- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានប្រកាសបើកជាផ្លូវការយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នៅលើទឹកដីក្រុងអង្គរនៃខេត្តសៀមរាបមក សប្បុរសជនពីគ្រប់ទិសទីបាន និងកំពុងបន្តចូលរួមបរិច្ចាគជាបន្តបន្ទាប់ដើម្បីគាំទ្រយុទ្ធនាការកៀរគរការបរិច្ចាគប្រចាំឆ្នាំដ៏សំខាន់មួយនេះ របស់មូលនិធិគន្ធបុប្ផាកម្ពុជា។ លោក ឃាន តួក អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងប្រាប់ក្រុមការងារប្រតិបត្តិផ្សព្វផ្សាយព័ត៌មានតាមអ៊ិនធឺណិតក្រសួងព័ត៌មានថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ, មានសប្បុរសជនសរុបចំនួនប្រមាណ ១៦ម៉ឺន ៧ពាន់នាក់ បានចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ
June 20, 2024 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សត្វដង្កូវហ្វូង កំពុងបង្កមហន្តរាយបំផ្លាញនូវផលដំណាំរបស់កសិករជាច្រើនកន្លែង ដោយក្នុងនោះមានខេត្តចំនួន៩ហើយ ដែលត្រូវបានសត្វដង្កូវស៊ីស្រូវ ដំឡូងមី និងរុក្ខជាតិ ជាច្រើនប្រភេទទៀតរបស់ប្រជាកសិករជាងមួយសប្តាហ៍មកនេះ។ លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្មរុក្ចាប្រមាញ់ និងនេសាទ បានឱ្យដឹងថា សត្វដង្កូវហ្វូង បានកំពុងផ្ទុះឡើងច្រើនហើយកំពុងបំផ្លាញនូវដំណាំស្រូវ ដំណាំដំឡូងមីរបស់កសិករជាច្រើនបន្តបន្ទាប់ក្នុងនោះមានដូចជា៖ ខេត្តក្រចេះ សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ ស្ទឹងត្រែង ព្រះវិហារ ត្បូងឃ្មុំ កំពុងចាម កំពង់ធំជាដើម។ ដោយឡែក បើតាមអគ្គនាយកដ្ឋានកសិកម្ម
June 20, 2024 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានបញ្ជាក់ថា យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើម នេះគឺធ្វើឡើង សម្រាប់ក្រុងស្រុកទាំង១៤ ទូទាំងខេត្តបាត់ដំបង ដោយជំហានដំបូង ផ្ដោតទៅលើទីប្រជុំប្រជន ក្នុងគោលបំណង សំខាន់បំផុត ដើម្បីកំណត់ឲ្យច្បាស់ អំពីព្រំដីចំណីផ្លូវ ពិសេសលើសកម្ពស់ សម្រស់នៅតាម ទីប្រជុំជនតែម្ដង។ ការបញ្ជាក់នេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយ ត្រៀមបើកយុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។ ឯកឧត្តមបញ្ជាក់ថា យុទ្ធនាការផ្ទះមួយខ្នង ដើមឈើមួយដើមនេះទាមទារឱ្យមានការចូលរួមពីសំណាក់ មន្ត្រីរាជការ សិស្សានុសិស្ស
June 20, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់លើ ព្រះរាជាណាចក្រកម្ពុជាឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦°C។ ខ្យល់បក់ មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម ២,៥ម៉ែត្រ/វិនាទី។ ខេត្តសៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ
June 20, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្តួចផ្តើមឡើង ដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា គឺកំពុងទទួលបានការចូលរួមយ៉ាងសកម្មពីសំណាក់បងប្អូនប្រជាពលរដ្ឋ។ នេះជាការបង្ហាញឱ្យឃើញពីការចែករំលែកនូវថវិកា និងទឹកចិត្តរបស់ខ្លួនជាមួយនឹងកុមារកម្ពុជា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមូលនិធិគន្ធបុប្ផាកម្ពុជានេះនឹងយកថវិកាបានមកពីការបរិច្ចាគរបស់សប្បុរសជនទៅគ្រប់គ្រង ប្រើប្រាស់ និងដំណើរការនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យដ៏សកម្មនៅក្នុងការព្យាបាល និងថែទាំទៅដល់កុមារកម្ពុជា ហើយតាមរយៈមន្ទីរពេទ្យគន្ធបុប្ផា ដែលមានតួនាទីសំខាន់នៅក្នុងប្រទេសកម្ពុជា គឺបានចូលរួមយ៉ាង សកម្មក្នុងការ កាត់បន្ថយនូវ អត្រាមរណភាពរបស់កុមារ និងទារក ក៏ដូចជាមាតាផងដែរ តាមរយៈការផ្តល់នូវការព្យាបាល និងការថែទាំ ព្រមទាំងការយកចិត្តទុកដាក់ទៅលើ កិច្ចការងារថែទាំសុខភាព។
