Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃ១៩ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងមហាផ្ទៃ បានសម្រេចដាក់ឱ្យបំពេញបែបបទស្នើសុំលិខិតឆ្លងដែន តាមប្រព័ន្ធអនឡាញ។ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាឱ្យកាន់តែល្អជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ មានកិត្តិយសសូមជូនដំណឹងដល់សាធារណជន អំពី សេវាបន្ថែមលើការផ្តល់លិខិតឆ្លងដែនដូចខាងក្រោម៖ ១. ដើម្បីកាត់បន្ថយពេលវេលារង់ចាំរបស់ប្រជាពលរដ្ឋនៅទីតាំងផ្តល់លិខិតឆ្លងដែន អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម នឹងដាក់ឱ្យប្រើប្រាស់សាកល្បងនូវសេវាផ្តល់លិខិតឆ្លងដែន តាមប្រព័ន្ធអនឡាញ (Online) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយបងប្អូនប្រជាពលរដ្ឋអាចចូលទៅកាន់គេហទំព័រ សេវាអត្តសញ្ញាណកម្ម ឬស្កេន QR Code ខាងក្រោមដើម្បីបំពេញបែបបទ។ ក្រោយបំពេញបែបបទតាមប្រព័ន្ធអនឡាញរួច សាមីខ្លួនត្រូវអញ្ជើញទៅកាន់ទីស្នាក់ការ

    June 19, 2024
  • ព័ត៌មានជាតិ

    រា​ជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដាក់ឱ្យចូលនិវត្ដន៍នាយនគរបាលថ្នាក់ឧត្ដមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន២៦រូប។ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ៖

    June 19, 2024
  • ព័ត៌មានជាតិ

    ខេត្តកែប៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បង្ហាញពីការគាំទ្រគម្រោងអភិវឌ្ឍពូជគោប្រាម៉ាន់ របស់កសិដ្ឋាន S.V. Ranch ខេត្តកែប ដោយជឿជាក់ថាកសិដ្ឋាននេះនឹងចូលរួមក្នុងការអភិវឌ្ឍវិស័យកសិកម្ម លើផ្នែកបច្ចេកវិទ្យាក្នុងការបង្កាត់ពូជគោប្រាម៉ាន់ ដែលមានគុណភាពខ្ពស់ មានសាច់ច្រើន ផ្តល់ផលចំណេញដល់អ្នកចិញ្ចឹម និងចូលរួមផ្គត់ផ្គង់តម្រូវការទីផ្សារសាច់គោនៅកម្ពុជា។ ដើម្បីជម្រុញដល់កិច្ចការងារនេះ ក្រសួងព័ត៌មាន នឹងចូលរួមសហការជាមួយ កសិដ្ឋាន S.V. Ranch ក្នុងការប្រើប្រាស់ប្រពន្ធ័ផ្សព្វផ្សាយ ដើម្បីជួយធ្វើការផ្សព្វផ្សាយបន្ថែមអោយបានទូលំទូលាយពីរបៀបចិញ្ចឹមពូជគោប្រាម៉ាន់ ការបង្កាត់ពូជ និងទីផ្សារសម្រាប់លក់ដែលទទួលបានផលចំណេញច្រើន។ នេះជាការថ្លែងរបស់ ឯកឧត្តម

    June 19, 2024
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ សហការជាមួយមន្ត្រីជំនាញខេត្តសៀមរាប បានចុះពិនិត្យ និងបាញ់ថ្នាំសម្លាប់ដង្កូវហ្វូង ដែលបំផ្លាញស្រូវវស្សាប្រជាពលរដ្ឋប្រមាណ ៥០ហិកតា ខណៈដែលស្រូវវស្សានោះទើបលូតលាស់បាន ៣អាទិត្យ ស្ថិតក្នុងសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៃឃុំកន្ទួត ស្រុកស្វាយលើ ខេត្ដសៀមរាប។ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋាន ក្រសួងកសិកម្ម បានមានបញ្ជាក់ថា ក្រុមអ្នកជំនាញមានក្រុមហ៊ុនថ្នាំពុល មន្ទីរកសិកម្ម និងក្រសួងកសិកម្ម បានពិនិត្យឃើញថា ស្រូវវស្សាប្រមាណ ៥០ហិកតា

