- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ យោងតាមឆានែលតេឡេក្រាមផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានប្រកាសថា បើមិនមានការប្រែប្រួលទេ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា លើកទី១ ដើម្បីសម្រាំងបេក្ខជន នឹងប្រព្រឹត្តទៅនៅក្នុងខែកក្កដា ឆ្នាំ២០២៤។ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានឱ្យដឹងថា ក្រោយពីបានសិក្សា និងរៀបចំការងារបច្ចេកទេស ជាច្រើនដំណាក់កាលរួចមក ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សាត្រូវបានកំណត់នៅខែកក្កដា ឆ្នាំ២០២៤។ ដើម្បីពិនិត្យលើវឌ្ឍនភាព និងតម្រង់ទិសការងារបន្ថែម ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ
June 21, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នារសៀលថ្ងៃពុធ ១៣ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេសស្នូល ពិនិត្យលើការរៀបចំគម្រោងដោះស្រាយវិវាទជូនប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល និងតំបន់ជនជាតិដើមភាគតិចក្នុងក្របខ័ណ្ឌអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ជា វាសនា សមាជិក អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត អគ្គលេខាធិការនៃ
June 21, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ទូររថភ្លើង Kiha-183 ប្រភេទ DMU (Diesel Multiple Unit) ចំនួន ៥គ្រឿងបន្ថែមទៀត ដែលទើបកែសម្រួលប្រព័ន្ធជើងក្រោម និងបច្ចេកទេសរួចរាល់ បានធ្វើតេស្ត បើកបរសាកល្បង ពីរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ ក្នុងល្បឿនចម្លោះពី ៥០-៨០គីឡូម៉ែត្រ/ម៉ោង តាមបទដ្ឋានដែលបានកំណត់ ប្រកបដោយជោគជ័យ។ ក្រសួងសាធារណការ បានឱ្យដឹងថា ការតេស្តបើកបករសាកល្បងនេះធ្វើឡើង បន្ទាប់ពីទូររថភ្លើងដូចគ្នាចំនួន៤គ្រឿង ផ្សេងទៀត បានធ្វើតេស្ត បើកបរសាកល្បងដោយជោគជ័យ ទាំងលើផ្លូវភាគខាងត្បូង
June 21, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារ ឧកញ៉ា ស្រី ស៉ីណា បន្ទាប់ពីកើតឡើងករណីបាញ់សម្លាប់ជនរងគ្រោះ ២នាក់គូដណ្ដឹង នៅក្នុងបុរីប៉េងហួតបឹងស្នោរ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ។
June 20, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ លើទី៩ (9th Angkor Empire Marathon 2024) ដែលគ្រោងនឹងប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប មកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះមានកីឡាករ កីឡាការិនីជាតិ-អន្តរជាតិបានចុះឈ្មោះចូលរួមរត់បានចំនួន ១៣៧៦នាក់ហើយ ខណៈក្តីរំពឹងនឹងអាចឈានដល់ជាង ៣០០០នាក់រហូតដល់ថ្ងៃបិទបញ្ជីនៃការចុះឈ្មោះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការ NOCC នៅថ្ងៃទី២០
June 20, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ក្នុងរយៈពេលកន្លងទៅថ្មីៗនេះ មានការចុះផ្សាយនៅលើបណ្តាញសង្គម (Facebook និង YouTube) មួយចំនួន បានលើកឡើងពីបញ្ហាកម្រិតកម្ពស់ទឹកទាបនៅបឹងទន្លេសាប ធ្វើឱ្យមហាជនមួយចំនួនមានការព្រួយបារម្ភ។ ក្រសួងធនធានទឹក និងឧតុនិយម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងជាស្ថាប័នទទួល បន្ទុកលើការគ្រប់គ្រងធនធានទឹកនៅក្នុងប្រទេសកម្ពុជា សូមធ្វើការពន្យល់បកស្រាយដល់សាធារណជនឱ្យបាន ជ្រាបថា៖ បឹងទន្លេសាប នៅរដូវវស្សាទទួលរបបទឹកពីទន្លេមេគង្គប្រមាណ៥០% និងប្រមាណ៥០%ទៀតទទួលពី ផ្ទៃរងទឹកភ្លៀង និងស្ទឹងសំខាន់ៗទាំង ១១។ ដោយឡែកនៅចុងរដូវវស្សា ទឹកចាប់ផ្តើមហូរចេញពីបឹង ទន្លេសាប ឆ្ពោះទៅដីសណ្ដទន្លេមេគង្គ មុននឹងហូរចាក់ចូលសមុទ្រ។
June 20, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ក្រោយពីទទួលបានការស្នើសុំពីនគរបាលអន្តរជាតិ ប្រទេសសឹង្ហបុរី នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការសម្របសម្រួលដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវបង្ក្រាបលើបទល្មើស ឆបោកប្រាក់តាមប្រព័ន្ធអ៊ីនធឺណេត (Internet Love Scam)។ ការបង្ក្រាបនេះ បានចាប់ខ្លួនបានជនសង្ស័យឈ្មោះ ស.ក.ឡ ភេទស្រី ជនជាតិខ្មែរ ជាអ្នកទទួលប្រាក់នៃបទល្មើសអោយឧក្រិដ្ឋជន។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់នីតិវិធីបន្ត។ នាយកដ្ឋានសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នក្នុងប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ក្រោមការអូសទាញគ្រប់រូបភាព និងគ្រប់ទម្រង់ ដើម្បីឱ្យមានភាពជឿជាក់ រហូតឈានដល់ការខាតបង់ប្រយោជន៍ផ្ទាល់ខ្លួន។ ជាងនេះទៅទៀតការអូសទាញរបស់ជនមិនស្គាល់អត្តសញ្ញាណ
June 20, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារ Rosewood Phnom Penh មានការរៀបចំកម្មវិធីសន្និសីទសារព័ត៌មានស្តីពីការរៀបចំមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ការចូលរួមក្នុងឱកាសនោះរួមមានលោក ជៀប សុវិជ្ជា អនុប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ លោក ជា សុភាព ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានសោតទស្សន៍បុប្ផាណា លោក សេដ្រិច អេឡូយ ប្រធានមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ព្រមទាំងលោក លោកស្រីភ្ញៀវជាតិ អន្តរជាតិ និងអ្នកសារព័ត៌មានជាច្រើនរូប។ សូមជម្រាបជូនថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា
June 20, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា – EDC បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជា សូមជម្រាបជូនថា ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា
June 20, 2024 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ឯកឧត្តម អភិសន្ដិបណ្ឌិត ឯកឧត្តម នាយឧត្ដមសេនីយ៍អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម អភិបាលខេត្តកំពង់ស្ពឺ និងបានការដឹកនាំចង្អុលការផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដោយបានកិច្ចសម្របសម្រួលនីតិវិធី ពីឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ កំលាំងនគរបាល ការិ.ព្រហ្មទណ្ឌបានសហការជាមួយកំលាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ធ្វើការស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញាក្មេងទំនើងមួយក្រុមដែលថតរូបបង្ហោះបង្អួតកាំបិតទុកក្រោមកែបម៉ូតូ។ ជាក់ស្ដែងសមត្ថកិច្ចបានឃាត់មនុស្ស ៤នាក់ និងដកហូតម៉ូតូ៤គ្រឿង និងកាំបិតដែលថតអួតតាមបណ្ដាញសង្គម tik tok & facebook ៖ ១.ឈ្មោះ ជឹម សុជា
June 20, 2024












