- Khmernote Media
- ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលការពារព្រំដែនទឹក បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៤៖០០នាទីទៀបភ្លឺ មានករណីទូកនេសាទ ១គ្រឿង ប្រភេទអូសទូកមងក្តាម ពណ៌ត្រួយចេក ប្រវែងបណ្តោយ ១៧ម៉ែត្រ ប្រវែងទទឹង ៣ម៉ែត្រ បានលិចដោយសារជួបខ្យល់រលកសមុទ្របក់បោកខ្លាំង នៅចំណុចជិតកោះថ្មី។ នៅលើទូកនេសាទនេះមានមនុស្សចំនួន ៤នាក់ មានឈ្មោះដូចខាងក្រោម៖ ១ ម្ចាស់ទូកឈ្មោះ សុខ យឿន ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ២.ឈ្មោះ ហ៊ិច
June 24, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងយុត្តិធម៌ស្នើសុំស្ថាប័នតុលាការ និងស្ថាប័នអយ្យការ មានវិធានការអនុវត្តច្បាប់ឱ្យបាន “ម៉ឺងម៉ាត់” ចំពោះករណីសំណុំរឿងទាំងពីរនេះ និងស្នើសុំថា ទោសដែលចេញលើសំណុំរឿងទាំងពីរខាងលើនេះនឹងមិនត្រូវស្រូបបញ្ចូលគ្នាឡើយ ដើម្បីធានាដល់គោលការណ៍ “សមទណ្ឌោ” ទៅតាមច្បាប់ ចំពោះករណីនៃការបាញ់ប្រហារខាងលើ។ សារក្នុងន័យស្វែងរកយុត្តិធម៌ក្នុងសំណុំរឿងអតីតឧកញ៉ា ស្រី ស៊ីណា ខ្មាន់កាំភ្លើងផ្តាច់ជីវិតគូដណ្ដឹងនៅតែពេលចូលរោងការមួយគូ និងប្រហារឱ្យរបួសធ្ងន់ស្រាលមនុស្សពីរនាក់ផ្សេងទៀត បានបង្ហាញឡើងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ។ ក្នុងសេចក្តីប្រកាសព័ត៌មានចំនួនបីទំព័រ បានគូសបញ្ជាក់ដូច្នេះថា អ្នកនាំពាក្យក្រសួងយុត្តិធម៌ គូសបញ្ជាក់ជូនសាធារណជននូវចំណុចសំខាន់ៗ ពាក់ព័ន្ធនឹងករណីបាញ់ប្រហារដ៏សាហាវប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា និងចំណាត់ការក្នុងការអនុវត្តច្បាប់ចំពោះករណីនេះ ដូចខាងក្រោម ៖ ទី១-ក្រសួងយុត្តិធម៌បានតាមដានដោយយកចិត្តដាក់បំផុតលើការអនុវត្តច្បាប់
June 24, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមិថុនាម្សិលមិញនេះ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ បានគូសបញ្ជាក់ថា «ប៉ុន្មានថ្ងៃមកនេះខ្ញុំបានសាកល្បងប្រើកម្មវិធី CoolApp ដែលកូនខ្មែរបានផលិត និងដាក់ឲ្យប្រើប្រាស់ដែលមានខ្ញុំជាអ្នកអំពាវនាវឲ្យប្រើប្រាស់ផងដែរ។ គោលដៅរបស់ខ្ញុំក្រៅពីលើកទឹកចិត្តឲ្យកូនខ្មែរចេះស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្ត្រ ក្លាយជាផលិតផលខ្មែរ អ្វីដែលខ្ញុំត្រូវគិតគឺសុវត្ថិភាព សម្រាប់សន្តិសុខជាតិ ដែលបរទេសពិបាកជ្រៀតជ្រែកយកព័ត៌មានពីយើងបាន។ ប្រទេសគេមានប្រព័ន្ធទំនាក់ទំនងរបស់គេ ដូចជា Wechat របស់ចិន, Zalo របស់វៀតណាម, Kakao Talk របស់កូរ៉េខាងត្បូង, Telegram
June 24, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រេចធ្វើសំណើទៅអគ្គបញ្ជាការដ្ឋាន ដើម្បីផ្អាកមុខតំណែង លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន។ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាបជូនថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ កងរាជអាវុធហត្ថ បានគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធជ្រាប អំពីករណីជម្លោះរវាងលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន និងឈ្មោះ ហួ ទ្រី អ្នករត់តាក់ស៊ីទទួលដឹកអីវ៉ាន់ មួយជំហានរួចហើយ ដើម្បីធ្វើការពិនិត្យអំពីហេតុផលដំណើររឿងដែលបានកើតឡើងឱ្យបានច្បាស់លាស់ ត្រឹមត្រូវ។ ឯកឧត្តម នាយឧត្តមសេនីយ៍
June 24, 2024 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ នឹងជួយកាត់បន្ថយពីគ្រោះមហន្តរាយធម្មជាតិ នៃគ្រោះទឹកជំនន់ទឹកភ្លៀងដែលកើតឡើងភ្លាមៗនៅក្នុងតំបន់ និងជំនន់ឆ្លងដែនប្រទេសថៃ និងគ្រោះរាំងស្ងួត ហើយអាចផ្តល់ផលដល់ ប្រជាពលរដ្ឋ និងប្រជាកសិករប្រមាណ ៤២ ២១៣ គ្រួសារ។ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ ទទួលប្រភពទឹកមកពីតាមបណ្តាអូរ ស្ទឹង នៅតាមបណ្តោយព្រំដែនកម្ពុជា- ថៃ ដែលត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា៖ ប្រឡាយស្រោចស្រព និងដោះទឹកខ្នាតធំចំនួន ៦ខ្សែ
