- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សម្រាប់សប្តាហ៍ទី១ ក្រោមកម្មវិធីជិះកង់ដើម្បីកុមារកម្ពុជាពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ អ្នកនិយមការជិះកង់ផ្សងព្រេង លោក ទីវ តារារិទ្ធិ កំពុងតែធ្វើដំណើរឆ្លងកាត់ប្រទេសឡាវ ដោយបាននិយាយរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា សប្តាហ៍ទី១ នៃបេសកកម្មជិះកង់ដើម្បីកុមារកម្ពុជានាពេលនេះ លោកបានធ្វើដំណើរមកដល់ខេត្តសុវណ្ណាកេត ប្រទេសឡាវ និងនៅសល់ប្រហែលជា៤៥០គីឡូម៉ែត្រទៀត លោកនឹងទៅដល់រដ្ឋធានីវៀងចន្ទន៍ ដោយគិតត្រឹមដំណើររបស់លោកនៅលើទឹកដីឡាវនេះ លោកទទួលបានថវិកាសប្បុរសធម៌ប្រមាណជិត ៨.០០០ដុល្លារអាម៉េរិក ដែលនេះគឺជាចំនួនដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នាំឱ្យលោកមានអារម្មណ៍ត្រេកអរ និងបានថ្លែងអំណរគុណជាខ្លាំងដល់សប្បុរសជនទាំងអស់ដែលបានផ្តល់ជាកម្លាំងចិត្ត ដោយបានចូលរួមបរិច្ចាគថវិកាមកជួយកុមារកម្ពុជា តាមរយៈការជិះកង់ដើម្បីកុមារកម្ពុជានាពេលនេះ។ ការជិះកង់ពីប្រទេសកម្ពុជាទៅកាន់ទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ
June 18, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានចេញសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋាន ក.ប.ប. ពាក់ព័ន្ធនិងការចុះផ្សាយតាមបណ្ដាលសង្គមមួយចំនួន អំពីផលិតផលម្សៅទឹកដោះគោក្លែងក្លាយ ម៉ាក Sica និង ម៉ាក HIUP និងផលិតផលអាហារបំប៉នជាច្រើនផ្សេងទៀត ដែលបានរត់ពន្ធពីប្រទេសវៀតណាមចូលទៅប្រទេសថៃឡង់ដ៍ ហើយត្រូវបានអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសថៃឡង់ដ៍បានរកឃើញ និងចាប់រឹបអូសបាន។ អគ្គនាយកដ្ឋាន ក.ប.ប. បានឱ្យដឹងថា ការរកឃើញនេះ គឺមានគេហទំព័រមួយដែលបានផ្សាយពាណិជ្ជកម្មដោយ អះអាងគួរឱ្យសង្ស័យអំពីផលិតផលម្សៅទឹកដោះគោបង្ហាញពីអត្ថប្រយោជន៍ហួសហេតុ និងបានណែនាំថា ផលិតផលទាំងនោះគឺលក់ដាច់ជាងគេលេខ១ នៅក្នុងប្រទេសណូវ៉ែលហ្សេឡង់ ហើយត្រូវបានចែករំលែកយ៉ាង ទូលំទូលាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ។ ក្រោយពីបានទទួលការណែនាំដ៏ខ្ពង់ខ្ពស់ពី លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
June 18, 2024 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី១៧ ខែមិថុនាម្សិលមិញនេះ យុវជនទាំង២រូប ដែលបានបាត់ខ្លួនក្នុងសមុទ្ររសាត់អណ្តែតលើទូកជាង ២៤ម៉ោង អត់បាយអត់ទឹក ពីសមុទ្រកោះរ៉ុងទៅដល់កោះព្រីង ត្រូវបានរកឃើញនិងជួយសង្គ្រោះ ដោយអូបរ័ល្បឿនលឿនអ្នកឧកញ៉ា ទៀ វិចិត្រ ដឹកយកមកដល់ដីគោកដោយសុវត្ថិភាពវិញហើយ។ សូមបញ្ជាក់ថា ក្រោយដំណឹងពីការបាត់ខ្លួនទូកកន្ទុយវែងមួយគ្រឿង(ប្រភេទទូកទេសចរណ៍) ក្រោយធ្វើដំណើរចេញពីកោះរ៉ុងថាមកក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០២៤ ប្រធានគណបញ្ជាការឯកភាពខេត្តព្រះសីហនុ ឯកឧត្តមគួច ចំរើន បានចាត់ចែងបញ្ជាកម្លាំងសមត្ថកិច្ចចំរុះ សហការពីក្រុមការងារសប្បុរសធម៌ ធ្វើការស្រាវជ្រាវស្វែងរក រហូតដល់រសៀលថ្ងៃ១៧ ខែមិថុនា ឆ្នាំ២០២៤ ទើបប្រទះឃើញទូកនេះនៅម្តុំកោះព្រីង ដោយនៅលើទូកមានយុវជន ២នាក់ ម្នាក់ជាអ្នកបើកបរទូក ម្នាក់ទៀតជាអ្នករួមដំណើរជាមួយ។ តាមយុវជនទាំង២រូបនេះ
June 18, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C ។ ខ្យល់បក់ មកពីទិសនិរតី និងអាគ្នេយ៍ មានល្បឿនមធ្យម ២,៥ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង
June 18, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុករបស់ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ សមត្ថកិច្ចក្របខណ្ឌក្រសួងមហាផ្ទៃ បានបង្ក្រាបករណីក្មេងទំនើងសរុបចំនួន៣០ករណី និងឃាត់ខ្លួនក្មេងទំនើងសរុប១១៨នាក់ ក្នុងភូមិសាស្រ្តរាជធានី-ខេត្តចំនួន១២ ស្របតាមបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱ្យអាជ្ញាធរគ្រប់រាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់បង្ក្រាបក្រុមក្មេងទំនើងនៅគ្រប់មូលដ្ឋាន។ លោក ទូច សុឃៈ (សុខៈ) បានឱ្យដឹងថា ការបង្ក្រាបក្មេងទំនើងមានប្រតិបត្តិការដូចភ្លៀងរលឹម ស្របការចេញបញ្ជាដ៏មុតមាំរបស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី។