    June 19, 2024
  • ព័ត៌មានជាតិ

    ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះពិនិត្យទីតាំងរៀបចំប្រារព្ធពិធី “រុក្ខទិវា” ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ដែលនឹងរៀបចំឡើងនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ស្ថិតក្នុងភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ «ពិធី រុក្ខទិវា

    June 19, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចផ្លូវលេខ៤៦ ផ្លូវឡើងទៅឧទ្យានជាតិ ព្រះសុរាម្រិត កុសុមៈគិរីរម្យ ស្ថិតក្នុងភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ប្រមុខរាជរាជរដ្ឋាភិបាល ឯកឧត្តម អភិសន្ដិបណ្ឌិត ឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងបានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានឃាត់ក្មេងទំនើងបង្ហោះម៉ូតូបាន ០៣នាក់ និងដកហូតម៉ូតូ០៣គ្រឿងរួមមាន៖ ១.ឈ្មោះ ហន វិរៈ ភេទប្រុស អាយុ១៣ឆ្នាំ

    June 18, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិអូឡាំពិក បានឱ្យដឹងថា រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារសំខាន់ៗពាក់ព័ន្ធ នឹងការរៀបចំព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ី លើកទី២ ដែលនឹងចាប់ផ្ដើមនាថ្ងៃទី ១១-១២-១៣ ខែកក្កដា ឆ្នាំ២០២៤ ឆាប់ៗនេះ នៅពហុកីឡដ្ឋានជាតិ “អូឡាំពិក”។ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ មានការលម្អិតលើការងារមួយៗបានល្អ និងអនុសាសន៍លើផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់ ជាពិសេសដំណើរចូលរួមក្នុងពិធីបើក ក្រោមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី

    June 18, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់ក្រុមគ្រូពេទ្យឯកទេសបេះដូងព្យាបាលស្រ្តីជាកម្មករសំណង់ម្នាក់ដែលមានជំងឺបេះដូងធ្ងន់ធ្ងរ។ ដោយក្តីមេត្តាករុណាប្រកបធម៌សប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ព្យាបាលប្អូនស្រី ឈិន ស្រីហ៊ុច អាយុ ៣១ឆ្នាំ មុខរបរជាកម្មករសំណង់ មានជំងឺប្រឹសបេះដូងធ្ងន់ធ្ងរ និងធ្លាប់ទទួលការវះកាត់ប្តូរប្រឹសបេះដូងសំយោគកាលពីឆ្នាំ២០១៨ ។ ក្រោយពីទទួលការពិនិត្យតាមដានយ៉ាងយកចិត្តទុជាមួយគ្រូពេទ្យឯកទេសបេះដូងរួចមក ប្អូនស្រីមានសេចក្តីត្រេកអរជាពន់ពេក ព្រមទាំងគោរពថ្លែងអំណរគុណ និងជូនពរសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត

    June 18, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដោយទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ស៊ុរិយៈ ជឹងរ៊ុងរឿងគីត (Suriya Jungrungreangkit) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូននៃព្រះរាជាណាចក្រថៃ លើការគ្រប់គ្រង ថែទាំ និងប្រើប្រាស់សា្ពនមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បាងណងអៀង) តាមរយៈប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងទាំងពីរ។ ជាលទ្ធផល ភាគីថៃបានបញ្ជាក់ជូនភាគីកម្ពុជាថា

    June 18, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពត បានឱ្យដឹងថា ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា ការដោះស្រាយវិវាទប្រសិនបើយើងចង់បានតែការឈ្នះនឹងចាញ់ គឺមិនអាចដោះស្រាយបញ្ចប់នោះទេ ចូរបើកចិត្តឱ្យទូលាយទទួលយកការពិតដើម្បីបញ្ចប់បញ្ហា។ ឯកឧត្តម ម៉ៅ ធនិន ថ្លែងបែបនេះ ទៅកាន់ប្រជាពលរដ្ឋ ក្នុងវេទិការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នាសាលមហាជនសាលាខេត្តកំពត នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា បញ្ហាវិវាទទាំងអស់ដែលត្រូវបានលើកយកមកដោះស្រាយ គឺត្រូវការចាំបាច់បំផុតនូវការចូលរួមទទួលយកនូវការពិត ខុស និងត្រូវ បើអ្នកខុសគឺត្រូវទទួលខុស

    June 18, 2024