីបំភ្លឺ ករណីជនបរទេសដែលត្រូវបានល្បួង/បោកបញ្ឆោត ឲ្យមកធ្វើការដោយខុសច្បាប់នៅកម្ពុជា។ ដើម្បីជាការបំភ្លឺទៅលើរបាយការណ៍មួយចំនួនទាក់ទងនឹងករណីជនបរទេសដែលត្រូវបានល្បូង/បោកបញ្ជោត ឱ្យមកធ្វើការដោយខុសច្បាប់នៅកម្ពុជា ជាពិសេសអំពី “ភាពធ្ងន់ធ្ងរ” នៃបញ្ហានេះ និង “ស្ថានភាពដ៏អាក្រក់” ដែលជនរងគ្រោះទទួលរង ហើយដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជា ក៏ដូចជា កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីជួយសង្គ្រោះជនរងគ្រោះ ក្នុងប្រយុទ្ធប្រឆាំងយ៉ាងស្វិតស្វាញនឹងឧក្រិដ្ឋកម្មឆ្លងដែននេះ ដែលបាននិងកំពុងកើតឡើងនៅគ្រប់ទីកន្លែងក្នុងពិភពលោក អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបង្ហាញជូនជ្រុងម្ខាងទៀតរឿងរ៉ាវ​នេះ ដោយផ្អែកលើរបាយការណ៍នានាពីប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសនិងបរទេសមួយចំនួ​ន ៕ សូមអានសេចក្ដីបំភ្លឺលម្អិតរបស់ ក្រសួងការបរទេស ដូចខាងក្រោម៖

    September 9, 2022
  • កូវីដ-១៩

    នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 07នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 07នាក់ (05 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) មិនមានករណីនាំចូលពីក្រៅប្រទេសទេ ខណៈអ្នកបានជាសះស្បើយថ្មី 04នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,696នាក់, ករណីជាសះស្បើយសរុប 134,557នាក់ និងស្លាប់សរុប 3,056 នាក់៕

    September 9, 2022
  • ព័ត៌មានជាតិ

    ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែតុលាខាងមុខ។ រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ សាធារណជនទាំងអស់ ឱ្យបានជ្រាបថា ដើម្បីអបអរសាទរពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលឈានចូលមកដល់នាពេលដ៏ខ្លីខាងមុននេះ រដ្ឋបាលពោធិ៍សាត់ នឹងរៀបចំព្រឹត្តិការណ៍ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២

    September 9, 2022
  • សង្គម

    (ភ្នំពេញ)៖ ជារៀងរាល់ព្រឹក បងប្អូនដែលធ្វើដំណើរនៅផ្លូវ៥៦៦ ក្នុងខណ្ឌទួលគោក ក្រោយសាលារៀន Paragon ភាគច្រើនបានឃើញវត្តមានរបស់លោកពូម្នាក់ដែលគាត់ជាអ្នករត់ម៉ូតូឌុបនៅក្បែរនោះ គាត់តែងតែជួយសម្រួលចរាចរណ៍ទាំងបែកញើសសស្រាកពេញរាងកាយ ដោយសារមើលឃើញការកកស្ទះខ្លាំងពេក អំឡុងពេលឪពុកម្តាយជូនកូនទៅសាលារៀននៅម្តុំនោះ។ ដោយមើលឃើញពីឆន្ទៈ និងទឹកចិត្តរបស់លោកពូក្នុងការចូលរួមជួយសង្គម ព្រឹកនេះក្រុមការងារ Khmernote បានជួបជាមួយលោកពូ នឹងបានសំភាសន៍លោកពូខ្លះៗពីជីវភាពក៏ដូចជាទុក្ខលំបាករបស់លោកពូ។ លោកពូបានរៀបរាប់ថា គាត់មានឈ្មោះ ឃ្លោក វណ្ណៈ អាយុ៥៥ឆ្នាំ មានកូនចំនួន៤នាក់នៅក្នុងបន្ទុក។ លោកពូមានជីវភាពខ្វះខាតហើយមានកូនស្រីម្នាក់មានជំងឺប្រចាំកាយ គឺជំងឺរលាកស្រោមខួរ ដែលតម្រូវឱ្យលេបថ្នាំជាប្រចាំ ត្រូវចំណាយច្រើន ចំណែកឯភរិយាក៏ឈឺទៀត ដោយគាត់បានវះកាត់ស្បូនអស់ ហើយប្រកបការងារជាអ្នកធ្វើការអនាម័យ។ ជារៀងរាល់ខែលោកពូត្រូវចំណាយលើថ្លៃបន្ទប់ជួល ថ្លៃថ្នាំរបស់កូន និងចំណាយផ្សេងៗក្នុងគ្រួសារ ខណៈមិនសូវមានអ្នកជិះម៉ូតូឌុប លោកពូក៏ទទួលដឹកអីវ៉ាន់អនឡាញវិញ

    September 9, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម នឹងចាត់វិធានការច្បាប់ចំពោះការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមានលក្ខណៈភូតកុហក បំភាន់ការពិត ឬធ្វើឱ្យច្រឡំ ពិសេសការធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ក្នុងរយៈពេលកន្លងមកនេះ អគ្គនាយកដ្ឋាន ក.ប.ប. សង្កេតឃើញមានសកម្មភាពនិងខ្លឹមសារផ្សព្វផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងផលិតផលទំនិញ និងសេវាមួយចំនួន នៅតែបន្តកើតមានជាយថាហេតុ ដែលការផ្សព្វផ្សាយនោះបានធ្វើឡើងតាមគ្រប់ទម្រង់នៃការផ្សាយពាណិជ្ជកម្ម មានដូចជាតាមរយៈទូរទស្សន៍ វិទ្យុ ផ្ទាំងប៉ាណូ និងបណ្ដាញសង្គមនានា មានលក្ខណៈភូតកុហក បំភាន់ការពិត និងអាចធ្វើឱ្យអ្នកប្រើប្រាស់មានការយល់ច្រឡំ អំពីការទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ ហើយជាពិសេសនោះអាចធ្វើឱ្យប៉ះពាល់ ដល់សុខភាពរបស់ពួកគាត់ផងដែរ។ ដើម្បីទប់ស្កាត់នូវការប្រើប្រាស់ ការប្រព្រឹត្តល្មើសពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាណិជ្ជកម្ម

    September 9, 2022
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយអនុវត្តន៍តាមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានចាត់ លោកវរសេនីយ៍ទោ សួន ពេជ្រ មេបញ្ជាការរង ដឹកនាំកម្លាំងសរុប១៥ នាក់ ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ និងជម្លៀសមកទីទួលសុវត្ថិភាព នៅភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ការជម្លៀសនេះធ្វើឡើងក្រោយភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងជាប់ៗគ្នា

    September 8, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា កម្ពុជា ជាប្រទេសរងគ្រោះ ក្រោយពីមេខ្លោងជួញដូរមនុស្សតាមប្រព័ន្ធទូរគមនាគមន៍ កំពុងយកកម្ពុជាធ្វើជាទីកន្លែងប្រព្រឹត្តិបទល្មើសជួញដូរមនុស្ស។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតនៅលើទីតាំងចាស់ ក្នុងខណ្ឌឬស្សកែវ រាជធានីភ្នំពេញ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «ជនល្មើសជាមេខ្លោងជួញដូរមនុស្ស តាមប្រព័ន្ធទូរគមនាគមន៍នេះ កំពុងយកកម្ពុជា ដើម្បីទីកន្លែងប្រព្រឹត្តិបទល្មើសនោះ ចឹងកម្ពុជាយើង

    September 8, 2022