Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកជំនាញនៃក្រសួងបរិស្ថាន សហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អង្គការ Wild Earth Allies អង្គការ IUCN និងអ្នកជំនាញអន្តរជាតិមកពីសាកលវិទ្យាល័យ La Sierra University និងសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ North Carolina នៃសហរដ្ឋអាមេរិក បានរកឃើញតុកកែប្រភេទថ្មី សម្រាប់ប្រទេសកម្ពុជា និងពិភពលោក ពីតំបន់បេតិភណ្ឌធម្មជាតិភ្នំព្រះគុហារហ្លួង ខេត្តកំពត ប្រទេសកម្ពុជា។ តុកកែប្រភេទថ្មីត្រូវបានអ្នកវិទ្យាសាស្រ្ត បានដាក់ឈ្មោះថា Cyrtodactylus regicavernicolus ឈ្មោះជាភាសាខ្មែរថា

    June 25, 2024
  • ព័ត៌មានជាតិ

    ខេត្តរតនគិរី៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តរតនគិរី បានឱ្យដឹងថា បន្ទាប់ពីបានធ្វើការសាងសង់រួចប្រមាណ ២ខែ រូបសំណាកសត្វ «អក»ញីឈ្មោល១គូ ដែលរចនាកសាងដោយស្នាដៃកូនខ្មែរ ប្រកបដោយភាពស្រស់ស្អាត មើលទៅហាក់ដូចមានជីវិត នៅព្រឹកថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ២០២៤ នេះ ត្រូវបានឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីរៀបចំពិធី បួងសួង សុំសេចក្តីសុខ ធ្វើការស្ទូចលើកដាក់តាំងនៅមាត់បឹងកន្សែងដើម្បីបង្អួតភ្ញៀវទេសចរជាតិ-អន្តរជាតិ បានគយគន់ទស្សនាពីភាពស្រស់ស្អាតនៃរូបសំណាកបក្សីមួយគូដែលមានរំលេចក្នុងបទចម្រៀង អធិរាជសម្លេងមាសលោកតា ស៊ិន ស៊ិសាមុត ក្រោមចំណងជើងថា «អកបឹងកន្សែង»។ សូមបញ្ជាក់ថា

    June 24, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយមានបទបញ្ជាម៉ឹងម៉ាត់របស់លោកឧត្តសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ឲ្យលោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំកម្លាំងជំនាញនៃ មន្ទីរស្រាវជ្រាវព័ត៌មាននិងសន្តិសុខ មន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងអន្តរាគមន៍នៃវរសេនាតូចលេខ១ មណ្ឌលទទួលព័ត៌មានHotline១២៩១ ព្រមទាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ រួមគ្នាបើកយុទ្ធនាក្តៅធ្វើការបង្ក្រាបក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឲ្យបានតឹងរឹងបំផុតដោយមិនមានការលើកលែង។ ជាក់ស្តែងនៅយប់ថ្ងៃទី ២១-២២ ខែមិថុនា ឆ្នាំ២០២៤ មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស រួមជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថ

    June 24, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ នៅថ្ងៃទី២៣ ខែមិថុនាម្សិលមិញនេះ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពត បានឱ្យដឹងថា ដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ ក៏ដូចគាំទ្រគម្រោងព្រែកជីហ្វូណនតេជោ អាជ្ញាធរខេត្តកំពត រួមជាមួយនឹងក្រុមបាល់ទាត់តារាកម្ពុជា និងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាមិត្តភាពនៅដើមខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ។ តាមការឱ្យដឹងពីក្រុមបាល់ទាត់តារាកម្ពុជា ការប្រកួតកីឡាបាល់ទាត់មិត្តភាពនេះ នឹងធ្វើឡើងនៅខេត្តដែលគម្រោងព្រែកជីហ្វូណនតេជោ ឆ្លងកាត់ ក្នុងនោះមានខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប។ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអនុញ្ញាតឱ្យក្រុមកីឡាបាល់ទាត់តារាកម្ពុជា ដែលដឹកនាំដោយ លោក គី សុផល អ្នកសម្របសម្រួលក្រុមបាល់ទាត់តារាកម្ពុជា