June 19, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សត្វដង្កូវហ្វូង បានកំពុងផ្ទុះឡើងច្រើនហើយកំពុងបំផ្លាញនូវដំណាំស្រូវ ដំណាំ ដំឡូងមីរបស់កសិករចំនួន៩ខេត្តជាបន្តបន្ទាប់ ក្នុងនេះមានដូចជា៖ខេត្តក្រចេះ សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ ស្ទឹងត្រែង ព្រះវិហារ ត្បូងឃ្មុំ កំពុងចាម និងកំពង់ធំ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីសំណាក់ លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ លោកជំទាវ អ៊ឹម រចនា បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននាល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ថា ការបំផ្លិតបំផ្លាញដង្កូវហ្វូងនេះគឺជាសត្វចង្រៃ ហើយវាបាន បំផ្លាញយ៉ាងខ្លាំងក្លាដល់ផលដំណាំកសិកម្មនៅតាមបណ្តាខេត្តទាំងនេះ។ អគ្គនាយកដ្ឋានកសិកម្ម
June 19, 2024 - ព័ត៌មានជាតិ
ខេត្តស្វាយរៀង៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៣៣នាក់ ស្រី០៥នាក់ ពាក់ព័ន្ធករណីលួចឆ្លងដែនខុសច្បាប់ លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងបទល្មើសគ្រឿងញៀនប្រព្រឹត្តនៅប្រទេសវៀតណាម។
June 19, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ត្រពាំងទឹកយ៉ាងហោចណាស់ចំនួន២៤ នៅតាមតំបន់ការពារធម្មជាតិសៀមប៉ាង និងលំផាត់ត្រូវបានស្តារឡើងវិញសម្រាប់ទុកឱ្យសត្វព្រៃផឹក និងសត្វបក្សីកម្រៗរកចំណីនា រដូវប្រាំងដែលក្តៅហួតហែងគ្មានប្រភពទឹក។ អ្នកស្រី សាប៊ីន យ៉ៅគ្គឺស ប្រធានគម្រោងទីភ្នាក់ងារជំនួយអាម៉េរិក USAID មរតកបៃតង បានឱ្យដឹងថា៖ USAID មរតកបៃតង បានគាំទ្រការស្តារត្រពាំងនៅ ដែនជម្រកសត្វ ព្រៃចំនួនពីរគឺ ដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង និងដែនជម្រកសត្វព្រៃលំផាត់ ស្ថិតនៅភូមិសាស្រ្ត ខេត្តរតនគិរីនិង មណ្ឌលគិរី។ បើគិតមកដល់ពេលនេះ ត្រពាំងទឹកសរុប ២៤ ត្រពាំង
June 19, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ក្រុមគ្រូពេទ្យបេះដូងជប៉ុន ក្រោមកិច្ចឧបត្ថម្ភពី ឯកឧត្តម ជា សុផារ៉ា ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានមកពិនិត្យ និងវះកាត់ជំងឺ ដុំដោះ រលាកខ្នែងពោះវៀន ក្លនលូន ទឹកដក់ក្នុងពងស្វាស ឬសដូងបាត និងដុំគីសផ្សេងៗ ដោយឥតគិតថ្លៃ ចំនួន ៣ថ្ងៃ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ បើតាមការបញ្ជាក់ពី ឯកឧត្តមវេជ្ជបណ្ឌិត ហួត គា ប្រធានការិយាល័យស្រុកប្រតិបត្តិក្រូចឆ្មារ បានឲ្យដឹងថា
June 19, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានប្រកាសបើកជាផ្លូវការយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នៅលើទឹកដីក្រុងអង្គរនៃខេត្តសៀមរាបមក សប្បុរសជនពីគ្រប់ទិសទីបាន និងកំពុងបន្តចូលរួមបរិច្ចាគជាបន្តបន្ទាប់ដើម្បីគាំទ្រយុទ្ធនាការកៀរគរការបរិច្ចាគប្រចាំឆ្នាំដ៏សំខាន់មួយនេះ របស់មូលនិធិគន្ធបុប្ផាកម្ពុជា។ លោក ឃាន តួក អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងប្រាប់ក្រុមការងារប្រតិបត្តិផ្សព្វផ្សាយព័ត៌មានតាមអ៊ិនធឺណិតក្រសួងព័ត៌មានថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ មានសប្បុរសជនសរុបចំនួនប្រមាណ ១៦ម៉ឺន
June 19, 2024












