- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ចេញសេចក្តីណែនាំ ក្រោយមានការឃោសនាប្រជាភិថុតិបែបអបិយជំនឿប្រាសចាកពីការពិត ដែលបានបំផុសបំផុលឱ្យបងប្អូនខ្មែរដែលកំពុងបម្រើការងារ និងរស់នៅសាធារណរដ្ឋកូរ៉េ មានការភិតភ័យ និងបោះបង់ចោលការងារ និងទ្រព្យសម្បត្តិ។ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ សូមជូនព័ត៌មានដល់សាធារណជនមេត្តាជ្រាបថា ថ្មីៗនេះ ស្ថានទូតបានទទួលព័ត៌មាន អំពីការឃោសនាប្រជាភិថុតិបែបអបិយជំនឿប្រាសចាក ពីការពិត ដែលបានបំផុសបំផុលឱ្យបងប្អូនខ្មែរដែលកំពុងបម្រើការងារ និងរស់នៅសាធារណរដ្ឋកូរ៉េ មានការភិតភ័យ និងបោះបង់ចោលការងារ និងទ្រព្យសម្បត្តិ ហើយវិលត្រឡប់ទៅកម្ពុជាវិញយ៉ាងតក់ក្រហល់។ ស្ថានទូតសូមអំពាវនាវដល់សាធារណជនដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ ដូចខាងក្រោម៖
August 27, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះឃ្លាំងលក់រថយន្ត មួយកន្លែង ក្នុងនោះបានបំផ្លាញរថយន្តចំនួន ១២គ្រឿង និងម៉ូតូ ២គ្រឿង ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១និង៥០នាទីយប់រំលងអាធ្រាត ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្តោយផ្លូវ២៧៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ដឹងថា ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានអគ្គិភ័យកំពុងឆាបឆេះឃ្លាំងលក់រថយន្ត មួយកន្លែង
August 27, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានឱ្យដឹងថា មកដល់ពេលនេះ កម្ពុជាទទួល បានវ៉ាក់សាំង សរុបជាង៧៤លានដូស ខណៈនៅសល់ក្នុងឃ្លាំងចំនួនជាង៧លានដូស សម្រាប់ចាក់ជូន ប្រជាពលរដ្ឋ ដើម្បីបង្កើនកងការពារសុខភាពពីជំងឺកូវីដ១៩។ ថ្លែងក្នុងឱកាសទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer សម្រាប់ចាក់ជូនកូនក្មេង ចំនួន ២៨៣,០០០ដូសបន្ថែមទៀត ដែលជាជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលី ជូនរាជរដ្ឋាភិបាលនិងប្រជាជន កម្ពុជា នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកគ្រប់គ្រងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានឱ្យដឹងថា
August 26, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចក្រឡាហោម ស ខេង អំពាវនាវឱ្យភាគីទាំងអស់ បន្តសហការផ្តល់ព័ត៌មាន និងតម្រុយ ដើម្បីរួមគ្នាលុបបំបាត់អំពើជួញដូរមនុស្សនៅកម្ពុជា។ ក្នុងរយៈពេលប្រមាណជាងមួយឆ្នាំងមកនេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានទទួលសំណើ និងពាក្យបណ្ដឹងពីជនបរទេស និងស្ថានតំណាងបរទេសប្រទេសប្រចាំកម្ពុជាមួយចំនួន ពាក់ព័ន្ធនឹងការស្នើសុំកិច្ចអន្តរាគមន៍ជួយសង្គ្រោះ និងការស្នើសុំស្រាវជ្រាវស្វែងរកពលរដ្ឋ ដោយបានអះអាងថាជាជនរងគ្រោះនៃអំពើជួញដូរ និងរត់ពន្ធមនុស្ស ដែលជាបទល្មើសដ៏ធ្ងន់ធ្ងរមួយ ក្នុងចំណោមឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំង។ ជាក់ស្ដែង គិតពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានរកឃើញ
August 26, 2022 - កូវីដ-១៩
នៅថ្ងៃទី26 ខែសីហា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 22នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 22នាក់ (12 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) មិនមានករណីនាំចូលពីក្រៅប្រទេសទេ ខណៈអ្នកបានជាសះស្បើយថ្មី 16នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,519នាក់, ករណីជាសះស្បើយសរុប 134,293នាក់ និងស្លាប់សរុប 3,056 នាក់៕
