លោកជំទាវ ឧកញ៉ា នឹម វណ្ណៈ ដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ក្រោយមានគេយករូបនិងផុសថាជំពាក់បំណុលចិនតាមអនឡាញ
- August 22, 2022
នៅព្រឹកមិញនេះមានការភ្ញាក់ផ្អើលខ្លាំងក្រោយពេលដែលមហាជនបានឃើញការផុសទារបំណុលពីសំណាក់ក្រុមហ៊ុនកម្ចីអនឡាញរបស់ចិន ដោយបានផុសជាសារធាណនូវរូបភាពនិងឈ្មោះរបស់ បុគ្គលល្បីឈ្មោះជាច្រើន មានដូចជាឧកញ៉ា ទៀ វិចិត្រ ហើយពេលនេះក៏មានលោកជំទាវឧកញ៉ា នឹម វណ្ណៈ ដែលត្រូវជាកូនស្រីរបស់លោកជំទាវ ហ៊ុន ស៊ីណាត ផងដែរ សុទ្ធតែត្រូវបានជនមិនស្គាល់មុខធ្វើការបង្ហោះរូបភាព និងទារបំណុលជាសាធារណ។

លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានសរសេរនៅលើ Facebook ផ្ទាល់ខ្លួនថា៖ “យី ធ្លាប់តែលឺគេថា កម្ចីប្រាក់ចិនតាមអនឡាញ ដើរយករូបដែលមិនស្គាល់សោះមកផុតគំរាមគេ ទើបឃើញមិញចូលមកផុសទាលុយឯង😂ហើយក្បាច់នឹងរៀននៅសាលាណាលោកព្រះ?ហើយសរសេរឈ្មោះឯងអត់ត្រូវផង😂 Hang Pharady Panha Sokching Pov ដាក់ពាក្យបណ្តឹង១មើល ក្រែងជាប់អន្ទាក់បានខ្លះ ដូចជួយសមត្ថកិច្ចវែកមុខ ក្រុមសង្គមងងឹតអស់នេះ”



- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