    June 24, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា អគ្គនាយកដ្ឋានកសិកម្មបានអំពាវនាវដល់ប្រជាកសិករជួបប្រទះនឹងដង្កូវកំពុងបំផ្លាញដំណាំស្រូវ សូមរាយការណ៍ឬធ្វើការទាក់ទងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុតដើម្បីបាញ់ថ្នាំកម្ចាត់ចោល។នេះបើតាមការអំពាវនាវរបស់ឯក ឧត្តម ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ និង នេសាទ បន្តចុះពិនិត្យការផ្ទុះរាលដាលដង្កូវ និងនាំយកដ្រូនបង្ហោះបាញ់ថ្នាំកសិកម្មកម្ចាត់ដង្កូវនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។ ឯកឧត្តមអគ្គនាយកដ្ឋានកសិកម្មបានលើកឡើងថាការបន្តចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីសិក្សាវាយតម្លៃលើការរាតត្បាតរបស់ដង្កូវហ្វូង និងណែនាំដល់ប្រជាកសិករអំពីវិធានការទប់ស្កាត់និងកម្ចាត់ដង្កូវតាមរយៈការណែនាំ និងផ្តល់សៀវភៅ ស្តីពី វិធានការចម្រុះគ្រប់សមាសភាពចង្រៃលើដំណាំស្រូវ និងបច្ចេកទេសប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតឱ្យត្រឹមត្រូវស្របតាមស្តង់ដាបច្ចេកទេសដែលអាចចៀសវាងផលប៉ះពាល់ដល់បរិស្ថាននិងសុខភាពប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ជាមួយគ្នានោះដែរឯកឧត្តមក៏បានអំពាវនាវទៅដល់ប្រជាកសិករទាំងអស់ សូមចុះពិនិត្យស្រែជាប្រចាំ

    June 24, 2024
  • ព័ត៌មានជាតិ

    ខេត្តតាកែវ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ទទួលបានអំណោយហូលពិតានចំនួន៣ផ្ទាំង ពីពលរដ្ឋដែលជាអ្នកតម្បាញសូត្រនៅស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៤។ ហូលពិតាននេះ មានក្បាច់គោមសាច់រឿងព្រះវេស្សន្តរជាតក ដែលស្នាដៃពោរពេញដោយសិល្បៈ និងជំនាញយ៉ាងប៉ិនប្រសប់។ ប្រជាពលរដ្ឋ ដែលបរិច្ចាគហូលពិតាន មានបំណងចូលរួមផ្សព្វផ្សាយពីតួនាទីហូលពិតាននៅក្នុងសង្គមខ្មែរ ទៅកាន់សារធារណជន ព្រមទាំងបណ្ដុះផ្នត់គំនិតស្រឡាញ់ និងជួយថែរក្សាឱ្យបានយូរអង្វែងតទៅមុខទៀត។ យាយ លឹម មាជ អាយុ៩១ឆ្នាំ ជាអ្នកភូមិត្រពាំងស្តុក ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ឱ្យដឹងថា គាត់ចេះជំនាញត្បាញហូលតាំងពីអាយុ២០ឆ្នាំ ហើយក៏អាចត្បាញហូលពិតានផង។

    June 24, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមិថុនាម្សិលមិញនេះ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា ការផ្តល់កម្ចីអនឡាញខុសច្បាប់ (Loan Shark) សំដៅលើការផ្តល់ប្រាក់កម្ចីតាមអនឡាញ ដោយឧក្រិដ្ឋជនជាក្រុមចាត់តាំង ដែលកម្ចីទាំងនោះតម្រូវឱ្យជនរងគ្រោះផ្តល់នូវព័ត៌មានដូចជា រូបភាព វីដេអូ ព័ត៌មានបុគ្គល និងកម្រៃសេវារដ្ឋបាលជាដើម។ ថ្មីៗនេះមន្ត្រីជំនាញនៃនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដែលបានចាញ់ល្បិចឆបោកក្រុមជនខិលខូចមួយក្រុមបានប្រើវិធីសាស្រ្តធ្វើការផ្សព្វផ្សាយអំពីការផ្តល់កម្ចីឥណទានតាមអនឡាញ ក្រុមជនខិលខូចបានព្យាយាមបញ្ចុះបញ្ចូលជនរងគ្រោះឲ្យទទួលយកសេវាកម្មកម្ចីរបស់ខ្លួន បន្ទាប់មកលួងលោមឲ្យជនរងគ្រោះបង់ថ្លៃសេវារដ្ឋបាល បំពេញព័ត៌មានផ្ទាល់ខ្លួននៅលើគេហទំព័រក្លែងក្លាយមួយ។ ក្រោយពីជនរងគ្រោះបានបំពេញព័ត៌មានរួចរាល់ ក្រុមឧក្រិដ្ឋជនបានចោទជនរងគ្រោះធ្វើឲ្យបាត់បង់ប្រាក់ពីគណនីធនាគារក្លែងក្លាយ ព្រមទាំងគំរាមកំហែងបង្ហោះរូបភាព វីដេអូជនរងគ្រោះតាមបណ្តាញសង្គម និងបានបង្ខំឲ្យជនរងគ្រោះសងប្រាក់ត្រឡប់នោះវិញយ៉ាងច្រើន។ គូសបញ្ជាក់ផងដែរថា កន្លងទៅមានករណីកម្ចីអនឡាញខុសច្បាប់ដែលក្រុមជនខិលខូចបានឆបោកប្រាស់យកប្រាក់ពីជនរងគ្រោះនិងគំរាមកំហែងតាមបណ្តាញសង្គមជាច្រើនករណី បន្ទាប់មកមន្ត្រីជំនាញបានធ្វើការផ្សព្វផ្សាយជូនសារធារណជនបង្កើនការប្រុងប្រយ័ត្ន។ ក្រុមការងារបច្ចេកទេសនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល

    June 24, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវបង្រ្កាបលើករណីឆបោកប្រាក់តាមបណ្តាញទំនាក់ទំនងសង្គម ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ការបង្ក្រាបនេះ ចាប់ខ្លួនបានជនសង្ស័យមួយរូប ឈ្មោះ ក.រ.ស ភេទប្រុស ជនជាតិខ្មែរ ជានិស្សិត មានទីលំនៅក្នុងខេត្តកំពង់ធំ ត្រូវបានជនល្មើសដែលជាមេក្លោងអូសទាញ និងបញ្ជាឱ្យធ្វើសកម្មភាពទទួលប្រាក់ទទួលបានពីអំពើឆបោកពីប្រជាពលរដ្ឋ តាមរូបភាពវិនិយោគក្នុងបណ្តាញទំនាក់ទំនងសង្គម Telegram ហើយបំលែង ជារូបិយប័ណ្ណឌីជីថល(Cryptocurrentcy) តាមកម្មវិធី Binance។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលដំបូងរាជធានីភ្នំពេញដើម្បីចាត់នីតិវិធីបន្ត។ នាយកដ្ឋានក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នចំពោះការអូសទាញពីជនអនាមិកក្នុងការវិនិយោគដែលគ្មានប្រភពច្បាស់លាស់ និងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជាមធ្យោបាយឆបោក ដែលនាំឱ្យធ្លាក់ខ្លួនជាជនរងគ្រោះ និងខាតបង់ប្រាក់ ហើយសូមកុំធ្វើជាបុគ្គលិក

    June 24, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ ក្រសួងយុត្តិធម៌ នឹងរៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា” ដែលសន្និសីទនេះ នឹងប្រព្រឹត្តទៅនៅទីស្តីការក្រសួង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត​ រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌កាលពីថ្ងៃទី២៣ ខែមិថុនាម្សិលមិញនេះ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានគូសបញ្ជាក់នូវចំណុចសំខាន់ៗ ពាក់ព័ន្ធនឹងករណីបាញ់ប្រហារដ៏សាហាវប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា និងចំណាត់ការក្នុងការអនុវត្តច្បាប់ចំពោះករណីនេះ ដូចខាងក្រោម៖ ទី១-ក្រសួងយុត្តិធម៌បានតាមដានដោយយកចិត្តដាក់បំផុតលើការអនុវត្តច្បាប់ ចំពោះករណីខាងលើនេះ ដើម្បីធានាថា

    June 24, 2024
  • ព័ត៌មានជាតិ

    ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់​ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបរិច្ចាគកូនឈើប្រណិតចំនួន ២០,០០០ដើម ជូនដល់រដ្ឋបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីគាំទ្រលើ «យុទ្ធនាការដាំដើមឈើ ១លានដើម» ពិធីនេះមានការអញ្ចើញចូលរួម ពី លោក ម៉ុម បូផាន់ អភិបាលរងស្រុកវាលវែង និងលោក Jonh Willis នាយកប្រចាំប្រទេសរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance (WA) កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ

    June 24, 2024