August 26, 2022 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រារព្ធពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប ខេត្តបាត់ដំបង ឆ្នាំ២០២២ នាថ្ងៃទី ០៩-១០ ខែតុលា ឆ្នាំ២០២២។ គណៈកម្មការរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបង ឆ្នាំ២០២២ មានកិត្តិយសសូមគោរពជម្រាបជូន សាធារណជនទាំងអស់ទូទាំងខេត្តបាត់ដំបងមេត្តាជ្រាបថា៖ ខេត្តបាត់ដំបង នឹងរៀបចំប្រារព្ធពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប នៅថ្ងៃចេញព្រះវស្សា នាថ្ងៃអាទិត្យ-ចន្ទ ១៤-១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៩-១០ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្ដោយស្ទឹងសង្កែ
August 26, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ រាជរដ្ឋាភិបាល នៃប្រទេសអូស្រ្តាលី បានផ្តល់ជំនួយប្រភេទវ៉ាក់សាំងប្រភេទ Pfizer សម្រាប់កូនក្មេងចំនួន ២៨៣,២០០ដូស បន្ថែមទៀត ជាលើកទីពីរ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានដឹកដល់រាជធានីភ្នំពេញតាមយន្តហោះលេខ QR 8974 ។ ទន្ទឹមនេះលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញទទួលវ៉ាក់សាំងនេះដោយផ្ទាល់ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។ លោកជំទាវ បានជម្រាបជូនផងដែរថា នៅក្នុងឃ្លាំងផ្ទុកវ៉ាក់សាំងត្រូវបានត្រៀមរួចជាស្រេចក៏ដូចជាទូរត្រជាក់គ្រប់គ្រាន់ សម្រាប់ការដាក់វ៉ាក់សាំងប្រភេទ Pfizer នេះផងដែរ ៕
August 26, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការបង្ហោះរូបថតចំនួន៤សន្លឹក នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយសម្តេចបានអំពាវនាវស្វែងរកប្រភពនៃរូបថតទាំងនេះ ព្រោះមានការទាក់ទងដល់ប្រវត្តិស្វែងរកសន្តិភាពសម្រាប់កម្ពុជា។ សម្តេចតេជោ បានមានប្រសាសន៍អោយដឹងថា៖ សូមអរគុណចំពោះបងប្អូនដែលបានផ្តល់រូបថតមកឱ្យខ្ញុំរយៈ Messenger Facebook ។ រូបថតដែលបញ្ជូនមកមានមួយចំនួនខ្ញុំមិនដែលបានឃើញពីមុនមិនដឹងថា ថតនៅពេលណា នៅទីណានិងអ្នកណាជាអ្នកថត? លើកនេះមានរូបថត៤សន្លឹក ដែលខ្ញុំគិតថា ថតក្នុងពេលតែមួយដោយសំគាល់ទៅលើអាវ ក្រវ៉ាត់ក និងផ្លាកសញ្ញាសម្រាប់ចូលប្រជុំ តែអ្វីដែលមិនច្បាស់គឺកន្លែង និងពេលវេលា។ ខ្ញុំសង្ស័យ៥កន្លែង ឬ៥ប្រទេសគឺ៖ ១.ការប្រជុំក្រៅផ្លូវការហ្សាកាតា (JIM) ទាំងពីរលើក ១៩៨៨.១៩៨៩ និងការប្រជុំរៀបចំសមាសភាព
August 26, 2022 - PR
(រាជធានីភ្នំពេញ) ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២៖ ជាចំណែកមួយនៃសកម្មភាពទំនួលខុសត្រូវសង្គម (CSR) របស់ ធនាគារ ហ្វីលីព ក្នុងការលើកស្ទួយទៅលើវិស័យធនធានមនុស្សជំនាន់ក្រោយនៅកម្ពុជា ធនាគារ ហ្វីលីព បានបន្តភាពជាដៃគូជាមួយសាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជា ដើម្បីផ្តល់អាហារូបករណ៍ដល់សិស្សពូកែចំនួនបីនាក់។ កម្មវិធីប្រគល់អាហារូបករណ៍នាឆ្នាំនេះ ត្រូវបានធ្វើឡើងនៅការិយាល័យកណ្តាលរបស់ សាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជា ក្នុងខណ្ឌសែន សុខ ដោយមានការចូលរួមពីសំណាក់សិស្សានុសិស្ស មាតាបិតា ក៏ដូចជាថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរផងដែរ។ ការផ្តល់ជូនអាហារូបករណ៍១០០% គឺសម្រាប់សិស្សពូកែចំនួន បីនាក់ ដែលកំពុងសិក្សានៅសាលារៀនអន្តរជាតិ ទ្រូ វីហ្សិន កម្រិតថ្នាក់ទី១០ ទី១១
August 26, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២២ នាបរិវេណសាលាខេត្តសៀមរាប បានរៀបចំពិធីចាប់ឆ្នោត ទទួលយកទីតាំងដីឡូត៍ថ្មី ជូនប្រជាពលរដ្ឋចំនួនប្រមាណជាង៧០០គ្រួសារ ដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់ឧទ្យានអង្គរ ទៅតាំងលំនៅឋានថ្មី នៅភូមិធម្មជាតិរុនតាឯក។ លោកហាយ យង់ តំណាងក្រុមការងារតម្រង់ទិស នៃក្រុមការងារវាស់វែងដីក្នុងតំបន់អង្គរ មានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិទក្សិណខាងត្បូង និងភូមិត្រពាំងសេស សង្កាត់គោកចក ក្រុងសៀមរាប ចំនួនជាង៧០០ គ្រួសារ ដែលបានស្ម័គ្រចិត្ត ចូលរួមទៅតាមគោលការណ៍រៀបចំ របស់រាជរដ្ឋាភិបាល ព្រមទទួលយកក្បាលដីថ្មី បានធ្វើការចាប់ឆ្នោតនៅព្រឹកថ្ងៃទី២៥ ខែសីហានេះ ដោយ មានការជួយសម្របសម្រួលពីអាជ្ញាធរពាក់ព័ន្ធ។
August 26, 2022









