- Khmernote Media
- ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ សូមជម្រាបជូន ស្ដីពីការធ្វើសកម្មភាពប្រមូលផ្ដុំមនុស្សរបស់គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ នៅក្នុងភូមិសាស្ត្រភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនថា៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានប្រជាពលរដ្ឋធ្វើដំណើរមកពីបណ្ដារាជធានី-ខេត្ត និងក្រៅប្រទេស មកធ្វើការជួបជុំ និងប្រមូលផ្ដុំគ្នានៅក្នុងភូមិសាស្ត្រភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្នុងគោលបំណង ដើម្បីចូលរួមស្ដាប់ការពន្យល់បកស្រាយនូវអ្វីដែលលោកបានផ្សព្វផ្សាយថា លោកបានបានធ្វើវិបស្សនាមើលឃើញ និងបំភ្លឺសារជាថ្មី នូវមេរៀនត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ និងដំណឹងនៃធម្មជាតិ (ទឹកជំនន់) ក្រោមការរៀបចំរបស់គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ។ ការជួបជុំនេះពុំបានសុំកិច្ចសហការ និងមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ
August 30, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋ បានចាប់ផ្តើមចាកចេញពីតំបន់ចម្ការរបស់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យខ្លះហើយ និងជាបន្តបន្ទាប់ បន្ទាប់ពីចាប់ផ្តើមអស់ជំនឿលើការភូតកុហក់បែបអប្បិយជំនឿរឿងទឹកជំនន់លិចពិភពលោករួចមក។ ខណៈពេលនេះដែរអាជ្ញាធរក៏ចាប់ផ្តើមដាក់កម្លាំងយាមកាមនៅជិតតំបន់នោះ ហើយត្រៀមនឹងអនុវត្តឱសានវាទរបស់រដ្ឋបាលខេត្តផងដែរ ដែលបានដាក់កំហិតឱ្យប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរូបនេះ បញ្ឈប់ការជួបជុំ និងការបោះតង់ស្នាក់នៅ ចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២៤៖០០នាទីយប់៕ ប្រភព៖ ក្រសួងព័ត៌មាន
August 30, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ដល់ប្រជាពលរដ្ឋរួសរាន់ធ្វើដំណើរត្រឡប់ទៅលំនៅឋានវិញ ដោយសារការប្រមូលផ្តុំនេះបានបង្ករនូវផលប៉ះពាល់ជាច្រើន។ ក្នុងអំឡុងពេលប៉ុន្មានថ្ងៃកន្លងមកនេះ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានឃោសនាប្រជាភិថុតិបែបអបីយជំនឿ និងប្រាសចាកពីការពិត ព្រមទាំងបានតាំងខ្លួនជាតួអង្គព្រហ្ម និងបានផ្សព្វផ្សាយព័ត៌មានថាមានអភូតហេតុគ្រោះទឹកជំនន់លិចទូទាំងពិភពលោក ព្រមទាំងព្រះរាជាណាចក្រកម្ពុជា។ ករណីនេះ បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋក្នុងប្រទេស និងក្រៅប្រទេស មានការយល់ច្រឡំ និងមានភាពភិតភ័យ បានបោះបង់ចោលផ្ទះសម្បែង ការងារ និងមុខរបរ ហើយនាំគ្នាមកប្រមូលផ្ដុំស្នាក់នៅក្នុងដីចម្ការរបស់លោក ខឹម វាសនា ស្ថិតនៅក្បែរជើងភ្នំគូលែន ភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី
August 30, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សយារបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យជ្រាបថា៖ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយ ពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីបក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម។ នៅចន្លោះថ្ងៃទី៣-៥ ខែកញ្ញា កម្ពុជាទទួលរងឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ ) ដែលអូសបន្លាយលើភាគខាងជើងថៃ ឡាវ និងវៀតណាម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១.តំបន់ទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦
August 30, 2022 - សិល្បៈ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លីម តិចម៉េង ដែលជាម្ចាស់ជ័យលាភីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 ដោយតិចម៉េង បាន Share រូបផុសក្នុងគណនីហ្វេសប៊ុកផេកផ្ទាល់របស់សម្តេចតេជោ អមជាមួយពាក្យពេចន៍យ៉ាងដូច្នេះថា៖ គោរពអរគុណសម្តេចពុក ដែលបានផ្ដល់ដំបូលសន្តិភាព នឹងឱកាសដល់កូនចៅគ្រប់ៗគ្នា រួមទាំងខ្ញុំបាទ កូននឹងចង់ចាំគុណបំណាច់មួយនេះរៀងរហូត។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីបានប្រកាសលទ្ធផល រកឃើញម្ចាស់ពានហើយ គឺបានទៅលើបេក្ខជន លីម តិចម៉េង ដែលមកពីកំពង់ចាម។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានចូលរួមអបអសាទរ
August 29, 2022 - សិល្បៈ
