Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានប្រកាសបើកជាផ្លូវការយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នៅលើទឹកដីក្រុងអង្គរនៃខេត្តសៀមរាប, សប្បុរសជនពីគ្រប់ទិសទីបាន និងកំពុងបន្តចូលរួមបរិច្ចាគជាបន្តបន្ទាប់ ដើម្បីគាំទ្រយុទ្ធនាការកៀរគរការបរិច្ចាគប្រចាំឆ្នាំដ៏សំខាន់មួយនេះ របស់មូលនិធិគន្ធបុប្ផាកម្ពុជា។ លោក ឃាន តួក អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងប្រាប់ក្រុមការងារប្រតិបត្តិផ្សព្វផ្សាយព័ត៌មានតាមអ៊ិនធឺណិតក្រសួងព័ត៌មានថា គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤

    June 17, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាល បានកំពុងខិតខំធ្វើឱ្យពលរដ្ឋមានជំនាញ និងចំណូល ដើម្បីសម្រេចគោលដៅនៅឆ្នាំ២០៣០ក្លាយជាប្រទេសមានចំណូលមធ្យម និងឆ្នាំ២០៥០ក្លាយជា ប្រទេសមានចំណូលកម្រិតខ្ពស់។ ថ្លែងក្នុងពិធីបិទទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ ក្រោមប្រធានបទរៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារនៅសាលសន្និបាត និងពិព័ណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា គោលដៅរបស់រាជរដ្ឋាភិបាល នឹងធ្វើយ៉ាងណាធ្វើឱ្យប្រជាពលរដ្ឋទាំងអស់ទទួលបានឱកាសការងារ និងមានជំនាញច្បាស់លាស់ ដើម្បីទទួលបានប្រាក់ចំណូល និងលើកកម្ពស់ជីវភាព។ ឯកឧត្ដមបានបញ្ជាក់ថា ប្រជាពលរដ្ឋទទួលបានឱកាសការងារ និងមានជំនាញច្បាស់លាស់នេះ

    June 17, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីណែនាំស្ដីពី ការចូលរួមសហការគ្រប់គ្រងគ្រោះមហន្តរាយសម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន។ ក្រសួងសាធារណការ បានឱ្យដឹងថា ក្នុងរដូវវស្សាឆ្នាំ២០២៤នេះ ស្ថានភាពទឹកភ្លៀងបានចាប់ផ្តើមធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ អំពីបរិមាណជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ ដែលកម្ពស់ទឹក អាចនឹងហក់ឡើងខ្ពស់ និងអាចបង្កឱ្យមានផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ ផលដំណាំផ្សេងៗ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ដែលតម្រូវឱ្យមានវិធានការឆ្លើយតបឱ្យបានហ្មត់ចត់ និងទាន់ពេលវេលា ដើម្បីទប់ទល់ និងគ្រប់គ្រងហានិភ័យផ្សេងៗ ដែលអាចនឹងកើតមានឡើងជាយថាហេតុ។ ដើម្បីឆ្លើយតបនឹងបញ្ហាខាងលើនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការណែនាំ ដល់ក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរបស់ក្រសួង អគ្គនាយកដ្ឋានសាធារណការ អគ្គនាយកដ្ឋានបច្ចេកទេស

    June 15, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” របស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅសល់ ១៥ ថ្ងៃទៀត។ ដូច្នេះសូមបន្តចូលរួម យុទ្ធនាការនេះ ទាំងអស់គ្នា ដើម្បីរួមរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។ ការបរិច្ចាគរបស់អ្នកពិតជាមានតម្លៃណាស់សម្រាប់ការសង្រ្គោះជីវិតទារកនិងកុមារនៅកម្ពុជា។ សូមជម្រាបជូនថា គិតត្រឹមម៉ោង ៨៖០០ នាទីព្រឹក នៅថ្ងៃទី១៤ ខែមិថុនាម្សិលមិញនេះ សប្បុរសជនពីគ្រប់ទិសទីប្រមាណជាង ១៤ម៉ឺននាក់ បានចូលរួមបរិច្ចាគជាបន្តបន្ទាប់ ដោយទទួលបានថវិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារអាម៉េរិកចំនួនប្រមាណ ១លាន ៥៧ម៉ឺនដុល្លារ។ គួររំលឹកផងដែរថា យុទ្ធនាការ “១ម៉ឺនរៀល

