Khmernote Media
  • ព័ត៌មានជាតិ

    រាជធានភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងកិច្ចការនារី នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មាន៖ ក្រសួងកិច្ចការនារីចេញសេចក្តីប្រកាសព័ត៌មានជុំវិញបញ្ហាអសកម្មនានា ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃស្រ្តីខ្មែរ។ នាពេលកន្លងទៅថ្មីៗនេះ មានការកើនឡើងគួរឲ្យព្រួយបារម្ភ នៃការផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មាន និងបណ្តាញសង្គម ដោយបង្ហាញឈុតឆាក សម្លៀកបំពាក់ មិនសមរម្យ ដែលដើរតួបង្ហាញដោយស្ត្រីខ្មែរ មួយចំនួនតូច ក្នុងកម្មវិធីប្រកួតប្រជែងបវរកញ្ញា ក្នុងរូបភាពស៊ិចស៊ីជ្រុលហួសហេតុ បង្ហាញលក្ខណៈស្រើបស្រាល លេចលើលេចក្រោម ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ ព្រមទាំងបង្ហាញនូវគំរូមិនល្អ សម្រាប់យុវជន យុវតី កុមារា កុមារី ជំនាន់ក្រោយ ដែលជាទំពាំងស្នងឬស្សី

    August 31, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សម្រាប់ថ្ងៃឱសានវាទដែលអាជ្ញាធរខេត្តសៀមរាបដាក់ជូនទៅក្រុមលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅត្រឹមម៉ោង២៤៖០០នាទីថ្ងៃទី៣០ ខែសីហាម្សិលមិញនេះគឺបានផុតហើយ ប៉ុន្តែនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរនៅមិនទាន់បានប្រើវិធានការក្តៅនៅឡើយនោះទេ។ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានឱ្យដឹងថា ពេលនេះអាជ្ញាធរកំពុងពង្រាយកម្លាំង ដើម្បីបិទមិនឱ្យប្រជាពលរដ្ឋពី ក្រៅចូលមកតំបន់នេះទៀត ហើយអាជ្ញាធរក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងចម្ការលោក ខឹម វាសនា ចេញទៅផ្ទះវិញ។ ឯកឧត្តមបានបញ្ជាក់ថា ដោយសារថា ប្រជាពលរដ្ឋដែលចូលទៅស្នាក់នៅក្នុងកន្លែងនោះ ទី១ សុខុមាលភាព

    August 31, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១២៖៣៣នាទីថ្ងៃត្រង់ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥ (GS5-F1&F2) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្តូរបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម (MV) បាក់មួយដើម ដែលរថយន្តបើកបុក ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅដូចខាងក្រោម៖ ១.សង្កាត់ឃ្មួញ និងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ២.សង្កាត់គោរកា សង្កាត់សំរោង និងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ ៣.​សង្កាត់ទួលសង្កែ និងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ អតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៤:០៦នាទីរសៀល។ អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។

    August 31, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ទន្ទឹមនឹងនោះ​ សម្តេចតេជោ ស្នើឱ្យលោកជំទាវ ភឿង សកុណា ពិនិត្យមើលឡើងវិញអំពីកម្មវិធី Miss Grand Cambodia។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍ថា៖ “ខ្ញុំសូមឱ្យលោក ជំទាវ ភឿង សកុណា ពិនិត្យមើលឡើងវិញ

    August 31, 2022
  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀតនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២ នេះ សម្តេចតេជោ បានមានប្រសាសន៍រម្លឹក idol លីម តិចម៉េង ថាចង់ផ្ទុះហ្វេសបុករបស់សម្តេច ដោយសារ idol ទាំងបួន ក្នុងវគ្គ final ទទួលបាន Like និង Follow ច្រើន។ សម្ដេចតេជោក៏លើកសរសើរពីកម្មវិធី Cambodia Idol នៅវគ្គចុងក្រោយ មិនមានការចម្រូងចម្រាស់ការដាក់ពិន្ទុ និង ប្រព្រឹត្តទៅដោយរលូន ហើយសម្តេចក៏បានរម្លឹកការឧបត្ថម្ភបេក្ខជន ៤