ប្រិយមិត្តពិតជាធ្លាប់បានស្គាល់រួចទៅហើយពីតារាចម្រៀង Original Song គឺលោក ចេន (Chen) ដែលមានប្រជាប្រិយ បូករួមជាមួយទឹកដមសំឡេងផ្អែម រូបសម្រស់ស្រស់សង្ហាល្បីខ្លាំងនៅក្នុងប្រទេសកម្ពុជា សម្បូរទៅដោយអ្នកគាំទ្រជាច្រើនរាប់ពាន់នាក់ ដោយយោងតាមគណនីហ្វេសប៊ុករបស់ លោក ចេន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ បានចូលរួមអបអរសាទរ លីម តិចម៉េង ម្ចាស់ជ័យលាភីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 ។ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់លោក ចេន បានចូលរួមអបអរសាទរ និងបានលើកទឹកចិត្តពាក្យពេចន៍មួយចំនួនទៅអោយ តិចម៉េង ដោយសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “បងអបអរសាទរប្អូន តិច ម៉េង
August 29, 2022 - ព័ត៌មានជាតិ
ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ស្ថានភាពទឹកជំនន់តាមបណ្តោយស្ទឹងសែននៃខេត្តព្រះវិហារ បានចាប់ផ្តើមស្រកទៅវិញបណ្តើរៗហើយ ដោយសារតែរយៈពេលប៉ុន្មានថ្ងៃនេះមិនមានភ្ញៀងធ្លាក់ជាបន្តបន្ទាប់ឡើយ។ លោក ចាប កុយ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមនៃខេត្តព្រះវិហារ បានមានប្រសាសន៍ថា បន្ទាប់ពីខេត្តព្រះវិហារ ទទួលរងភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំងជាប់គ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ បានធ្វើឱ្យទឹកស្ទឹងសែនហក់ឡើងខ្លាំងលើសពីកម្រិតប្រកាសអាសន្នទៅទៀត ដែលគិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ ស្ថានភាពទឹកស្ទឹងសែនខេត្តព្រះវិហារមានកម្ពស់១២,១២ម៉ែត្រ ដែលស្ថិតនៅក្នុងកម្រិតមួយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខេត្តព្រះវិហារមិនមានភ្ញៀងធ្លាក់ជាបន្តទៀតនោះឡើយ ដែលនឹងជួយធ្វើឱ្យកម្ពស់ទឹកស្ទឹងសែនមិនបន្តហក់ឡើងទៀតនោះឡើយ ។ លោកបានបន្តថា បើទោះបីស្ថានភាពទឹកកំពុងស្ថិតនៅក្នុងកម្រិតមួយដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក៏ពិតមែន ប៉ុន្តែមិនបានធ្វើឱ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋនោះឡើយ ខណៈដែលអាជ្ញាធរពាក់ព័ន្ធ បាននិងកំពុងខិតខំតាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ។
August 29, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សំរាមជាបញ្ហាមួយដែលត្រូវបានក្រសួងបរិស្ថាន រដ្ឋបាលខេត្ត និងរដ្ឋបាលមូលដ្ឋានយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្អាត និងប្រមូលសម្រាប់យកទៅច្នៃ ឬដុតចោល។ ក្រោមការយកចិត្តទុកដាក់ និងគាំទ្រពីសំណាក់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ក្រសួងបរិស្ថានបានផ្តល់ឡដុតសំរាមមួយដែលមានអានុភាពដុតសម្រាមបាន ៨តោន ទៅ ១០តោន ក្នុងមួយថ្ងៃដល់ស្រុកក្រឡាញ់ ដើម្បីធ្វើការដុតសម្រាមប្រចាំថ្ងៃ។ សូមបញ្ជាក់ថាប្រជាពលរដ្ឋរស់ឃុំចំនួនពីរដែលស្ថិតក្នុងទីប្រជុំជនស្រុកក្រឡាញ់បានប្រើប្រាស់សំរាមប្រមាណ ៤តោនក្នុងមួយថ្ងៃ ហើយសំរាមដែលប្រមូលបានគឺត្រូវយកទៅដុតក្នុងឡសំរាមដែលស្ថិតក្នុងឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់៕ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration
August 29, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រកាសប្រឡងជ្រើសរើសមន្ត្រីរាជការឲ្យចូលបម្រើការងារចំនួន ៣.៣២៤នាក់។ ក្រសួងសុខាភិបាល សូមជម្រាបជូនដំណឹងជាសាធារណៈ ដល់បេក្ខជន និងមន្ត្រីរាជការទូទៅដែលមានបំណងចូលបម្រើការងារជាមន្ត្រីរាជការក្នុងក្របខណ្ឌសុខាភិបាលឱ្យបានជ្រាបថា ក្នុងឆ្នាំ២០២២នេះ ក្រសួងសុខាភិបាលត្រូវការជ្រើសរើសមន្ត្រីរាជការ ចំនួន ៣,៣២៤នាក់ ដើម្បីដាក់ឱ្យទៅបម្រើការងារនៅតាមអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការប្រឡងប្រជែងទៅតាមទីកន្លែងធ្វើការ និងមុខជំនាញដែលត្រូវជ្រើសរើសដូចមានក្នុងតារាងភ្ជាប់មកជាមួយ។ សូមអានសេចក្ដីជូនដំណឹងលម្អិតរបស់ ក្រសួងសុខាភិបាល ដូចខាងក្រោម៖
August 29, 2022 - កូវីដ-១៩
នៅថ្ងៃទី29 ខែសីហា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 26នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 26នាក់ (10 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) មិនមានករណីនាំចូលពីក្រៅប្រទេសទេ ខណៈអ្នកបានជាសះស្បើយថ្មី 14នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,581នាក់, ករណីជាសះស្បើយសរុប 134,373នាក់ និងស្លាប់សរុប 3,056 នាក់៕
August 29, 2022