    June 15, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ “ជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ១១ ករណី ដែលមានជនសង្ស័យចំនួន ៥២ នាក់ ហើយតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៤១ នាក់និងរត់គេចខ្លួនចំនួន ១១ នាក់។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងប្រកបដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ

    June 15, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យដកតំណែង ឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ អគ្គនាយករងសវនកម្មផ្ទៃក្នុង ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា ឲ្យមកជាមន្ដ្រី។ ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖

    June 15, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងវាស់ស្ទង់សមត្ថភាពគណិត វិទ្យាអន្តរជាតិ ស្តង់ដាប្រទេសជប៉ុន សម្រាប់សិស្សថ្នាក់ទី៤ ដល់ថ្នាក់ទី១២ និងនិស្សិតសាកលវិទ្យាល័យ។ ការប្រឡងវាស់ស្ទង់សមត្ថភាពគណិតវិឡាអន្តរជាតិស្តង់ដាប្រទេសជប៉ុន SUKENTEST ២០២៤ នេះក្រោមកិច្ចសហការជាមួយវិទ្យាស្ថានវិញ្ញាបនបត្រគណិតវិទ្យានៃប្រទេសជប៉ុន និងសហគមន៍អ្នកគណិតវិទ្យានកម្ពុជា និងមានគោលបំណងដើម្បីរួមចំណែកលើកកម្ពស់គុណភាពអប់រំគណិតវិទ្យានៅកម្ពុជា តាមរយៈការពង្រឹងសមត្ថភាពសិស្ស និងពង្រឹងប្រសិទ្ធភាពនៃការរៀន ការបង្រៀន និងការសិក្សាស្រាវជ្រាវ។ ការប្រឡងវាស់ស្ទង់សមត្ថភាពគណិតវិឡាអន្តរជាតិស្តង់ដាប្រទេសជប៉ុនបានចាប់ផ្ដើមរៀបចំឡើងតាំងពីឆ្នាំ២០០៨ ហើយក៏មានការផ្អាក អនុវត្តនៅក្នុងកំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដឆ្នាំ២០១៩ និង២០២២ និងបានចាប់ផ្ដើមឡើងវិញនៅឆ្នាំ២០២៣។ លោកជំទាវ ឃួន វិច្ឆិកា

    June 15, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ខ្ញុំសូមស្នើ ឱ្យអាជ្ញាធរកម្លាំងមានសមត្ថកិច្ច ចៅសង្កាត់ ពិសេសប្រធានផ្សារ ត្រូវចាប់ឱ្យបាន ចំពោះអ្នកយកភាស៊ីលើសសៀវភៅបន្ទុក ដើម្បីយកពួកគាត់មកដាក់ទោស ទណ្ឌទៅតាមច្បាប់។ ឯកឧត្ដមបានស្នើបែបនេះ ខណៈឯកឧត្ដមអញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ចំនួន២១រូប នៅសាលាខណ្ឌច្បារអំពៅ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។ ឯកឧត្តម បានលើកជាឧទាហរណ៍ថា ផ្ញើកង់ ម៉ូតូ ក្នុងសៀវភៅបន្ទុក ៣០០រៀល យកតម្លៃ៥០០ ឬ ១០០០រៀល

    June 15, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា​ នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១៥ ខែឧសភានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-កំពង់លួង ឃើញមានការឡើងកំពស់ចំនួន ០,០៣ម៉ែត្រ ខណៈដែលស្ថាននីយជលសាស្ត្រផ្សេងៗទៀតបានថយចុះ។ ការឡើងកំពស់នេះបានធ្វើអោយកំពស់ទឹកនៅកំពង់លួង ឡើងដល់ ០,៨០ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតនិងមិនមានការកើនឡើងកំពស់ទឹកនោះទេ​។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ក្រចេះ បានថយកំពស់ចំនួន ០,១១ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់តែ ៨,៨៩ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ព្រែកក្តាម នៅតែរក្សាកំពស់ ១,២២ម៉ែត្រដដែល៕ ប្រភព៖ ក្រសួងព័ត៌មាន

    June 15, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូដនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៥°C ។ ខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍ មានល្បឿនមធ្យម ២,៥ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង

    June 15, 2024