    August 31, 2022
  • កូវីដ-១៩

    នៅថ្ងៃទី31 ខែសីហា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 24នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 24នាក់ (11 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) មិនមានករណីនាំចូលពីក្រៅប្រទេសទេ ខណៈអ្នកបានជាសះស្បើយថ្មី 26នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,620នាក់, ករណីជាសះស្បើយសរុប 134,420នាក់ និងស្លាប់សរុប 3,056 នាក់៕

    August 31, 2022
  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ដោយសម្តេចតេជោបានមានប្រសាសន៍ថា ថ្ងៃមុនបានដកចៅហ្វាយក្រុងតាខ្មៅមួយដោយសារមិនមើលផ្លូវ សម្តេចបានមានប្រសាសន៍ថា ចាំមើលចៅហ្វាយខេត្តមួយណាដែលចាក់ផ្លូវបេតុងច្រើននៅព្រែកហូរ។ សម្តេចតេជោបានរម្លឹកថា បានទូរសព្ទទៅអភិបាលខេត្តកណ្តាល ដោយសម្តេចបានសួរថា មួយណាធ្វើចៅហ្វាយក្រុងតាខ្មៅ បានប៉ុណ្ណឹងមើលមិនឃើញ ទើបបញ្ជាឲ្យដក និងប្រាប់អភិបាលក្រុងថ្មីបញ្ចេញស្នាដៃថាចេះមើលផ្លូវទេ៕ រូបភាពអតីតអភិបាលក្រុងតាខ្មៅ

    August 31, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។ ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជឿលើ លោក ខឹម វាសនា រហូតដល់មានការឈ្លោះប្រកែកគ្នា បែកបាក់គ្រួសារ ប្ដីប្រពន្ធ ឪពុកម្ដាយ និងសូមកុំឱ្យមានការរើសអើងគ្នា លើជំនឿ

    August 31, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។ នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានប្រសិទ្ធនាម ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន២បន្ថែមទៀត ដែលកំពុងបើកការដ្ឋានសាងសង់នេះ ដោយសម្តេច បានមានប្រសាសន៍ថា៖ “ដោយសារតែស្ពាននេះវែងនិងឈ្មោះវែងពេក ខ្ញុំចង់ស្នើថាស្ពានទី១​ ដែលសម្ពោធបើកការដ្ឋាននៅថ្ងៃនេះ យើងគួរហៅកាត់ថា (ស្ពានអាកាសព្រះមុនីវង្ស) ដើម្បីកុំឱ្យពិបាកហៅពេក

    August 31, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសចំនួនពីរបន្ថែមទៀត មានតម្លៃសរុបជាង ៤៦ លានដុល្លារអាមេរិក ដែលពិធីប្រារព្វបើកការដ្ឋាននៅផ្លូវប្រសព្វ៦០ម៉ែត្រ (ច្រមុះជ្រូកក្បាល ថ្នល់ ) ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំបានប្រាប់ទៅ អភិបាលខេត្ត សូមអោយរៀបចំមធ្យោបាយដឹកជញ្ជូនសម្រាប់អ្នក ដែលគ្មានមធ្យោបាយធ្វើដំណើរទៅផ្ទះ ដោយប្រើប្រាស់រថយន្តយោធពលភូមិភាគទី៤ និងកងពលធំលេខ២ ដូចដែលយើងធ្លាប់ដឹកពលករមកពីប្រទេសថៃទៅតាមមូលដ្ឋាន ហើយពេលដឹកជញ្ជូន អោយមានបាយមានទឹកសម្រាប់ពួកគាត់ទទួលទានផងដែរ»៕

    August 31, 2022