June 17, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា បើតាមការបញ្ជាក់ពីសំណាក់ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ក្នុងសុន្ទរកថានាពិធីសម្ពោធជើងហោះហើរត្រង់ដំបូងភ្នំពេញ-ញូវដេលី ដែលធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជក់ថា ក្នុងរយៈពេល ០៥ខែដំបូងនៃឆ្នាំ២០២៤នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសសរុបចំនួនជាង ២,៥លាននាក់ កើនឡើង ២២ភាគរយធៀប នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងការលើកឡើងខាងលើ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងអន្តរជាតិចំនួន៣១ កំពុងធ្វើប្រតិបត្តិការជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិចំនួន០៣ រួមមានអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
June 17, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមយន្តការជាច្រើន ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តលើគ្រប់វិស័យ ដើម្បីផ្ដល់ផលប្រយោជន៍ជូនជាតិនិងប្រជាជន យន្តការច្រកចេញចូលតែមួយ ហាក់កំពុងឡើងកូដខ្លាំង។ មធ្យោបាយបម្រើសេវាសាធារណជនជូនប្រជាពលរដ្ឋមួយនេះ ត្រូវបានប្រជាពលរដ្ឋផ្ទាល់ រួមទាំងសង្គមស៊ីវីល និងដៃគូអន្តរជាតិ បង្ហាញការទទួលស្គាល់ថាបាននឹងកំពុងផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ទាំងគុណភាព ភាពលឿនរហ័ស និងគ្មានអំពើពុករលួយ។ ទន្ទឹមនឹងលទ្ធផលជាវិជ្ជមាននៃការអនុវត្តយន្តការនេះ ក្នុងសន្និសីទសារព័ត៌មាន រៀបចំដោយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ បានរម្លឹកថយក្រោយជូនសាធារជន អំពីដំណាក់កាលនៃការអនុវត្តធំៗទាំង៥
June 17, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងការបរទេស បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី នៅថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។ អញ្ជើញអមដំណើរ សម្តេចធិបតី បំពេញទស្សនកិច្ចនេះរួមមាន៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងតំណាងពី សភាពាណិជ្ជកម្មកម្ពុជា។ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយ លោក ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី
June 17, 2024 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ យោងតាមប្រភពពីអ្នកសារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា ទូកកន្ទុយវែងមួយគ្រឿងប្រភេទទូកដឹកទេសចរណ៍បានបាត់នៅលើផ្ទៃសមុទ្រកោះតាង តាំងពីព្រឹកថ្ងៃ១៦ ខែមិថុនាម្សិលមិញ រហូតមកដល់រសៀលថ្ងៃ១៧ ខែមិថុនា២០២៤នេះ នៅមិនទាន់ទទួលដំណឹងនៅឡើយ ហើយបច្ចុប្បន្នការស្វែងរក ដើម្បីជួយសង្គ្រោះកំពុងធ្វើបន្ត។ សមត្ថកិច្ច បានឱ្យដឹងថា តាមការផ្តល់ព័ត៌មានពីម្ចាស់ទូក ឈ្មោះ ឃាង ភារៈ ភេទប្រុស អាយុ ៣៩ឆ្នាំ ទូរស័ព្ទលេខ 016639492 ទីលំនៅសព្វថ្ងៃ ភូមិបត់សេមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រាប់ថា៖ កាលពីម៉ោង ០៨៖០០នាទីព្រឹក ថ្ងៃទី១៦
June 17, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ សារមន្ទីរជាតិកម្ពុជា បានឱ្យដឹងថា ចាប់ពីថ្ងៃអង្គារ ទី១៨ ខែមិថុនា ដល់ថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤ សារមន្ទីរជាតិកម្ពុជា នឹងបើកពិព័រណ៍មិនអចិន្ត្រៃយ៍ រូបចម្លាក់ខ្មែរ ដែលប្រគល់ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ។ សារមន្ទីរជាតិកម្ពុជា បានចេញសេចក្តីជូនដំណឹងដល់សាធារណជន ឱ្យបានជ្រាបថា ក្នុងឱកាសព្រះពិធីចំរើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សារមន្ទីរជាតិកម្ពុជា មានកិត្តិយសូមជម្រាបជូនថា សារមន្ទីរជាតិកម្ពុជានឹងបើកពិព័រណ៍មួយស្តីពី «រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ»
June 17, 2024