June 22, 2024 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អាជ្ញាធរស្រុកសំឡូតបញ្ជាក់ថា ២សប្តាហ៍មកហើយដែលមានរថយន្តភ្ញៀវក្នុងខេត្ត និងក្រៅខេត្តជិះបន្តកន្ទុយគ្នាខ្ទង់រយគ្រឿងសំដៅឆ្ពោះទៅស្រុកសំឡូត ដែលធ្វើអោយមានការស្ទះផ្លូវដោយកន្លែង តាមច្រកឆ្ពោះទៅចំការទុរ៉េន។ លោកសើ សាម៉េត អភិបាលស្រុកសំឡូតបានអោយដឹងថា នេះជារដូវកាលដែលកសិករនៅស្រុកសំឡូតកំពុងពេញប្រមូលផល «ទុរេន» ទុំលើកទី១ ។ ម្ចាស់ចំការបានបញ្ជាក់ថាភ្ញៀវមកភ្លូកទឹកភ្លូកដីនេះដោយសារតែភាពល្បីល្បាញនៃរស់ជាតិទុរ៉េននៅស្រុកសំឡូតនេះថា ផ្អែមឆ្ងុយឆ្ងាញ់ បើប្រៀបទៅនឹងប្រទេសជិតខាងដែលនាំចូល ហើយតម្លៃក៏សមរម្យ។ លោក សើ សាម៉េត អភិបាលស្រុកសំឡូតខេត្តបាត់ដំបងបានមានប្រសាសន៍ឱ្យដឹងថា ទុរេន វគ្គទីមួយនេះ ទុំប្រមាណ៩០ភាគរយហើយ ដែលម្ចាស់ចំការបានលក់ឱ្យភ្ញៀវមួយថ្ងៃៗរាប់តោន ទាំងភ្ញៀវមកទិញដល់ចំការលក្ខណៈគ្រួសារ និង ឈ្មួញកណ្តាលយកទៅលក់បន្តផងដែរ
June 22, 2024 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញ ចុះពិនិត្យនៅតាមដងផ្លូវ អូរ ប្រឡាយ និងកាយសំរាមចេញពីមាត់លូនៅក្នុងភូមិសាស្ត្រ ក្រុងព្រះសីហនុ ដើម្បីបញ្ចៀសការជន់លេចដោយសារជំនន់ទឹកភ្លៀង នៅព្រឹកថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ដោយសារតែភ្លៀងបានបង្អោរធ្លាក់ជាបន្តបន្ទាប់ចាប់ពីយប់ថ្ងៃទី២១ ខែមិថុនា រហូតមកដល់ព្រឹកថ្ងៃទី២២ ខែមិថុនា
June 22, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែមិថុនាម្សិលមិញនេះ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការពេញចិត្តចំពោះការរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្រ្តីនគរបាលជាតិកម្ពុជា។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត សេចក្ដីព្រាងអនុក្រឹត្យនេះ មានគោលបំណងពង្រឹងការគ្រប់គ្រងមន្ត្រីនគរបាលជាតិ ឱ្យកាន់តែមានវិន័យល្អ លើកកម្ពស់ប្រសិទ្ធភាពការងារ និងធានានិរន្តរភាពការងារក្នុងអង្គភាពនគរបាល ដើម្បីឆ្លើយតបនឹងគោលបំណងពង្រឹងធនធាន«មនុស្ស» នៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ក្នុងកិច្ចប្រជុំពិនិត្យឆ្លងនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា សេចក្ដីព្រាងអនុក្រឹត្យថ្មីនេះ
June 22, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយមានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានវត្តមានចូលរួមពីលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល និងលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបន្តធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខសញ្ញាជនសង្ស័យ ក្រុមក្មេងទំនើង ០៣ក្រុម សរុប ១៧នាក់
June 22, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា CoolApp ជាបណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារបរទេសដូច Telegram និង WhatsApp បច្ចុប្បន្នបានដាក់ដំណើរការនៅលើ App Store និង Play Store ហើយ។ CoolApp មានលក្ខណៈស្តង់ដារដូចអន្តរជាតិ ធ្វើឡើងដោយក្រុមជំនាញបច្ចេកទេសខ្មែរជាច្រើននាក់ ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា IT។ កម្មវិធីទំនាក់ទំនងឆាត CoolApp នេះបានចំណាយពេលជាង៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០២១ មកដល់ឆ្នាំ២០២៤នេះ ដែលទើបចេញរូបរាងនៅពេលនេះ។ CoolApp
June 22, 2024












